WangGroup
ក្រឡេកមកមើលអុីនៀនឯនេះវិញនាយកំពុងតែសប្បាយចិត្តយ៉ាងខ្លាំងព្រោះតែធ្វើបាបលីវយីងបានសម្រេចដោយមិនអាចគេចផុតពីកណ្ដាប់នាយបានឡើយត្រូវតែប្រដៅអោយដឹងណាណីម្តង។
ថ្ងៃនេះលីវយីងដូចជាអស់កម្លាំងខ្លាំងណាស់ទឹកមុខឡើងស្ងួតធ្វើការហាក់បីដូចជាគ្មានសមាធិសោះទោះបីអ្នករួមការងារហៅក៏គេនៅតែមិនលឺដែរ។
ផាំង ~ ~
« លីវយីងតេីឯងកេីតអ្វី? » អុីនៀនមកដល់គោះតុផាំងហេីយសួរចិត្តមិនចង់បារម្ភទេប៉ុន្តែកាត់មិនដាច់ពេលឃេីញបែបនេះទៀតនាយកាន់តែពិបាកចិត្តលេីសដេីម អារម្មណ៍ដែលមានចំពោះលីវយីងនៅមិនទាន់ដាច់ស្រេច
« ខ្ញុំមិនកេីតអ្វីទេ! » លីវយីងឆ្លើយតបទាំងដែលមិនមេីលសភាពខ្លួនឯង ធ្វើឲ្យអ្នកម្ខាងទៀតខ្នាញ់យ៉ាងខ្លាំងនូវចារឹករឹងរូសនៅតែមិនចេះចោល
« គិតថាកុហកខ្ញុំបានមែនទេមេីលខ្លួនឯងពេលនេះទៅឡើងដូចខ្មោចទៅហើយ » ស្តីអោយរៀងជ្រុលមាត់បន្តិចប៉ុន្តែគឺនាយបារម្ភ កុំខំធ្វើអ្វីមួយទាំងដែលខ្លួនមិនទាន់រឹងពឹងហេីយខំប្រឹងកុហកធ្វេីអ្វីបេីមេីលឃេីញឡេីងច្បាស់ៗផ្ទាល់ភ្នែកទៅហេីយ នាយទ្រាំមិនបានឡេីយក៏ដេីរចេញបាត់ទៅ។
« ..... » លីវយីងមិននិយាយអ្វីមេីលអ្នកកំលោះដេីរចេញទៅហើយស្រាប់តែញញឹមឡើងដែលដឹងច្បាស់ថាការស្តីអោយរបស់់ប្រុសម្នាក់នេះគឺបារម្ភ ប៉ុន្តែខ្លួនផ្ទាល់ដឹងច្បាស់ថាពេលនេះគឺកំពុងតែកេីតអ្វី។
ថ្ងៃត្រង់ហើយដល់ពេលសម្រាកលីវយីងនៅតែដដែលមិនមានប្រែប្រួលកំពុងតែដេីរតាមផ្លូវពេលនោះស្រាប់តែឈាមហូរតាមច្រមុះចេញមកក៏យកកូនកន្សែងជូតយ៉ាងលឿនកុំឱ្យអ្នកណាមកឃើញ។
ទីត ~ ទីត
សម្លេងសេផ្លេឡានបានបន្លឺឡើងលីវយីងងាកទៅមើលយ៉ាងលឿនក៏ដឹងច្បាស់ថាជាឡានរបស់អុីនៀនទេីបដេីរគេចយ៉ាងលឿនប្រុស។ម្នាក់នេះតាមរំខានពេកហើយលោកអេីយ!!!។
លីវយីងកាន់តែគេចអុីនៀនកាន់តែបេីកតាមហើយទ្រាំមិនបាននាយចុះចេញពីឡានយ៉ាងលឿនហើយក៏ទៅចាប់បីកាយតូចដែលកំពុងតែរត់គេចនោះយ៉ាងលឿនយកដាក់ក្នុងឡានដែរធ្វេីអោយម្ចាស់សាមុីខ្លួនបេីកភ្នែកធំៗហេីយចងចិញ្ចេីមមេីល។
« លោកចង់ធ្វើស្អីនឹង? »
« នៅអោយស្ងៀមខ្ញុំជូនឯងទៅផ្ទះប្រសិនបើឯងនៅតែរឹងទទឹងកុំបន្ទោសខ្ញុំអោយសោះ » គម្រាមរួចហើយក៏បេីកឡានចេញយ៉ាងលឿន ឯលីវយីងស្ងាត់ដូចគេយកអ្វីមកញុកមាត់បានត្រឹមតែសម្លឹងមើលគេតិចៗហេីយដកដង្ហេីមធំម្នាក់ឯង។
ទីបំផុតក៏មកដល់ផ្ទះរបស់អុីនៀនធ្វើយ៉ាងសមរម្យសម្រាប់រស់នៅម្នាក់ឯងនឹងទេសភាពជុំវិញស្រស់បំព្រងដែរធ្វើអោយនាយឃេីញហេីយមិនចាប់អារម្មណ៍មិនបាន ហេតុអ្វីនាយចង់រស់នៅទីនេះខ្លាំងម៉្លេះគ្រាន់តែឃើញលោកដំបូងសោះ។
« ផ្ទះរបស់ឯងស្អាតណាស់ »
« បេី....មិនយល់ទាស់ទេ...ចូលលេង...ខាងក្នុងសិនមក » លីវយីងនិយាយទាំងរដិបរដុបពេលនេះក៏មិនចង់អោយមនុស្សប្រុសចំពោះមុខទៅណាលឿនដែរចង់នៅក្បែរអោយបានយូរត្បិតតែបែកគ្នាយូរណាស់មែនប៉ុន្តែអារម្មណ៍ស្នេហ៍គឺនៅតែមានជាប់ខ្លះ។
បែកគ្នាដោយគ្មានមូលហេតុជួបគ្នាម្តងទៀតអារម្មណ៍ក៏នៅតែមានអារម្មណ៍ស្នេហ៍!!!
« អុឹម!! » អុីនៀនងក់ក្បាលហើយដេីរចូលទៅទោះបីជាមិនអញ្ជើញហៅអោយចូលក៏នាយនៅតែចូលដែរគ្រាន់តែរងចាំមេីលថាគេមានចិត្តហៅនាយអោយចូលឬអត់។
កុំថាឡើយតែក្រៅផ្ទះស្អាតក្នុងផ្ទះក៏ស្អាតដែរការរៀបចំបានល្អនឹងយកចិត្តទុកដាក់ក្លឹនប្រអូបប្រហេីរដូចផ្ទះមនុស្សស្រីធ្វេីអោយនាយនឹកដល់កាលនៅវិទ្យាល័យភ្លាមៗដែលក្នុងបន្ទប់គេកាលនោះក៏ក្លឹនក្រអូបបែបនេះ។
« ខ្ញុំទៅធ្វើម្ហូបសិនលោកចង់ញុាំដែរទេ? » លីវយីងយកទឹកមកអោយអុីនៀនមួយកែវហើយសួរ ឃើញថាគេក៏ដូចជាមិនទាន់បានញុាំអ្វីដែរបេីឆ្លៀតជាមកដល់ទីនេះហើយធ្វើម្ហូបញុាំទាំងអស់គ្នាតែម្តងទៅ
« ចាំខ្ញុំអ្នកធ្វើវិញឯងគួរតែសម្រាក » និយាយហើយនាយក៏ដេីរចូលទៅផ្ទះបាយនឹងពាក់អៀមដេីម្បីធ្វេីម្ហូប ដោយមានក្រសែភ្នែកមួយគូរបស់លីវយីងដែលកំពុងតែមេីលយ៉ាងភ្លឹកមិនដឹងថាកំពុងគិតអ្វី នាយដឹងតែចាំមេីលថាគេមេីលដល់ពេលណាទៀត។

ក្រឡេកមកមើលគូរស្នេហ៍ផ្អែមល្ហែមមួយគូនៅតែមិនដាច់ពីគ្នាហើយក៏បានបណ្តេីរគ្នាចូលទៅក្នុងក្រុមហ៊ុនដែលមានបុគ្គលិកកំពុងតែមេីលយ៉ាងព្រោងព្រាតមិនបាច់អោយខ្ញុំសរសេររៀបរាប់ទេអ្នកអានក៏ដឹងហើយថាអ្នកណាមែនអត់?។
« ហុឹម... » មកដល់បន្ទប់ធ្វើការភ្លាមចាន់ក៏ដកដង្ហើមធំភ្លាម
« តេីអូនកេីតអ្វី? » នាយដាក់ខ្លួនអង្គុយនឹងកៅអីក៏បែរទៅសួរចាន់មិនដឹងថាស្មុកស្មាញរឿងអ្វីបានដកដង្ហើមធំព្រោះដង្ហេីមធំនេះហេីយបានបញ្ជាក់យ៉ាងច្បាស់
« អូនគិតថាអូនពិបាកចិត្តដែលមានសំណាងបានដែលបានបងធ្វើសង្សាថែមទាំងសង្ហារឆ្លាតជាអគ្គនាយកធំទៀតផង » នេះហើយមូលហេតុដែលចាន់ដកដង្ហើមធំស្មានតែមានរឿងអ្វីធំដុំដែលធ្វើឲ្យអគ្គនាយករូបស្រស់ក៏អស់សំណើចភ្លាមៗនឹងដេីរទៅអង្គុយជិតដែលចង់នៅជិតខ្លាំងណាស់ទ្រាំមិនបានទេ ប្រសិនបើគ្មានការងារនាយនឹងកំដរចាន់និយាយគ្នាលេងមិនខាន
« ហាសហា!បងសង្ហារឆ្លាតពូកែចឹងហើយទេីបអូនចង់បានធ្វើប្តីនោះអី បងក៏មានសំណាងដែរបានអូនធ្វើជាសង្សារមនុស្សស្អីគួរឲ្យខ្នាញ់ម៉្លេះសុំថេីបតិចមក ~ សឺត » នាយអង្អែលក្បាលចាន់ថ្នមៗក៏គិតដែរថានាយសំណាងព្រោះបានមនុស្សដូចស៊ាវចាន់ធ្វេីជាសង្សារ បានឪកាសច្រើនបែបនេះហើយត្រូវតែបង្ហាញអារម្មណ៍នឹងសកម្មភាពស្នេហ៍អោយបានច្រើនដែលនាយបានលាក់ទុកយ៉ាងយូរ។
នេះហើយមនុស្សមិនស្គាល់ស្នេហាពេលបានស្គាល់ទេីបដឹងថាស្នេហាគឺល្អក្រអូបជាងផ្កា ស្នេហាជាដង្ហេីមជីវិត ស្នេហាធ្វើឱ្យមនុស្សម្នាក់ផ្លាស់ប្ដូរ!
« មេីស ~ ម៉េចក៏ព្រានម៉្លេះវ៉ាងអុីប៉ូ » ចាន់រុញអុីប៉ូចេញនឹងសម្លក់មុខទាំងខ្នាញ់
« ចុះអូនទុកថ្ពាល់អោយអ្នកណាស់ថេីប? » អុីប៉ូចងចិញ្ចើមសួរគ្រាន់តែសង្សារសោះថេីបមិនបានទុកអោយថ្ពាល់ដុះផ្សិតឬ?ចង់ប្រាប់ថាទប់អារម្មណ៍មិនបានទេអ្នកអេីយណាគេប្រេីអោយកេីតមកគួរឱ្យស្រឡាញ់បែបនេះចង់តែញីញក់អោយសន្លប់ទេ
« មិនមានទុកអោយអ្នកណាទេប៉ុន្តែបងគួរតែធ្វើការសិនទៅចង់ទុកការងារចោលមែនទេ?នេះមានស្នេហាភ្លាមចង់ចោលការងារភ្លាមតែម្តងហេីយ » ចាន់លឺបែបនោះក៏អស់សំណើចនឹងចង្អុលទៅតុការងារដែលឯកសារនៅយ៉ាងច្រើនដែលត្រូវធ្វើ ប៉ុន្តែថ្ងៃនេះគេប្លែកណាស់ព្រោះជាថ្ងៃមានស្នេហាដំបូងចឹងហេីយ។
នេះមែនទេអារម្មណ៍អ្នកមានស្នេហា?
« យប់នេះអូនត្រូវតែកំដរបង » និយាយហើយនាយក៏ដេីរទៅអង្គុយតុធ្វើការទាំងមិនចង់ ប៉ុន្តែក៏មិនមែនគ្មានឪកាសបាននៅជាមួយចាន់ដែរគឺយប់នេះហើយជារាត្រីពិសេសដែលពួកយើងនៅជាមួយគ្នាជាសង្សារ មិនមែនដូចរាត្រីលេីកទីមួយដោយសារភ្លៀង។

សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now