កម្មវីធីឈានចូលមកដល់....
   វិឡារបស់លោកនាយករដ្ឋមន្ត្រីពេលនេះកំពុងតែអ៊ូអរ។ឈូអុីងកូនស្រីរបស់លោកហ្វឹងដែរត្រូវជាម្ចាស់កម្មវិធីកំពុងតែនិយាយលេងសេីចជាមួយមិត្តទាំងញញឹមដែរកែវភ្នែកមួយគូហាក់រេដូចជាកំពុងតែរកអ្នកណាម្នាក់ប៉ុន្តែដូចមិនទាន់ឃេីញមក។
   « ឯងកំពុងអ្នកប្រុសធំវ៉ាងអុីប៉ូមែនទេ? » មិត្តម្នាក់បានសួរឡើងដែរដឹងពីនាងយ៉ាងច្បាស់ឃេីញធ្វើភ្នែកក្រលុបក្រឡាប់បែបនេះគឺកំពុងរករកអ្នកណាម្នាក់ មនុស្សម្នាក់នោះសំខាន់សម្រាប់នាងខ្លាំងណាស់
   « ហេតុអ្វីឯងនិយាយចំៗម៉្លេះ?ហិហិ » ឈូអុីងសេីចឡើងទាំងអៀនដែរមិត្តរបស់នាងបែរជានិយាយចំៗបែបនេះបេីមិនអៀនគឺចម្លែកហេីយប៉ុន្តែក្នុងចិត្តរបស់នាងគឺរងចាំគេមែន។
   នាងទៅប្រទេសអង់គ្លេសទៅរៀនបន្តរហូតដល់ត្រឡប់មកវិញអ្វីដែរនាងចង់ឃើញបន្ទាប់ពីឪពុកម្តាយគឺអ្នកប្រុសធំវ៉ាងអុីប៉ូនេះឯងដែរធ្វើអោយនាងលង់ស្នេហ៍តាំងពីយូរដកចិត្តមិនរួចហើយមកលេីកនេះនាងនឹងយកគេធ្វើជាគូអនាគតអោយបាន។
   ក្រឡេកមកមេីលកំលោះតូចស៊ាវចាន់តែម្នាក់ឯងកំពុងតែអង្គុយញ៉ាំយ៉ាងរីករាយ ទោះបីជាម្នាក់ឯងក៏គ្មានបញ្ហាដែល។ហើយកម្មវិធីនេះក៏ពិសេសដែរព្រោះនឹងមានការរាំនៅបន្តិចទៀតនេះហើយអ្នកខ្លះទៀតចាប់ផ្តើមចាប់ដៃគូដេីម្បីចូលរាំជាមួយគ្នារួចជាស្រេច។ក្រសែភ្នែករបស់ស្រីៗមួយចំនួនគឺកំពុងតែមេីលមកចាន់ប៉ុន្តែចាន់វិញធ្វេីមិនខ្វល់ ហើយឈរជះរាងយ៉ាងសង្ហារដែលធ្វើឲ្យស្រីទាំងនោះជ្រួលច្របល់យ៉ាងខ្លាំង។
   បេីនៅខាងលើបង្កាន់ដៃខាងៗវីឡាវិញឃើញថាអ្នកកំលោះស្រស់សង្ហារទាំងពីរដួងដែរឈរមេីលពីខាងលេីនឹងសម្លឹងមេីលទៅកាន់មនុស្សដែរនៅខាងក្រោមកំពុងតែសប្បាយហេីយដៃកំពុងកាន់កែវទឹកក្រូចឆៀរយ៉ាងរីករាយ។
   « ខានជួបឯងយូរហើយសុខសប្បាយឬអត់វ៉ាងអុីប៉ូ » អុីនៀនបាននិយាយឡើងដែរខានជួបមិត្តល្អម្នាក់នេះយូរគឺនឹកនោះនឹក មិនភ្លេចទេអនុស្សាវរីយ៍រវាងនាយនឹងអុីប៉ូគឺនៅតែចងចាំមិនភ្លេចគឺច្រេីនលេីសលប់
   « ហុឹម...ធម្មតាៗទេ » អុីប៉ូដកដង្ហើមធំបន្តិចដែរសុខទុក្ខរបស់នាយតែងតែលាយឡំគ្នាថ្ងៃនេះរីករាយថ្ងៃស្អែកកេីតទុក្ខវាសនាមនុស្សចុះឡេីងៗដូចទឹករលកដែរពិបាកនឹងគ្រប់គ្រង
   « យ៉ាងម៉េចឯងរកប្រពន្ធហើយមួយហើយឬនៅ? » នឹកឃើញអុីនៀនសួរសំណួរមួយនេះឡើង បែកយូរឃើញនៅតែស្រស់សង្ហារដដែលបែបនេះមិនដឹងថាមានសង្សារគូអនាគតឬក៏មានប្រពន្ធរួចស្រេចហើយឬនៅ រូបរាងសង្ហារដូចវ៉ាងអុីប៉ូបេីគ្មានអ្នកស្រឡាញ់ទៀតចប់ហើយនៅលីវកាន់តែយូរទៅបន្តទៀត
   « ឯងដឹងហើយថាយើងមិនចាប់អារម្មណ៍ស្នេហា! »
   « ឯងនៅតែដដែលវ៉ាងអុីប៉ូពីមុននៅតែពីមុន ~ ហាសហា » អុីនៀកអស់សំណើចយ៉ាងខ្លាំងអុីប៉ូនៅតែបន្តទុកអោយបេះដូងទំនេររហូត កំពូលមនុស្សប្រុសម្នាក់ដែរមិនចាប់អារម្មណ៍រឿងស្នេហាហើយមិនស្គាល់ស្នេហាតាំងពីនាយនៅជាមួយរហូតដល់ទៅរៀនបន្តនៅអង់គ្លេសហើយមកវិញគេនៅតែបែបនេះទៀត ចប់ហើយ!!!!!
   « ..... » អុីប៉ូស្ងាត់មិនឆ្លើយតប
   « ចុះលីវយីងគេម៉េចហើយគេនៅតែធ្វើការងារនៅក្នុងក្រុមហ៊ុនឯងរហូតមែនទេ? » សំណួរមួយនេះនាយហាក់បីដូចជាស្ទាក់ស្ទើរមិនចង់សួរពីសង្សារចាស់ទេ ប៉ុន្តែមិនដាច់ចិត្តចង់ដឹងពីសុខទុក្ខរបស់គេដែលខានជួបយូរឆ្នាំមកនេះ
   « យ៉ាងម៉េចនឹកសង្សារចាស់មែនទេ? »
   « កុំនិយាយបង្វែររឿងឆ្លេីយមក!! »
   « អុឹម...គេធ្វើការជាមួយយើងតែរហូតនឹងឥឡូវលីវយីងស្ងប់ស្ងាត់ខ្លាំងណាស់មិនដូចពីមុនសោះ! » នាយដកដង្ហើមធំនិយាយរៀបរាប់ពីលីវយីងអោយអុីនៀនស្តាប់ឃេីញកាន់តែយូរកាន់តែប្លែកទៅលីវយីងស្ងប់ស្ងាត់មិនសូវនិយាយស្តីដូចមុនហើយការងារក៏បំពេញមិនសូវបានល្អដែរ បេីចង់សួរខ្លាចថានាយចេះដឹងរឿងផ្ទាល់ខ្លួន
   « .... » អុីនៀនប្រែរទឹកមុខមួយរំពេចខួរក្បាលស្រាប់តែនឹកឃើញគ្រាកាលពួកគេនៅរៀនគឺស្រឡាញ់គ្នាយ៉ាងស្អិតរមួតអ្នកណាបានឃើញហើយគឺមានអារម្មណ៍ថាច្រណែនហើយថែមទាំងគាំទ្រដោយមិនរេីសអេីងទៀតផង
   « បងអុីប៉ូ.... » សម្លេងលឺចេញពីឆ្ងាយយ៉ាងស្រួយស្រេចមានអ្នកណាទៀតក្រៅពីឈូអុីងនោះ ស្នាមញញឹមយ៉ាងស្រស់បំព្រងបានលេចឡើងនៅពេលឃើញមុខអុីប៉ូភ្លាមនាងចង់ជួបខ្លាំងណាស់ទីបំផុតបានជួបហេីយ
   នាងរត់មកដល់ក៏ចាប់ដៃអុីប៉ូជាប់នឹងញញឹមញញែមព្រិចភ្នែកញាប់ៗ ដែរសប្បាយចិត្តជាងអ្វីៗទាំងអស់នៅពេលបានឃើញមនុស្សប្រុសដែរនាងស្រឡាញ់បានមកទីនេះបែរជាសំងំមិនទៅរកនាងសោះហើយប៉ុន្តែ...មិនអីទេបានឃើញក៏សប្បាយចិត្តហើយ។
   « យកដៃនាងចេញទៅមនុស្សប្រុសស្រីស្និតស្នាលគ្នាបែបនេះបេីមានអ្នកឃើញគេគិតយ៉ាងម៉េច? » អុីប៉ូបេះដៃនាងចេញហើយព្យាយាមគេចអោយឆ្ងាយពីនាងបន្តិចមនុស្សស្រីស្អីមកធ្វើទង្វើមិនចេះខ្មាស់អៀនបែបនេះទាំងដែរខ្លួនជាកូនស្រីមនុស្សខ្ពង់ខ្ពស់
   « អ្នកណាគិតអ្វីក៏គិតទៅសំខាន់ខ្ញុំស្រឡាញ់បងខ្ញុំអោយគេនិយាយដេីមប៉ុន្តែអោយតែជាមួយបងមិនមែនប្រុសផ្សេង » ឈូអុីងហាក់បីដូចជាមិនខ្វល់នឹងសម្តីរបស់អុីប៉ូឡើយខ្នាញ់ចារឹកណាស់គ្រាន់តែប៉ះពាល់បន្តិចបន្តួចក៏មិនបាន ទៅមិនខ្វល់នឹងសម្តីមនុស្សព្រោះពួកគេមានមាត់និយាយក៏និយាយទៅកុំតែនិយាយបន្លេីសទៅគឺបានហើយ
   « នាង!!! » អុីប៉ូតបលែងចេញដែរនាងម្នាក់នេះថាអោយយ៉ាងណាក៏នៅតែមិនចេះឈឺក្បាលមិនចេះខ្វល់ខ្វាយ មនុស្សស្រីក្បាលរឹងបែបនេះគាត់ទៅរកអ្នកណា?
   « បងអុីនៀនមេីលគាត់ធ្វើចារឹកចុះ! » ឈូអុីងចាប់ដៃអុីប៉ូជាប់នាងព្យាយាមអោបជាប់មិនអោយមនុស្សប្រុសនៅក្បែរដេីរចេញនឹងរេីរួចបាន ឪកាសបែបនេះកម្រណាស់កុំឲ្យកន្លងផុតទៅ
   « ហាសហា!! » អុីនៀនស្រាប់តែអស់សំណើចដែរទឹកមុខអុីប៉ូពេលនេះគឺពិបាកមេីលណាស់ ដឹងច្បាស់ថាមិត្តម្នាក់នេះមិនចូលចិត្តអោយអ្នកណាតោងខ្លួនស្អិតបែបនេះប៉ុន្តែធ្វើយ៉ាងម៉េចបេីអ្នកតោងនោះគឺជាប្អូនស្រីខ្លួនឯង
   ចាន់កំពុងតែធ្វើសម្លឹងមើលបរិយាកាសជុំវិញស្រាប់តែប្រទះភ្នែកឃើញរាងក្រាស់ដែរកំពុងតែត្រូវមនុស្សស្រីអោបពេលចឹងទៅអត់កំណាញ់ខ្លួនសោះអោយស្រីអោបតាមចិត្តក្នុងចិត្តក៏រៀងខឹងដែរប៉ុន្តែមិនបាច់ខ្វល់ទេព្រោះពួកគេមិនមានទំនាក់ទំនងអ្វីជាមួយគ្នាផង។
   « មនុស្សប្រុសគួរឲ្យស្អប់ដូចជាគេនេះមកអោបគ្នាកណ្ដាលមនុស្សច្រើនបែបនេះហើយតាំងខ្លួនថាជាអ្នកប្រុសបេះដូងថ្មទៀត » ចាន់ជ្រិញមិនស្ទើរនោះទេដែរពេលឃើញបែបនេះ និយាយអាងខ្លួនឯងសុទ្ធតែអ្នកប្រុសបេះដូងថ្មតែពេលនេះវិញគឺខុសស្រឡះក្បត់ពាក្យសម្តីដែរខ្លួនឯងនិយាយរហូតមក
   ចាន់ចាប់ផ្តើមមានផែនការមួយដេីម្បីធ្វេីអោយអុីប៉ូស្ទះសរសៃឈាមស្លាប់ទាល់តែបាន។ដេីរចេញអោយឃេីញខ្លួនឯងនៅក្នុងពន្លឺហេីយពេលនោះអុីប៉ូក៏បានឃេីញភ្លាមៗគឺចាន់ក៏នៅទីនោះដែរប៉ុន្តែនាយទៅណាបានបេីឈូអុីងចាប់ដៃជាប់ហេីយ។
   « នោះមែនទេអ្នកប្រុសស៊ាវចាន់កូនប្រុសត្រកូលស៊ាវខានជួបយូរឥឡូវស្អាតយ៉ាងនេះ »
   « មែនហើយគឺចាន់ស្អាតណាស់ »
   បងប្អូនគេនាំគ្នាសរសើរចាន់ដែរសម្តីរបស់អុីនៀនមិញនេះធ្វើឲ្យអុីប៉ូហាក់បីដូចជាមិនមានអារម្មណ៍ល្អភ្លាមៗ អារម្មណ៍មួយនោះវាកេីតឡេីងមកដោយខ្លួនឯង ហេតុអ្វីគ្រាន់តែប្រុសផ្សេងសរសេីរចាន់នាយអត់សប្បាយចិត្ត?។
   កម្មវិធីចាប់ផ្ដើមដំណើរការហើយការរាំក៏ចាប់ផ្តើមកំលោះក្រមុំមួយគូៗបានដឹកដៃគ្នាចូលរាំទាំងស្នាមញញឹមស្រស់បំព្រង។ចាន់នឹងអុីប៉ូវិញមេីលមុខគ្នាទាំងដែរអ្នកខាងក្រោមគឺញាក់ចិញ្ចេីមដឺធ្វេីអោយរាងក្រាស់ខ្នាញ់នោះខ្នាញ់។
   « តេីខ្ញុំសុំរាំជាមួយអ្នកប្រុសចាន់បានទេ? » សម្លេងអុីនៀនបាននិយាយឡើងនឹងហុចដៃទៅកាន់ចាន់ចាំមើលថាគេនឹងយល់ព្រមដែរឬអត់?
   « ចុះមិនខ្លាចសង្សារលោកមិនប្រច័ណ្ឌទេមែនទេ? »
   « សង្សារខ្ញុំមិនបានចូលរួមទេនាងគឺបានត្រឡប់ទៅអង់គ្លេសវិញហើយតាំងពីព្រឹកមកម៉្លេះព្រោះនាងមានការបន្ទាន់មកបានតែមួយភ្លេតក៏ទៅវិញភ្លាម » អុីនៀនឆ្លើយតបទាំងស្នាមញញឹមដែរសង្សាររបស់នាយមកតែមួយភ្លេតក៏ត្រឡប់ទៅវិញព្រោះនាងមានរឿងសំខាន់ត្រូវធ្វេី ហេីយស្នេហាដែរនៅឆ្ងាយគ្នានឹងរវល់ការងារមិនដឹងថាបានស្ថិតស្ថេរយូរឬអត់នោះទេ
   « បានខ្ញុំព្រមរាំជាមួយលោក » ថាហើយចាន់កាន់ដៃអុីនៀនយ៉ាងជាប់នឹងឆ្លៀតបែរទៅដឺអុីប៉ូនឹងរងចាំមេីលថាប្រតិកម្មរបស់អុីប៉ូយ៉ាងម៉េច?ហើយនឹងធ្វើឲ្យប្រុសបេះដូងថ្មមួយនេះចុកឈាមស្លាប់មួយកន្លែងមិនខាន។
   កន្លែងរាំមានពន្លឺចាន់នឹងអុីនៀនរាំទាំងស្នាមញញឹមនឹងដៃអោបចង្កេះចាន់ជាប់ហើយចាន់ក៏មេីលមុខគេដាក់អារម្មណ៍មនោសញ្ចេតនា។សម្លេងបទចម្រៀងយ៉ាងពិរសការរាំយ៉ាងរលូនរបស់ពួកគេទាំងពីរធ្វើឱ្យមនុស្សគ្រប់គ្នាមេីលមិនហ៊ានដាក់ភ្នែក។
   « ឈូអុីងនាងចង់រាំដែរទេ? » អុីប៉ូបែរទៅសួរឈូអុីងនាយទ្រាំមើលមិនបានទេកាយវិការរបស់ចាន់នឹងអុីនៀនពួកគេស្និតស្នាលគ្នាបែបនេះ នាយមានអារម្មណ៍ថាមិនសប្បាយចិត្តមិនស្រណុកនៅក្នុងខ្លួនសោះហើយ
   « ចាសចង់ណាស់ពួកយើងទៅឥឡូវតែម្តងទៅ » ឈូអុីងឆ្លេីយយ៉ាងលឿនដែលនាងចង់រាំជាមួយអុីប៉ូណាស់ប៉ុន្តែមិនហ៊ាននិយាយបានត្រឹមតែគិតក្នុងចិត្តព្រោះខ្លាចគេជំទាស់ មកបបួលនាងបែបនេះហេីយបេីមិនរាំជាមួយគឺខកឪកាសណាស់។
   សម្លេងបទចម្រៀងចេះតែបន្តទីបំផុតអុីប៉ូនឹងឈូអុីងបានចុះមកដល់ខាងក្រោមនឹងរាំដែរក្រសែភ្នែករបស់អុីប៉ូមេីលទៅចាន់ទាំងកំណាច ប៉ុន្តែចាន់វិញចេះតែស្និតស្នាលនឹងអុីនៀនថែមទាំង។
   អ្នកប្រុសធំច្បាស់ជាផ្ទុះកំហឹងមិនខានទេ!!!ហិហិ!
   « មេីលទៅអុីប៉ូនឹងឈូអុីងគិតថាសមគ្នាឬអត់? » អុីនៀនសួរទៅកាន់ចាន់ដែរកំពុងតែមេីលប្អូនស្រីនាយនឹងអុីប៉ូរាំដែរពីរនាក់នេះដូចជាគូរស្នេហ៍មួយគូយ៉ាងល្អឥតខ្ចោះដូចក្នុងតួប្រលោមលោក
   « ពួកគេសមគ្នាណាស់! » ចាន់និយាយទាំងញញឹមចុងមាត់នឹងញាក់ចិញ្ចើមដឺទៅកាន់អុីប៉ូដុតកំហឹងនៅក្នុងខ្លួនរបស់អុីប៉ូអោយឆេះកាន់តែខ្លាំងជាងមុនប្រាប់ហើយថានេះហើយលទ្ធផលចង់អោបស្រីនៅសាធារណះបែបនេះ។
   អុីប៉ូក៏មិនណយដែរពួកគេរាំជិតគ្នាច្បាស់ជាលឺសម្តីចាន់និយាយទាំងអស់ ហើយនាយនឹងធ្វើឲ្យចាន់កកឈាមស្លាប់វិញម្តងចង់ដឺនាយផងហ៎េសនាយដឺវិញហើយរងចាំទទួលទៅ។
   ការរាំចេះតែបន្តអុីប៉ូរឹតអោបចង្កេះឈូអុីងកាន់តែស្និតហេីយចាន់ឃេីញបែបនោះបែរជាមិនបញ្ចេញអការះអ្វីសោះ ឬមួយចាន់មិនចេះប្រចណ្ឌ?ឯអុីនៀននឹងចាន់វិញរាំដូចធម្មតាប៉ុន្តែពេលនេះនៅក្នុងចិត្តរបស់អុីប៉ូគឺមិនធម្មតា។
   យូរហើយបទចម្រៀងត្រូវបានបញ្ចប់អ្នកមេីលទះដៃទាំងស្នាមញញឹមដែរអ្នករាំទាំងអស់សុទ្ធតែស្អាតនឹងរាំបានល្អឥតខ្ចោះ កំលោះក្រមុំឥឡូវនេះគឺពិតជាពូកែៗមែន។
   ក្រសែភ្នែករបស់អុីប៉ូនៅតែមេីលចាន់ឯចាន់វិញហាក់បីដូចមិនខ្វល់សោះនឹងឈរជិតអុីនៀនហេីយអុីប៉ូដឹងថាអុីនៀនមានមិត្តស្រីហើយប៉ុន្តែនាយមានអារម្មណ៍មួយដែរមិនស្រណុកនិយាយអោយស្រួលស្តាប់គឺ"ប្រចណ្ឌ"។
   ចាន់បម្រុងដេីរចេញតែត្រូវអុីប៉ូចាប់ដៃជាប់ហើយចងចិញ្ចើមមេីលដែរធ្វើឱ្យចាន់អស់សំណើចហើយក៏ចងចិញ្ចើមមេីលទៅវិញដូចគ្នានឹងមានសំណួរខ្លះចង់សួរ។
   « យ៉ាងម៉េចលោកកកឈាមស្លាប់ហើយឬនៅពេលឃើញខ្ញុំនៅក្បែរប្រុសផ្សេង? »
   « មានរឿងអ្វីដែរខ្ញុំត្រូវកកឈាមស្លាប់បេីខ្ញុំនឹងឯងគ្មានអ្វីពាក់ព័ន្ធនឹងគ្នាផង!ឯងចង់ធ្វើអ្វីគឺជារឿងរបស់ឯងនោះទេ » អុីប៉ូឆ្លើយយ៉ាងធម្មតាទឹកមុខស្មើធេងដែរធ្វើភ្នែកក្រឡុបក្រឡាប់ដែរធ្វើអោយចាន់ញញឹមចុងមាត់នឹងមានពាក្យខ្លះដេីម្បីតបទៅវិញ
   « លោកមិនអាចកុហកខ្ញុំបានទេវ៉ាងអុីប៉ូ!ត្រូវហើយខ្ញុំមិនមានអ្វីជាប់ពាក់ព័ន្ធនឹងលោកឡេីយប៉ុន្តែហេតុអ្វីខ្ញុំរាំជាមួយប្រុសផ្សេងលោកចាំបាច់ខឹងធ្វេីអ្វី?លោកប្រចណ្ឌឬ? »
   « ខ្ញុំប្រចណ្ឌឯងមែនទេ?ហុឹស ~ គិតម្នាក់ឯងមែនទេស៊ាវចាន់? » លឺចាន់និយាយបែបនោះនាយស្រាប់តែអស់សំណើច ដែររាល់ថ្ងៃមិនដែលមានទំនាក់ទំនងអ្វីជាមួយគ្នាផងទៅប្រច័ណ្ឌយ៉ាងម៉េចនិយាយគ្មានហេតុផលសូម្បីតែបន្តិចសោះ
   « ខ្ញុំមិនខ្វល់ថាលោកប្រចណ្ឌឬមិនប្រចណ្ឌឡើយប៉ុន្តែលោកនិយាយថាជាអ្នកប្រុសបេះដូងថ្មមិនចាប់អារម្មណ៍ស្នេហាប៉ុន្តែអោបស្រីនៅកណ្តាលហ្វូងមនុស្សបែបនេះវាយ៉ាងម៉េចទៅវិញ?ហើយខំអោបរឹតមនុស្សស្រីកំពុងរាំធ្វើស្និតស្នាលនេះចង់បញ្ឈឺខ្ញុំមែនទេ?ខ្ញុំចង់ប្រាប់លោកថាខ្ញុំមិនខ្វល់ » និយាយចប់ចាន់ដេីរចេញទៅបាត់សម្តីរបស់ចាន់មួយឃ្លាយ៉ាងវែងនេះគឺធ្វើឲ្យអ្នកដែរនិយាយជាមួយបាត់មាត់ឈឹងតបតរមិនចេញ
   « ស៊ាវចាន់ឯងឈប់ភ្លាម!!! » ចាន់ដេីរចេញបានឆ្ងាយនាយប្រញាប់រត់ទៅតាមភ្លាមនាយត្រូវតែនិយាយអោយដឹងគ្នាជាមួយចាន់ម្តងអម្បាញ់មិញដាក់ដេីមទុនធំណាស់ប៉ុន្តែអ្វីដែរទទួលបានគឺបែបនេះមែនទេ?។

               សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now