«មិនអីទេលោកជួយខ្ញុំច្រេីនណាស់ហេីយបុិននេះខ្ញុំសងគុណលោកមិនទាន់បានផងខ្ញុំមិនរំខានទៀតទេ» Felix គេមិនចង់រំខានរាងក្រាស់ច្រេីននោះទេណាមួយនាយក៏ត្រូវមានការងារធ្វេីដែលមកនៅជាមួយខ្លួនក្នុងមន្ទីរពេទ្យសឹងតែមួយថ្ងៃពេញហេីយវាគ្រប់គ្រាន់សម្រាប់គេហេីយ
«ខ្ញុំមិនត្រូវការការសងគុណអីពី Felix នោះទេឃេីញមនុស្សដេីរដល់ផ្លូវទាល់បែបនេះខ្ញុំមិនជួយមិនបានទេ» hyunjin គេមិនខ្វល់ថារាងតូចមិនត្រូវការជំនួយពីគេទេតែសំខាន់នាយចង់ជួយបេីឲ្យនាយជិះត្រឡប់ទៅវិញដោយឲ្យរាងតូចនៅក្នុងសភាពបែបនេះគេនៅមិនសុខទេ
«តែថា...»
«មិនបាច់ក្រែងចិត្តពីខ្ញុំទេខ្ញុំជាអ្នកស្មាក់ចិត្តជួយទោះ Felix មិនព្រមក៏ខ្ញុំនៅតែជួយដដែលនឹង!នៅចាំទីនេះហេីយខ្ញុំទៅយកឡានមួយភ្លេត» ដោយមិនចង់និយាយច្រេីនតទៀតនាយក៏ដេីរទៅចំណតរួចក៏បានបេីកឡានចេញមកខាងក្រៅ(មូលហេតុដែលឡាននាយមាននៅទីនេះព្រោះគេបានឲ្យអ្នកបម្រេីជាអ្នកបេីកចតនៅទីនេះខ្លាចថាទៅវិញអត់មានអីចេះ)
«ឡេីងឡានមក...» ពេលបេីកចេញមកហេីយ hyunjin ក៏បានមកឈប់ចំពីមុខដែលនាយបានប្រាប់ឲ្យរាងតូចចាំខ្លួននៅទីនេះតែមេីលទៅ Felix គេដូចជាមិនហ៊ានសោះទេីបរាងក្រាស់ចុះពីឡេីងអូសដៃគេទៅតែម្តង
«អេលោក!ឈប់សិននេះលោកច្បាស់ហេីយមែនទេថាជួយខ្ញុំ?» Felix គេក៏បានទាញអាវរាងក្រាស់តិចៗទេីបនាយបញ្ឈប់ដំណេីររួចងាកមកមេីលមុខរាងតូច
«ខ្ញុំមិនចេះនិយាយលេងទេឆាប់ឡេីងឡានមក» ថាហេីយ hyunjin ក៏បានបេីកទ្វារឡានហេីយក៏បានឲ្យរាងតូចចូលទៅអង្គុយកៅអីខាងមុខជាមួយនឹងគេ
៚៚ឡានក៏ចេះតែបេីកទៅមុខជារឿយៗឯក្នុងឡានក៏ស្ងប់ស្ងាត់ឯរាងតូចក៏ចេះតែដៀងភ្នែកមេីលមុខរាងក្រាស់រហូតតែក៏ត្រូវនាយចាប់បាន
«កេីតអីមែនទេ?បានជាចេះតែមេីលមុខខ្ញុំរហូតបែបនេះ?» hyunjin ក៏និយាយឡេីងតែភ្នែកមិនបានងាកមកមេីលរាងតូចទេព្រោះគេត្រូវផ្តោតមេីលផ្លូវនៅខាងមុខចំណែកឯ Felix វិញក៏ភ្ញាក់ព្រេីតនេះនាយដឹងដែលហ៎ថាខ្លួនមេីលមុខនាយ
KAMU SEDANG MEMBACA
និស្ស័យនឹងវាសនា//HYUNLIX
Cerita Pendekទេវតាបានកំណត់និស្ស័យឲ្យពួកយេីងបានជួបគ្នាប៉ុន្តែទេវតាមិនបានកំណត់ជោគវាសនារបស់ពួកយេីងទេ
Part 3 គេទៅចោលខ្ញុំហេីយ
Mulai dari awal
