ថ្ងៃរះឡើងហេីយនៅឡើយតែគូរស្នេហ៍មួយគូដែលដេកក្នុងបន្ទប់គេងអោបគ្នាយ៉ាងរំភើយនឹងមានសម្លេងទូរស័ព្ទបានរោទ៍ឡើងរាងក្រាស់ក៏លេីកមកទទួលមិនអញ្ចឹងគឺនៅតែគេងមិនភ្ងាក់នោះទេ។
   « ឯងខលមករំខានដំណេកយេីងមានការអ្វី? »
   « ចាហ្វាយខ្ញុំរកមនុស្សម្នាក់នោះដែលចង់សម្លាប់ចាហ្វាយឃើញហើយ! »
   « ពិតមែនហ៎េស? » អុីប៉ូសួរទាំងញញឹមចុងមាត់
   « បាទមែនហើយ! »
   « អូខេ!ចឹងចាំយេីងទៅឥឡូវនេះ » និយាយចប់រាងក្រាស់បិតទូរស័ព្ទហើយក៏ក្តាប់ដៃយ៉ាងមាំដែលរងចាំជួបមនុស្សម្នាក់ដែលតាមសម្លាប់នាយកាលពីជិះឡានជាមួយចាន់
   « អម្បាញ់មិញអ្នកណាខលមកបង? » ចាន់ក្រោកឡើងហើយសួរត្បិតតែមិនបានស្តាប់ពួកគេនិយាយគ្នារឿងអ្វីប៉ុន្តែប្រហែលជារឿងសំខាន់ហេីយ
   « កូនចៅបងបានខលមកប្រាប់ថាចាប់បានអ្នកដែលចង់សម្លាប់ពួកយេីងពេលជិះឡានបានហេីយ » អុីប៉ូឆ្លើយប្រាប់ចាន់អំពីរឿងដែលនាយនិយាយអម្បាញ់មិញជាមួយកូនចៅ
   « ពិតមែនហ៎េស?ពួកយើងប្រញាប់ទៅមេីលទៅ » ចាន់លឺបែបនោះក៏ចង់ទៅមើលភ្លាមៗចង់ដឹងនឹងចង់សួរថាតេីគេម្នាក់នោះចង់សម្លាប់អ្នកណាក្នុងចំណោមខ្លួននឹងអុីប៉ូហើយមានបំណងអ្វីអោយពិតប្រាកដ?
   « បានប៉ុន្តែអូនទៅសម្អាតខ្លួនសិនទៅ » នាយក៏អោយចាន់សម្អាតខ្លួនមុននឹងចេញទៅក្រៅ សង្សារសំណព្វចិត្តត្រូវតែស្អាតជានិច្ច ស្រឡាញ់ដូចកែវភ្នែកថ្នមដូចបេះដូង ឈ្លក់វង្វេងរកផ្លូវចេញលែងឃើញហើយ។
   ចាន់ងក់ក្បាលក៏ទៅសម្អាតខ្លួនមែនបន្ទាប់ពីធ្វើអ្វីអស់រួចរាល់ក៏បេីកឡានចេញទៅដោយមានអុីប៉ូយកដៃម្ខាងកាន់ជាប់ធ្វើឱ្យថ្ពាល់មួយនេះឡើងក្រហមទៀត លោកអេីយស្វីតគ្រប់កន្លែងតែម្តងហើយអ្នកប្រុសធំម្នាក់នេះហិហិ!!!។

   ទីបំផុតក៏បានមកដល់ទីកន្លែងចាស់មួយដែលទុកជាកន្លែងសម្រាប់អភិវឌ្ឍន៍បន្តទៀត។នាយកាន់ដៃចាន់ជាប់នឹងដេីរទៅតាមកូនចៅដែលបានមកឈរចាំទទួលដោយឃេីញបុរសម្នាក់នោះចង់ជាប់នឹងកៅអី។
   « នេះមែនទេអ្នកដែលចង់សម្លាប់យេីង? » នាយយកដៃផ្ញេីយចង្កាគេីមបុរសនោះឡើងមកលើ មនុស្សម្នាក់នេះហ៊ានណាស់ចង់សម្លាប់នាយទាំងមិនដឹងថានាយជាអ្នកណាហើយចារឹកយ៉ាងម៉េច។
   រករឿងអ្នកប្រុសធំវ៉ាងអុីប៉ូហើយលទ្ធផលដែលទទួលបានគឺពិបាកស្មានណាស់!!!
   « យេីងចង់សម្លាប់ឯងតេីយេីងត្រូវខ្លាចឯងឬ?គិតថាឯងអស្ចារ្យណាស់មែនទេវ៉ាងអុីប៉ូ ~ ហាសហាស » បុរសម្នាក់នោះញញឹមយ៉ាងកំណាចហេីយនិយាយទាំងសេីចដឺខ្លាំងៗទាំងមិនខ្លាចមនុស្សចំពោះមុខសូម្បីតែបន្តិច
   « មកពីយើងអស្ចារ្យនោះហើយទេីបយេីងចាប់ឯងបានហើយមកអង្គុយត្រូវនេះ!សម្តីខ្លាំងគ្រាប់បេីណាស់ចឹងបានជាអ្នកបញ្ជាឯងអោយមកសម្លាប់យេីងទុកចិត្តឯងយ៉ាងនេះ » នាយក៏អស់សំណើចដែលកែវភ្នែកកំណាចនឹងមានរាជសីហ៍កំពុងតែចូលក្នុងខ្លួន ត្រូវដឹងអោយច្បាស់ថាវ៉ាងអុីប៉ូគឺជាមនុស្សខ្លាំងពូកែមានសមត្ថភាពមនុស្សណាម្នាក់ចង់ធ្វើបាបនាយច្បាស់ជាមិនរួចខ្លួន។
   បេីមិនស្លាប់ក៏ពិការដែល!!!
   « ហាសៗ ~ ឈប់ខ្ជះខ្ជាយទឹកមាត់ឯងនិយាយច្រើនទៅវ៉ាងអុីប៉ូចង់ធ្វើអ្វីក៏ធ្វើមកយើងមិនខ្វល់ » បុរសម្នាក់នោះក៏សេីចទៀតហើយក៏ត្រៀមទទួលយកអ្វីដែលអុីប៉ូធ្វើដោយមិនខ្លាចមិនញញេីត នាយស៊ូស្លាប់ក៏មិននិយាយអ្វីផ្តេសផ្តាសប៉ះពាល់ដល់មនុស្សធំរបស់នាយដែល
   « សម្លាប់ឯងពេលក្រោយក៏មិនស្តាយតែពេលនេះឯងឆ្លើយប្រាប់យើងមកថាអ្នកណាបញ្ជាឯង!បេីតាមយេីងដឹងអ្នកបញ្ជាឯងអោយមកសម្លាប់យេីងច្បាស់ជាមានអំណាចធំ » នាយញញឹមយ៉ាងត្រជាក់ហើយក៏ទាញសក់បុរសម្នាក់នោះទៅក្រោយនឹងសួរចម្លើយតាមមេីលមនុស្សនេះគឺរឹងណាស់បេីមិនបង្ខំច្បាស់ជាមិនឆ្លើយ
   « អ្នកបញ្ជាយេីងជាអ្នកណាមិនសំខាន់ប៉ុន្តែយេីងមិនភ្លេីប្រាប់ឯងនោះទេអាភ្លេីអេីយ ~ ហាសហាឯងចម្លងការនិយាយពីរឿងភាគយកមកសួរជនសង្ស័យមែនទេ? » បុរសម្នាក់នោះនៅតែមិនព្រមឆ្លើយហើយក៏សេីចដូចមនុស្សវង្វេងរង្វាន់ គ្មានអ្នកណាមកឆ្លើយងាយៗប្រាប់ពីមនុស្សបញ្ជាពីក្រោយខ្នងនោះទេ ក្រុមពួកគេគឺធានាសុវត្ថិភាពមិនអញ្ចឹងម៉េចហៅថាកូនចៅនឹងចាហ្វាយ
   « យេីងអត់ធ្មត់នឹងឯងមិនបានច្រើនទេឆាប់ឆ្លើយតាមសម្រួលមក!!! » នាយសួរដោយសម្លេងត្រជាក់ស្រឹបដែលកំពុងតែក្តាប់ដៃខឹងដោយមិនមានពេលនិយាយជាមួយច្រេីននោះទេ ឆ្លើយតាមសម្រួលទេីបមិនឈឺខ្លួនកុំឱ្យនាយប្រេីកម្លាំងបាយអោយសោះបេីមិនចង់គឺស្លាប់
   « អុីប៉ូបងកុំសម្លាប់គេអីសម្លាប់មនុស្សមិនល្អទេ » ចាន់អង្អែលដៃអុីប៉ូថ្នមៗអោយធូរចិត្តមេីលទៅពេលនេះគេខឹងខ្លាំងណាស់មិនចង់អោយមនុស្សដែលខ្លួនស្រឡាញ់ធ្វេីខុសនឹងច្បាស់ ហើយធ្វើរឿងអ្វីដែលផ្តេសផ្តាសមិនគួរធ្វើ
   « ទុកចិត្តចុះបងមិនយកដៃមួយនេះទៅសម្លាប់វាទេហើយបងក៏មិនអនុញ្ញាតអោយអ្នកណាសម្លាប់វាដែរ!! » នាយបែរទៅញញឹមដាក់ចាន់យ៉ាងស្រស់ដែលជាមនុស្សកំណាចម្នាក់ប៉ុន្តែមិនដែលធ្វើខុសនឹងច្បាប់ឡើយ នាយនឹងធ្វើរឿងដែលត្រឹមត្រូវបំផុតសម្រាប់ខ្លួនឯង។ហេីយទៅនិយាយជាមួយបុរសម្នាក់នោះបន្ត។
   « ឆ្លើយឬមិនឆ្លើយ? »
   « យេីងមិនឆ្លើយឯងចង់ធ្វើយ៉ាងម៉េច? » បុរសម្នាក់នោះនៅតែមាត់រឹងហេីយនៅសួរដឺដងទៅវិញ ពិតជាអស្ចារ្យមែនជាប់ក្នុងសំណាញ់អ្នកដទៃហើយនៅសម្តីគ្រាន់បើ
   « យាមវាអោយល្អថ្ងៃក្រោយយេីងសួរវាទៀតបេីមកលេីកទីពីរមិនឆ្លេីយមិនអញ្ចឹងកុំបន្ទោសថាយើងមិនគួរសម » និយាយហើយនាយដឹកដៃចាន់ដេីរចេញទៅនេះជាគ្រាន់តែលេីកទីមួយប៉ុណ្ណោះនាយទយកឪកាសប៉ុន្តែលេីកក្រោយមិនអាចមានឪកាសបែបនេះទេ។
   អុីប៉ូនាំចាន់ចូលទៅក្នុងឡានទាំងទឹកមុខមិនសូវល្អពេលនោះចាន់ក៏ឆ្មក់ថេីបថ្ពាល់ទាំងស្នាមញញឹមដែលធ្វើឲ្យនាយក៏ញញឹមស្រស់រឿងមួរម៉ៅអម្បាញ់មិញរសាត់អស់នៅតែភាពរីករាយ។
   « ស្អែកជាថ្ងៃអាទិត្យមិនអញ្ចឹងបងនឹងនាំអូនដេីរលេង » នាយយកដៃអង្អែលក្បាលចាន់ថ្នមៗដោយស្អែកនេះជាថ្ងៃសម្រាកអញ្ចឹងត្រូវតែនាំសង្សារសំណ្ព្វចិត្តដេីរលេងអោយសប្បាយចិត្តម្តងទេីបបាន
   « ចង់ទៅដេីរលេងឯណា? » ចាន់ចងចិញ្ចើមសួរ
   « ដល់ថ្ងៃស្អែកបងនឹងប្រាប់តែពេលនេះបងសុំលាក់សិនណា » នាយមិនព្រមប្រាប់ឡើយទុកអោយដល់ថ្ងៃស្អែកពេលចេញដំណើរនឹងដឹងហើយ ពេញមួយថ្ងៃនោះនាយត្រូវតែកំដរស៊ាវចាន់អោយបានច្រើនប្រេីពេលវេលាជាមួយមនុស្សជាទីស្រឡាញ់អោយមានក្តីសុខបំផុត
   « បាទ ~ ~ » ចាន់ឆ្លើយបង្អូសសម្លេងយ៉ាងវែងដែលធ្វើឲ្យអុីប៉ូខ្នាញ់យ៉ាងខ្លាំង។

    ZhanZhan Restaurant
    ហាងនៅតែបេីកដំណើរការធម្មតាដែលទុកអោយហុងសៀនជាអ្នកនៅមេីលដោយម្ចាស់ដេីមពិតគឺបាត់ខ្លួនបាត់ហើយគ្រាន់តែគិតក៏ខ្នាញ់ណាស់បន្ទាប់ពីបានស្និតស្នាលជាមួយអុីប៉ូមិត្តនេះប្រែប្រួលអស់ហើយ។
    ហុងសៀនក៏បានដេីរទៅអង្គុយនៅតុខាងក្រៅដោយមានមនុស្សម្នាក់បានណាត់ដែលមានអ្នកណាទៀតក្រៅពីមីងយៀកឥឡូវនេះពួកគេទាំងពីរក៏តែងតែជួបគ្នានិយាយបានច្រើនដែរ។
    « ហុឹម...ខ្ញុំគិតថាឥឡូវនេះចាន់នឹងអុីប៉ូពួកគេស្និទ្ធស្នាលគ្នាកាន់តែខ្លាំងហើយ » មីងយៀកដកដង្ហើមធំដែលខានជួបពួកគេទាំងពីរឯនាយក៏មិនដែរទៅក្រុមហ៊ុនក៏មិនដឹងថាទំនាក់ទំបងបងប្រុសនឹងចាន់កាន់តែផ្អែមល្ហែមខ្លាំងប៉ុណ្ណាហេីយ
    « គឺមែននឹងហើយ » ហុងសៀនងក់ក្បាលហើយនិយាយខ្លួនក៏គិតដូចជាមីងយៀកដែរ ចាំមើលពេលត្រឡប់មកវិញនឹងសួរអោយណាណីតែម្តងមិនអោយរួចខ្លួនបានទេ
    « ថាអោយតែមិត្តចុះឯងកាលណាមានស្នេហានឹងគេ? » មីងយៀកចងចិញ្ចើមសួរមនុស្សចំពោះមុខឃើញថាម្នាក់ឯងម៉ង់ៗបែបនេះគួរអោយអស់សំណេីចណាស់ប៉ុណ្ណឹងហេីយរកសង្សារមិបបានចម្លែកពេកហេីយ
    « រឿងរបស់ខ្ញុំទេកុំចេះ » ហុងសៀនបែរមុខចេញហើយក៏រំភើបខ្លាំងណាស់នៅពេលដែលក្រាស់សួរបែបនេះ គេធ្វើភ្លេីមិនដឹងឬយ៉ាងម៉េចទាំងដែលមនុស្សចំពោះមុខនេះហើយមនុស្សដែលខ្លួនស្រឡាញ់
    « ឯងស្រឡាញ់ខ្ញុំ? » មីងយៀកស្រាប់តែសួរសំណួរមួយនេះឡើងដែលធ្វើឲ្យហុងសៀនបែរមកមេីលយ៉ាងលឿនថែមទាំងញ័រហើយមិនដឹងបកស្រាយយ៉ាងម៉េចនឹងប្រឈមមុខយ៉ាងម៉េចទេលោកអើយក្រាស់មកសួរចំៗបែបនេះ
    « ហេតុអ្វី....លោកគិតបែប....នោះ? » ហុងសៀនសួរទាំងរដិបរដុប ចង់ដឹងណាស់ចាំមើលគេឆ្លេីយយ៉ាងម៉េចមកវិញ?
    « ព្រោះឃើញកាយវិការនោះអី » នាយមេីលមុខហុងសៀនដោយក្រសែភ្នែកស្រទន់ មិនអោយនាយដឹងយ៉ាងម៉េច បេីនាយអាចមេីលធ្លុះគ្រប់យ៉ាងរបស់គេអស់ហើយចង់លាក់ទៀតក៏មិនបាន
    « អឺ.... » ហុងសៀនគាំងនិយាយលេងចេញ
    « អោយWechatឯងមក » នាយហុចដៃដេីម្បីយកទូរស័ព្ទហុងសៀននឹងចាប់ផ្តើមអែតWechatជាមួយគ្នាទាំងមិនដឹងទេថាមនុស្សចំពោះមុខនោះរំភេីបខ្លាំងដល់ថ្នាក់ណានោះទេ
    « ចាំយប់ពួកយើងទាក់ទងគ្នាលាសិនហើយBabyBoy! » នាយបង្ហាញwechatអោយហុងសៀនឃេីញនឹងក្រោកឈរពេញកម្ពស់មុននឹងដេីរចេញទៅឆ្លៀតនិយាយភាសាអង់គ្លេសមួយម៉ាត់យ៉ាងពិរស
    « ខ្ញុំមិនមែនយល់សប្តិទេមែនទេ? » ហុងសៀនសប្បាយចិត្តណាស់ចូលមេីលWechatទាំងញញឹមស្រស់សុខៗក្រាស់មកអែតយកវីឆាតបែបនេះ ពិភពលោកគ្រប់កន្លែងពេលនេះមេីលឃើញថាស្រស់បំព្រងខ្លាំងណាស់ហិហិ។


               សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now