គូរណាសេដក៏សេដចុះបេីមកមេីលមនុស្សពីរនាក់ដែលនៅក្នុងក្រុមហ៊ុនឯនេះវិញពួកគេកំពុងតែអោបគ្នាស្អិតរមួតនឹងសម្លឹងមើលទេសភាពទីក្រុងទាំងស្រស់ស្អាតទាំងស្នាមញញឹម។
    « សឺត ~ ក្រអូបម៉្លេះអូនសម្លាញ់ » នាយអោនថេីបថ្ពាល់មនុស្សសំណព្វចិត្តនឹងឆ្លៀតសរសេីរដែលពេលនេះម៉ោងនេះគឺកំពុងតែឈ្លក់វង្វេងមនុស្សដែលនៅក្នុងវង្វង់ដៃហេីយ នាយមិនអាចប្រលែងដាច់ខាត
    « អូនមិនទាន់សម្អាតខ្លួនផងបងថាអូនក្រអូប? » ចាន់លឺបែបនោះថ្ពាល់ក្រហមងាំងប្រុសម្នាក់នេះផ្លាស់ប្ដូរ360°បន្ទាប់ពីស្គាល់ស្នេហា ស្នេហានេះហើយធ្វើឱ្យវ៉ាងអុីប៉ូឈ្លក់វង្វេងដូចពេលនេះអញ្ចឹង
    « អូនគឺក្រអូបទោះបីជាមិនសម្អាតខ្លួនក៏នៅតែក្រអូប ~ សឺត » នាយអោបថេីបថ្ពាល់របស់ចាន់ម្ខាងទៀតថេីបមិនចេះខ្ជិលថេីបមិនចេះជិនចេះតែនៅជិតចេះតែឈ្លក់វង្វេងដកចិត្តមិនរួចសឹងតែចង់អោយមានពេលវេលាបែបនេះរហូត។
    អឹប ~ ~
    នាយលេីកបីកាយតូចឡើងនឹងដាក់ទៅលើសាឡុងហើយក៏ផ្តេកខ្លួនថ្នមៗដែលបបូរមាត់នាយក៏ជិតប៉ះនឹងបបូរមាត់របស់ចាន់ទៅហេីយ ទ្រាំមិនបានទេលេបទឹកមាត់មួយសិន។
    « បងចង់ធ្វើអ្វី? » ចាន់ចងចិញ្ចើមសួរព្រោះប្រុសម្នាក់នេះរោគចិត្តខ្លាំងណាស់ហិហិ
    « ធ្វើអ្វីដែលមនុស្សធំធ្វើនោះអី » និយាយហើយនាយក៏ផ្តិតបបូរមាត់ក្រាស់លេីបបូតមាត់ស្តេីងហេីយបឺតជញ្ចក់យ៉ាងរោលរាលដែលធ្វេីអោយអ្នកដែលនៅខាងក្រោមបេីកភ្នែកធំៗ។
    អឹស ~ ~
    ពេលនោះចាន់ស្រាប់តែរុញអុីប៉ូចេញគេហាក់បីដូចជាភ័យណាស់ក៏ដកដង្ហើមញាប់ដោយឃើញអុីប៉ូសម្លឹងមើលខ្លួនដោយចម្លែកបែបនេះទេីបបកស្រាយ។
    « អូនមិនទម្លាប់អូនមិនចង់ធ្វើរឿងមួយនេះទេអោយអូនសុំទោស » ចាន់និយាយទាំងទឹកមុខស្រពោនត្បិតតែរឿងមួយនេះវាធ្វើសម្រាប់មនុស្សធំប៉ុន្តែខ្លួនមិនមានចំណូលទេហើយរឹតតែមិនចង់សាកធ្វើឱ្យសង្សារបណ្តូលចិត្តខកបំណងហើយ
    « សឺត ~ មិនអីទេបងទេដែលត្រូវសុំទោសអូនព្រោះបងចង់ទាំងមិនបានសួរអូន » នាយអោនទៅថេីបថ្ងាសចាន់ម្តងទៀត ចំពោះពាក្យសុំទោសមានតែនាយទេអ្នកនិយាយព្រោះចង់ធ្វើអ្វីទាំងមិនបានសួរដៃគូម្ខាងទៀត ហើយនាយក៏មិនបង្ខំដែរ
    អឹប ~ ~
    « អរគុណបងដែលយល់ពីអូន » ចាន់ទាញកាយអុីប៉ូមកអោបពេញដៃ មានមនុស្សម្នាក់យល់ពីខ្លួនបែបនេះក៏សប្បាយចិត្តវ៉ាងអុីប៉ូជាមនុស្សប្រុសកក់ក្តៅម្នាក់ដែលធ្វើឲ្យស៊ាវចាន់ម្នាក់នេះយល់ថាពិភពលោកមួយនេះគឺស្រស់បំព្រងគ្រប់កន្លែង
    « ព្រោះបងស្រលាញ់អូនទេីបបងត្រូវយល់ពីអូនបងជាមនុស្សប្រុសបងនឹងធ្វើតាមការសម្រេចចិត្តរបស់អូន!គ្រាន់តែចង់ប្រាប់អូនថារាងកាយនឹងបេះដូងមួយនេះទុកជូនអូនតែម្នាក់គត់គ្មានថ្ងៃអោយអ្នកផ្សេងបងនឹងទុកទាល់តែអូនត្រូវការ » និយាយបានបន្តិចនាយក៏បែរមករកចាន់មេីលយ៉ាងចំៗហើយយកដៃរបស់សំណព្វចិត្តទៅដាក់លេីទ្រូងខាងឆ្វេងដែលមានសាច់មួយដុំមួយនោះកំពុងលោតញាប់ហើយនិយាយបន្ត...
    « ឃើញអត់បេះដូងបងគឺលោតញាប់ប្រាប់ថាត្រូវការអូនមិនអាចខ្វះបាន »
    « ហិហិ ~ អូនលេីសជាតិស្ករស្លាប់ហើយ » ចាន់សេីចស្ញេញហើយដាក់ក្បាលផ្តេកលេីទ្រូងរបស់អុីប៉ូ លោកអេីយលោកហេតុអ្វីស្វីតម៉្លេះ តេីមានអ្នកណាដែលមានសំណាងជាងខ្លួនទៀតនោះ?
    « សឺត ~ បេីអូននិយាយបែបនេះទម្រាំទៅមុខទៀតជាតិស្ករក្នុងខ្លួនអូននឹងកាន់តែច្រើនជាមិនខាន » នាយអោនថេីបសក់ដ៏រលោងរបស់ចាន់ ដាក់ចិត្តស្រឡាញ់ហើយគ្មានថ្ងៃប្រែទេហេីយនឹងធ្វើឱ្យស៊ាវចាន់ជាមនុស្សសំណាងដែរបំផុតនៅពេលដែលបានស្រឡាញ់នាយ។

            សូមរង់ចាំទស្សនាភាគបន្ត......❤️💚✨

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now