ពេលល្ងាច
   អុីប៉ូនឹងចាន់បានចេញពីក្រុមហ៊ុនបណ្តេីរគ្នានិយាយនេះនិយាយនោះទាំងសេីចសប្បាយ ទាំងមិនបានចាប់អារម្មណ៍ហុងសៀននឹងមីងយៀកដែលបានមកឈរចាំនោះទេ នឹងបម្រុងដេីរហួសស្រាប់តែលឺសម្លេងក្រហេមឡើង។
   « ហេម...យ៉ាងម៉េចចាន់ឯងខ្វាក់មែនទេបានជាដេីរធ្វើដូចមិនឃើញខ្ញុំ »
   ហុងសៀនដែរនៅជិតនោះក៏និយាយបន្ថែមទាំងហួសចិត្តបងប្រុសនឹងចាន់។
   « បងប្រុសរបស់ខ្ញុំតាំងពីមានចាន់នៅជិតញញឹមសម្បេីមហើយនៀក! »
   អុីប៉ូនឹងចាន់បែរទៅរកពួកគេហើយចាន់ក៏រត់ទៅអោបហុងសៀនបន្តិចនឹងបួញមាត់ឡើងដេីម្បីអោយហុងសៀនលេីកលែងកំហុសអោយ ឯអុីប៉ូសម្លក់មុខប្អូនប្រុសស្ទើរជ្រុះគ្រាប់ភ្នែកតែមីងយៀកញាក់ចិញ្ចេីមដឺធ្វេីមិនខ្វល់។
   « ជុំគ្នាអញ្ចឹងតោះទៅញុាំសាច់ចង្កាក់ឬអត់? » មីងយៀកស្រាប់តែមានគំនិតមួយដែលមានឪកាសបែបនេះហើយគួរតែជួបជុំគ្នានិយាយអោយសប្បាយនឹងអង្គុយញុាំសាច់ចង្កាក់ទៀតកាន់តែអេម នឹងបង្កើតទំនាក់ទំនងជាមួយគ្នាកាន់តែជិតស្និទ្ធ
   « ឯងចេញលុយបានបងព្រមទៅ » អុីប៉ូតបទាំងបែរមុខចេញ
   « បាទខ្ញុំនឹងហើយជាអ្នកចេញលុយទេីបខ្ញុំបបួលទៅ! » មីងយៀកខ្នាញ់អុីប៉ូយ៉ាងខ្លាំងអ្នកណាមិនដឹងចារឹកបងប្រុសបេីបបួលទៅណាទាល់តែចេញលុយអោយទេីបព្រមទៅបេីទៅខ្លួនឯងហើយចេញលុយខ្លួនឯងទៀតកុំសង្ឃឹម មិនអញ្ចឹងមានល្បិចរត់ចោលមិនខាន
   « តោះអញ្ចឹង » អុីប៉ូងក់ក្បាលហើយដេីរចេញទៅបាត់ទុកអោយអ្នកទាំងបីមេីលគេទាំងអស់សំណើចនឹងគ្រវីក្បាលហួសចិត្តទេីបដេីរទៅតាមក្រោយ។
   មកដល់ចំណតឡានអុីប៉ូបានទាញដៃចាន់ចូលទៅក្នុងឡាននាយបាត់ឯហុងសៀនអឹមអៀនៗហេីយចូលទៅក្នុងឡានមីងយៀកដែលគេនោះកំពុងតែមេីលទាំងស្នាមញញឹមច្បាស់ណាស់ប្រុសម្នាក់នេះគឺកំពុងតែដាក់ស្នេហ៍ហេីយ។
   ឡានបេីកចេញទៅរហូតដល់កន្លែងដែលត្រូវញុាំសាច់ចង្កាក់ទេីបពួកគេនាំគ្នាចុះទាំងសប្បាយចិត្តហេីយដេីរចូលទៅក្នុងហាងដោយមានមនុស្សយ៉ាងច្រេីន។ពួកគេទាំងបួននាក់បានរេីសទីតាំងញុាំនៅខាងក្រៅហាងដេីម្បីញុាំហេីយនឹងមានខ្យល់បក់ត្រជាក់ៗ នឹងមានបុគ្គលិកកំពុងតែលេីកសាច់ចង្កាក់មកក្លិនឈ្ងុយឈ្ងប់ធ្វើឱ្យអ្នកទាំងបួននាក់ស្រក់ទឹកមាត់។
   « ញុាំតាមចិត្តចុះព្រោះខ្ញុំជាអ្នកចេញលុយ » មីងយៀកញញឹមដាក់គ្រប់គ្នាដោយមិនអាចអោយក្រែងចិត្ត នាយសន្យាហើយថានឹងចេញលុយទោះបីអស់ប៉ុន្មានក៏បានដែរអោយតែញុាំបានឆ្អែត។
   ពួកគេញុាំផងនិយាយផងយ៉ាងរីករាយក្រសែភ្នែកមួយគូរបស់ហុងសៀនមេីលមីងយៀករហូតទាំងស្នាមញញឹមគេជាមនុស្សល្អណាស់ គេជាប្រុសសង្ហារដែលមនុស្សស្រីគ្រប់គ្នាប៉ងប្រាថ្នា បេីខ្លួនអាចស្រឡាញ់គេតេីគេស្រឡាញ់ខ្លួនវិញទេ?កំពុងតែភ្លឹកក៏ឃើញមីងយៀកបែរមកធ្វើឱ្យហុងសៀនបែរមុខចេញយ៉ាងលឿនធ្វើឱ្យមីងយៀកអស់សំណើចភ្លាមៗ។
   « ហិហិ »
   « លោកសេីចស្អី? » ហុងសៀនញាក់ចិញ្ចើមសួរ
   « ឯងលួចមេីលខ្ញុំយូរហើយមានបំណងអ្វីមែនទេ? »
   « ខ្ញុំមេីលលោកមិនបាន!មុខលោកមិនមែនដាំពេជ្រឯណា ខ្ញុំគ្រាន់តែឃើញលោកញុាំច្រើនតែប៉ុណ្ណោះទេីបហួសចិត្ត » ហុងសៀនខំប្រកែកមិនអាចអោយប្រុសម្នាក់នេះចាប់បានថាខ្លួនលួចមានចិត្តលេីគេឡើយខ្មាស់ណាស់ប្រសិនបើត្រូវគេបដិសេធហើយមេីលងាយ តេីអ្នកណាអាចទទួលយកបាន?
   « ពូកែតមាត់ណាស់ឯងនឹងឆាប់ញុាំទៅ »
   « .... » ហុងសៀនមិននិយាយបន្តគឺគិតតែពីញុាំឯងថ្ពាល់ឡើងក្រហមទុំស្នាមញញឹមរបស់គេហេតុអ្វីធ្វើឲ្យខ្លួនរំភើបខ្លាំងម៉្លេះ?គេជាប្រុសដំបូងហើយដែលធ្វើឲ្យខ្លួនលង់ស្នេហ៍បានដកចិត្តមិនរួចបែបនេះ។
   អុីប៉ូនឹងចាន់ឯនេះញុាំផងនិយាយគ្នាផងធ្វើដូចមានតែពីរនាក់ ជួនកាលនិយាយត្រូវរឿងសេីចនិយាយមិនត្រូវរឿងក៏ឈ្លោះគ្នាដូចកូនក្មេងប្រកែកយកចាញ់ឈ្នះ ប្រសិនបើនៅខាងក្នុងហាងច្បាស់ណាស់មនុស្សនឹងមេីលព្រាតជាពុំខាន។
   « វ៉ាងអុីប៉ូខ្ញុំសួរមួយ? »
   « ហុឹស? » អុីប៉ូញាក់ចិញ្ចើមបញ្ជាក់
   « លោកស្រឡាញ់ប្រុសក៏ស្រឡាញ់ស្រី? »
   « បេីខ្ញុំមិនឆ្លើយឯងចង់យ៉ាងម៉េច » លឺសំណួរចាន់សួរហើយអុីប៉ូក៏អស់សំណើចនឹងមិនឆ្លើយហើយសួរបកទៅវិញ
   « ខ្ញុំគ្រាន់តែចង់ដឹងមិនបានទេហ៎េស? » ចាន់ធ្វើមុខជូទាំងខ្នាញ់នេះសួរហើយនៅសួរមកវិញទៀតគ្រាន់តែសំណួរប៉ុណ្ណឹងឆ្លើយមិនបានមិនបាច់រស់ធ្វើមនុស្សទេបេីដឹងពីចិត្តគំនិតខ្លួនឯងហើយចាំចាប់ជាតិក៏បានមិនហួសពេលហាសហា
   « មិនបានព្រោះខ្ញុំជាខ្ញុំឯងជាឯងរឿងរបស់ខ្ញុំមិនពាក់ព័ន្ធនឹងឯងចឹងប្រាប់ឯងធ្វើអ្វី ព្រោះជាអារម្មណ៍បេះដូងនឹងសេចក្តីត្រូវការរបស់ខ្ញុំ » អុីប៉ូឆ្លើយធ្វើហីៗវាជារឿងផ្ទាល់ខ្លួននាយប្រសិនបេីប្រាប់អ្នកដទៃវាមិនមែនហៅថារឿងផ្ទាល់ខ្លួនទេរឿងខ្លះត្រូវបញ្ចេញទេីបបញ្ចេញ
   « លោក....ខ្ញុំមិនចង់ដឹងក៏បាន » ចាន់ចង្អុលមុខអុីប៉ូទាំងខឹងហើយក៏ញុាំសាច់ចង្កាក់បន្តទាំងមុខក្រម៉ូវដែលធ្វើឲ្យអ្នកម្ខាងទៀតដែលអង្គុយជិតស្រាប់តែអស់សំណើច។
   បេីហុងសៀននឹងមីងយៀកវិញពួកគេក៏មិនខុសពីអុីប៉ូនឹងចាន់ដែរជួនកាលនិយាយត្រូវរឿងសេីចជួនកាលក៏ស្ងាត់កែវភ្នែកមួយគូរសម្លឹងមេីលប៉ះគ្នាធ្វេីអោយពួកគេបែរមុខចេញរៀងៗខ្លួន។ពួកគេពីរនាក់បានកម្ម៉ង់ស្រាហេីយផឹកជុំគ្នាមិនមែនដូចអុីប៉ូនឹងចាន់នោះទេដែលសំងំញុាំធ្វេីមិនដឹង។
   « មីងយៀកលោកដែលមានសង្សារទេ? » ឥទ្ធិពលនៃស្រាធ្វើឱ្យហុងសៀនប្រែក្លាយជាមនុស្សម្នាក់ទៀតថ្ពាល់ឡើងក្រហមដោយសារស្រវឹង នឹកក្លាហានសួរសំណួរមួយនេះឡើយនឹងសម្លឹងមើលមនុស្សចំពោះមុខយ៉ាងភ្លឹក
   « ឯងស្រវឹងហើយហុងសៀន » លឺសំណួរហេីយមីងយៀកស្ងាត់បន្តិចប៉ុន្តែពេលឃើញហុងសៀនស្រវឹងបែបនេះគួរឱ្យស្រឡាញ់ដែលតេី ប៉ុន្តែសំណួរដែលគេសួរគឺនាយមិនបានឆ្លើយឡើយព្យាយាមបង្វែររឿងផ្សេង
   « ខ្ញុំមិនបានស្រវឹងទេលោកកុំចេះតែនិយាយ » ហុងសៀនសម្លក់មុខមីងយៀកទាំងខឹង មិនមេីលស្ថានភាពខ្លួនឯងសោះចេះតែនិយាយចេញមកកេីតដែរប្រសិនបើក្រោកឈរដេីរច្បាស់ណាស់មិនបាន3ជំហានទេគឺដួលមិនខាន
   « ហុងសៀនស្រវឹងមែនទេ? » ចាន់បែរមកសួរ
   « បាទ! »
   « ឯងនាំគេទៅហាងរបស់បងមុនចុះសោរហាងគឺនៅក្នុងហោប៉ៅគេនោះឯង »
   « បាទ! » មីងយៀកងក់ក្បាលហើយនាំហុងសៀនដេីរចេញទៅ ប៉ុន្តែត្រូវបានអុីប៉ូឃាត់យកលុយអោយសាច់ចង្កាក់ទេីបប្រាប់ថាបាញ់តាមកុងធនាគារទេីបអុីប៉ូងក់ក្បាលយល់ព្រមអោយទៅ។
   មីងយៀកយកហុងសៀនមកដល់ឡានហើយក៏ដាក់ខ្លួនទៅនឹងកៅអីទាំងដកដង្ហើមធំមនុស្សស្អីរាងតូចទេប៉ុន្តែឡេីងធ្ងន់ប្រហែលញុាំមិនឡើងរូបរាងទេគឺឡេីងតែគីឡូ។
   « មីងយៀក » ហុងសៀនស្រាប់តែទៅជិតមីងយៀកយ៉ាងជិតហេីយសម្លឹងមេីល ទាំងទឹកមុខក្រហមទុំដែលធ្វើឲ្យអ្នកម្ខាងទៀតលេបទឹកមាត់ដោយមិនបានព្រៀងទុក
   « ស្រវឹងហើយនៅអោយស្ងៀមបន្តិចមេីរខ្ញុំជូនឯងទៅហាងវិញហេីយ »
   « ខ្ញុំមិនចង់ទៅទេ » ហុងសៀនមិនព្រមក៏ដាក់ក្បាលកេីយលេីទ្រូងរបស់មីងយៀកហើយយកដៃបង្អូសតាំងពីក.រហូតមកដល់កន្លែងហាមឃាត់ ទេីបមីងយៀកយកដៃចេញយ៉ាងលឿន
   « ឯងស្រវឹងហើយធ្វើអ្វីប្លែកៗណាស់ »
   « ប្រាប់ហើយថាមិនស្រវឹងខ្ញុំមិនចង់ទៅណាទេខ្ញុំចង់នៅក្បែរលោកបែបនេះ » ហុងសៀនអុកឡុកដូចកូនក្មេងសុំលុតម្តាយ ក្បាលរបស់គេគ្រវីចុះគ្រវីឡើងដែលធ្វើឲ្យមីងយៀកក្តាប់ដៃជាប់ត្រូវតែទ្រាំមិនអាចធ្វើអ្វីផ្តេសផ្តាសលេីកូនប្រុសគេបានទេ
   « នៅអោយស្ងៀមខ្ញុំជូនឯងទៅហាងវិញប្រយ័ត្នខ្ញុំទ្រាំមិនបាន » និយាយហើយនាយបេីកឡានចេញទៅដោយកែវភ្នែកឆ្លៀតមេីលមនុស្សដែលដេកលេីផ្លូវរបស់នាយទាំងអស់សំណើច ហើយក៏ទ្រាំណាស់ដែលនៅពេលដែលគេគ្រវីក្បាលញឹកៗនៅជិតកន្លែងហាមឃាត់បែបនេះ(មិនបាច់បញ្ចាក់ច្រើនអ្នកអានច្បាស់ជាដឹងហើយហាសហា)។

              សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now