មន្ទីរពេទ្យ
រាងតូចកំពុងតែអង្គុយមេីលបន្តោងខ្សែសារ៉ូមរបស់អុីប៉ូដោយម្ចាស់សាមុីខ្លួននោះកំពុងតែសន្លប់មិនដឹងខ្លួននឹងមានមីងយៀកនៅក្បែរនោះហើយមេីលទៅបងប្រុសទាំងពិបាកចិត្ត ប៉ុន្តែក៏មិនដឹងថាមានរឿងអ្វី។
គ្រូពេទ្យពិនិត្យរួចហើយក៏ប្រាប់ទៅកាន់សាច់ញាត់អ្នកជំងឺថាគេមិនកេីតអ្វីធ្ងន់ធ្ងរឡើយគ្រាន់តែខឹងខ្លាំងពេកហើយហត់អស់កម្លាំងទេីបសន្លប់បែបនេះ។
« បងចាន់ហេតុអ្វីបងអុីប៉ូមានរឿងបែបនេះ? »
« បងបានឈ្លោះជាមួយគេយ៉ាងខ្លាំងប្រហែលគេខឹងខ្លាំងណាស់ហើយរហូតដល់ថ្នាក់អស់កម្លាំងសន្លប់បែបនេះ ឯងមិនបានលឺគ្រូពេទ្យនិយាយទេថាអុីប៉ូខឹងច្រើនហត់អស់កម្លាំង » ចាន់និយាយទាំងទឹកមុខស្រពោនមេីលមុខអ្នកជំងឺកំពុងតែដេកទាំងមុខស្លេកបបូរមាត់ក៏ស្លេកធ្វើឱ្យចាន់ដឹងកំហុសថាខ្លួនជាអ្នកបង្កឡើង
« បងកុំបន្ទោសខ្លួនឯងអីបងមិនបានខុសទេពួកបងគ្រាន់តែឈ្លោះគ្នារឿងបន្តិចបន្តួចប៉ុណ្ណោះ ពេលបងអុីប៉ូភ្ងាក់ឡើងប្រហែលគាត់លែងខឹងទៀតហើយ » មីងយៀកអង្អែលខ្នងចាន់តិចៗដេីម្បីលួងលោមកុំអោយគិតថាខ្លួនឯងមានកំហុសទាំងមិនចង់អោយវាជាកំហុសអចេតនាមិនមានបំណងចង់អោយវាកេីតឡេីងទេ
« អុឹម... » ចាន់ងក់ក្បាលយល់ស្របនឹងសម្តីមីងយៀកប៉ុន្តែនៅតែដឹងកំហុសដែរធ្វើអោយអុីប៉ូក្លាយជាបែបនេះដដែល ទោះបីជានិយាយយ៉ាងក៏ខួរក្បាលមួយនេះនៅតែគិតថាខ្លួនខុសដែរ។
ក្រឡេកមកមើលលីវយីងវិញកំពុងតែញុាំអាហារក្នុងភោជនីយដ្ឋានទាំងទឹកមុខស្រពាប់ស្រពោនពេលនោះក៏មានប្រុសសង្ហារម្នាក់បានមកចូលរួមអង្គុយជាមួយមានអ្នកណាទៀតក្រៅពីអុីនៀននឹងឯង។
« យប់មិញគឺឯងមែនទេដែរជាអ្នកជូនយេីងចូលក្នុងឡាន? »
« .... » លីវយីងភាំងបន្តិចព្រោះគេគឺបានចងចាំរឿងកាលពីយប់មិញធ្វើឱ្យខួរក្បាលមួយនេះនឹកឃើញរាត្រីស្នេហ៍ដ៏ក្តៅគគុកដែលបានប្រឡែងលេងជាមួយអុីនៀនក្នុងឡានពេញមួយយប់ ព្យាយាមបំភ្លេចប៉ុន្តែបំភ្លេចមិនបាន
« ឆ្លើយមក! » អុីនៀនចម្រិតសួរ
« មែនគឺខ្ញុំ!ព្រោះមិត្តរបស់លោកបានខលមករកខ្ញុំ! »
« ឯងបានធ្វើអ្វីយើងដែរទេពេលយេីងក្រោកឡើងមានអារម្មណ៍ថាធីងធោងអស់កម្លាំងណាស់! » អុីនៀនសួរទាំងក្រសែភ្នែកកំណាច នាយចងចាំមិនច្បាស់ប៉ុន្តែមិនប្រាកដទេថាលីវយីងមិនបានធ្វើអ្វីនាយដែរ ក្នុងខួរក្បាលពេលនេះគឺគិតតែវិជ្ជមានលេីមនុស្សចំពោះមុខនេះ
« ខ្ញុំ...ធ្វើអ្វីលោកបានបេីលោកស្រវឹងជោគជាំនោះ? » លីវយីងតាំងស្មារតីឆ្លើយទាំងកុហក ដែរខួរក្បាលមួយនេះហេតុអ្វីចងចាំតែរឿងមួយនោះមិនអាចបំភ្លេចបាន?ប៉ុន្តែបេីប្រុសម្នាក់នេះមិនដឹងហើយព្យាយាមលាក់ទៅល្អជាង
« .... » នាយលេីកកាហ្វេមកក្រេបទាំងទឹកមុខបង្កប់ដោយអាថ៌កំបាំងនឹងមេីលទៅលីវយីងដែរកំពុងតែគិតអ្វីម្យ៉ាងហើយបានត្រឹមតែដកដង្ហើមធំមួយខ្សាក រួចដេីរចេញទៅទុកអោយលីវយីងមេីលហើយដកដង្ហើមធំដូចគ្នា។
សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
