ក្រឡេកមកមើលចាន់ដែរត្រូវបានកូនចៅពីរនាក់របស់អុីប៉ូចាប់មកប្រៀបដូចជាចោរនឹងមកឈរទល់មុខបន្ទប់ធ្វើការរបស់គេដែរកែវភ្នែកកំណាចសម្លក់មុខកូនចៅទាំងនោះទាំងខឹងសម្បារ។
« គេបញ្ជាពួកឯងមែនទេ? » ចាន់សំខោកសួរទៅកាន់កូនចៅអុីប៉ូខ្លាំងៗ ដែរគ្មានអ្នកណាហ៊ានធ្វើទេប្រសិនបើគ្មានអ្នកបញ្ជានោះ
« ខ្ញុំធ្វើតាមបញ្ជាចាហ្វាយទេ! » កូនចៅអោនគោរពបន្តិចដឹងថាទង្វើមួយនេះមិនសមរម្យប៉ុន្តែចាហ្វាយបញ្ជាហើយក៏មិនហ៊ានប្រឆាំងដែរ។
ក្រាក ~ ~
ទ្វារបានបេីកឡើងចាន់ដេីរចូលទាំងកំហឹងពុះកញ្ជ្រោលនឹងសម្លឹងមើលមនុស្សដែរអង្គុយធ្វើការទាំងមិនខ្វល់ខ្វាយធ្វើដូចគ្មានបញ្ហាកេីតឡេីងសោះ។
« វ៉ាងអុីប៉ូលោកបញ្ជាអោយកូនចៅមកចាប់ខ្ញុំបែបនេះចង់មានន័យថាយ៉ាងម៉េច? »
« ឯងត្រូវនៅកំដរយេីង! » ចម្លើយមួយម៉ាត់យ៉ាងខ្លីចេញពីមាត់របស់អុីប៉ូទាំងដែរភ្នែកគឺមេីលតែឯកសារការងារអង្គុយគងទាក់ខ្លាធ្វើព្រងើយ មនុស្សប្រុសម្នាក់នេះអស្ចារ្យខ្លាំងណាស់សូមសរសើរ
« ហេតុអ្វីខ្ញុំត្រូវនៅជិតលោក?ឈូអុីងដែរលោកនាំទៅញុាំអីមិញនេះម៉េចមិនអោយនាងកំដរព្រោះឃើញលោកអម្បាញ់មិញនេះនៅជាមួយនាងគឺញញឹមស្រស់ណាស់ ពេលឃើញមុខខ្ញុំក៏ធ្វើទឹកមុខស្មើភ្លាម » ចាន់ប្រកែកដោយមិនអាចធ្វើតាមបញ្ជារបស់អុីប៉ូបានឃើញនៅជាមួយមនុស្សស្រីក្តីសុខណាស់ ហេតុអ្វីមិននៅជាមួយមនុស្សដែរធ្វើឱ្យគេមានក្តីសុខ?បែរជាអោយខ្លួនកំដរទាំងដែរមិនទាន់បាត់ខឹងសូម្បីបន្តិច។
អុីប៉ូក្រោកឈរពេញកម្ពស់នឹងដេីរទៅរកចាន់ហើយចាប់ចង្កេះមួយក្តាប់យ៉ាងជាប់រុញផ្អឹបនឹងតុធ្វេីការរបស់នាយហេីយក៏ញញឹមចុងមាត់ អោនផ្ទៃមុខទៅជិតយ៉ាងកៀកខ្យល់ដងើ្ហមសឹងតែដល់គ្នាទៅហើយ។
« ឯងខឹងកកឈាមជិតស្លាប់ហើយមែនទេ? »
« លោក!!!!លោកចង់ថេីបខ្ញុំទៀតមែនទេខ្ញុំចង់ប្រាប់លោកថាបបូរមាត់មួយនេះមិនមែនចេះតែថេីបជាសាធារណះបានទេព្រោះបបូរមាត់ខ្ញុំមិនមែនឧបករណ៍ » ចាន់ព្យាយាមច្រានអុីប៉ូចេញដែលគេចមុខមិនចង់អោយរឿងដដែលបានកេីតឡេីងម្តងទៀតពេលនេះមិនបានលែងសេីចទេដែរទឹកមុខដ៏ក្រៀមក្រំរបស់ចាន់គឺបង្ហាញពីការពិតមួយនោះហើយជាកំហុសរបស់អុីប៉ូដែរបានប្រព្រឹត្តឡេីង
« ខ្ញុំ..... »
« ហុឹម...បានហើយលោកកុំនិយាយច្រើន!យ៉ាងណាក៏លោកធ្វើដោយអចេតនាហើយទាំងខឹងតែប៉ុណ្ណោះ តែថ្ងៃក្រោយត្រូវចាំមិនថាលោកធ្វើអ្វីទេត្រូវចេះប្រុងប្រយ័ត្នទង្វើរបស់លោកអាចធ្វើឱ្យមនុស្សខ្លះនឹងយល់ច្រឡំក៏ថាបាន » ចាន់ដកដង្ហើមធំមិនចង់អោយមានរឿងអាប់អួរនៅក្នុងចិត្ត ត្រូវហើយទង្វើរបស់អុីប៉ូគឺងាយអោយមនុស្សយល់ច្រឡំណាស់ជាពិសេសគឺខ្លួនផ្ទាល់សឹងតែគិតថាគេថេីបដោយក្តីស្រឡាញ់ហេីយទាំងតាមពិត្តគឺមិនមែនបែបនេះ។
រាងតូចបម្រុងដេីរចេញស្រាប់តែដៃមាំចាប់ក្រសោបរាងកាយជាប់នឹងយកទៅដាក់លេីសាឡុងហើយក៏ឆ្លៀតញញឹមដឺទៀត ប្រុសម្នាក់នេះហាក់បីដូចជាមិនខ្វល់ពីអ្វីទាំងអស់ធ្វើខ្លួនធម្មតារស់នៅដូចនៅក្នុងលំហរមិនមានអ្វីរារាំងមិនចេះឈឺក្បាល។
« ហេតុអ្វីលោកធ្វើខ្លួនគួរឲ្យស្អប់បែបនេះ? »
« ឯងត្រូវកំដរយេីងទោះបីជាចង់ចេញក៏មិនបានដែរកុំសង្ឃឹម » ថាហើយរាងក្រាស់ក៏ដល់ខ្លួនចេញពីចាន់ភ្លាមនឹងដេីរទៅតម្រង់ទៅផ្ទះបាយមិនដឹងថាចង់ធ្វើអ្វីពិបាកស្មានដឹងពីគេណាស់នេះហៅថាមនុស្សអាថ៍កំបាំង។
សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
