ចូលមកដល់ខាងក្នុងលោកវ៉ាងអ្នកស្រីវ៉ាងក៏មកទទួល។ចាន់ពេលនោះក៏ខំប្រឹងសម្តែងធ្វើទឹកមុខញញឹមស្រស់ដាក់ទៅវិញកុំឲ្យបាក់មុខឪពុកម្តាយទោះបីជាយ៉ាងណាក៏ចេះមេីលកាលះទេសះដែរ ខ្លួនប៉ុណ្ណឹងដែរធ្វើខ្លួនអោយសមរម្យបន្តិចទេីបគួរអោយស្រឡាញ់។
« ពួកម៉ាក! »
« ហុងសៀន! » ចាន់បែរទៅរកតាមប្រភពសម្លេងក៏បានឃើញមិត្តរបស់ខ្លួនសប្បាយចិត្តណាស់ក៏រត់ទៅរកយ៉ាងលឿនស្មានតែមកកម្មវិធីមួយនេះមានតែម្នាក់ឯងតេីអរគុណទេវតាដែរមិនធ្វើឲ្យនៅម្នាក់ឯង
« ឯងនេះនៅតែពិនញុាំដដែរ » ចាន់គ្រវីក្បាលហួសចិត្តមេីលម្ហូបដែលហុងសៀនកំពុងញុាំឡើងច្រើនដូចហូបពីរនាក់ទៅហើយបេីបែបនេះមានអ្នកណាយកមានអ្នកណាគេចង់បាន?
« ញុាំអោយច្រើនចឹងហើយ!បេីគ្មានអ្នកណាយកក៏យេីងមិនខ្វល់ដែរ!យល់ហ៎េស? » ហុងសៀនមិនបានខ្វល់ឡើយចេះតែញុកចូលមាត់កាន់តែច្រើនដឺទៅកាន់មិត្តដែរឈរមេីលទាំងក្រពុលមុខ ស្នេហានឹងស្អី?ស្នេហាឆ្ងាញ់ដូចរបស់ញុាំឬអត់?
កំពុងនិយាយក្រសែភ្នែកមួយគូបានមេីលប៉ះនឹងមនុស្សប្រុសម្នាក់ដែរគេឈរនៅលើអាងទឹកខាងលើយ៉ាងមានអំណាចដែរធ្វើឱ្យចិញ្ចើមចាប់ផ្តើមជ្រួញចូលគ្នាទាំងឆ្ងល់មិនដឹងថាប្រុសម្នាក់នោះជាអ្នកណា។
« គេជាវ៉ាងអុីប៉ូ!គឺអ្នកប្រុសធំបេះដូងថ្ម! » ឃើញមិត្តសម្លឹងមើលយ៉ាងយូរទាំងឆ្ងល់ហុងសៀនក៏ឆ្លើយប្រាប់ រហ័សនាមមួយដែរគេតែងហៅគឺវ៉ាងអុីប៉ូអ្នកប្រុសធំបេះដូងថ្ម
« បេះដូងថ្មអញ្ចឹងហ៎េស?យេីងមិនជឿសោះ! »
« ឯងមិនជឿហ៎េស?បេីឯងអស្ចារ្យឯងទៅញ៉ែគេទៅទេីបឯងដឹងថាអ្វីដែលយើងនិយាយគឺពិតប្រាកដ! » ហុងសៀនចងចិញ្ចើមមេីលទៅកាន់មិត្តនឹងអោយគេសាកល្បងខ្លួនឯងនិយាយតែមាត់មិនបានផលនោះទេដឹងច្បាស់ថាស៊ាវចាន់កំពូលមនុស្សម្នាក់នេះពូកែប៉ុណ្ណារឿងខាងនិយាយនឹងសម្តីផ្អែមៗ
« ឡប់សតិ! » ថាហេីយចាន់ក៏ដេីរចេញទៅបាត់ដោយក្រសែភ្នែកមួយគូបាញ់មេីលទៅកាន់អ្នកប្រុសធំវ៉ាងអុីប៉ូទាំងញញឹមចុងមាត់មិនអាចទាយដឹងបានថាកំពុងគិតអ្វី។
វ៉ាងអុីប៉ូស្ងាត់មាត់មែនប៉ុន្តែនាយដៀងភ្នែកមេីលទៅកាន់មនុស្សប្រុសម្នាក់ដែរធ្វើឱ្យនាយចាប់អារម្មណ៍យ៉ាងខ្លាំងមេីលគេគឺលេចធ្លោជាងគេក្នុងចំណោមមនុស្សដែរធ្វើឱ្យនាយអត់ចាប់អារម្មណ៍មិនបាន។
« បងចាប់អារម្មណ៍ទៅលេីអ្នកណាមែនទេបានជាមេីលយូរយ៉ាងនេះ? » មីងយៀកដេីរមកជិតអុីប៉ូនឹងសួរក្រសែភ្នែកបងប្រុសមេីលអម្បាញ់មិញនេះចម្លែកណាស់ដូចជាមានអ្នកណាម្នាក់ដែរធ្វើឱ្យគាត់ចាប់អារម្មណ៍ទេីបដាច់ចិត្តសួរ ប្រហែលជាពេញចិត្តអ្នកណាក៏មិនដឹង។
« ប្រុសម្នាក់នោះជាអ្នកណា? » អុីប៉ូចង្អុលទៅកាន់ចាន់ដែរកំពុងតែដេីរនាយចង់ដឹងណាស់ថាជាកូនអ្នកណាមកពីត្រកូលអ្វី
« គេជាកូនប្រុសត្រកូលស៊ាវគឺស៊ាវចាន់!បងចាប់អារម្មណ៍លេីគេមែនទេ?ចាំខ្ញុំទាក់ទងអោយ » មីងយៀកមេីលតាមដៃដែរអុីប៉ូចង្អុលប្រាប់ហេីយនាយក៏និយាយអោយស្តាប់ ប៉ុន្តែមិនភ្លេចទេឆ្លៀតសួរខ្លែងបងប្រុសមានការចាប់អារម្មណ៍នឹងទាក់ទងអោយព្រោះចង់ធ្វើមេអណ្ដើក ចង់ឲ្យបងប្រុសមានស្នេហា><
« កាន់តែឡប់ហើយឯងនេះ! » និយាយហើយអុីប៉ូដេីរគេចពីមីងយៀកបាត់បេីនៅជិតតែបន្តិចទៀតនាយស្ទះខ្យល់ស្លាប់មិនខាន ចេះដឹងរឿងរបស់នាយខ្លាំងណាស់ទាំងដែរខ្លួនឯងរកមួយគ្រាប់មិនបានផង។
ŞİMDİ OKUDUĞUN
រឿង : អ្នកប្រុសធំ✨(END)
Romantizmវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
