ភាគ:៣៨

Comincia dall'inizio
                                        

« ប៉ាម៉ាក់ទៅចោលពួកយើងហើយហ្វីដា ហ៊ឹកៗៗៗ គាត់ទៅហើយ ហ៊ឹកៗៗៗ...លែងត្រឡប់មកវិញហើយ...ត្រូវទេ? ហ៊ឹកៗៗៗ...បង..បងនឹងទៅសម្លាប់ពួកវាវិញ ហ៊ឹកៗៗៗ » ផ្លូវចិត្តរបស់ហ្វាន់ឌីម៉ាដូចមិនសូវជាសហរួលប៉ុន្មានសោះហើយនាងភ័យព្រួយបារម្ភពីបងស្រីខ្លាំងណាស់ឲ្យនងនិយាយធ្វើមិចឲ្យចិត្តគាត់បាននឹងនរមកវិញបានទៅ? នាងរកនឹកមិនឃើញឡើយ ក្នុងអារម្មណ៍ ក្នុងចិត្តរបស់ហ្វាន់ឌីម៉ាមានតែពាក្យថាសងសឹកតែមួយគត់ ។
«បងហ៊ឹកៗៗៗ..ពួកគាត់ទៅចោលពួកយើងពិតមែនតែក្ដីស្រឡាញ់របស់ពួកគាត់គឺមាននៅឲ្យពួកយើងរហូតមិនថាគាត់បានស្លាប់ក៏ដោយណា ហ៊ឹកៗៗៗ បងកុំធ្វើឲ្យខ្លួនឯងធ្ងន់ដុនដាបជាងនេះអីខ្ញុំសុំទៅចុះមិនថាបងត្រូវវេទនាចិត្តយ៉ាងណាទេ បងត្រូវតែទ្រាំ ហ៊ឹកៗៗៗ» នាងអង្គុយមើលទៅសាកសពរបស់ ប៉ាម៉ាក់នាងនិងសម្រេចចិត្តលើកបងស្រីឲ្យក្រោកឈរគ្រាគាត់ចេញមកខាងក្រៅវិញនាងយំមិនបញ្ចេញសម្លេងចេញមកទេ តែក្នុងចិត្តនាងគ្រាំគ្រាអស់រលីងហើយ ។ ចេញមកដល់ខាងក្រៅនាងបានឃើញជុងគុកនិងកូនចៅរបស់ពួកគេនៅឈរខាងក្រៅចាំពួកនាង ។
« ចុះឯណាប៉ាម៉ាក់ពួកនាង? » ជុងគុកគេចោទសួរក៏ព្រោះតែមិនបានដឹងរឿងគេទើបតែមកដល់មិញៗនេះដែរទេតែអ្វីដែលគេទទួលបានលឺតែសម្លេងយំរបស់ហ្វាន់ឌីម៉ាប៉ុណ្ណោះនាងយំឡើងញ័រខ្លួនតតាក់មិនបានឆ្លើយឆ្លងជាមួយនិងអ្នកណាឡើយនាងយំខ្ទប់មុខនិងដើមទ្រូងរីហ្វីដាយំមិនបាត់ទេប្អូនស្រីនាងបានតែលួងលោមបានប៉ុណ្ណឹង ។
« ពួកឯងចូលទៅខាងក្នុងចាត់ការឲ្យបានល្អដឹងទេ? ធ្វើវាឲ្យរៀបរយ »រីហ្វីដានាងងាកមុខមកនិយាយបញ្ជាកូនចៅឲ្យទៅជួយចាត់ការរឿងសាកសពប៉ាម៉ាក់នាងនិងយកមកធ្វើបុណ្យ ។
« បានន័យយ៉ាងម៉េច? » ជុងគុកគេយល់ន័យបានខ្លះៗហើយពេលលឺរីហ្វីដានាងបញ្ជាកូនចៅទៅចូលទៅខាងក្នុងនោះ ។
« ប៉ាម៉ាក់....ហ៊ឹកៗៗៗ » ហ្វាន់ឌីម៉ានាងនិយាយទាំងយំហៅប៉ាម៉ាក់ជុងគុកគេកាត់ន័យបានយល់ហើយថាមុននេះមនរឿងអ្វីកើតឡើងមកនោះរីហ្វីដានាងមិនបាននិយាយអ្វីទៀតក៏យកបងស្រីឡើងឡានភ្លាមឲ្យកូនចៅបើកឡានចេញទៅទាំងមិនមើលជុងគុកឈរនៅត្រង់ហ្នឹងទៀត ។ ពេលនោះមានពួកកូនចៅរីហ្វីដាយកប៉ាម៉ាក់របស់នាងចេញដាក់ចូលក្នុងឡានស្រួលបួលបើកចេញទៅយយ៉ាងលឿនព្រោះពួកគេមិនអាចខលប្រាប់ប៉ូលីសបានឡើយដឹងតែប៉ុន្មាននាក់នេះប៉ុណ្ណោះ ។
« ចៅហ្វាយនេះ? » ហាមិគេឡើងភ្ញាក់ផ្អើលជាខ្លាំងព្រោះថាគ្រួសារនាងទើបតែមករស់នៅទីនេះសោះក៏មកត្រូវស្លាប់ភ្លាមៗបែបនេះឬ?
«មែនហើយ!ឯងឆាប់ទៅតាមរកអ្នកនៅពីក្រោយរឿងរ៉ាវទាំងអស់នេះមិនខានទេ » ជុងគុកនាយងាកមកបញ្ជាហាមិ ដោយសារតែគេមិនគិតថាវាចៃដន្យពេកទេដែលមានអ្នកមកសម្លាប់ប៉ាម៉ាក់រីហ្វីដានិងហ្វាន់ឌីម៉ាហើយថែមទាំងខលហៅឲ្យពួកនាងមកទីនេះឬចង់ឲ្យនាងឃើញពីទិដ្ឋភាពមួយនេះគេហ្នឹងឲ្យនាងចាំវាទុក ។
« បាទទាន » ហាមិទទួលយកបញ្ជារបស់ចៅហ្វាយនាយទាំងអោនក្បាលចុះមក ហើយពួកគេទាំងអស់គ្នាក៏ចូលក្នុងឡានបើកចេញទៅដែរ ។

🤍ត្រឡប់ស្នេហ៍ថែបេះដូង🤍(រដូវកាលទី2បន្ទាប់ពីរឿង សំឡេងបេះដូង) [ ចប់ ]Dove le storie prendono vita. Scoprilo ora