WangGroup
ពេលនេះបុគ្គលិកនាំគ្នាមេីលព្រាតព្រោះតែសម្រស់លោកអគ្គនាយកគឺស្អាតមិនធម្មតាវែនតាជាប់នឹងភ្នែកបានរាយមុនស្នេហ៍ធ្វើអ្វីបុគ្គលិកនាំគ្នារំភើបនឹងប្រាថ្នាចង់បានរូបគេយកមកធ្វើជាគូគ្រង ប៉ុន្តែមិនដឹងថាពេលវេលានោះមានដែរឬអត់នោះទេ។
« អាបូ!! » អុីនៀនឃើញអុីប៉ូភ្លាមក៏ដេីរទៅរកទាំងស្នាមញញឹមដែលមកថ្ងៃនេះគឺមានរឿងសំខាន់ដែលត្រូវអោយជួយ ព្រោះបាននិយាយគ្នាយប់មិញរួចហើយក៏មិនពិបាកនិយាយច្រើនដែរ
« ឯងធ្វើអ្នកគ្រប់គ្រងបុគ្គលិកទៅព្រោះអ្នកគ្រប់គ្រងចាស់ខ្ញុំអោយដំណែងគាត់ថ្មីហេីយ »
« អរគុណឯងណាស់អាម៉ាក » អុីនៀនសប្បាយចិត្តណាស់ព្រោះបានធ្វើការនៅក្នុងនេះនឹងនឹកឃើញដល់មនុស្សម្នាក់មុនគេដែលនាយចង់ធ្វើបាបចាប់ពីពេលនេះលែងគេចផុតពីនាយបានទៀតហេីយ។
ក្រាក ~ ~
« បងអុីប៉ូ » ទ្វារបេីកឡើងឈូអុីងរត់ចេញមកទាំងញញឹមស្រស់ដែលនាងបានចាំអុីប៉ូយូរហើយទេីបតែមកដល់ អន្ទះអន្ទែងដូចអន្ទង់ត្រូវភ្លើងដោយសារតែចាំមនុស្សប្រុសម្នាក់នេះឯង
« បន្ទប់ធ្វើការរបស់ខ្ញុំម៉េចអោយអ្នកផ្សេងចូលផ្តេសផ្តាសបែបនេះ? » អុីប៉ូបែរទៅសួរកូនចៅទាំងទឹកមុខកំណាចមិនថាអ្នកណាទេប្រសិនបើចូលបន្ទប់នាយដោយគ្មានការអនុញ្ញាតច្បាស់ជាដឹងសខ្មៅជាមួយនាយមិនខានអ្នកណាមិនដឹងនៅក្នុងក្រុមហ៊ុននេះ
« អីយ៉ា...បងកុំបន្ទោសកូនចៅអីខ្ញុំទេចង់ចូលខ្លួនឯងខ្ញុំមិនចង់ឈររង់ចាំបងទេទេីបចូលទៅខាងក្នុងទៅ!នេះចាន់ក៏មកដែរ » នាងដេីរមកចាប់ដៃអុីប៉ូជាប់ដេីម្បីអោយស្ងប់អារម្មណ៍កុំអោយខឹងកូនចៅទាំងព្រឹកមិនល្អនឹងបែរទៅឃើញចាន់ក៏រាក់ទាក់ធម្មតាព្រោះមនុស្សធ្លាប់ស្គាល់គ្នា
« សួស្តី » ចាន់បានត្រឹមតែញញឹមថេីរៗអារម្មណ៍ហាក់បីដូចជាមិនសប្បាយចិត្តសោះនៅពេលឃើញអុីប៉ូមានមនុស្សស្រីនៅក្បែរហេីយប្រេីភាសាបងៗទៀត នេះឬអារម្មណ៍ប្រច័ណ្ឌហួងហែងហេីយមិនហ៊ាននិយាយអ្វី?
« ..... » អុីប៉ូបែរមេីលមុខចាន់នាយដឹងថាចាន់មិនសប្បាយចិត្តហេីយ សូម្បីតែនាយក៏មិនចង់នៅជិតមនុស្សស្រីដែរប៉ុន្តែធ្វើយ៉ាងម៉េចបេីនាយកៀកជាប់បែបនេះរេីខ្លួនក៏ពិបាក
« ថ្ងៃនេះខ្ញុំបានធ្វើអ្វីញុាំមកអោយបងតោះភ្លក់មេីលទៅ » និយាយហើយឈូអុីងចាប់ទាញដៃអុីប៉ូចូលទៅខាងក្នុងបាត់រកនិយាយអ្វីមិនទាន់ហើយចាន់ក៏នៅស្ងៀមទាល់តែឈរចូលខាងក្នុងអស់ទេីបចូលតាមក្រោយ។
« បងអុីប៉ូសាកញុាំអានេះមេីលឆ្ងាញ់ឬអត់? » នាងនាំអុីប៉ូទៅអង្គុយសាឡុងហើយបេីកប្រអប់អាហារដេីម្បីអោយអុីប៉ូភ្លក់នាងតាំងចិត្តធ្វើឡើងយ៉ាងយូរទម្រាំបានរសជាតិដែលទទួលយកបានគឺមិនងាយស្រួលសម្រាប់នាងនោះទេ
« .... » អុីប៉ូស្ទាក់ស្ទើរបន្តិចនាយឃ្លានប៉ុន្តែនាយមិនចង់ញុាំម្ហូបរបស់ឈូអុីងឡើយ នាងមកពេលនេះគឺប្រៀបដូចជារំខានខ្លាំងណាស់មិនមែនធ្វើឱ្យនាយសប្បាយចិត្តឡើយតប់ប្រមល់ចង់ដេញនាយក៏មិនបានមនុស្សប្រុសប្រេីសម្តីអាក្រក់ដាក់មនុស្សស្រីមិនមែនចារឹករបស់នាយ
« អរចាន់មោះមកភ្លក់ស្នាដៃម្ហូបរបស់ខ្ញុំបន្តិចមេីល » ឃើញចាន់ហើយនាងក៏ហៅចាំមើលពីរនាក់នេះនឹងឆ្លើយយ៉ាងម៉េចចំពោះម្ហូបដែលនាងខំធ្វើយ៉ាងយូរបែបនេះ
« បាទ! » និយាយហើយចាន់ចូលទៅអង្គុយគិតអុីប៉ូនឹងយកស្លាបព្រាញុាំម្ហូបរបស់ឈូអុីងតាមការស្នើសុំរបស់នាង ក្រសែភ្នែកទាំងគូរបស់នាងកំពុងតែមេីលធ្វើឱ្យខ្លួនចង់ឈ្លក់ម្តងៗទៅហេីយ
« យ៉ាងម៉េចដែរឆ្ងាញ់ឬអត់? » នាងសួរ
« អុឹមឆ្ងាញ់ណាស់ » ចាន់ងក់ក្បាលហើយឆ្លើយ
« ចុះបងអុីប៉ូ? »
« ឆ្ងាញ់ណាស់ » អុីប៉ូឆ្លើយទាំងមិនចង់
« ហិហិ ~ មិននឹកស្មានថាបានការសរសើរពីពួកបងទាំងពីរសោះ » ឈូអុីងសប្បាយចិត្តខ្លាំងណាស់នៅពេលដែលប្រុសស្អាតទាំងពីរបានសរសេីរ នាងនឹងខំប្រឹងបន្ថែមទៀតអោយការធ្វើម្ហូបរបស់នាងកាន់តែមានរសជាតិឆ្ងាញ់ព្រោះចំណូលចិត្តរបស់នាងគឺការធ្វេីម្ហូបនេះឯង
« នាងឆាប់ត្រឡប់ទៅវិញចុះព្រោះខ្ញុំត្រូវធ្វើការងារហើយនឹងដាក់បញ្ជាហើយកុំរំខានមិនអញ្ចឹងខ្ញុំនឹងខឹងនាងមិនខាន » នាយក្រោកឈរពេញកម្ពស់ដេីរទៅតុធ្វេីការដោយដាក់បញ្ជាអោយឈូអុីងរូចស្រេចមិនហ៊ានសម្រៃទេពេលត្រូវនៅជិតនាងពេញមួយថ្ងៃដោយមានចាន់នៅជិតទៀតទ្រូងមួយនេះនឹងប្រះបែកជាចំណែកៗមិនខាន
« ចាសទទួលបញ្ជាបងសង្ហារ » ថាហេីយនាងក៏ដេីរចេញទៅបាត់ទៅ ដោយចាន់មេីលហើយក៏អស់សំណើចនឹងបែរទៅរកអុីប៉ូវិញម្តងឃេីញទឹកមុខគេមេីលខ្លួនយ៉ាងស្មេីទេីបទម្លាក់ទឹកមុខវិញ
« យ៉ាងម៉េចខ្ញុំធ្វើអ្វីអោយលោកខឹងមែនទេ? »
« ឃើញខ្ញុំនៅក្បែរមនុស្សស្រីឯងសប្បាយចិត្តណាស់មែនទេ? » នាយសួរទៅកាន់ចាន់ដែលកំពុងតែចងចិញ្ចើមមេីលហាក់បីដូចជាមិនយល់អារម្មណ៍នាយសោះបែរជាអង្គុយសេីចធ្វើមិនខ្វល់ទៅវិញ
« ខ្ញុំមិនទាន់បាននិយាយអ្វីទេលោកក៏ចង់ដាក់កំហុសអោយខ្ញុំមែនទេ? » ចាន់ក្រោកឈរឡើងនឹងដេីរទៅជិតអុីប៉ូ ដែលត្រៀមនឹងតវ៉ាស្រេចព្រោះខ្លួនស្ងាត់មិនទាន់និយាយអ្វីមួយម៉ាត់នឹងមេីលតែចារឹកក៏ដឹងហើយបម្រុងចោតខ្លួនច្បាស់ណាស់ហេីយអាងអីអាងខឹងនឹងស្ងាត់មាត់ជ្រៀបនឹងប្រេីកម្លាំងបាយ
« អឹស ~ ស្ងាត់មាត់បន្តិចទៅខ្ញុំធ្វើការ » រាងកាយទាំងមូលត្រូវបានអុីប៉ូចាប់បាននឹងដាក់អោយនៅលើផ្លូវហើយសម្លឹងមើលមុខទាំងញញឹមចុងមាត់យ៉ាងកំហិល ហើយក៏បែរភ្នែកទៅមេីលការងារដៃកាយចាប់ចាន់ជាប់មិនព្រមប្រលែង
« ស្អីនឹងលែងខ្ញុំភ្លាមបេីមានអ្នកមកឃើញខ្មាស់ស្លាប់ហើយ » ចាន់ព្យាយាមរេីបម្រាស់គេចាប់ផ្តើមធ្វើចារឹកដូចតួក្នុងប្រលោមលោកហើយប្រហែលគេនេះអានប្រលោមលោកពេកដល់ឆ្កួតមិនខានទេីបបាននឹកឃើញទង្វើបែបនេះចេញមក
« បេីឯងនៅតែនិយាយច្រេីននឹងដឺដងខ្ញុំទៀតលទ្ធផលដែលឯងទទួលបានលេីកក្រោយមិនមែនបែបនេះទេ ខ្ញុំនិយាយហើយគឺធ្វើពិតៗបេីមិនជឿឯងសាកមេីល » នាយលែងដៃអោយចាន់មានសេរីភាពនឹងគម្រាមរួចជាស្រេច នឹងអោយចាន់ដឹងថានាយជាមនុស្សយ៉ាងម៉េចនៅពេលដែរអស់ការអត់ទ្រាំវ៉ាងអុីប៉ូនិយាយហេីយគឺធ្វេីពិត
« ហឹស ~ ~ » ចាន់ដេីរទៅអង្គុយលេីសាឡុងទាំងទឹកមុខក្រម៉ូវនឹងសម្លក់មុខអុីប៉ូទាំងខ្នាញ់ ទង្វើអម្បាញ់មិញនេះធ្វើឲ្យខ្លួនរឹងកកខ្លួនស្លាប់ហើយ អ្នកប្រុសធំអេីយអ្នកប្រុសធំមេីលថ្ពាល់ចាន់ចុះក្រហមទៀតហើយហិហិ។
សូមរង់ចាំទស្សនាភាគបន្ត.....❤️💚✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
