ដំណើររបស់កំលោះតូចទាំងស្នាមញញឹមដែរនៅក្នុងដៃមានកាហ្វេមួយកែវនឹងអាហារចិនបែបបុរាណមួយចានយកតាមអ្វីដែរអុីប៉ូត្រូវការ។
  « នេះអាហារនឹងកាហ្វេរបស់លោក! »
  « អរគុណ! » នាយអរគុណភ្លាមក្រសែភ្នែកបែរទៅមេីលមនុស្សដែរបាននិយាយជាមួយនាយអម្បាញ់មិញនេះគឺសម្លេងនោះហាក់បីដូចជាធ្លាប់លឺនៅទីណាដែរនាយបានចងចាំច្បាស់ណាស់
  « មិនបាច់អរគុណទេ! » ចាន់សេីចទាំងគ្រវីក្បាលរឿងប៉ុណ្ណឹងមានអ្វីពិបាកធ្វើទៅ ប៉ុន្តែលេីកទីមួយហើយដែរបានឃើញអុីប៉ូចូលក្នុងហាងមួយនេះទាំងដែងរាល់ដងមិនដែរឃើញសោះ
  « គឺឯងស៊ាវចាន់! »
  « ស្គាល់ខ្ញុំដែរហ៎រ? »
  « អ្នកណាដែរថេីបបបូរមាត់ខ្ញុំយប់មិញនោះ? » អុីប៉ូរំលឹកអតីតកាលឡើងដែរធ្វើអោយស៊ាវចាន់ចាប់ផ្តើមថ្ពាល់ក្រហមទុំគេម្នាក់នេះនៅតែចងចាំមិនបំភ្លេចសោះនេះនៅមកនិយាយចំៗបែបនេះទៀតខ្មាស់គេណាស់លោកអេីយ
  « គឺខ្ញុំគ្រាន់តែសាកល្បងចង់ដឹងថាលោកគឺអ្នកប្រុសធំបេះដូងថ្មដូចគេនិយាយមែនអត់ » ចាន់ចាប់ផ្តើមរកលេសដេីម្បីគេចវេសក្រសែភ្នែករបស់ប្រុសចំពោះមុខនេះដែរគួរអោយខ្លាចរអាសឹងតែមិនហ៊ានមេីលចំឡេីយ
  « សាកល្បងអញ្ចឹងហ៎េស?បេីថាឯងស្រវឹងគឺមិនមែនទេកុំចង់បោកប្រាស់ខ្ញុំអោយសោះព្រោះយប់មិញឯងមិនបានស្រវឹងឡេីយ » នាយចងចិញ្ចើមសួរទៅកាន់ចាន់នឹងបកអាក្រាតអាថ៌កំបាំងឡើងអស់ទាំងដែរតាមពិតនាយគឺបានដឹងប៉ុន្តែមិនចង់និយាយមិនចង់លឺមាត់អ្វីទាំងអស់
  ( គេដឹងហើយ ) ចាន់គិតក្នុងចិត្តទាំងអៀនមិននឹកស្មានថាខំសម្តែងដល់ថ្នាក់នឹងហើយគេនៅតែមេីលដឹងទៀតអោយប្រឈមមុខនឹងគេយ៉ាងម៉េចទៅ?
  « យ៉ាងម៉េចឯងខ្មាស់ខ្លួនឯងមែនទេ? »
  « មិនមែនទេ!!! » ចាន់ខំប្រឹងប្រកែកយ៉ាងដាច់អហង្ការប្រុសម្នាក់នេះដូចទាយដឹងក្នុងចិត្តរបស់ខ្លួនអញ្ចឹងនិយាយចំៗពេកហេីយប្រសិនបើមានគេលឺគិតយ៉ាងម៉េច?
  « ឃើញឯងកូនអ្នកមានខ្ពង់ខ្ពស់មកនឹកស្មានថាឯងមកធ្វើការកន្លែងបែបនេះសោះ » នាយលេីកពែងកាហ្វេក្រែបបន្តិចមុននឹងនិយាយទៅកាន់ចាន់ គេជាអ្នកមានទ្រព្យសម្បត្តិក៏ច្រើនហេតុអ្វីមកធ្វើការបែបនេះ?
  « នេះជាហាងរបស់ខ្ញុំ!ហើយខ្ញុំមិនមែនបុគ្គលិកធ្វើការនៅក្នុងហាងទេយល់ឬអត់អ្នកប្រុសធំ! » ចាន់ច្រត់ចង្កេះតបទៅកាន់អុីប៉ូទាំងហួសចិត្តរូបរាងប៉ុណ្ណឹងដែរគេបែរជានិយាយថាបុគ្គលិកនៅក្នុងហាងទៅវិញមានខួរក្បាលមិនចេះគិតបន្តិចសោះហើយ
  « ស្មានតែបុគ្គលិកឃើញរៀងតោកយាកពេក! »
  « ន៎ែលោក!ស្អីនឹងចង់មេីលងាយហ៎េស? »
  « ខ្ញុំមិនទាន់បានដាក់ឈ្មោះឯងផងឯងយកដាក់ខ្លួនលឿនម៉្លេះ » នាយចាប់ផ្តើមញុាំអាហារយ៉ាងឆ្ងាញ់ដោយមិនខ្វល់ពីចាន់ដែរកំពុងតែក្តាប់ដៃទាំងទឹកមុខក្រម៉ូវ ប៉ុន្តែក្នុងចិត្តរបស់នាយគឺកំពុងតែសប្បាយដែរបានធ្វើបាបចាន់បានដោយងាយៗបែបនេះ។
  ( អាប្រុសចង្រៃ!អាប្រុសឡប់ ) ចាន់គិតក្នុងចិត្តទាំងខឹង
  ទឹកមុខរបស់ចាន់ដែរក្រម៉ូវមិញនេះស្រាប់តែលេចស្នាមញញឹមលេចឡើងមកភ្លាមៗដោយផ្លាស់ប្តូរលឿនខ្លាំងណាស់សឹងតែតាមមិនទាន់ទឹកមុខប្តូរលឿនយ៉ាងនេះមិនដឹងចារឹកនៅក្នុងខ្លួនមានប៉ុន្មាននោះទេ។
  « កាហ្វេដែរលោកផឹកអម្បាញ់មិញនេះឆ្ងាញ់ដែរទេ? »
  « អឹម...ឆ្ងាញ់ជាងរាល់ដង! » អុីប៉ូលេីកផឹកម្តងទៀតនឹងសរសើរព្រោះវាពិតជាឆ្ងាញ់ជាងរាល់ដងមែនថ្ងៃនេះកាហ្វេផ្លែកធ្វើឱ្យនាយមានអារម្មណ៍ថាសប្បាយចិត្ត
  « គឺខ្ញុំជាអ្នកឆុងហេីយឆុងវាឡើងផ្ទាល់ដៃជាពិសេសសម្រាប់លោក! » ចាន់លឺបែបនោះក៏ញញឹមស្រស់បានលឺប្រុសម្នាក់នេះសរសេីរពីរសជាតិកាហ្វេរបស់ខ្លួនមានអារម្មណ៍ថារំភើបនឹងសប្បាយចិត្តមិនដឹងថាអារម្មណ៍ទាំងអស់នេះមកពីមូលហេតុអ្វីគ្រាន់តែគេម្នាក់នេះសរសេីរសោះធ្វេីដូចមិនដែរមានអ្នកសរសេីរអញ្ចឹង
  « គឺឯងជាអ្នកឆុងហ៎េស?ទឹកដៃឯងមិនអន់ទេ!ប៉ុន្តែឯងនិយាយថាធ្វើវាដោយផ្ទាល់ដៃសម្រាប់ខ្ញុំឯងចង់មានន័យថាយ៉ាងម៉េច? » អុីប៉ូចងចិញ្ចើមទាំងភ្ងាក់ផ្អើលមិននឹកស្មានថាចាន់ពូកែឆុងកាហ្វេបានឆ្ងាញ់បែបនេះសោះ ប៉ុន្តែគេបាននិយាយថាឆុងជាពិសេសសម្រាប់នាយមិនដឹងថាគេចង់មានន័យថាយ៉ាងម៉េចហើយកំពុងគិតអ្វី
  « គឺខ្ញុំចង់ដឹងថាកាហ្វេដែរខ្ញុំធ្វើនេះវាឆ្ញាញ់មែនដែរឬទេ?ខ្ញុំលឺបុគ្គលិកនឹងមិត្តភក្តិសរសើរហើយនៅឡើយតែលោកទេជាមនុស្សខ្ញុំមិនដែរស្គាល់ចង់លឺសម្តីពិតចេញពីមាត់លោក! » ចាន់អស់សំណេីចបន្តិចនឹងពន្យល់ដោយសារតែអុីប៉ូជាមនុស្សម្នាក់ដែរទេីបតែស្គាល់ចង់លឺសម្តីពិតចេញពីមាត់របស់គេពីដែរសរសេីររសជាតិកាហ្វេព្រោះពាក្យសរសេីរទាំងអស់លឺចេញពីមនុស្សធ្លាប់ស្គាល់អស់ហើយនៅឡើយតែមនុស្សមិនស្គាល់ទេ
  « ឯងឆុងកាហ្វេបានឆ្ងាញ់អញ្ចឹងទៅក្រុមហ៊ុនបង្រៀនខ្ញុំបន្តិចទៅ »
  « តែខ្ញុំមានការងារត្រូវធ្វើទៀត! » ចាន់ប្រកែកជាមួយអុីប៉ូព្រោះតែការងារខ្លះមិនទាន់ធ្វើហើយ
  រាងក្រាស់ចាប់ដៃរាងតូចនឹងផ្ទៃមុខអោនខិតទៅជិតត្រចៀកទាំងញញឹមចុងមាត់មិនដឹងថានាយនឹងមានបំណងអ្វីដែរធ្វើឱ្យចាន់វិញឡើយភ័យអស់ទៅហើយនឹងទង្វើដ៏រហ័សរបស់គេ។
  « ទៅជាមួយខ្ញុំសំខាន់ឬក៏រឿងយប់មិញរបស់ឯងត្រូវបែកធ្លាយសំខាន់ជាង?ប្រយ័ត្នខ្មាស់គេណាគ្រាន់តែប្រាប់នោះទេ! »
  « លោកគម្រាមខ្ញុំហ៎េស? » ចាន់រុញអុីប៉ូចេញបន្តិចនឹងសួរទាំងទឹកមុខក្រម៉ូវនេះលេងគម្រាមមនុស្សបែបនេះមែនទេគេនេះគឺអាក្រក់ខ្លាំងណាស់បង្ខំមិនបានហើយនៅមកគម្រាមទៀត
  « ខ្ញុំមិនបានគម្រាមឯងទេ!ខ្ញុំគ្រាន់តែអោយឯងទៅជួយបង្រៀនខ្ញុំឆុងកាហ្វេមិនមែនយកឯងទៅសម្លាប់ឯណា! » នាយញញឹមចុងមាត់ដែរដាក់សម្ពាធអោយចាន់បានសម្រេចហេីយនាយគ្រាន់តែចង់អោយបង្រៀនសោះអីក៏ទ្រង់ពិបាកម៉្លេះ
  « បាន...បេីលោកមិនគម្រាមខ្ញុំ!ខ្ញុំក៏មិនទៅដែរ » ចាន់ដេីរចេញទៅបាត់ទាំងទឹកមុខនៅតែដដែលខឹងណាស់!ខឹងណាស់!អោយមនុស្សប្រុសម្នាក់នេះគម្រាមបានទាំងដែរខ្លួនជាមនុស្សមិនចេះចាញ់អ្នកណាស្រាប់ហើយ
  « .... » អុីប៉ូមេីលដំណើរចាន់ដេីរចេញទៅក៏គ្រវីក្បាលអស់សំណើចស្នាមញញឹមលេចចេញមកតែបន្តិចក៏បន្ថែមភាពសង្ហារប៉ុណ្ណឹងហើយចុះទម្រាំញញឹមកាន់តែខ្លាំងទៀតនោះមិនដឹងមិនដឹងថាមានមនុស្សច្រើនប៉ុណ្ណាទេដែរលង់នឹងនាយ។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now