ទីបំផុតមកដល់សមុទ្រដ៏ស្រស់ស្អាតហើយ។រាងតូចនឹងរាងក្រាស់កាន់ដៃគ្នានឹងដេីរទៅអង្គុយកន្លែងឆ្ងាយពីមនុស្សបន្តិចនឹងមានរបស់ញុាំច្រេីនមុខដែលយកមករួចជាស្រេចហេីយសម្លឹងមេីលទេសភាពពេលព្រឹកក៏អស្ចារ្យក៏សប្បាយចិត្តបានមេីលជាមួយមនុស្សជាទីស្រឡាញ់។
« សឺត ~ បងពិតជាចង់អោយមានពេលវេលាបែបនេះរហូតណាស់បងនឹងកំដរអូនកាន់ដៃអូនគ្រប់ពេលពួកយេីងនឹងរស់នៅបែបសាមញ្ញយ៉ាងមានក្តីសុខ » ដៃយកចាប់ចង្កេះមួយក្ដាប់អោបថ្នមៗនឹងថេីតថ្ពាល់ដ៏សែនក្រអូបដែលធ្វេីអោយនាយឈ្លក់វង្វេង ពេលវេលាមនុស្សមិនអាចបញ្ឈប់ប៉ុន្តែប្រសិនបើមានពេលគឺចង់ចំណាយពេលវេលារស់នៅជាមួយមនុស្សជាទីស្រឡាញ់ដោយមិនមានទុក្ខកង្វល់ច្រើន
« អូនក៏ដូចគ្នាប៉ុន្តែពួកយើងមានវាសនាបែបនេះហើយក៏ប្រឆាំងមិនបានដែល ពួកយើងនឹងរស់នៅប្រឈមមុខនឹងវាបន្តិចទៀតនឹងអាចមានក្តីសុខខ្លាំងក៏ថាបាន » ចាន់ញញឹមចាប់ដៃអុីប៉ូអង្អែលថ្នមៗ ព្រោះវាសនាមនុស្សមិនអាចកែប្រែប៉ុន្តែក៏ព្រមរស់នៅដោយមានក្តីសុខហើយនៅទីបំផុតក្តីសុខដែលយើងចង់ទទួលបានគឺគុំតែបាននោះទេ
« អូនគឺជាពិភពលោករបស់បង!អូនជាក្តីសុខរបស់បងអូនដឹងទេបងស្រឡាញ់អូនលេីសអ្វីទាំងអស់ដែលបងមានមួយជីវិតនេះគឺអូនជាក្តីសុខដ៏ពេញលេញរបស់បង » នាយរំភើបនាយរីករាយនឹងសប្បាយចិត្តពេលឃើញមនុស្សដែលកំពុងអោបមានក្តីសុខ ចាន់គឺជាមនុស្សដំបូងដែលនាយស្រឡាញ់មនុស្សដំបូងដែលដាក់ចិត្តដាក់កាយប្រគល់បេះដូងទាំងមូលដោយមិនស្តាយ
« ហិហិ ~ សង្សារអូនសម្តីផ្អែមណាស់អូនឃ្លានហើយតោះញុាំបាននឹងលេងទឹកសមុទ្រជាមួយគ្នា » ចាន់សេីចស្ញេញថ្ពាល់ក្រហមទុំនៅពេលលឺសម្តីផ្អែមៗរបស់ដៃគូ ប្រុសម្នាក់នេះមិនដឹងទៅរៀនភាសាស្នេហ៍មកពីណាទេអីក៏ពូកែនិយាយបែបនេះ។
ពួកគេទាំងពីររៀបចំអាហារនឹងញុាំយ៉ាងមានក្តីសុខ។អ្នកទាំងពីរបញ្ចុកគ្នាទៅវិញទៅមកដោយពេលនេះមេីលឃេីញតែភាពរីករាយពោរពេញទៅដោយសុភមង្គល។ពេលវេលានេះជាពេលដែលយេីងត្រូវនៅជាមួយដៃគូដែលយេីងស្រឡាញ់ ក្តីស្រលាញ់ដែលមានទំហំយ៉ាងធំធេងមួយនេះមិនអាចអោយរសាត់ចេញឆ្ងាយត្រូវតែចេះក្តោបក្តាប់វាអោយណែនទេីបបាន។
ការញុាំត្រូវបានបញ្ចប់រាងតូចនឹងរាងក្រាស់បានយកកាំមេរ៉ាមកថតរូបដេីម្បីបង្កើតអនុស្សាវរីយ៍កាន់តែច្រើនស្នាមញញឹមដ៏ស្រស់បំព្រងរបស់ពួកគេទាំងពីរគឺស្នាមញញឹមដ៏ស្រស់បំព្រងចេញពីចិត្តនឹងក្តីស្រឡាញ់។
« មេីលចុះបងញញឹមស្អាតណាស់ដឹងទេ? » ចាន់អង្គុយចុះមេីលរូបភាពដែលបានថតអម្បាញ់មិញនេះគឺពិតជាស្រស់ស្រាយមនុស្សដែលខ្លួនស្រឡាញ់ក៏ស្អាតនៅពេលដែលញញឹមប៉ុន្តែហេតុអ្វីចូលចិត្តធ្វើមុខស្មើទៅវិញ?
« បងញញឹមបានលុះត្រាតែបងនៅជាមួយអូនតែប៉ុណ្ណោះមិនដឹងយ៉ាងម៉េចទេប៉ុន្តែបងនៅជិតអូនបងអាចញញឹមបានដោយងាយមិនមែនបង្ខំ » នាយក៏មិនយល់ពីខ្លួនអោយតែនៅជិតចាន់នាយញញឹមឡើងមកដោយឯកឯងទាំងដែលទឹកមុខនាយតែងតែស្មើធេងគ្រប់ពេលវេលា
« ចឹងនៅជិតអូនអោយបានច្រើនទៅចឹងបន្តិចទៀតបងនឹងញញឹមបានដូចពេលនេះចឹងដោយមិនអាចបុគ្គលិកក្នុងក្រុមហ៊ុននិយាយថាបងគឺទឹកមុខស្មេីគួរអោយខ្លាចរអា តែមេីលយូរៗទៅគួរអោយខ្លាចមែនតេី » ចាន់បង្រៀនអោយអុីប៉ូចេះញញឹមព្រោះមនុស្សមិនថាកាលះទេសះណាក៏ត្រូវតែញញឹមខ្លះដែលព្រោះការញញឹមប្រៀបដូចជាលេីកទឹកចិត្តខ្លួនឯងហើយក៏អោយអ្នកដទៃមេីលមកយើងថាជាមនុស្សរួចរាយ
« ចុះអូនគិតថាបងមុខអាក្រក់ខ្លាំងណាស់មែនទេ? » អុីប៉ូចងចិញ្ចើមសួរចាន់
« អូនមិនទាន់បាននិយាយអ្វីផង!!អូនទៅលេងទឹកសមុទ្រសិនហើយ » ចាន់ធ្វើភ្នែកក្រឡុបក្រឡាប់ហើយក្រោកឈររត់ទៅកាន់ទឹកសមុទ្របាត់ ដែលធ្វើឲ្យអុីប៉ូគ្រវីក្បាលហួសចិត្តដែលចាន់ចង់រត់គេចបែបនេះហើយទេីបរត់ទៅតាមក្រោយ។
« មិនចាំបងសោះហេីយ » អុីប៉ូនិយាយ។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
