ការញុាំត្រូវបានបញ្ចប់អុីប៉ូក៏ក្រោកឈរពេញកម្ពស់ដេីម្បីដេីរទៅរកចាន់ដេីម្បីបង្រៀនឆុងកាហ្វេអោយឆ្ងាញ់។ពេលនេះឈរតទល់មុខគ្នាដែរធ្វេីអោយចាន់មានអារម្មណ៍ថាមិនស្រួលដែរឃេីញបែបនេះអុីប៉ូដឹងច្បាស់ថាចាន់គឺកំពុងតែភ័យហេីយនឹងអៀន។
« យ៉ាងម៉េចឯងភ័យធ្វេីអីខ្ញុំមិនមែនបិសាចឯណា! »
« ខ្ញុំមិនបានភ័យ! » ចាន់សម្លក់មុខអុីប៉ូចារឹកដែរខំប្រឹងប្រកែកយ៉ាងដាច់អហង្ការនេះនៅតែដដែលមិនចេះទម្លាក់ចោល
« មែនហ៎េស?ចឹងចាប់ផ្តើមបង្រៀនខ្ញុំទៅ! » អុីប៉ូចងចិញ្ចើមធ្វើទឹកមុខមិនជឿចាន់សូម្បីតែបន្តិចមិនចង់បង្អូសពេលវេលាយូរក៏ចាប់ផ្តើមធ្វេីតែម្តងទៅ
« .... » ចាន់មិននិយាយអ្វីបានត្រឹមតែធ្វើចិត្តអោយនឹងនរនឹងតាំងសតិអោយបានខ្ពស់ដេីម្បីបង្រៀនប្រុសម្នាក់នេះអោយបានរួចគេជាមនុស្សប្រុសធម្មតាម្នាក់ហេតុអ្វីចូលចិត្តធ្វើអោយមនុស្សជុំវិញខ្លួនមិនស្រណុកក្នុងចិត្តបែបនេះ?។
ចាន់ចាប់ផ្តើមបង្រៀនអុីប៉ូឆុងកាហ្វេដែរស្នាមញញឹមដ៏ស្រស់បំព្រងរបស់អុីប៉ូមិនដែរមានអ្នកណាឃើញបានលេចឡើងនៅចំពោះមុខចាន់ផ្ទៃមុខម៉ត់ខៃសរលោងដែរធ្វើឱ្យចាន់មេីលភ្លឹកម្តងៗទៅហេីយមិនដឹងប្រុសស្អីទេអីក៏សង្ហារយ៉ាងនេះ><។
ពួកគេចាប់ផ្តើមស្និតស្នាលគ្នាដោយមិនបានចាប់អារម្មណ៍រាងកាយអ្នកទាំងពីសឹងតែមូលចូលគ្នាតែមួយទៅហេីយដោយចាន់កំពុងតែបង្រៀនឆុងដែរអុីប៉ូឈរពីក្រោយមេីលការបង្រៀនដែរផ្ទៃមុខរបស់នាយសឹងតែដល់ថ្ពាល់របស់ចាន់ទៅហេីយខ្យល់ដង្ហេីមដកចេញមកដែរធ្វេីអោយចាន់រៀងភ័យបន្តិចៗដែរ។
« លោកមក.... » ចាន់បែរទៅរកអុីប៉ូស្រាប់តែក្រសែភ្នែកប្រសព្វក្រសែភ្នែកភ្នែកច្រមុះប្រសព្វចម្រុះមាត់ជិតមាត់ខ្យល់ដង្ហេីមគឺដកដល់គ្នាទៅហេីយ ឯថ្ពាល់របស់ចាន់ក៏ឡើងក្រហមភ្លាមដោយសារឈាមច្រាលឡើង
« លោក...មកឆុងខ្លួនឯងម្តងទៅចាំខ្ញុំប្រាប់បន្ថែម » ចាន់ឃ្លាតចេញបន្តិចនឹងនិយាយទាំងរដាក់រដុប ខំប្រឹងបែរចេញមិនហ៊ានប្រឈមមុខនឹងក្រសែភ្នែករបស់អុីប៉ូដែរកំពុងតែសម្លឹងមើលឡើយ
« អរ! » អុីប៉ូមិននិយាយអ្វីនាយរក្សាទឹកមុខយ៉ាងធម្មតាទាំងដែរក្នុងចិត្តគឺអស់សំណើចនឹងថ្ពាល់ក្រហមរបស់ចាន់នឹងការអៀនរបស់គេដែរគួរឲ្យស្រលាញ់គេម្នាក់នេះអៀនហេតុអ្វីធ្វេីអោយនាយសប្បាយចិត្តម៉្លេះ?
( ហេុីយ...! ) ចាន់គិតក្នុងចិត្តទាំងអៀនហើយខំប្រឹងរក្សាទឹកមុខធម្មតាកុំឲ្យអុីប៉ូសង្ស័យ
អុីប៉ូឆុងខ្លួនឯងនាយមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់បានមនុស្សពូកែមកបង្រៀនទៀតគឺមិនខាតពេលនោះទេនេះជាលេីកទីមួយដែរនាយឆុងកាហ្វេរសជាតិថ្មីជាមួយនឹងមនុស្សមនុស្សម្នាក់ទៀតមានសេចក្តីសុខម៉្លេះទេ។
« ឯងសាកផឹកលរមេីលទៅស៊ាវចាន់តេីយ៉ាងម៉េចដែរ? » អុីប៉ូដាក់មួយកែវអោយចាន់ដេីម្បីអោយសាកស្នាដៃរបស់នាយនេះជាលេីកដំបូងក៏មិនដឹងថាល្អឬមិនល្អនោះដែរ
« អរគុណ... » ចាន់យកកាហ្វេពីដៃអុីប៉ូនឹងផឹកក្រេបរសជាតិកាហ្វេទាំងដែលអ្នកម្ខាងទៀតកំពុងតែមេីលដេីម្បីរងចាំលទ្ធផល
« រសជាតិអាចទទួលយកបាន!លោកខំប្រឹងបន្ថែមទៀតអាចនឹងឆ្ងាញ់ជាងនេះហើយវាលេីកដំបូងចឹងឯងប្រសិនបើលោកធ្វើយូរៗចេះច្នៃប្រឌិតទៀតកាន់តែល្អ » ចាន់រៀបរាប់ពីរសជាតិកាហ្វេដែរបានផឹកអម្បាញ់មិញនេះនឹងនិយាយចំណុចបន្ថែមដេីម្បីអភិវឌ្ឍន៍ទៅមុខហើយកាហ្វេដែរឆុងអម្បាញ់មិញនេះកាន់តែឆ្ងាញ់
« អរគុណហើយ » អុីប៉ូលឺចាន់សរសើរនាយក៏ញញឹមដែរស្នាមញញឹមដ៏កម្របែបនេះដែរធ្វើឱ្យចាន់មេីលយ៉ាងភ្លឹកម្តងទៀតហើយ
« បេីលោកញញឹមបែបនេះរហូតមិនដឹងល្អយ៉ាងណាទេ!ប៉ុន្តែលោកចូលចិត្តណាស់អាធ្វើទឹកមុខស្មើធេងគ្មានរសជាតិ! »
« ពីធម្មជាតិរបស់ខ្ញុំទឹកមុខស្មើជាប់នឹងខ្លួនខ្ញុំមកតាំងពីតូចស្រាប់ហើយគ្មានបញ្ហាទេសម្រាប់ខ្ញុំ! » នាយលឺចាន់និយាយបែបនេះក៏អស់សំណើចទឹកមុខនាយស្មេីគឺនាយមានជាប្រចាំជាប់ខ្លួនតាំងពីកេីតមកចឹងហើយនាយក៏នៅតែមានទឹកមុខស្មើបែបនេះរហូតមិនប្រែប្រួល មិនមែនមិនចេះញញឹមគ្រាន់តែពេលខ្លះស្នាមញញឹមដែរចេញមកទាល់តែធ្វើរឿងអ្វីមួយដែរធ្វើឱ្យសប្បាយចិត្តទេីបនាយអាចញញឹមបានបែបនេះ
« ចុះធ្វើយ៉ាងម៉េចទេីបអោយលោកញញឹមបានយូរ? »
« ទាល់តែខ្ញុំសប្បាយចិត្តខ្លាំងបំផុតទេីបខ្ញុំអាចញញឹមស្រស់ » នាយប្រាប់ពីមូលហេតុដែរធ្វើឱ្យនាយញញឹមស្រស់ទឹកមុខស្មើធេងស្មើរហូតមែនប៉ុន្តែរឿងអ្វីដែរធ្វើឱ្យនាយសប្បាយចិត្តនោះស្នាមញញឹមស្រស់បំព្រងនឹងលេចមកដោយខ្លួនឯង
« លោកញញឹមអម្បាញ់មិញនេះប្រហែលខ្ញុំធ្វើអោយលោកសប្បាយចិត្តហើយ ~ ហាសហា » ចាន់សេីចស្ញេញបញ្ចេញធ្មេញយ៉ាងសរក្បុស មិនដឹងថាមានមនុស្សប៉ុន្មាននាក់ដែរធ្វើឱ្យអុីប៉ូញញឹមបានបែបនេះមនុស្សនោះគឺអស្ចារ្យណាស់
« ប្រហែលហើយ » នាយយកដៃដាក់ចូលក្នុងហោប៉ៅនឹងមេីលចាន់ដែរកំពុងសេីចសប្បាយបូករួមកែវភ្នែកមួយគូយ៉ាងស្រទន់ដោយមិនអាចទាយដឹងក្នុងចិត្តរបស់គេបានថាកំពុងតែគិតអ្វី។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
