ចាន់ធ្វើការងាររួចរាល់គេក៏ប្រញាប់ទៅធ្វើរឿងអ្វីមួយដែរមនុស្សធម្មតាមិនងាយនឹងធ្វើដែរចាន់នឹងអោយបុគ្គលិកបានឃើញថាគេជាមនុស្សខ្លាំងប៉ុណ្ណាដែរហ៊ានជាមួយអគ្គនាយកធំដោយមិនខ្លាចសូម្បីតែបន្តិច។
ក្រាក ~ ~
សម្លេងបេីកទ្វារបានបន្លឺឡើងមានអ្នកនោះទេក្រៅពីរាងតូចដែរកំពុងតែចូលទៅក្នុងបន្ទប់ធ្វើការរបស់អុីប៉ូដោយមិនសុំអនុញ្ញាតហើយក៏មិនគោះទ្វារអ្វីឡើយគឺដេីរចូលមកធម្មតាៗហីៗដោយមិនខ្លាចសូម្បីតែបន្តិច។
« ចូលមកដោយមិនសុំការអនុញ្ញាតពីខ្ញុំផងមែនទេ? »
« គឺខ្ញុំស៊ាវចាន់!ខ្ញុំមិនមែនបុគ្គលិករបស់លោកខ្ញុំមិនចាំបាច់ធ្វើតាមបញ្ជាលោកទេ! » ចាន់សម្លក់មុខអុីប៉ូដែរគ្មានហេតុផលអ្វីត្រូវធ្វើតាមដូចបុគ្គលិកគេនោះឡើយណាមួយមនុស្សដូចជាស៊ាវចាន់នេះគឺមិនចេះខ្លាចស្រាប់។
ក្រសែភ្នែកមួយគូដាក់ចុះពីឯកសារបានមេីលមកកាន់ចាន់វិញម្តងនឹងក្រោកឈរឡេីងទាំងញញឹមចុងមាត់មិនដឹងថាពេលនេះគេកំពុងតែគិតអ្វីនៅក្នុងខ្លួន។
« ឯងចូលចិត្តណាស់ចារឹកធ្វើហើយគឺធ្វើដោយមិនសុំការអនុញ្ញាតដូចជាយប់មិញនេះ! »
« លោកចង់រំលឹករឿងកាលពីយប់មិញមែនទេ? »
« យ៉ាងម៉េច?ខ្ញុំរំលឹកមិនបានមែនទេ?ឯងត្រូវចាំថាយប់មិញនេះគឺឯងមានបំណងមិនមែនស្រវឹងឡេីយ ឯងចង់សាកល្បងខ្ញុំដោយគិតថាខ្ញុំជាមនុស្សប្រុសបេះដូងថ្មត្រូវហើយ!ខ្ញុំបេះដូងថ្មមិនខ្វល់រឿងស្នេហានឹងចង់មានស្នេហាឡេីយ » នាយដេីរទៅរកចាន់កាន់តែកៀកជាមនុស្សម្នាក់ដែរបេះដូងថ្មតាំងពីដើមស្រាប់ហើយនាយមិនចាប់អារម្មណ៍ឡើយរឿងស្នេហាបងអូននោះគឺអ្វីដែរសំខាន់ការងារនៅពីមុខច្រើនណាស់
« ខ្ញុំរងចាំមេីលថាតេីបេះដូងថ្មរបស់លោកនេះវាអស្ចារ្យប៉ុណ្ណា?ខ្ញុំនេះហើយជាអ្នកតាមរករឿងលោកដោយបំបែកបេះដូងថ្មរបស់លោកអោយចេះមានស្នេហាទាល់តែបាន ខ្ញុំមិនជឿទេថាមានមនុស្សណាម្នាក់អាចរស់នៅដោយគ្មានស្នេហា » ចាន់មិនខ្លាចដេីរខិតជិតទៅរកអុីប៉ូវិញនឹងចង្អុលទៅកាន់ទ្រូងដ៏ហាប់ណែនរបស់គេមនុស្សលេីលោកនេះច្បាស់ជាមានស្នេហាដោយមិនអាចជៀសវាងបានឡើយមនុស្សណាក៏ត្រូវការ
ដូចឃ្លាចម្រៀងបទបងឪកសុគន្ធកញ្ញាបានច្រៀងថា"ចិត្តចង់បានស្នេហ៍តែងតែជៀសមិនបាន"
« ឯងនឹងហ៎េសចង់បំបែកបេះដូងថ្មរបស់យើង!បេីបំបែកបានឯងគិតធ្វើយ៉ាងម៉េចទៀត? » អុីប៉ូសួរទៅកាន់ចាន់បន្តមេីលទៅគេហាក់បីដូចជាខំប្រឹងណាស់តេីចង់បានអ្វីអោយពិតប្រាកដបេីអះអាងច្បាស់ៗថាចង់បំបែកបេះដូងថ្មមួយនេះ?
« យកលោកធ្វើស្វាមីតែម្តងអោយគ្រប់គ្នាដឹងថាខ្ញុំគឺបានអ្នកប្រុសធំវ៉ាងអុីប៉ូបេះដូងថ្មធ្វើប្តីនោះអី » ចាន់ញាក់ចិញ្ចើមយ៉ាងដឺនេះហើយគម្រោងដែរស៊ាវចាន់មានដែរគម្រោងការយ៉ាងធំមួយនេះត្រូវតែសម្រេចវាអោយបានទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ
« ត្រូវចាំថាខ្ញុំមិនស្រឡាញ់មនុស្សប្រុសទេស៊ាវចាន់មនុស្សគ្មានបានការ » នាយសេីចចាន់ទាំងហួសចិត្តនឹងប្រាប់មួយឃ្លាជាលេីកចុងក្រោយមុននឹងនាយដេីរចេញទៅជ្រែកហោប៉ៅយ៉ាងខ្មេីតនាយមិនចង់មានស្នេហារឹតតែចង់ស្គាល់ស្នេហាឡើយ
« ចុះលោកចង់ទៅណាខ្លែងចង់ឲ្យខ្ញុំបង្រៀនលោកឆុងកាហ្វេមែនទេ? »
« ចាំបន្តិចទៀត! » នាយឆ្លើយតបពីចម្ងាយដែរធ្វើឱ្យចាន់សេីចស្ញេញនឹងហួសចិត្តដឹងច្បាស់ថាអ្នកប្រុសធំគឺកំពុងតែរត់គេចពីការពិតហើយឆ្លើយទាំងចិត្តមិនចង់ឆ្លើយដេីម្បីតែគេចវេស។
សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
