ក្រឡេកមកមើលហុងសៀនដែរទំនេរពីហាងក៏បានចេញមកដេីរលេងបន្តិចដេីរទាំងស្នាមញញឹមស្រស់បំព្រងដែរតាមខាងៗផ្លូវមានដេីមឈេីរៀបជាជួរផ្កាធ្លាក់មកលាយចម្រុះគ្នាដែរគួរអោយស្ងប់ស្ងែងជាខ្លាំង នេះមិនមែនរដូវស្លឹកឈើជ្រុះទេប៉ុន្តែខ្យល់បក់ធ្លាក់មកធ្វើជាទេសភាពតាមដងផ្លូវកាន់តែស្អាត។
កំពុងតែដេីរលេងសប្បាយសុខៗស្រាប់តែប្រទះភ្នែកទៅនឹងមីងយៀកដែរពេលនេះគេគឺកំពុងតែរត់ហាត់ប្រាណគេបេីកញេីសពេញខ្លួនដែរធ្វេីអោយភ្នែកមួយនេះសម្លឹងមេីលទៅកន្លែងផ្សេងៗតាំងពីលេីដល់ក្រោមទោះបីជាមេីលមិនធ្លុះខ្លាំងតែភ្នែកមួយគូនេះគឺមេីលធ្លុះអស់ហេីយហិហិ><។
« ហឹស ~ ហឹស » សម្លេងដកដង្ហើមញាប់របស់មីងយៀកដែរកំពុងតែដាក់ខ្លួនអង្គុយចុះនឹងតុ
« នេះខ្ញុំអោយទឹកលោក! » ហុងសៀនដេីរមកឈរជិតមីងយៀកហើយហុចទឹកមួយដបទាំងស្នាមញញឹម មានឪកាសល្អបែបនេះត្រូវតែនិយាយជាមួយគេអោយបានប្រុសសង្ហារបែបនេះមិនងាយគេចផុតពីកណ្តាប់ដៃមួយនេះទេ
« អរគុណហើយ! » មីងយៀកញញឹមជាការគួរសមហើយក៏ទទួលទឹកយកមកផឹក ប៉ុន្តែរៀងឆ្ងល់បន្តិចដែរព្រោះបានជួបនៅទីនេះយ៉ាងចៃដន្យ ប៉ុន្តែពិភពលោកមួយនេះមិនមែននៅតែម្នាក់ឯងឯណាដេីរទៅទីណាជួបគ្នាជារឿងធម្មតា
« ..... » ហុងសៀនពេលនេះមិនហ៊ានព្រិចភ្នែកព្រោះតែរាងកាយដ៏សុិចសុីរបស់មីងយៀកធ្វើឱ្យខ្លួនឈ្លក់វង្វេង មនុស្សប្រុសស្អីម៉េចក៏ដាក់ស្នេហ៍គេបែបនេះគួរឱ្យស្អប់ណាស់ ប៉ុន្តែយ៉ាងណាក៏មេីលខ្លាំងព្រោះខ្លាចគេថាខ្លួនជាមនុស្សរោគចិត្ត
« ហេតុអ្វីលោកនៅទីនេះ? »
« ខ្ញុំថាដេីរលេងទេប៉ុន្តែបានជួបលោកក៏មកនិយាយគ្នាបន្តិចទៅ! » ហុងសៀនតបទៅវិញទាំងអឹមអៀនៗ លេីកទីមួយហើយដែរចេះចាប់អារម្មណ៍មនុស្សប្រុសបែបនេះអាចចាត់ទុកបានថាជា"ក្រាស់"ឃើញភ្លាមលង់ភ្លេត
« ហាសហា!ឯងមានពេលទំនេរដែរមែនទេ? » លឺបែបនោះមីងយៀកក៏សេីចឃើញថានៅហាងZhanZhan Restaurantមិនដែលមានពេលទំនេរផងនាយដឹងថាគេមានបំណងអ្វីមួយមិនខាន បំណងដែរនាយស្ទាក់ស្ទើរនៅក្នុងចិត្តនៅឡើយ
« អុឹម...មកពីទំនេរនឹងហើយទេីបបានមកអង្គុយនិយាយជាមួយលោក » ហុងសៀនងក់ក្បាលបញ្ជាក់ប្រុសម្នាក់នេះនិយាយប្លែកៗណាស់ តែក៏មិនហ៊ានសួរដេញដោលច្រើនដែរ បានត្រឹមតែឃើញមុខគេបែបនេះអង្គុយជិតបែបនេះក៏សប្បាយចិត្ត
« ល្ងាចហើយឯងមិនគិតត្រឡប់ទៅផ្ទះវិញទៅមិនខ្លាចសង្សារឯងបារម្ភទេមែនទេ? »
« ខ្ញុំគ្មានសង្សារទេកុំចេះតែនិយាយអោយសោះ! »
« ហាសហា!គ្រាន់តែនិយាយលេងប៉ុណ្ណោះបេីថាអត់ក៏អត់ទៅចាំបាច់ខឹង? » ឃើញអាការះខឹងរបស់ហុងសៀនបែបនេះនាយក៏អស់សំណើចដែរកាយវិការខឹងស្អីចេះទេសដែរគួរឲ្យខ្នាញ់ណាស់ មនុស្សគួរឱ្យខ្នាញ់បែបនេះនាយចូលចិត្តនិយាយជាមួយខ្លាំងណាស់
« ខ្ញុំគឺមិនចង់ឲ្យមានអ្នកណាយល់ច្រឡំថាខ្ញុំមានសង្សារ! » ការសេីចរបស់មីងយៀកប្រៀបដូចជាដុតកំហឹងហុងសៀនអញ្ចឹង មិនខឹងគឺចម្លែកហើយមិនដែលស្គាល់គ្នាបានប៉ុន្មានផងចេះមកលេងសេីចបែននេះទៅហើយច្រឡំស្គាល់កាន់តែខ្លាំងមិនដឹងថាយ៉ាងម៉េចទេ
« ..... » មីងយៀកមិននិយាយអ្វី
« មីងយៀកខ្ញុំសួរលោកមួយបានទេ?បងប្រុសរបស់លោកជាមនុស្សប្រុសបេះដូងថ្មដែរមិនស្គាល់ស្នេហាហើយមិនខ្វល់ខ្វាយរឿងស្នេហាសូម្បីតែបន្តិច!ចុះលោកដែរជាប្អូនប្រុសវិញតេីដូចបងប្រុសដែរឬអត់? » សំណួរមួយនេះបានសួរឡើងព្រោះតែចង់ដឹងបងប្អូននឹងគ្នាប្រហែលកាត់រកគ្នាផងក៏មិនដឹង ប៉ុន្តែវ៉ាងមីងយៀកដែលជាប្អូនឃើញថារួចរាយជាបងប្រុសស្នាមញញឹមចេញមកម្តងៗស្រស់ណាស់ខុសដាច់ពីវ៉ាងអុីប៉ូតែម្តង
« ច្បាស់ជាមិនដូចហើយ!ខ្ញុំមិនមែនដូចបងប្រុសនោះទេគាត់មិនខ្វល់រឿងស្នេហាប៉ុន្តែខ្ញុំគឺចង់បានស្នេហាខ្លាំងណាស់!លោកដឹងទេ? » មីងយៀកសេីចបន្តិចហើយឆ្លើយតបទៅកាន់ហុងសៀនវិញ ពួកគេពីរនាក់គឺខុសគ្នាឆ្ងាយណាស់ទោះបីជាប្រៀបធៀបក៏ប្រៀបធៀបមិនកេីតដែរ មនុស្សកេីតមកមួយណាដែរមិនចង់មានស្នេហានោះ?ដេីរវុិចអង្ករសួរតាមភូមិស្រុកទៅ
« ចុះរាល់ថ្ងៃលោកមិនដែលមានស្នេហាទេមែនទេ? » ហុងសៀនលឺមីងយៀកនិយាយបែបនេះក៏ឆ្ងល់ព្រោះប្រុសសង្ហារដូចជាមីងយៀកនេះបែរជាគ្មានស្នេហាគ្មានសង្សារមិនខុសអ្វីពីនៅលីវតាំងពីយូរមកហេីយ និយាយទៅនិយាយមកនៅតែដូចបងប្រុសគេដដែល
« ប្រហែលមិនទាន់ដល់គូព្រេងហើយមេីលទៅ! »
« អាចនៅជិតនេះក៏ថាបានដែរណា! » ហុងសៀននិយាយទាំងអៀន
« ឯងមែនទេ? » ការសួរបកទៅវិញរបស់មីងយៀកធ្វើឱ្យហុងសៀនគាំងមួយកន្លែង ចង់ឆ្លេីយយ៉ាងម៉េចព្រោះបេីឆ្លើយប្រាប់អារម្មណ៍ពិតច្បាស់ណាស់នឹងត្រូវបានគេសេីចចម្អកមេីលងាយគ្រាន់តែគិតក៏ឈឺចាប់ទៅហើយមិនហ៊ានទេលោកអើយ!!
« មិនមែនតែខ្ញុំឯណាដែរនៅជិតលោក »
« អោយតែឯងនិយាយពិតចុះ!ខ្ញុំសុំទៅមុនសិនហើយព្រោះមានការរវល់! » ថាហើយមីងយៀកដេីរចេញទៅបាត់ទុកអោយហុងសៀនមេីលទាំងអាល័យចង់និយាយជាមួយគេអោយបានច្រើនជាងនេះហើយអម្បាញ់មិញនេះភ័យណាស់ខ្លាចប្រុសម្នាក់នេះចាប់បានគឺច្បាស់ជាខ្មាស់គេមិនខានទេ ខ្លួនរូបរាងជាមនុស្សប្រុសតេីមនុស្សប្រុសដែរខ្លួនចាប់អារម្មណ៍អាចស្រឡាញ់ខ្លួនវិញដែរឬទេ?តេីអ្នកណាផ្តល់ចម្លើយនេះបាន?។
VOUS LISEZ
រឿង : អ្នកប្រុសធំ✨(END)
Roman d'amourវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
