ថ្ងៃថ្មី
ព្រះអាទិត្យបានរះឡើងរាងតូចបានក្រោកដេីម្បីចេញមកក្រៅឃើញថារាងក្រាស់មិនទាន់ភ្ងាក់ពីដំណេកឡើយហើយមិននឹកស្មានថាគេនៅគេងធ្វើរង្វង់នៅលេីសាឡុងបែបនេះប្រសិនបេីមានអ្នកមកឃេីញច្បាស់ជាខ្មាស់គេស្លាប់ហេីយ។
រាងតូចអោនមុខទៅមេីលរាងក្រាស់ដែរគេនៅតែស្អាតដដែលនេះហើយគេថាប្រុសស្អាតគឺស្អាតគ្រប់ពេលវេលាដែរខ្លួនមេីលយូរទៅចង់លង់ដែរតេីនៀក><។
« មុខខ្ញុំដិតអ្វីមែនទេឯងមេីលយូរយ៉ាងនេះ? » អុីប៉ូបេីកភ្នែកឡើងនឹងចងចិញ្ចើមសួរទៅកាន់ចាន់ដែរខំមេីលយ៉ាងជិតបែបនេះមិនដឹងថាមេីលស្អីអោយប្រាកដ
« គ្មានទេ...ខ្ញុំចង់ប្រាប់ថាខ្ញុំសុំត្រឡប់ទៅវិញហើយមិត្តភក្តិកំពុងរងចាំ »
« អុឹម... » អុីប៉ូងក់ក្បាលយល់ព្រមហើយចាន់ក៏ប្រញាប់ចេញភ្លាមដោយថ្ពាល់ឡើងក្រហមទុំទង្វើអម្បាញ់មិញនេះគេបានដឹងហើយខ្មាស់គេខ្លាំងណាស់់លោកអេីយ។
នៅខាងមុខក្រុមហ៊ុនហុងសៀនកំពុងតែរងចាំមិត្តដែរមកយូរហើយប៉ុន្តែនៅតែមិនទាន់ឃើញចេញមកមិនដឹងជាមានការរវល់ស្អីនៅក្នុងក្រុមហ៊ុនដ៏ធំមួយនេះ។
« ឯងចង់រកអ្នកណាម៉េចមិនចូលទៅខាងក្នុង? » សម្លេងមីងយៀកបន្លឺចេញពីខាងក្រោយខ្នងរបស់ហុងសៀននឹងប្រញាប់បែរទៅមេីលយ៉ាងលឿនដែរការស្លៀកពាក់សមសួនខ្លាំងប្រហែលជាកូនម្ចាស់ក្រុមហ៊ុននេះក៏ថាបានដែរ
« មិត្តភក្តិខ្ញុំគេចេញមកឥឡូវហើយខ្ញុំរងចាំគេនៅទីនេះ »
ពេលនោះរាងតូចដេីរចេញមកដែរធ្វើអោយហុងសៀនញញឹមស្រស់ដេីរទៅរកមិត្តបន្ទាប់ពីខានឃើញឡើងមួយថ្ងៃទៅហើយតាំងពីម្សិលមិញ ធ្លាប់តែរាល់ដងនៅជិតគ្នារហូតមិនដែរដាច់ពេលបែកយូរបែបនេះស្ទើរតែស្ទះខ្យល់ដង្ហើមទៅហើយ។
« អ្នកប្រុសចាន់! » មីងយៀកភ្ងាក់ផ្អើលព្រោះបែរជាបានជួបចាន់នៅក្នុងពេលនេះហើយនៅក្រុមហ៊ុនទៀតមានការសង្ស័យណាស់តេីមានការអ្វីធ្វើនៅទីនេះ?
« អាវ.. មីងយៀក » ចាន់ញញឹមដាក់មីងយៀកជាការគួរសមរួចនិយាយបន្តដោយគ្មានពេលវេលានៅឈរនិយាយគ្នាច្រេីនបន្តទៀត
« ខ្ញុំសុំទៅសិនហេីយ » និយាយហើយរាងតូចក៏កាន់ដៃហុងសៀនដេីរចេញទៅបាត់ដោយអោយមីងយៀកមេីលរហូតដ៏លេចស្នាមញញឹមចៃដន្យឬយ៉ាងម៉េចដែរចាន់នៅទីនេះ?គ្រាន់តែគិតភ្លាមនឹកឃើញដល់បងប្រុសមុនគេហេីយ
« ទៅរកបងប្រុសសិន! »។
នៅក្នុងឡានហុងសៀនមេីលទៅកាន់ចាន់ដោយក្រសែភ្នែកចម្លែកដែរធ្វើឱ្យចាន់មានអារម្មណ៍ថាមិនស្រួលហើយក៏បែរទៅមេីលវិញទាំងចងចិញ្ចើមសួរ។
« ឯងមេីលយេីងដោយក្រសែភ្នែកចម្លែកបែបនេះចង់មានន័យថាយ៉ាងម៉េច? »
« យប់មិញឯងនៅជាមួយអ្នកប្រុសធំនោះពេញមួយយប់មែនទេ? »
« អុឹម...មែនហើយ » ចាន់ងក់ក្បាលឆ្លើយដោយក្រសែភ្នែករបស់ហុងសៀននៅតែបន្តមេីលទាំងចម្លែកទៀតដែរធ្វើឱ្យចាន់មានអារម្មណ៍ថាធុញថប់ភ្លាមៗ
« យ៉ាងម៉េចឯងនឹង? »
« គេបានធ្វើអ្វីឯងទេ? » ហុងសៀនបេីកភ្នែកធំៗចម្រិតសួរចាន់ដូចអ្នកទោស ដែរធ្វើអោយម្ចាស់សាម៉ីខ្លួនដែរត្រូវគេសួរលឺហើយក៏គ្រវីក្បាលហួសចិត្តយ៉ាងខ្លាំងនូវសំនួរមួយនេះ
« គេមិនបានធ្វើអ្វីខ្ញុំទេ!សូម្បីតែគេងជិតគ្នាក៏មិនបានផង!ខ្ញុំក្រោកឡើងឃើញគេគេងនៅលើសាឡុងឯខ្ញុំគេងក្នុងបន្ទប់ » ចាន់បកស្រាយប្រាប់កំពូលមិត្តបេីមិនអញ្ចឹងទេច្បាស់ជាតាមសួរដល់ស្លាប់មិនខាន ទេីបព្រមធ្វេីភ្នែកតូចវិញហើយបេីកឡានវិញម្តងដែរធ្វើឱ្យចាន់ធូរចិត្តបន្តិច។
WangGroup
« ហេតុអ្វីបន្ទប់ធ្វើការរបស់ខ្ញុំមានមីកំប៉ុង? » អុីប៉ូសួរទៅកាន់កូនចៅដែលនៅប្រចាំការបន្ទប់នេះដឹងហេីយថានាយស្អប់មីប៉ុណ្ណាប៉ុន្តែធ្វេសប្រហែសមានមីនៅក្នុងនេះទាល់តែបាន
« ខ្ញុំសុំទោសចាហ្វាយខ្ញុំថាទិញសម្រាប់អោយប្រពន្ធខ្ញុំប៉ុន្តែបែរជាភ្លេចនៅក្នុងបន្ទប់ធ្វើការរបស់ចាហ្វាយ » កូនចៅអុីប៉ូនិយាយទាំងដឹងខ្លួនខុសតាមពិតគឺគ្មានចេតនាទេប៉ុន្តែដឹងច្បាស់រួចហើយថាមកធ្វើការព្រឹកនេះច្បាស់ជាត្រូវមាត់ពុំខាន។
ក្រាក ~ ~
« អ្នកណាធ្វើឱ្យបងប្រុសធំរបស់ខ្ញុំខឹងយ៉ាងនេះ? » មីងយៀកដេីរចូលមកនឹងចងចិញ្ចើមមេីលទៅកាន់អុីប៉ូដែរកំពុងតែខឹងទឹកមុខយ៉ាងកំណាចក្រសែភ្នែកគួរអោយខ្លាចរអាប៉ុន្តែធម្មតាប៉ុណ្ណោះសម្រាប់មីងយៀកព្រោះឃេីញឡេីងសុាំហេីយ
« ឆាប់ចេញទៅ » អុីប៉ូបញ្ជាកូនចៅ
« បាទ! » កូនចៅងក់ក្បាលហើយដេីរចេញទៅដោយសំណាងណាស់ដែរចាហ្វាយមិនបានខឹងខ្លាំងហើយយកទោសឬក៏បណ្តេញចេញអ្នកណាក៏ដឹងពីចារឹកលោកអគ្គនាយកវ៉ាងអុីប៉ូ
« ហើយឯងមករកស្អី? » នាយរៀបរឹកពាឡើងវិញនឹងដេីរទៅអង្គុយលេីសាឡុងគងទាក់ខ្លាយ៉ាងសង្ហារនឹងចាប់ផ្តើមយកទូរស័ព្ទមកមេីលធ្វើមិនខ្វល់ពីវត្តមានរបស់មីងយៀក
« ខ្ញុំមកព្រឹកមិញឃើញថាចាន់បានចេញពីក្រុមហ៊ុន!ចាន់មិនមានធ្វើការងារនៅទីនេះទេចាន់មកជាមួយបងប្រុសមែនអត់? » មីងយៀកដេីរទៅឆុងកាហ្វេនឹងនិយាយរំលឹកសកម្មភាពព្រឹកមិញដែរបានឃេីញនឹងមិនបាច់រៀបរាប់អ្វីច្រើនទេព្រោះអុីប៉ូដឹងច្បាស់ខ្លួនឯងស្រាប់ហើយ
« ហើយយ៉ាងម៉េច? » អុីប៉ូដកភ្នែកពីការមេីលទូរស័ព្ទនឹងចងចិញ្ចើមមេីលទៅមីងយៀក ត្រូវនឹងនាយជាមនុស្សមិនចេះលាក់បាំងស្រាប់ផងក៏និយាយចាក់បណ្ដោយជាមួយប្អូនប្រុសតែម្តង
« បងបានធ្វើអ្វីស៊ាវចាន់ទេ? »
« យេីងធ្វើអ្វីបានទៅ?ឯងកុំគិតច្រើនពេក » អុីប៉ូគ្រវីក្បាលទាំងហួសចិត្តដែរប្អូនប្រុសចម្អួតម្នាក់នេះបែរជាមកសួរសំណួរដ៏ចម្លែកបែបនេះហើយគិតថានាយជាមនុស្សល្មោភកាមសុីមិនរេីសភេទមែនទេ?
« ទាយមិនដឹងដែរព្រោះចាន់ស្អាតណាស់ » មីងយៀកកាន់កាហ្វេពីកែវហុចទៅអោយអុីប៉ូនឹងឆ្លៀតសរសេីរចាន់ព្រោះតែស្អាតលេចធ្លោនឹងរូបរាងដ៏តូចច្រឡឹងប្រៀបដូចជាមនុស្សស្រី
« បងមិនចាប់អារម្មណ៍ស្នេហាទេឯងត្រូវចាំអោយច្បាស់ទោះបីជាអ្នកណាស្អាតយ៉ាងណាក៏ដោយក៏បងមិនខ្វល់ដែរ » អុីប៉ូនិយាយឡើងទាំងទឹកមុខប្រាកដប្រជានឹងលេីកកាហ្វេមកក្រេប រឿងស្នេហាហ៎េស?ហេតុអ្វីនាយមានអារម្មណ៍ថាមិនខ្វល់?ហេតុអ្វីពាក្យថាស្នេហានាយមិនដែរដឹងហើយចាប់អារម្មណ៍លេីវាសោះអញ្ចឹង?
សូមរងចាំទស្សនាភាគបន្ត...✨❤️💚
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
