យប់រាត្រីឈានចូលមកដល់មេឃមិនមេត្តាស្រាប់តែបង្អុរនូវភ្លៀងស្រុក់ចុះមកយ៉ាងច្រើនមិនព្រមរាំង។អុីនៀនពេលនេះក៏ចេញទៅមិនកេីតជាប់នៅក្នុងផ្ទះលីវយីង ពេលខ្លះក៏ចង់សួររឿងកាលពីមុនខ្លះប៉ុន្តែខ្លាចអ្នកដែលនៅក្រោយខ្នងនាយក៏មិនប្រាប់ ហើយបានត្រឹមការខកចិត្ត។
   « ហុឹម.... » អុីនៀនដកដង្ហើមធំ
   « លោកកេីតអ្វីមែនទេ? » លីវយីងមិនដាច់ចិត្តក៏សួរឡើងទឹកមុខហាក់បីដូចជាស្រពោនខុសប្លែក ដែលធ្លាប់តែឃើញគេញញឹមនឹងសេីចពេលបែបនេះដូចមិនស្រួលសោះ
   « ខ្ញុំមិនកេីតអ្វីទេខ្ញុំគ្រាន់តែធុញនឹងភ្លៀងដែលមិនចេះឈប់តែប៉ុណ្ណោះ » នាយបែរទៅញញឹមដាក់លីវយីងបន្តិចនឹងប្រាប់ពីមូលហេតុដែលដកដង្ហើមធំ ក្រសែភ្នែកមួយគូមិនហ៊ានមេីលចំឡេីយដែលធ្វើឲ្យបេះដូងនាយលោតញាប់ខ្លាំងណាស់
   « បេីមិនយល់ទាស់ទេលោកសម្រាកទីនេះមួយយប់ចុះភ្លៀងខ្លាំងបែបនេះពិបាកធ្វើដំណើរណាស់ » លីវយីងនិយាយទាំងអឹមអៀនមិនដែលធ្លាប់អោយមនុស្សណាម្នាក់មកគេងក្នុងផ្ទះទេ នេះក៏ជាសង្សារចាស់ធ្លាប់តែរស់នៅជាមួយគ្នាកាលនៅសាលាពេលវេលានេះមែនទេជាឪកាសបែបនោះកេីតឡេីងម្តងទៀត?
   « អុឹម..ចឹងរំខានឯងហើយ » អុីនៀនងក់ក្បាលយល់ព្រម នាយនឹងប្រេីពេលវេលាដ៏ខ្លីមួយនេះដេីម្បីនៅជាមួយមនុស្សម្នាក់ដែលនាយធ្លាប់រស់នៅវិទ្យាល័យ នាយនឹងរំលឹកការចងចាំកាលនោះម្នាក់ឯងទោះបីជាយ៉ាងណាក៏មិនអាចបំភ្លេច។
   ចង់ដឹងណាស់ថាលីវយីងនៅចាំដូចនាយចាំទេ??
   លីវយីងបានអោយអុីនៀនចូលទៅក្នុងបន្ទប់គេងរបស់គេ។ពេលនេះមានឪកាសក៏ដេីរមេីលជុំវិញឃេីញមានរូបថតយ៉ាងច្រេីននៅលេីជញ្ចាំងនឹងរបស់របរកាលពីមុនដែលអុីនៀនចាំច្បាស់មានរបស់ខ្លះកាលនៅវិទ្យាល័យក៏មាន ការចងចាំនឹងអនុស្សាវរីយ៍ទាំងអស់មិនបាច់រំលឹកគ្រាន់តែឃើញរបស់ទាំងអស់នេះក៏នឹកឃើញភ្លាមទឹកភ្នែកស្រាប់តែហូរចុះមកដោយមិនបានព្រៀងទុក។
   រូបមួយសន្លឹកដែលមានន័យបំផុតជារូបអុីនៀនថតនៅវិទ្យាល័យបានតាំងលេីជញ្ជាំងដែលនាយយកដៃអង្អែលថ្នមៗដៃម្ខាងទៀតយកដៃខ្ទប់បេះដូងកុំអោយឈឺខ្លាំងជាងនេះតែទឹកភ្នែកនៅតែបន្តស្រក់។
   « ហេតុអ្វីបងមិនអាចបំភ្លេចអូនបាន? » ជាសំណួរដែលនាយតែងតែសួរខ្លួនឯងរហូតទោះបីជាកន្លងផុតទៅយ៉ាងណាក៏មិនអាចបំភ្លេចទោះបីជាគេបោកប្រាស់ខ្លួនយ៉ាងណាក៏មិនខ្វល់សំខាន់ចិត្តនឹងបេះដូងមួយនេះនៅតែនឹក នឹកៗ.........រាប់ម៉ឺនដង
   « ទំនាក់ទំនងពួកយើងកាលនោះល្អណាស់ពួកយើងជាគូរស្នេហ៍ដែលគ្រប់គ្នាច្រណែនតែពេលនេះពួកយើងលែងដូចមុនហើយ » សេីចទាំងទឹកភ្នែកពេលខ្លះក៏ចង់ត្រឡប់ទៅវិទ្យាល័យវិញណាស់ត្រឡប់ទៅសប្បាយដូចមុនត្រឡប់ទៅរកមនុស្សដែលនាយស្រឡាញ់មិនមែនដូចពេលនេះ សូម្បីតែនិយាយរឿងក្នុងចិត្តបន្តិចបន្តួចក៏មិនបាន
   ហុឹក ~ ~
   សម្លេងយំខំប្រឹងមាត់បិតលឺចេញពីក្រៅបន្ទប់។លីវយីងគេយកដៃសង្កាត់បេះដូងខ្លាំងៗដែលកំពុងតែចុកពេលលឺសម្តីរបស់អុីនៀនទៀតគឺកាន់តែឈឺលេីសដេីមទេីបប្រឹងដេីរយ៉ាងលឿនទៅសំងំយំម្នាក់ឯងនៅក្នុងផ្ទះបាយ។
   « សុំទោសចំពោះរឿងគ្រប់យ៉ាង!! » ពាក្យសម្តីមួយនេះហេីយដែរចង់និយាយប្រាប់អុីនៀន ម្នាក់ៗឈឺចាប់រៀងៗខ្លួនបង្ខំចិត្តខ្លួនឯងអោយបែបនេះច្បាស់ជាមានមូលហេតុ គ្រាន់តែចង់អោយមនុស្សដែលស្រឡាញ់ពេញបេះដូងកាត់ចិត្តពីខ្លួនអោយស្រេចតែប៉ុណ្ណោះ ការឈឺចាប់មិនមែនអស់ត្រឹមនេះ។

រឿង : អ្នកប្រុសធំ✨(END)Wo Geschichten leben. Entdecke jetzt