Wang Group
ងឺត ~ ~
សម្លេងឡានបានបញ្ឈប់នៅខាងមុខក្រុមហ៊ុនរាងតូចនឹងរាងក្រាស់ចុះចេញពីក្នុងឡានជះរាងយ៉ាងសង្ហារដែរអ្នកណាបានឃើញហើយលង់ស្នេហ៍គ្រប់ៗគ្នាប៉ុន្តែបេីរមេីលចាន់ពេលនេះប្រហែលគ្មានអារម្មណ៍អ្វីទេព្រោះខឹងនឹងអុីប៉ូនៅឡេីយ។
« នេះហ៎េសWangGroup?ឥឡូវនេះអភិវឌ្ឍន៍ខ្លាំងណាស់! » ចាន់មេីលក្រុមហ៊ុនយ៉ាងធំតាំងពីកូនប្រុសលោកវ៉ាងគ្រប់គ្រងមកឃើញថាមានការរីកចម្រើនអភិវឌ្ឍន៍ត្រឹមតែមួយពព្រិចភ្នែកចំជាវ៉ាងអុីប៉ូមនុស្សពូកែមែន
« តោះឆាប់ចូលទៅខាងក្នុងទៅ! » ថាហើយអុីប៉ូដេីរចូលទៅមុនជ្រែកហោប៉ៅយ៉ាងសង្ហារឯចាន់វិញឃេីញកាយវិកាយបែបនេះក៏ពេបមាត់ជ្រិញរួចក៏ដេីរចូលទៅតាមក្រោយ។
មិនប្លែកទេដែរដេីរចូលមកមានបុគ្គលិកក្រុមហ៊ុនចាប់អារម្មណ៍មេីលសឹងតែគ្រប់គ្នាព្រោះអគ្គនាយកក្រុមហ៊ុនមួយទាំងមូលនាំមនុស្សចូលមកដោយខ្លួនឯងទាំងដែររាល់ដងឃេីញដេីរមកគឺតែម្នាក់ឯងហេីយទឹកមុខស្មេីធេងសំខាន់ចាន់ក៏ស្អាតណាស់ដែរ។
« លោកអគ្គនាយកនាំអ្នកណាមកនឹង? »
« គេសង្ហារណាស់! »
« បានដេីរជិតលោកអគ្គនាយកទៀតសំណាងខ្លាំងណាស់! »
សម្លេងបុគ្គលិកកំពុងតែជជែកគ្នានឹងក្រសែភ្នែកទាំងអស់មេីលមកទាំងអស់បែបនេះដែរធ្វើអោយចាន់មានអារម្មណ៍ថាមិនស្រួលសោះធ្វើចិត្តមិនត្រូវអៀនក៏អៀនដែរ។
« វ៉ាងអុីប៉ូកូនចៅរបស់លោកអីក៏ពិនមេីលម៉្លេះ? » ចាន់រត់ទៅចាប់ដៃអុីប៉ូជាប់ចងចិញ្ចើមសួរទាំងឆ្ងល់ ដែរពេលនេះមកឈរលឹបករក្រោយខ្នងគេហើយព្រោះតែអៀនណាស់មិនដែរមានអ្នកណាមេីលច្រើនបែបនេះ
« ថ្ងៃនេះពួកបុគ្គលិកចម្លែកនឹងខ្ញុំហើយ! »
« ចម្លែក?លោកធ្វើអ្វីបានជាអោយកូនចៅគិតថាលោកចម្លែក? » ចាន់កាន់តែឆ្ងល់មួយកម្រិតទៀតគេកាចមែនទេ?គេសម្តីអាក្រក់មែនទេ?បានជាដឹងខ្លួនថាខ្លួនឯងចម្លែកបែបនេះហើយក្រសែភ្នែកបុគ្គលិកសម្លឹងមើលដោយភាពងឿយឆ្ងល់ណាស់
« កុំសួរច្រើនខ្ញុំទៅត្រៀមរបស់សិនឯងនៅអង្គុយនិយាយលេងជាមួយបងលីវយីងចុះ » ថាហេីយអុីប៉ូដេីរចេញទៅបាត់ដោយទុកអោយចាន់ឈរតម្រង់ត្រមោចម្នាក់ឯងទាំងលេលឺបានត្រឹមតែញញឹមស្ញេញប៉ុន្តែមកនេះគឺមានបំណងមកបង្រៀនអុីប៉ូឆុងកាហ្វេអញ្ចឹងហើយក៏រងចាំធ្វេីតាមតួនាទីទៅ។
ចាន់ជាមនុស្សរួសរាយណាក៏ចូលទៅកន្លែងកាហ្វេនឹងអង្គុយនិយាយលេងយ៉ាងសប្បាយជាមួយលីវយីងដែរគាត់គឺជាមនុស្សភេទទីបីដែរមានចារឹកម្និកម្នក់គួរអោយខ្នាញ់យ៉ាងខ្លាំងបេីនិយាយពីសម្រស់វិញគឺស្អាតជាងស្រីទៅទៀត ពួកគេនិយាយត្រូវគ្នាណាស់។
« ខ្ញុំគិតថាលោកមានសំណាងណាស់! » លីវយីងបាននិយាយឡើងដែរធ្វើឱ្យចាន់បែរទៅមេីលភ្លាមទាំងទឹកមុខពោរពេញដោយចម្ងល់
« មានសំណាងអ្វី?ខ្ញុំមិនយល់អ្វីដែរបងនិយាយទេអាចប្រាប់បន្តិចបានទេ? » ចាន់សួរទៅលីវយីងបំណងចង់ដឹងពីការពិតនៅក្នុងក្រុមហ៊ុននេះគេមេីលមកកាន់ខ្លួនប្លែកណាស់ហើយលឺសម្តីចម្លែកចេញពីមាត់បុគ្គលិកទៀតមិនអស់ចិត្តសោះហេតុអ្វីពោលពាក្យទាំងអស់នេះ?
« លោកអគ្គនាយកគឺជាមនុស្សស្ងប់ស្ងាត់ខ្លាំងណាស់!លោកចូលមកមានចាប់អារម្មណ៍ចម្លែកថាមានបុគ្គលិកមេីលច្រើនទេ?គឺលោកអគ្គនាយកមិនដែរបណ្តេីរមនុស្សចម្លែកណាម្នាក់ចូលមកក្នុងក្រុមហ៊ុនឡេីយខ្ញុំធ្វេីការនៅទីនោះយូរហេីយនេះក៏ជាលេីកទីមួយសំខាន់លោកអាចប៉ះពាល់ខ្លួនគាត់បានទៀតទាំងដែរអ្នកណាៗក៏មិនដែរហ៊ានជិតគាត់មិនដែររឹតតែហ៊ាននិយាយទេជាមួយគឺទាល់តែមានការសំខាន់ទេីបនិយាយប្រសិនបេីធ្វើអ្វីផ្តេសផ្តាសនឹងដេញចេញមិនខានគាត់ម៉ត់ចត់មុឺងម៉ាត់នឹងការងារណាស់មនុស្សដែរដេីរជិតគាត់ត្រូវបានគេនិយាយថាជាមនុស្សសំណាង »
« ដល់ថ្នាក់នឹងផងហ៎េស?តេីមានចំណុចផ្សេងៗទៀតនឹងសកម្មភាពនៅក្នុងក្រុមហ៊ុនដែលអុីប៉ូធ្វេីទេ? » ចាន់លឺលីវយីងនិយាយបែបនេះភ្ងាក់ផ្អើលខ្លាំងណាស់មិននឹកស្មានថាគេជាមនុស្សតឹងរឹងយ៉ាងនេះសោះចឹងយល់ហើយហេតុអ្វីបុគ្គលិកឃើញមុខគេធ្វើស្ងប់ស្ងាត់បែបនេះសូម្បីតែបុគ្គលិកដេីរជិតក៏មិនហ៊ាននិយាយ
« មានច្រើនណាស់!លោកអគ្គនាយកមិនចូលចិត្តភាពរញ៉េរញ៉ៃចូលចិត្តធ្វើអ្វីរហ័សមនុស្សណាដែរធ្វើអោយគាត់មិនពេញចិត្តគឺដេញចេញភ្លាមៗហើយជាពិសេសបន្ទប់ការងាររបស់លោកគឺមិនដែរងាយមានអ្នកណាចេញចូលផ្តេសផ្តាសឡេីយប្រៀបដូចជាបន្ទប់អាថ៍កំបាំងនៅក្នុងក្រុមហ៊ុន »
« ហុឹម...មេីលទៅគេមនុស្សពិបាកចុះសម្រុងជាមួយខ្លាំងណាស់! » ចាន់ដកដង្ហើមធំគ្រាន់តែស្តាប់បុគ្គលិកនិយាយក៏ឈឺក្បាលណាស់ទៅហើយចុះទម្រាំខ្លួនផ្ទាល់មកធ្វើការក្រោមបង្គាប់គេនោះនឹងទៅជាយ៉ាងណាមិនហ៊ានសម្រៃមេីលទេ។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
