ZhanZhan Restaurant
ហុងសៀនគ្រាន់តែបានឃើញមីងយៀកចូលមកក្នុងហាងភ្លាមក៏ណាត់គេអង្គុយនិយាយគ្នានឹងរំលឹកដល់រឿងដែលបានញុាំដាច់ចង្កាក់ជាមួយគ្នាពេលនេះនៅតែវិលវល់មិនដឹងខ្យល់ហេីយថ្ងៃនេះត្រូវតែសួរអោយដឹងច្បាស់។
« មីងយៀកកាលយប់ញុាំសាច់ចង្កាក់ជាមួយគ្នាលោកជាអ្នកជូនខ្ញុំមកមែនទេ? »
« អុឹម!មែនហេីយមានរឿងអ្វីមែនទេ? » មីងយៀកងក់ក្បាលបញ្ជាក់ក៏សួរបបកត្រឡប់ទៅវិញ គ្រាន់តែលឺហុងសៀនសួរនាយក៏នឹកឃើញរឿងយប់នោះភ្លាមស្ទេីរតែទប់ស្នាមញញឹមមិនបានកាលនោះគេគួរអោយស្រលាញ់ណាស់
« អេី...តេីខ្ញុំបានធ្វើអ្វីឬនិយាយខុសលេីសលួសដាក់លោកដែរទេ? » ហុងសៀនសួរទាំងអឹមអៀនប្រសិនបើមានពិតមែនមិនដឹងជាយកមុខទៅទុកឯណាទេខ្មាស់ស្លាប់ហេីយ ចារឹកខ្លួនឯងគឺដឹងច្បាស់ណាស់នៅពេលស្រវឹងគឺយ៉ាងម៉េច
« គឺគ្មានទេ!ប៉ុន្តែឯងពេលស្រវឹងគួរឲ្យស្រឡាញ់ខ្លាំងណាស់ ~ ហិហិ » នាយសេីចបន្តិចមុននឹងឆ្លើយថែមទាំងឆ្លៀតសរសើរទៀតដែរធ្វើអោយអ្នកអង្គុយទល់ពីមុខនឹងមុខឡើងក្រហមដោយសារឈាមច្រាលឡើងដោយភាពអៀនចង់ញញឹមដែរប៉ុន្តែមិនអាចធ្វេីបែបនោះ
« គួរនឹងហ៎េសស្រវឹងឱ្យស្រឡាញ់?ចាន់តែងតែនិយាយថាពេលខ្ញុំស្រវឹងគឺខ្ញុំមិនមែនជាខ្ញុំទេចឹងហើយទេីបសួរលោកខ្លែងខ្ញុំធ្វើអ្វីលេីសលស់ » ហុងសៀនអស់សំណើចមកសរសេីរអីពេលស្រវឹងនោះប្រុសម្នាក់នេះប្លែកមែនសំខាន់បានឃើញខ្លួនពេលស្រវឹងនៅមកនិយាយថាគួរអោយស្រលាញ់ចម្លែកពេកទេដឹង
« ឯងមិនបានធ្វើអ្វីទេប៉ុន្តែគឺខ្ញុំនិយាយមែនណាគឺឯងគួរឲ្យស្រលាញ់មែនពេលស្រវឹង! » នាយលេីកក្រេបកាហ្វេមុននឹងនិយាយបន្ត សម្តីដែលនិយាយទាំងប៉ុន្មានគឺនាយនិយាយពិតមិនបានកុហក នាយហាក់បីដូចជាចាប់អារម្មណ៍លេីមនុស្សប្រុសម្នាក់នេះណាស់ហិហិ
« បានហើយកុំសរសើរខ្ញុំ!លាសិនហើយ » និយាយហើយហុងសៀនដេីរចេញទៅបាត់នឹងធ្វើការបន្តទុកអោយមីងយៀកមេីលយ៉ាងយូរជួនកាលដកដង្ហើមធំជួនកាលក៏ក្រវីក្បាលអស់សំណើចដោយសារតែឃេីញទង្វេីប្លែករបស់ហុងសៀនដូចមនុស្សគ្មានវិញ្ញាក្នុងខ្លួន។
ព្រះអាទិត្យចាប់ផ្តើមលិចបញ្ជាក់ថាវាដល់ពេលល្ងាចអុីប៉ូនឹងចាន់ចេញពីក្រុមហ៊ុននឹងដេីរចូលទៅក្នុងឡានដេីម្បីបន្តដំណេីរទៅមុខ ដោយទេសភាពទីក្រុងពេលល្ងាចបែបនេះគឺស្អាតនោះស្អាតតាមដងផ្លូវមានផ្កាធ្លាក់រុះរយដែលបង្កើតជាទស្សនីយភាពដ៏អស្ចារ្យដែលមនុស្សគ្រប់គ្នាមិនអាចរំលងបាន។
តាមដងផ្លូវស្ងាត់បន្តិចចាន់ក៏ចងចិញ្ចើមមេីលទៅកាន់អុីប៉ូមិនដឹងថាគេនឹងនាំទៅណាទាំងដែលផ្លូវត្រង់នោះមិនមែនត្រឡប់ទៅហាងវិញ។
« លោកចង់នាំខ្ញុំទៅណានឹង? »
« ទៅដេីរលេងដេីម្បីបន្ធូរអារម្មណ៍បន្តិច » នាយមេីលមុខចាន់ហើយឆ្លើយដោយឡានចេះតបន្តទៅមុខមានតែរងចាំមេីលថាអុីប៉ូនឹងនាំខ្លួនទៅឯណា។
ផាំង ~ ~
សម្លេងគ្រប់កាំភ្លើងបានបន្លឺឡើងពួកគេទាំងពីរភ័យណាស់ឯអុីប៉ូសឹងតែរេចង្កូតឡានបេីកខុសផ្លូវបេីក្រឡេកមេីលទៅខាងក្រោយគឺមានម៉ូត៉ូមួយគ្រឿងបេីកយ៉ាងលឿនមកតាមឡានរបស់ពួកគេ។
ផាំង ~ ~
សម្លេងបាញ់មួយគ្រាប់ទៀតបានបន្លឺឡើងពួកគេស្លន់ស្លោកាន់តែខ្លាំងព្រោះខ្មាន់កាំភ្លើងនោះបាញ់តម្រង់រកឡានពួកគេ។
« វ៉ាងអុីប៉ូនេះវាបាញ់តម្រង់មករកយេីង » ចាន់និយាយទាំងភ័យ
« ខ្ញុំដឹងហើយ » អុីប៉ូរក្សាអារម្មណ៌ភ័យនឹងទប់លំនឹងយ៉ាងជាប់ដេីម្បីបេីកឡានអោយទៅខាងមុខអោយលឿនបន្តិចទៀតប្រហែលអាចសុវត្ថិភាពជាងនេះ
« លោកមានសត្រូវតាំងពីពេលណាហេតុអ្វីមនុស្សមានបំណងធ្វើបែបនេះ? » ចាន់សួរទាំងឆ្ងល់ព្រោះមិនដឹងថាអុីប៉ូមានសត្រូវតាំងពីពេលណាពេលនេះក៏ចាប់ផ្តើមតាមបាញ់សម្លាប់ បន់គុនព្រះជួយហើយសូមអោយរួចគេចផុតផងចុះ
« ខ្ញុំមិនដែលមានទេ ក៏មិនដឹងដែលថាពួកវាជាអ្នកដែរកុំឱ្យខ្ញុំដឹងអោយសោះថាអ្នកណាបញ្ជា » អុីប៉ូគ្រវីក្បាលបញ្ជាក់នាយមិនដែលមានការឈ្លោះទាស់ទែងជាមួយអ្នកណាហើយក៏មិនដែលមានសត្រូវចុះអ្នកតាមបាញ់នេះវាជាអ្នកណា?។
ទាំងចាន់ទាំងអុីប៉ូភ័យណាស់ក៏បេីកឡានយ៉ាងប្រញាប់អោយលឿន ដែលខ្មាន់កាំភ្លើងនោះនៅតែបន្តបាញ់ប៉ុន្តែអុីប៉ូអ្នកជំនាញបេីកឡាននាយបេីកគេចបានខ្លះប៉ុន្តែមិនប្រាកដថារួចខ្លួនទេ។
ផាំង ~ ងឺត ~ ងឺត
សម្លេងកាំភ្លើងបាញ់ទម្លុះកង់ឡានដោយបេីកលឿនបណ្តាលអោយរេចង្កូតពេញផ្លូវទប់វាលែងជាប់ហើយទោះបីជាយ៉ាងណាក៏មិនដឹងថាគេចផុតគ្រោះថ្នាក់មួយនេះបានដែរ។
នៅខាងៗផ្លូវមានក្រឡុកចោតយ៉ាងជ្រៅដែលឡានរបស់អុីប៉ូរេចុះនាយព្យាយាមកាច់ចង្កូតប៉ុន្តែធ្វេីវាលែងបានហេីយពេលនេះមានតែវិធីចុងក្រោយដោយឡានកំពុងតែចាប់ផ្តេីមក្រឡាប់។
ផាំង ~ ~
« ប្រយ័ត្នចាន់!! »
« អា ~ ~ ~ » រាងតូចបេីកភ្នែកធំដោយឃើញឡានបម្រុងចង់ក្រឡាប់ស្រាប់តែរាងកាយមួយនេះត្រូវបានមនុស្សម្នាក់ចាប់ជាប់ហើយខ្លួនក៏ហេីបពីកៅអីដោយដោះខ្សែក្រវ៉ាត់យ៉ាងលឿន។
ប្រាវ ~ ~
ឡានធ្លាក់ចុះក្រោមថ្កល់នឹងឈេីធំមួយឯខ្មាន់កាំភ្លើងនោះមេីលហើយក៏បេីកចេញទៅព្រោះដឹងច្បាស់ថានៅខាងក្រោមមានទឹកអូយ៉ាងធំមនុស្សរស់ក៏ត្រូវតែស្លាប់។
ផូង ~ ~
រាងកាយរបស់អ្នកទាំងពីរធ្លាក់ទៅក្នុងទឹកដោយមានទឹកហូរយ៉ាងខ្លាំងចាន់ដឹងខ្លួនច្បាស់ថាចេះហែលទឹកប៉ុន្តែអុីប៉ូមិនដឹងថាយ៉ាងម៉េចទេពេលនេះរបូតដៃចេញពីគ្នាបាត់ហើយ។
« ខិះ ~ ខិះ » សម្លេងឈ្លក់ទឹករបស់មនុស្សម្នាក់បានបន្លឺឡើងចាន់បែរទៅឃើញថាជាអុីប៉ូគឺគេកំពុងតែភ័យហើយខួរក្បាលនឹកដល់អតីតកាលមួយដែលគួរឲ្យខ្លាច ហើយស្រាប់តែបាត់ខ្លួនរបស់គេបាត់លិចចុះទៅក្រោមទៅ។
« ហាស!!វ៉ាងអុីប៉ូ!!! » ចាន់ភ័យខ្លាំងណាស់ព្យាយាមបំបុកទឹកដេីម្បីទៅរកអុីប៉ូហើយជ្រមុជទៅចាប់ដៃរបស់អុីប៉ូយ៉ាងជាប់ទាំងអ្នកម្ខាងទៀតបានសន្លប់បាត់មាត់ឈឹង។
« វ៉ាងអុីប៉ូលោកដឹងខ្លួនឡើងកុំបំភ័យខ្ញុំ!! » ចាន់ចាប់ដៃអុីប៉ូជាប់បណ្តែតខ្លួនតាមទឹកពេលនេះរកកន្លែងទប់មិនជាប់ឡើងរាងកាយមួយនេះចេះតែរសាត់អណ្ដែតហើយមិនដឹងថាទីណាទេ។
ចាន់ភ័យខ្លាំងណាស់នៅពេលឃើញអុីប៉ូសន្លប់មិនដឹងខ្លួនយ៉ាងនេះហើយក៏គិតបន្តិចមិនដែលមនុស្សណាធ្លាក់ទឹកភ្លាមសន្លប់ភ្លាមទេប្រហែលជាមានអតីតកាលអាក្រក់អ្វីជាមួយទឹកហើយពេលឃើញទឹកភ័យហើយសន្លប់លឿនបែបនេះ។
ទេវតាមានភ្នែកក៏បានជួយ ខ្លួនបណ្តែតទៅហេីយប្រទះឃេីញឈើធំមួយដែលបាក់លេីទឹកនៅជិតនោះហើយចាន់ក៏ចាប់អោយជាប់នឹងក្រោកឈរនឹងទាញអុីប៉ូឡេីងលេីទាំងធ្ងន់ជាខ្លាំងទោះបីជាម្នាក់ឯងក៏មិនរុញរារហូតធ្វេីបានសម្រេច។
« របួសច្រើនណាស់ » ចាន់មេីលសភាពអុីប៉ូពេលនេះគឺមុខឃេីញតែស្នាមមុតហេីយដៃមុតដូចគ្នានឹកឃេីញដល់រូបភាពដែលគេជួយខ្លួន គួរឲ្យអាណិតណាស់មិនចេះបារម្ភខ្លួនឯងសោះបារម្ភតែអ្នកដទៃនេះឃើញថាលទ្ធផលដែលទទួលបាន
« អុីប៉ូ ~ អុីប៉ូ » ចាន់យកដៃអង្រួនអុីប៉ូតិចៗដៃសង្កត់ទ្រូងខ្លាំងៗខ្លែងគេឈ្លក់ទឹកមានតែធ្វេីបែបនេះខ្លែងអាចដឹងខ្លួនមកវិញបាន ទាំងដែលវិធីទាំងនេះដកស្រង់ចេញពីរឿងភាគនឹងសៀវភៅប្រលោមលោកទាំងអស់។
មេឃកាន់តែងងឹតចាន់ក៏មិនដឹងថាធ្វើយ៉ាងម៉េចទេពេលនេះវ៉ាងអុីប៉ូនៅតែមិនទាន់ដឹងខ្លួនគឺមានតែបង្កាត់ភ្លើងដោយយកថ្មឈូសដាក់គ្នាបង្កើតបានផ្កាភ្លេីងពេលលំបាកបែបនេះមានតែដកស្រង់យកវិធីនៅក្នុងរឿងភាគដែលធ្លាប់មេីលហេីយទោះមិនបានផលក៏សាកដែរ តែពេលនេះគឺបានផលពិតមែន។
« ខ្លួនគេក្តៅណាស់ » និយាយហេីយចាន់ប្រលេះលេវអាវនឹងចាប់ផ្តើមយកអាវក្រៅរបស់ខ្លួនទៅផ្សេីមទឹកហេីយជូតខ្លួនអោយរាងក្រាស់ពេលនេះគេក្តៅខ្លួនខ្លាំងណាស់មិនដឹងថាកេីតអ្វីព្រោះខ្លួនមិនមែនពេទ្យឡើយម៉េចនឹងដឹងទៅមានតែធ្វើបែបនេះទៅខ្លែងអាចបញ្ចុះកម្ដៅបានខ្លះៗ។
ចាន់មានអារម្មណ៍ថាខ្លាចព្រោះមិនទម្លាប់នៅក្នុងព្រៃម្នាក់ឯងបែបនេះឡេីយហើយអ្នកដែលកំដរពេលនេះគឺនៅតែសន្លប់នៅឡេីយ ក៏មិនដឹងថានៅក្នុងព្រៃនេះមានសត្វអ្វីខ្លះទេគ្រាន់តែគិតក៏ព្រឺសម្បុរដែរ។
« វ៉ាងអុីប៉ូ ~ វ៉ាងអុីប៉ូ » ចាន់យកដៃគោះអុីប៉ូតិចៗគេហាក់បីដូចជាមិនឈឺធ្ងន់ណាស់ណាទេប៉ុន្តែនេះសន្លប់យូរហើយបេីឈ្លក់ទឹកមែនគឺពោះអាចធំបន្តិចហើយ តែនេះខ្លួនក៏ថយកម្តៅហើយក៏ទឹកមុខស្លេកស្លាំងតែបន្តិចបន្តួចប៉ុណ្ណោះ។
ដៃរបស់មនុស្សដែលសន្លប់ចាប់ផ្តើមកម្រេីកឡើងហើយក៏ខ្លួនញ័រយ៉ាងខ្លាំងនឹងមាត់ហេីបតិចៗហាក់បីដូចជាចង់និយាយអ្វី ដែលចាន់បានឃើញហើយក៏សប្បាយចិត្តយ៉ាងខ្លាំង។
« ខ្ញុំខ្លាច ~ ខ្ញុំខ្លាច ~ ហឹហឹ » អុីប៉ូបែកញើសជោគប្រហែលយល់សប្តិអ្វីមិនខានបានជាបែបនេះហើយដកដង្ហើមញាប់ដែលធ្វើឲ្យចាន់បារម្ភកាន់តែខ្លាំងឡើង
« វ៉ាងអុីប៉ូលោកកេីតអ្វី? »
« ខ្ញុំខ្លាច ~ ~ ~ ហឹ » អុីប៉ូបេីកភ្នែកឡើងទាំងភ័យនឹងដកដង្ហើមញាប់ទឹកភ្នែកស្រាប់តែស្រក់ នឹងមេីលទៅកាន់ជុំវិញស្រាប់តែឃើញចាន់ទឹកភ្នែកនាយក៏ស្រក់ហូរកាន់តែខ្លាំងជាងមុនទៀត
សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
