ពេលល្ងាច
ព្រះអាទិត្យចាប់ផ្ដើមលិចពន្លឺក្រហមច្រាលបញ្ចេញរស្មីយ៉ាងស្រស់ស្អាតក៏មិនស្មើនឹងផ្ទៃមុខដ៏សររលោងភោផង់របស់ចាន់បានដែរនឹងធ្វើឱ្យអ្នកកំលោះអគ្គនាយករូបសង្ហារឈរមេីលហើយមេីលយ៉ាងភ្លឹកហេីយស្រាប់តែលេចស្នាមញញឹមចេញមកទំនងក្តីសុខណាស់។
« ស៊ាវចាន់ឯងក្រោកឡើងល្ងាចហើយនៅគេងដល់ណាទៀតប្រយ័ត្នខ្ញុំឃុំទុកចោលនៅក្នុងនេះពេញមួយយប់ »
លឺបែបនោះរាងតូចក្រោកយ៉ាងលឿនដូចត្រូវទឹកមួយផ្ដិលជះចំកណ្ដាលមុខអញ្ចឹងទាំងមិនទាន់ស្វាងស្រួលបួលផង គេមកបង្អេីសបែបនេះទៀតច្រឡំធ្វេីមែនគិតយ៉ាងម៉េច?។
« ខ្ញុំគេងជ្រុលបន្តិចហើយ ~ ហិហិ » ចាន់សេីចមិនសូវសមនឹងខ្មាស់មនុស្សចំពោះមុខណាស់ព្រោះមិនដឹងថាខ្លួនគេងលក់នោះមានទម្លាប់អាក្រក់អ្វីខ្លះ ធ្លាប់តែលឺមិត្តនិយាយប្រាប់ប៉ុន្តែគេបានឃើញអត់ណ៎រ មិនអញ្ចឹងច្បាស់ជាលែងហ៊ានជួបមុខមិនខាន
« ល្ងាចហើយឆាប់ទៅខ្ញុំជូនឯងទៅវិញ »
« អុឹម!!! »
រាងក្រាស់ដេីរចេញទៅមុនដោយរាងតូចដេីរខាងក្រោយបុគ្គលិកនាំគ្នាមេីលព្រាតហេីយកក៏ញញឹមនឹងសម្លេងជជែកគ្នាជាក្រុមពួកគេគិតថាចាន់ជាមនុស្សសំខាន់របស់អគ្គនាយកហេីយបានជាតែងតែជួបគ្នាញឹកញាប់បែបនេះ។
ឡានទំនើបបានរំកិលខ្លួននៅលើដងវិថីដែរពោពេញទៅដោយមនុស្សយ៉ាងច្រេីនធ្វេីដំណេីរ ពន្លឺភ្លើងតាមដងផ្លូវចាប់ផ្តើមភ្លឺឡើងបន្តបន្ទាប់ហើយព្រោះតែមេឃចាប់ផ្តើមងងឹត។ទេសភាពទីក្រុងប៉ែកាំងនៅពេលនេះគឺស្អាតណាស់នេះហេីយជាចំណាប់របស់មនុស្សគ្រប់គ្នាដែលលតែងតែចង់ទៅដេីរលេងនៅទីនោះ(រួមទាំងអ្នកសរសេរដែរ!)។
« ហុឹម....ខ្ញុំមិនទាន់ចង់ត្រឡប់ទៅវីឡាវិញសោះ » អុីប៉ូស្រាប់តែតែដកដង្ហើមធំនឹងជ្រួញចិញ្ចើមទឹកមុខហាក់បីដូចជាហត់ណាស់ នាយមករអ៊ូពេលនោះមិនដឹងថាមានន័យយ៉ាងម៉េចហើយចង់ទៅណាបន្តទៀត
« ចុះលោកចង់ទៅណាបេីមិនចង់ត្រឡប់ទៅវីឡាវិញ? » ចាន់សួរបកទៅវិញឃើញថាអុីប៉ូប៉ុន្មានថ្ងៃនេះងប់ងល់នឹងការងារណាស់ដូចជាមិនបានដេីរលេងលំហែកំសាន្តទេ ហើយបេីបែបនេះគឺមានតែធ្វើឱ្យអោយសប្បាយៗម្តង ប៉ុន្តែទាយមិនដឹងទេថាប្រុសម្នាក់នេះចង់ដេីរលេងមែននោះ
« ឯងចង់ទៅជាមួយខ្ញុំទេ? »
« ខ្ញុំព្រមធ្វើជាមិត្តភក្តិជូនលោកដេីរលេងចុះ! » តាមពិតក៏ចង់ដេីរលេងដែរណាមួយកំដរប្រុសម្នាក់នេះកុំឲ្យគេឯកា ជីវិតរបស់គេនេះគឺរវល់តែនឹងការងារពេកហើយមិនចេះបែងចែកខ្លួនឯងសោះ បែបនេះហើយទេីបគេមិនចាប់អារម្មណ៍រឿងស្នេហាហើយមានរហ័សនាមថាអ្នកប្រុសបេះដូងថ្ម
« ហិហិ ~ អរគុណឯងហើយ » អុីប៉ូសេីចទាំងសប្បាយចិត្តនាយដេីរលេងគឺគ្មានការបារម្ភទៀតហើយព្រោះតែមានមនុស្សម្នាក់កំដរ ដែរពេលនេះនាយគឺមានក្តីសុខពេញទំហឹងបេីអាចចង់ក្តីសុខបែបនេះរហូតទៅ។
កន្លែងលក់អាហារយ៉ាងច្រើនជាប់ៗគ្នាដែលជាខាងមុខផ្សារពេលយប់របស់ប្រទេសចិន ទីនេះសម្បូរអ្វីញុាំច្រើនណាស់គឺរងចាំតែមានមនុស្សមានលុយទៅញុាំដោយគ្មានការខកបំណង ហើយក៏ហល់នៅពេលដែលភ្លក់គ្រប់ម្ហូបព្រោះសុទ្ធតែប្លែកៗ។ចាន់អុីប៉ូក៏បានមកដល់ហេីយចតឡានទុកស្រួលបួលហេីយក៏ដេីរចូលទៅ។
« ឯងចង់ញុាំអ្វីទេនៅទីនេះសម្បូរម្ហូបឆ្ងាញ់ខ្លាំងណាស់ណា » អុីប៉ូសួរទៅកាន់ចាន់ដែរឃើញគេដេីរទាំងញញឹមមនុស្សដូចស៊ាវចាន់នេះពិនញាំណាស់នាំមកកន្លែងនេះគឺត្រូវចិត្តគេហើយ
« ខ្ញុំចង់ញុំមីហិល » ចាន់និយាយរួចនឹងបែរទៅមេីលមុខអុីប៉ូឃើញទឹកមុខញញឹមអម្បាញ់មិញនេះប្រែជាក្រម៉ូវតាមពិតគឺមានបំណងចង់ធ្វើបាបអុីប៉ូស្រាប់ព្រោះគេមិនចូលចិត្តមីទេ
« ហិហិ ~ ខ្ញុំនិយាយលេងទេ »
« ថ្ងៃក្រោយបេីនិយាយទៀតមិនបាច់និយាយរកខ្ញុំទេ » អុីប៉ូដេីរយ៉ាងលឿនទាំងមិនចាំចាន់សូម្បីតែបន្តិច ឯរាងតូចឃើញកាយវិការគេបែបនោះហើយក៏អស់សំណើចនឹងរត់តាមយ៉ាងលឿនខ្លាចវង្វេង។
អុីប៉ូនឹងចាន់បានទិញរបស់ញុាំយ៉ាងច្រើនដែរអុីប៉ូចេញលុយបែបនេះចាន់ទិញគ្រប់យ៉ាងតែម្តងគឺឡើងសឹងតែមិនចង់រួចទៅហើយនឹងបានអុីប៉ូស្តីអោយទេីបកាត់បន្ថយទិញខ្លះហើយពួកគេក៏តម្រង់ទៅអង្គុយនៅកន្លែងតុងងឹតមួយឆ្ងាយពីអ្នកដទៃបន្តិច។
« វ៉ាងអុីប៉ូអាចប្រាប់ខ្ញុំបានទេហេតុអ្វីលោកមិនចូលចិត្តមី? » ចាន់មិនអស់ចិត្តរឿងនេះក៏សួរឡើងច្បាស់ណាស់គេអាចមានអតីតកាលជាមួយនឹងមីហេីយក៏អាចបាត់បង់នរណាម្នាក់ក៏ថាបានទេីបអោយតែនិយាយរឿងមីគេខឹងយ៉ាងនេះ
« ហុឹម...ខ្ញុំមិនចង់អោយមនុស្សនៅក្បែរខ្លួនខ្ញុំមានជំងឺដោយសារមីនឹងស្លាប់ដោយសារមីទេ!លោកយាយរបស់ខ្ញុំគាត់ចូលចិត្តញុាំមីណាស់រហូតដល់គាត់មានជំងឺដោយសារតែមីទេីបគាត់បានចាកចេញពីខ្ញុំទៅខ្ញុំស្អប់មីក៏ដោយសារបែបនេះ ខ្ញុំព្យាយាមប្រាប់គាត់ហើយតែគាត់ថាមិនអីទេ » អុីប៉ូដកដង្ហើមធំមុននឹងនិយាយអតីតកាលដែរបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារតែមីនឹងរំលឹកដល់រឿងមួយនេះកែវភ្នែកឡើងក្រហមនឹកដល់លោកយាយដែរព្រោះគាត់ទៅយូរហេីយ
« ចឹងខ្ញុំសុំទោសផងដែរនិយាយអម្បាញ់មិញធ្វើឱ្យលោកខឹងខ្ញុំស្មានតែលោកស្អប់មីព្រោះមិនចង់ញុាំមិនដឹងថាលោកមានអតីតកាលបែបនេះ »
« មិនអីទេឯងមិនខុសទេ » នាយមិនបានបន្ទោសចាន់ឡើយព្រោះតែមនុស្សមិនដឹងរឿងទៅបន្ទោសម៉េចនឹងកេីតបេីគេដឹងមែននឹងមិនធ្វើបែបនេះឡើយ មនុស្សម្នាក់មិនអាចមេីលធ្លុះអតីតកាលមនុស្សម្នាក់ទៀតបានទេ
« ..... » ចាន់មិននិយាយអ្វីដាក់ដៃអង្អែលខ្នងអុីប៉ូថ្នមៗមិនអាចជួយអ្វីបានគឺមានតែជួយលួងលោម បេីខ្លួនមិនសួរមិននិយាយលេងក៏អុីប៉ូមិនក្លាយជាបែបនេះ
ពួកគេមេីលមុខគ្នាក៏សេីចហើយញុាំនឹងមេីលទេសភាពទីក្រុងគិតថាប្រសិនបើនៅទីនេះសមុទ្រនឹងអង្គុយនិយាយលេងជាមួយគ្នាបង្កាត់ភ្លើងក្រោមរស្មីដួងច័ន្ទយ៉ាងស្រស់ស្អាត ប៉ុន្តែដោយសារតែរវល់ការងាររៀងខ្លួនទេីបមិនមានពេលវេលាបែបនោះបាន មិនដឹងថាពេលវេលាមួយនេះនឹងកេីតឡេីងពេលណាដែរ។
សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
