ក្រឡេកទៅមើលចាន់ដែរគេកំពុងតែអង្គុយម្នាក់ឯងយ៉ាងស្ងប់ស្ងាត់នៅក្នុងកន្លែងតុមូលអង្គុយលេងឆ្ងាយពីកម្មវិធីបន្តិចកំពុងតែញ៉ាំនំយ៉ាងឆ្ងាញ់ដោយថ្ពាល់ទាំងសងខាងឡើងក្រហមច្រាលមិនដឹងថាបានធ្វើអ្វីខ្លះអម្បាញ់មិញនេះបានជាដល់ថ្នាក់នេះ។
តឹប ~ តឹប
សម្លេងសម្រឹបជេីងរបស់មនុស្សម្នាក់ដែរកំពុងតែដេីរមករកកំលោះតូចគឺគ្មានអ្នកណានោះទេក្រៅពីអ្នកប្រុសធំវ៉ាងអុីប៉ូនឹងឯងដែរដៃគឺកំពុងតែកាន់កែវទឹកក្រូច។
« សួស្តីអ្នកប្រុសស៊ាវចាន់! »
« លោក?លោកគឺអ្នកប្រុសធំវ៉ាងអុីប៉ូហ៎េស? » ចាន់ចងចិញ្ចើមមេីលទៅមនុស្សចំពោះមុខទាំងឆ្ងល់នឹងសួរបញ្ជាក់ខ្លែងមេីលច្រឡំដែរអ្នកប្រុសធំខ្ពង់ខ្ពស់មករាក់ទាក់ខ្លួនដែរមេីលទៅអម្បាញ់មិញនេះគឺទំនងរឹកនឹងខ្មេីតណាស់
« មែនហើយគឺខ្ញុំ!ហេតុអ្វីក៏ក្លាយជាបែបនេះលោកផឹកស្រាច្រើនមែនទេ? » អុីប៉ូងក់ក្បាលឆ្លើយទាំងស្នាមញញឹមទឹកមុខក្រហមរបស់ចាន់បែបនេះគួរឱ្យស្រឡាញ់ណាស់ដែរធ្វើឲ្យនាយខ្នាញ់យ៉ាងខ្លាំងកម្របានជួបមនុស្សបែបនេះណាស់ថ្ងៃនេះសំណាងនាយហើយ
« ខ្ញុំបានលឺគេនិយាយថាវ៉ាងអុីប៉ូកូនប្រុសច្បងរបស់លោកវ៉ាងជាមនុស្សប្រុសបេះដូងថ្ម!តេីពិតដូចពាក្យសម្តីគេនិយាយទេ?ខ្ញុំនឹងពិសោធន៍ » និយាយចប់ចាន់ក្រោកពេញកម្ពស់នឹងសម្លឹងមើលមុខអុីប៉ូយ៉ាងយូរហេីយបបូរមាត់មួយយ៉ាងស្រាលស្រទន់បានប៉ះជាមួយបបូរមាត់យ៉ាងក្រាស់ខ្មឹកដោយភាពក្លាហានខ្លាំងណាស់(កូនឆីខ្ញុំT_T)
« .... » ក្រសែភ្នែកយ៉ាងស្រាលស្រទន់របស់អ្នកប្រុសធំកំពុងតែបេីកយ៉ាងធំៗទ្រូងខាងឆ្វេងលោតញាប់ភ្ងាក់ផ្អេីលនឹងហេតុការណ៍ចំពោះមុខបបូរមាត់ដែរគ្មានអ្នកណាបានប៉ះពាល់សូម្បីតែម្តងពេលនេះត្រូវបានកូនប្រុសត្រកូលស៊ាវប៉ះវាបានហើយ
« ហិហិ!លោកមានអារម្មណ៍ម៉េចដែរ? » ចាន់ដកបបូរមាត់មកវិញនឹងសេីចដូចគ្មានបញ្ហាអ្វីកេីតឡេីង នឹងដាក់ខ្លួនអង្គុយលេីផ្លូវរបស់គេទៀតធ្វើបែបនេះដោយគ្មានការអនុញ្ញាតពិតជាហ៊ានពេកហើយស៊ាវចាន់អេីយស៊ាវចាន់
« ឯងហ៊ានខ្លាំងណាស់! » នាយអស់សំណើចបន្តិចនឹងក្រសែភ្នែកចម្លែកដែលមេីលទៅកាន់ចាន់ដែរមិនអាចទាយស្មានដឹងថាកំពុងតែគិតអ្វី
« ត្រូវតែក្លាហានអញ្ចឹងហើយ!បេីមិនក្លាហានម៉េចនឹងអាចដឹងថាលោកជាមនុស្សប្រុសបេះដូងថ្មដូចគេនិយាយមែននោះ? » ចាន់ញាក់ចិញ្ចើមដឺបេីចង់ដឹងអ្វីហើយត្រូវតែមានភាពក្លាហានប៉ះអ្នកណាមកប៉ះស៊ាវចាន់បេីចង់ដឹងអ្វីហើយត្រូវតែធ្វើឱ្យបានទេីបជឿសម្តីអ្នកដទៃតាមក្រោយ
« ត្រូវហើយគ្រប់គ្នាហៅខ្ញុំថាជាអ្នកប្រុសធំបេះដូងថ្ម!ឯងគិតហ៎េសថាការថេីមួយនេះអាចធ្វើឱ្យខ្ញុំប្រែក្លាយមនុស្សម្នាក់ទៀតដែរបេះដូងថ្មមួយនេះនឹងកម្រេីកបានមែនទេ?បេះដូងយេីងលោតក៏មិនប្រាកដថាយើងរំភើបនឹងស្នាមថើបរបស់ឯងដែរ » អុីប៉ូចាប់ចង្កេះមួយក្តាប់យ៉ាងជាប់នឹងចងចិញ្ចើមសួរបកទៅវិញគិតថានាយជាមនុស្សបែបណា?គ្រាន់តែស្នាមថើបសោះអាចធ្វើបានបេះដូងមួយនេះលែងកេីតជាថ្មបាននោះ?គ្មានថ្ងៃនោះទេ
« សមជាអ្នកប្រុសធំបេះដូងថ្មមែន!ខ្ញុំរង់ចាំមើលថាតេីអ្នកណានឹងក្លាយជាមនុស្សដែរលោកស្រឡាញ់ហើយអ្នកណាអាចយកបេះដូងថ្មរបស់លោកបាន ចាំហៅខ្ញុំមកចងដៃផង » ថាហើយចាន់ក៏ក្រោកឈរនឹងដេីរចេញទៅនឹងឆ្លៀតដកដង្ហើមធំបន្តិច នេះពិតជាដូចគេនិយាយមែនចំជាមនុស្សប្រុសមិនស្គាល់ស្នេហាមិនខ្វល់ពីស្នេហាបន្តិចសោះ។
អុីប៉ូសម្លឹងមើលចាន់ដេីរចេញទៅនាយស្រាប់តែគ្រវីក្បាលសេីចនឹងលេីកកែវទឹកក្រូចមកផឹកដោយក្រសែភ្នែកមួយគូកំពុងតែគិតរឿងអ្វីម្យ៉ាង។
តាមពិតអម្បាញ់មិញចាន់គឺមិនបានស្រវឹងនោះទេគឺគ្រាន់តែសម្តែងដេីម្បីសាកចិត្តអ្នកប្រុសធំត្រកូលវ៉ាងប៉ុន្តែសម្តែងមិញនេះគឺជ្រុលបន្តិចដែរធ្វើឱ្យថ្ពាល់ទាំងសងខាងឡើងក្រហមអស់ហើយ។
« ឯងកេីតអ្វីនឹងចាន់? » ហុងសៀនឃើញចាន់ក៏ដេីរមកស្ទាក់ផ្លូវនឹងចងចិញ្ចើមសួរព្រោះតែសកម្មភាពពេលនេះគឺដូចចម្លែកខ្លាំងណាស់ហើយក៏បាត់រៀងយូរដែលមិនដឹងមកពីទិសណា
« យេីងសម្តែងជ្រុលពេកហើយ! »
« សម្តែង?ឯងសម្តែងអី?ជ្រុលអី? » លឺចាន់និយាយបែបនោះហុងសៀនចេះតែឆ្ងល់់នឹងសម្តីចម្លែករបស់គេមិនដឹងថាទៅធ្វើរឿងអ្វីខ្លះទេីបតែឃើញបង្ហាញខ្លួនចេញមកធ្វើខ្លួនគួរឱ្យសង្ស័យ
« យេីងបានថេីបវ៉ាងអុីប៉ូម្នាក់នោះហើយ!មិញយេីងបានសម្តែងធ្វើស្រវឹងចឹងហេីយក៏ជ្រុល »
« ហាស?ឯងថេីបអញ្ចឹងហ៎េស? » ហុងសៀនលាន់មាត់យ៉ាងខ្លាំងទាំងភ្ងាក់ផ្អើលរួចក៏បិតវិញនឹងនិយាតខ្សឹបម្តង តាមពិតគឺទៅធ្វើរឿងចម្លែកសោះបានជាបាត់យូរយ៉ាងនេះ ហើយហ៊ានខ្លាំងណាស់ស៊ាវចាន់អេីយស៊ាវចាន់
« អឺ...មែនហើយ!ចាំមើលគេឃើញមុខខ្ញុំមិនដឹងថាគេយ៉ាងម៉េចនោះទេ! » ចាន់ងក់ក្បាលទាំងពិបាកចិត្តប្រសិនបើបានជួបគេម្តងទៀតនឹងអាចត្រូវគេនិយាយរំលឹកទេ?អាចនឹងអោយសងបបូរមាត់គេវិញទេ?គ្រាន់តែគិតចង់ផ្ទុះខួរក្បាលទៅហើយ
« រឿងរបស់ឯងទេយេីងមិនខ្វល់! » ថាហេីយហុងសៀនដេីរចេញទៅបាត់ដោយទុកឲ្យចាន់ឈរទាំងថ្ពាល់ឡើងក្រហមម្តងទៀត គិតឃើញទឹកមុខគេប្រសិនបើមកធ្វើបាបខ្លួនគឺពិបាកប្រឈមមុខខ្លាំងណាស់។
ពួកគេឈរពិភាក្សាសាគ្នាប៉ុន្តែមិនដឹងទេថាមានក្រសែភ្នែកមួយគូកំពុងតែសម្លឹងមើលនឹងគ្រវីកែវទឹកក្រូចទឹកមុខយ៉ាងស្មេីធេងមិនអាចទាយដឹងជម្រៅចិត្តបានថាកំពុងតែគិតអ្វី។
សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
