ថ្ងៃថ្មី
   ព្រះអាទិត្យបានរះឡើងខ្ពស់ត្រដែតដែរមនុស្សគ្រប់គ្នាត្រូវតែក្រោកឡើងដេីម្បីបំពេញការងាររៀងៗខ្លួនកុំអោយខកខានបេីមេីលទៅកាន់ចាន់ពេលនេះចុះមមាញឹកនឹងការងារណាស់ហាងរបស់គេមនុស្សចូលច្រេីនជាប្រចាំប៉ុន្តែថ្ងៃនេះចាន់ហាក់បីដូចជាប្លែកបន្តិចព្រោះស្ងប់ស្ងាត់។
   « ចាន់ឯងកេីតអ្វីមែនទេតាំងពីចូលមកឃើញឯងធ្វើមុខក្រញូវរហូត » ហុងសៀនសួរទាំងបារម្ភតាមធម្មតាចាន់មិនដែរសូវស្ងាត់បែបនេះទេ ប៉ុន្តែពេលនេះប្រែក្លាយជាមនុស្សម្នាក់ទៀតធ្វើអោយខ្លួននេះវាមិនស្រណុកព្រោះរាល់ដងធ្លាប់តែនិយាយគ្នាយ៉ាងប្រទាក់គ្មានដាច់
   « យេីងស្អប់វ៉ាងអុីប៉ូប្រុសចង្រៃដូចគេខ្លាំងណាស់ឯងដឹងទេ » ចាន់ដាក់ខ្លួនអង្គុយចុះទល់មុខមិត្តនឹងយកកាហ្វេពីដៃមិត្តដែរហុចអោយនឹងអារម្មណ៍ខឹងដែរកំហឹងមួយនេះគឺមិនអាចនឹងពន្លត់បានដោយងាយព្រោះតែមនុស្សប្រុសម្នាក់
   « ហើយគេធ្វើអ្វីឯងបានជាឯងស្អប់គេទាំងដែររាល់ដងតាមគេឡេីងស្អិតទៅហេីយ » ហុងសៀនមេីលចាន់ទាំងឆ្ងល់មិនដឹងថាទៅមានរឿងអ្វីជាមួយអុីប៉ូមិនខានទេបានជាទឹកមុខកំណាចគ្រាន់តែរំលឹកដល់អុីប៉ូធ្វើឱ្យគុំគ្នារាប់ជាតិទៅហើយ
   « ឯងដឹងទេថាគេបានធ្វើអ្វី!គេថេីបខ្ញុំហើយនិយាយយ៉ាងពិរសថាគេថេីបគ្រាន់តែគម្រាមដែលនិយាយច្រើនមិនមែនថេីបដោយការស្រឡាញ់មនុស្សទូទៅដែរតែងថេីបគ្នាទេ!គេបំពានខ្ញុំហើយនៅមកនិយាយបែបនេះទៀត » ចាន់យកដៃជូតបបូរមាត់ចេញដែរមិនចង់ជាប់ស្នាមអ្វីជាមួយនឹងបបូរមាត់របស់ប្រុសចង្រៃយប់មិញនេះគ្រាន់តែគិតក៏គ្មានភាពរីករាយចូលក្នុងខ្លួនបន្តិចដែរ
   « ចុះកាលឯងថេីបលេីកគេដំបូងនៅវីឡានោះមិនមែនឯងបំពានគេដែរទេមែនទេ? »
   « ឯងដឺយេីងមែនទេហុងសៀន ~ ហុឹស » ចាន់ក្រោកដេីរចេញទៅបាត់ពាំនាំយកកំហឹងទៅជាមួយនឹងធ្វើការងារបន្តដែរហុងសៀនចង់និយាយអ្វីក៏មិនទាន់បានត្រឹមសេីច មេីលមិត្តម្នាក់នេះកំពុងខឹងគឺគួរឲ្យស្រលាញ់។
   រថយន្តទំនើបបានមកឈប់ចតនៅទីតាំងហាងរបស់ចាន់។អុីប៉ូបានចុះមកដែរគេគឺបាននាំមនុស្សស្រីម្នាក់មកជាមួយទៀតគឺឈូអុីង នាយធ្វើយ៉ាងណាអោយចាន់ក្អួតឈាមស្លាប់ដោយសារតែទង្វើមួយនេះមិនខានដេីម្បីដឺចាន់នាយដាក់ទុនធំណាស់កាន់ដៃមនុស្សដែរទាំងចិត្តមិនចង់។
   « តោះចូលទៅខាងក្នង! »
   « ចាស! » ស្នាមញញឹមស្រស់លេីផ្ទៃមុខរបស់ឈូអុីងដែរនាងសប្បាយចិត្តខ្លាំងណាស់បានកាន់ដៃអុីប៉ូមកញុាំអាហារ នាយពិតជាមានសេចក្តីសុខជាងពេលណាៗទាំងអស់។
   ពួកគេទាំងពីរនាក់ដេីរចូលមកខាងក្នុងមនុស្សម្នាមេីលគ្រប់គ្នាក្នុងចំណោមនោះក៏មានហុងសៀនដែរហើយក៏យល់ន័យភ្លាមថាហេតុអ្វីចាន់អារម្មណ៍មិនល្អបែបនេះតាំងពីព្រឹក។
   ( មកពីគេបណ្តេីរស្រីទេតេីបានជាចាន់ខឹងដល់ថ្នាក់នេះ! ) ហុងសៀនគិតក្នុងចិត្ត
   « ឯងឃើញហើយឬនៅ?យប់មិញនេះឯងគេយកឈូអុីងមកបន្តឺយេីងហើយយើងមិនខឹងទេីបគេមានប្រតិកម្មចម្លែកហើយចាប់បឺតមាត់យេីងនឹងឯង! » ចាន់មកឈរក្រោយហុងសៀនតាំងពីពេលណារួចនិយាយរៀបរាប់ទាំងទឹកមុខស្មើធេងដែរឃើញពួកគេទាំងពីរនាក់នោះញញឹមខ្ជិបនៅពេលក្បែរគ្នា
   « ឯងបានដឺគេទេ? »
   « ខ្ញុំរាំជាមួយអុីនៀន »
   « ចឹងតេីបានគេដឺវិញនោះ! » ហុងសៀនដែរជាមិត្តលឺហេីយមិនជួយសោះបែរជានិយាយថាអោយបន្ថែមនឹងដាក់បន្ទុកដែរធ្វើឱ្យកំហឹងក្នុងខ្លួនឆាបឆេះឡើងស្ទើរដុតរំលាយខ្លួនទាំងមូលទៅហើយ
   « .... » ចាន់មិននិយាយអ្វី ពេលនេះស្មុកស្មាញហើយក៏ខ្ជិលឈ្លោះជាមួយអ្នកណា បេីផ្ទុកកំហឹងក្នុងខ្លួនកាន់តែខ្លាំងច្បាស់ណាស់រាងកាយមួយនេះនឹងផ្ទុះមិនខាន។
   « ចាហ្វាយភ្ញៀវពិសេសប្រុសស្រីពីរនាក់អម្បាញ់មិញនិយាយថាចង់ជួបលោកផ្ទាល់ » បុគ្គលិកម្នាក់បានមកប្រាប់ចាន់ដែរជាម្ចាស់ហាងព្រោះភ្ញៀវពិសេសគឺចង់ជួប
   « អុឹម...ចាំខ្ញុំទៅបន្តិចទៀត! » ចាន់ងក់ក្បាលជាការយល់ព្រម។
  
   អុីប៉ូដែរនាំឈូអុីងមកគឺនាយបានកក់បន្ទប់VIPដែរនៅជាន់ទីពីរ ដែរមានគម្រោងរួចជាស្រេចគឺដេីម្បីបញ្ឈឺចាន់សងសឹកទង្វើដូចកាលពីយប់មិញនេះ។
   ក្រាក ~ ~
   សម្លេងទ្វារបានបេីកឡើងចាន់ទឹកមុខស្មើធេងដេីរចូលទៅនៅពេលបានឃើញឈូអុីងញញឹមក៏ញញឹមដាក់វិញជាការគួរសម។
   « ខានជួបលោកយូរហេីយចាន់សុខសប្បាយអត់?យប់មិញថាចង់និយាយជាមួយលោកប៉ុន្តែគ្មានពេល »
   « អុឹម...សុខសប្បាយធម្មតាទេ » ចាន់ងក់ក្បាលបន្តិចហើយឆ្លើយ។
   ម្ហូបបានកម្ម៉ង់បានមកដល់អស់ហើយការញ៉ាំបានចាប់ផ្ដើម ឈូអុីងបានអញ្ជើញចាន់ញុាំជាមួយគ្នាទឹកមុខនាងញញឹមស្រស់ទាំងរីករាយដែរមិនដឹងទេអ្នកដែរអង្គុយជិតគឺមិនបានរីករាយដូចនាងដែរ។
   « ចាន់អាហារហាងរបស់លោកចំជាឆ្ងាញ់មែន! »
   « នាងសរសេីរពេកហើយ » ចាន់លឺនាងសរសេីរបែបនេះក៏សេីចបន្តិច នឹងកែវភ្នែកក៏ដៀងទៅមេីលអុីប៉ូដែរអង្គុយជិតនោះដែរគេញុាំយ៉ាងស្ងប់ស្ងាត់
   « បេីឆ្ងាញ់ញុាំអោយបានច្រើនទៅ » អុីប៉ូទេីបតែនិយាយឡើងនឹងដួសម្ហូបដាក់ចានអោយឈូអុីងទាំងស្នាមញញឹមហាក់បីដូចជាមានសេចក្តីសុខណាស់ គេនៅជិតមនុស្សដែរគេស្រលាញ់គឺចឹងហើយ
   « ហិហិ ~ អរគុណបងណាស់អុីប៉ូ » ឈូអុីងសេីចស្ញេញនៅពេលមនុស្សប្រុសដែរនាងស្រឡាញ់ធ្វើទង្វើស្វីតៗបែបនេះ បេីបែបនេះអោយនាងដកចិត្តម៉េចនឹងរួចទៅ
   « ..... » ចាន់ស្ងាត់ធ្វើទឹកមុខធម្មតាហាក់បីដូចជាមិនខ្វល់ខ្វាយអ្វីទាំងអស់ នឹងញុាំយ៉ាងធម្មតាមិនដឹងថាអ្នកម្ខាងទៀតគឺមេីលកំពុងតែមេីលហើយក្តាប់ដៃយ៉ាងមាំ
   « មែនហើយខ្ញុំភ្លេចថាមានការងារត្រូវធ្វើទៀតសុំទៅមុនសិនហើយ » មិនអោយអ្នកណាឃាត់ទាន់ទេចាន់ក្រោកដេីរចេញទៅបាត់មិនចង់ឃើញសកម្មភាពភាពមួយនេះហើយស្អប់មនុស្សប្រុសម្នាក់នៅចំពោះមុខ ហេតុអ្វីទ្រូងខាងឆ្វេងលោតញាប់ហើយឈឺខ្លាំងម៉្លេះ?។
   ក្រឡេកមកមើលលីវយីងដែរគេកំពុងតែរវល់ធ្វើការងារហេីយក៏ក្រោកដេីរបន្តិចពេលនោះស្រាប់តែដៃមាំបានចាប់ទាញដោយមិនបានព្រៀងទុកដែរធ្វើឱ្យបេះដូងមួយនេះប្រហោងធ្លុងភ័យខ្លាំងណាស់បេីលែងតែបែបនេះច្បាស់ជាស្លាប់មិនខានទេ។
   « អុីនៀនគឺលោក! »
   « យ៉ាងម៉េចភ្លេចអតីតសង្សារចាស់ហេីយមែនទេ? » អុីនៀនចាប់ដៃលីវយីងក្តាប់យ៉ាងជាប់ដែររាងកាយត្រូវបានផ្អឹបនឹងតុដែរមិនអាចកម្រេីកបានដោយងាយ ទឹកមុខកំណាចបែបនេះមិនហ៊ានមេីលចំៗឡេីយ
   « លែងខ្ញុំទៅខ្ញុំឈឺណាស់ហើយលោកនឹងខ្ញុំក៏មិនពាក់ព័ន្ធគ្នាដែរកុំមករំខានខ្ញុំធ្វើការ » លីវយីងខំប្រឹងរេីបម្រាស់ដែរមិនចង់ឃើញមុខប្រុសម្នាក់នេះ ទំនាក់ទំនងត្រូវបានបញ្ចប់យូរហើយក៏គ្មានអ្វីពាក់ព័ន្ធគ្នាដែរមកធ្វើចារឹកបែបនេះគឺគួរឱ្យស្អប់ខ្លាំងណាស់
   « មិនមានអ្វីពាក់ព័ន្ធចឹងហ៎េស?ចុះកាលព្យាបាលជំងឺរបស់ឯងទម្រាំមកជាដល់ថ្ងៃនេះក៏មិនមែនលុយរបស់យើងទេមែនទេ?ឯងគិតថារួចខ្លួនជាមួយយើងហើយមែនទេ? » អុីនៀនចាប់ផ្តើមរំលឹកដល់អតីតកាលដែរធ្លាប់ដឹងព្រោះលីវយីងកាលនៅសិក្សាគឺគេមានជំងឺមួយជាប់ខ្លួនដែរត្រូវព្យាបាល។
   ត្រឡប់ទៅកាន់អតីតកាលបន្តិច....
   កាលនៅរៀនវិទ្យាល័យអុីនៀននឹងលីវយីងជាគូរស្នេហ៍ដែរគ្រប់គ្នាច្រណែនដែរមានអ្នកគាំទ្រយ៉ាងច្រេីនស្រាប់តែថ្ងៃមួយលីវយីងធ្លាក់ខ្លួនឈឺយ៉ាងលំបាកដែរធ្វេីអោយអុីនៀនគឺពិបាកចិត្តខ្លាំងណាស់។
   « លោកគ្រូពេទ្យសង្សាររបស់ខ្ញុំកេីតអ្វី? »
   « គេកេីតជំងឺមហារីកដំណាក់កាលទីពីរហើយបេីកទុកបន្តិចទៀតច្បាស់ជាដំណាក់កាលទីបីជាមិនខាន » គ្រូពេទ្យនិយាយ
   « លោកគ្រូពេទ្យព្យាបាលសង្សារខ្ញុំអោយជាណា!!ទោះបីជាអស់ប៉ុន្មានក៏ដោយក៏ខ្ញុំព្រម »
   អុីនៀនចំណាយលុយយ៉ាងច្រើនដេីម្បីព្យាបាលសង្សារទោះបីជាយ៉ាងណាក៏មិនអាចអោយលីវយីងទៅចោលនាយដែរអោយនាយរស់យ៉ាងម៉េចប្រសិនបេីមនុស្សជាទីស្រឡាញ់បានចាកចេញ?។
   ត្រឡប់មកបច្ចុប្បន្នវិញ....
   « លោកនិយាយបែបនេះមានន័យថាមកទាមទារសំណងមែនទេ?ចង់ទាលុយកាលពីមុនទេមែនទេ?ចឹងលោកយកជីវិតរបស់ខ្ញុំទៅហ្វឹងអុីនៀន » លីវយីងលឺបែបនោះក៏អស់សំណើចហើយក៏ស្រែកសំខោកយ៉ាងខ្លាំងដាក់ប្រុសចំពោះមុខដោយមិនដឹងថាខ្លួនពេលនេះគឺលំបាកខ្លាំងប៉ុណ្ណា ហេតុផលមួយនេះមែនទេដែរគេមករករឿង?
   « មែនហើយខ្ញុំនឹងយកជីវិតរបស់ឯងខ្ញុំនឹងអោយឯងដឹងថាកាលត្រូវមនុស្សដែរខ្លួនស្រឡាញ់បោកប្រាស់វាឈឺដល់កម្រិតណា យេីងមកលេីកនេះគឺដេីម្បីសងសឹកឯងនឹងយកលុយយេីងត្រឡប់ទៅវិញនឹងហើយ » អុីនៀនយកដៃច្របាច់.កលីវយីងទាំងកំហឹងដែរនាយរងចាំឪកាសមួយនេះយូរហេីយរងចាំឪកាសដែរសងសឹកមនុស្សម្នាក់ដែរធ្វេីអោយនាយឈឺចាប់ទាំងដែរស្មោះដាក់គេអស់ពីបេះដូង
   « .... » លីវយីងបង្ហូរទឹកភ្នែកនៃក្តីឈឺចាប់មនុស្សប្រុសដែរខ្លួនធ្លាប់ស្គាល់បែរជាប្រែក្លាយជាមនុស្សម្នាក់ទៀតកំណាចឃោរឃៅគួរឲ្យខ្លាចរអា។
   បបូរមាត់រលោងស្រិលត្រូវបានមនុស្សមានកម្លាំងសង្គ្រប់បានពេលនេះគ្មានកម្លាំងតបតរឡើយទុកអោយរាងកាយមួយនេះត្រូវបានគេលូកលាន់ប៉ះពាល់គ្រប់កន្លែង បានត្រឹមបង្ហូរទឹកភ្នែក រេីធ្វើអ្វីបេីគេមានបំណងហើយទោះបីជាចង់រេីក៏មិនរួចដែរ។
   « ពុទ្ធោអើយ!!!! » ឃើញបែបនេះអុីនៀនខឹងណាស់នឹងយកដៃទៅវៃតុរហូតដល់ឈាមស្រក់នឹងកែវភ្នែកកំណាចសម្លឹងមើលមនុស្សចំពោះមុខមុននឹងដេីរចេញទៅទាំងគ្មានអារម្មណ៍ល្អសូម្បីតែបន្តិច
   « ហុឹក ~ហុឹក » លីវយីរយំបញ្ចេញសម្លេងដោយយកដៃច្របាច់ទ្រូងខាងឆ្វេងខ្លួនឯងទាំងដែលវាគឺឈឺចុកចាប់ខ្លាំងណាស់មនុស្សប្រុសម្នាក់នេះមកចង់បំពានខ្លួនបែបនេះតេីអ្នកណាអាចទទួលយកបានទៅ?។

រឿង : អ្នកប្រុសធំ✨(END)Donde viven las historias. Descúbrelo ahora