ព្រះអាទិត្យចាប់ផ្តើមរៀបលិចម្តងបន្តិចៗបន្ទាបខ្លួនចុះហេីយពន្លឺយ៉ាងឆ្អិនឆ្អៅលេចឡេីងដោយសម្លឹងមេីលទៅមិនជិនណាយហេីយគួរអោយចាប់អារម្មណ៍នេះហើយគេហៅថាព្រះអាទិត្យលិចនៅពេលល្ងាច។
រាងតូចសម្លឹងមើលដោយមិនដាក់ភ្នែកពីលើសណ្ឋាគារដ៏ខ្ពស់នៅទីនេះពេញមួយថ្ងៃហេីយក៏បានខលហៅមិត្តអោយមកយកដែរប៉ុន្តែពេលនេះមិនទាន់មកទៀត។
« ត្រឡប់ទៅវិញទេចាំខ្ញុំជូនទៅ! »
« មិនបាច់ទេខ្ញុំខលហៅមិត្តភក្តិអោយមកយកហើយ » ចាន់មិនចង់រំខានព្រោះការងាររបស់គេមានច្រើនទៀតដែរត្រូវធ្វើ មានអ្វីត្រូវពឹងគឺពឹងបេីគ្មានការចាំបាច់សំខាន់ទេមិនចាំបាច់ពឹងឡើយ
គ្រឹម ~ ហ្វូ ~ ហ្វូ
តេីវាជាទង្វើអ្វីរបស់អាកាសធាតុ?អម្បាញ់មិញមេឃស្រឡះល្អណាស់ហេតុអ្វីពេលនេះស្រាប់តែភ្លៀងទៅវិញចំជាប្រែប្រួលដូចចិត្តរបស់មនុស្សមែនពេលនេះភ្លៀងខ្លាំងទៀតអោយទៅវិញបានយ៉ាងម៉េចឬក៏ត្រូវនៅជាមួយអ្នកប្រុសបេះដូងថ្មមួយនេះ?
មេឃភ្លៀងកាន់តែខ្លាំងចាន់មេីលទៅកាន់អុីប៉ូដែរកំពុងតែធ្វើការងារ។ឧទាហរណ៍ប្រសិនបើនៅជាមួយខ្លួននៅទីនេះពេញមួយយប់នឹងមានរឿងអ្វីកេីតឡេីងហើយគេនឹងធ្វើអ្វីខ្លួនខ្លះគ្រាន់តែគិតក៏ព្រឺសម្បុរដែរ។
« មេឃភ្លៀងខ្លាំងណាស់ឯងត្រឡប់ទៅវិញបានទេ? » អុីប៉ូដាក់ឯកសារចុះនឹងបែរភ្នែកមកចងចិញ្ចើមសួរទៅកាន់ចាន់ដែរភ្លៀងដូចហែកមេឃបែបនេះគឺគ្មានសង្ឃឹមថាពេលណាបានរាំង
« ចាំមើលបន្តិចទៀតទៅខ្លែងរាំងហើយមិត្តខ្ញុំមកយក! » ចាន់ឆ្លើយអោយតែរួចផុតពីមាត់នឹងមេីលទៅកាន់ភ្លៀងដែរចេះតែខ្លាំងសូម្បីតែពេលនេះក្នុងខ្លួនក៏គ្មានសង្ឃឹមថាភ្លៀងមួយនេះនឹងអាចរាំងងាយៗ។
រីង ~ រីង
សម្លេងទូរស័ព្ទដៃបានរោទ៍ឡើងចាន់លេីកទទួលភ្លាមខ្លែងមិត្តអាចមានវិធីនឹងយកមកខ្លួនបាននៅក្នុងពេលឥឡូវនេះ។
« អាឡូចាន់ខ្ញុំសុំទោសផងមិនអាចទៅយកឯងបានទេព្រោះខ្ញុំមានការសំខាន់ត្រូវធ្វើឯងអាចជិះតាក់សុីមកបានទេ? »
« យេីងមិនដែរជិះតាក់ស៊ីទេឯងក៏ដឹងថាយេីងមិនចូលចិត្តទាល់តែមានការប្រញាប់ខ្លាំងទេីបបានយេីងជិះ »
« ចឹងអោយអ្នកប្រុសធំជូនមក »
« អុឹម...មិនអីទេ » ចាន់សម្រួលអារម្មណ៍ហើយក៏ឆ្លើយពេលនេះអោយធ្វើយ៉ាងម៉េចបេីមិត្តមិនមកយកហើយខ្លួនមិនដែរជិះតាក់ស៊ីម្តងណាផង
« មិត្តឯងមិនមកយកទេមែនទេ? » អុីប៉ូក៏សួរការនិយាយអម្បាញ់មិញនេះនាយដឹងច្បាស់ណាស់ថាមិត្តរបស់គេប្រហែលមិនបានយកមកឬមិនយកមិនបានព្រោះភ្លៀងខ្លាំងពេក
« មែនហើយព្រោះគេមានការរវល់ »
« ចុះឯងមិនជិះតាក់ស៊ី? »
« ខ្ញុំមិនចូលចិត្ត! »
« ឯងមិនចូលចិត្តជិះតាក់សុី!ចឹងនៅសម្រាកទីនេះមួយយប់ចុះណាមួយយប់នេះខ្ញុំក៏មិនបានចង់ត្រឡប់ទៅវិញដែរ » នាយក្រោកឈរពេញកម្ពស់នឹងផ្តល់យោបល់អោយចាន់ដែរគ្មានជម្រើសគឺមានតែសម្រាកនៅទីនេះសិន ហើយបេីចង់ត្រឡប់ទៅដោយខ្លួនឯងហើយសេីមទទឹកជោគបណ្តាលអោយឈឺក៏តាមចិត្ត
« ខ្ញុំគេងនៅទីនេះជាមួយលោក? » ចាន់ចងចិញ្ចើមសួរទាំងឆ្ងល់មេីលមិនធ្លុះសោះថាប្រុសម្នាក់នេះកំពុងតែគិតអ្វី ប៉ុន្តែមានអារម្មណ៍ថាភ័យយ៉ាងម៉េចទេវាចម្លែកណាស់
« យ៉ាងម៉េចភ័យខ្លាចខ្ញុំធ្វើអ្វីឯងមែនទេ?ខ្ញុំមិនធ្វើអ្វីឯងទេកុំគិតច្រើនពេក! » ឃេីញអការះភ្ងាក់ផ្អើលរបស់ចាន់នាយក៏អស់សំណើចទាំងដែរមិនបានគិតច្រើនប៉ុន្តែចាន់នោះទេដែរគិតច្រេីនជាងនាយទៅទៀតមិនដឹងថាគិតដល់ណាទេមានខួរគិតតែរឿងអវិជ្ជមាន
« ចាំសម្តីលោកទុក! » ថាហើយចាន់ក៏ដេីរតម្រង់ចូលទៅខាងក្នុងបន្ទប់បាត់ទុកអោយអុីប៉ូមេីលរហូតនាយគ្រវីក្បាលទាំងហួសចិត្តទេីបធ្វេីការងារបន្តទៀត។
មេឃភ្លៀងផ្ទៃមេឃចេះតែងងឹតខ្លាំងពេលនេះក៏យប់ណាស់ហើយចាន់សំងំនៅក្នុងបន្ទប់គេងរបស់អុីប៉ូទាំងមិនហ៊ានចេញពីមេីលគេឡេីយមិនដឹងថាពេលនេះកំពុងតែធ្វេីអ្វីយប់ហេីយនៅខំប្រឹងធ្វេីការទៀត។
« ត្រូវតែមេីលគេបន្តិចចុះ! » ទីបំផុតចាន់ក៏ព្រមក្រោកឈរឡើងនឹងទៅមេីលអុីប៉ូនៅតុធ្វើការ គេនៅធ្វើទៀតឬក៏សុខៗគេងលង់លក់បាត់ហេីយ។
ចាន់បេីកទ្វារយឿតៗមេីលទៅកាន់តុធ្វេីការឃេីញថាគេគឺកំពុងតែធ្វេីការនៅឡេីយហេីយសំខាន់អាវក្រៅនាយដោះអស់នៅសល់តែអាវ.សបង្ហាញសាច់ដុំរឹបនឹងសាច់អាវហេីយប្រលេះលេវចំហដេីមទ្រូងបន្តិចដែរឃេីញហេីយសឹងតែទ្រាំពុំបានក៏លេបទឹកមាត់...ក្អឹក!!វាពិតជាសិចសុីណាស់អ្នកណាទ្រាំមេីលបាន។
« ឯងមិនទាន់គេងទេមែនទេបានជាលបមេីលយេីង? » សម្លេងរបស់រាងក្រាស់បាននិយាយឡើងក្រសែភ្នែកបាញ់មកយ៉ាងចំដែរធ្វើឱ្យចាន់សឹងតែទប់ចិត្តមិនបានហើយបេះដូងលោតញាប់ទាំងអៀនទាំងភ័យមកនឹកស្មានថាបានឃើញរូបភាពកម្ររបស់អ្នកប្រុសធំបេះដូងថ្មបែបនេះ
សូមរង់ចាំទស្សនាភាគបន្ត....✨❤️💚
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
