...រំលង
រំលងមករយៈពេលមួយខែក្រោយជុងហ្គុកក៏បាននាំថេយ៍មករស់នៅភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយដែលវាធំមិនចាញ់វិមានហ្គ្រីគ្រីសឡើយក៏ប៉ុន្តែទោះមានធំទ្រនំខ្ពស់ប៉ុណ្ណាក៏មិនអាចធ្វើឲ្យថេយ៍សប្បាយចិត្តបានដែរព្រោះតែមិនដែលទទួលបានក្ដីស្រឡាញ់ការថ្នាក់ថ្នមពីប្ដីបន្តិចសោះសូម្បីតែរឿងទូទៅដែលប្ដីប្រពន្ធគេនិយមធ្វើក៏ពួកគេមិនដែលធ្វើផងនេះសំណាងហើយដែលពួកគេមិនគេងបែកបន្ទប់ពីគ្នាទៀតនោះ
"ជុងហ្គុក !"សម្លេងស្រទន់ផ្អែមក្រអួលក្រអៅបានបន្លឺឡើងហៅទៅកាន់ស្វាមីដែលកំពុងតែផ្ចង់អារម្មណ៍ធ្វើការយ៉ាងយកចិត្តទុកដាក់នោះ
"ឯងមានការស្អីរបស់ឯងទៀតហើយ?"ជុងហ្គុកទម្លាក់ការងារចោលមួយឡែកបែរមកសួរភរិយាជាមួយទឹកមុខរាបស្មើមនុស្សកំពុងតែផ្ចង់អារម្មណ៍ធ្វើការផងមករំខានអី?
"ម្នាក់ស្រីនេះជាអ្នកណា?"ថេយ៍បានបង្ហាញរូបភាពរបស់ជុងហ្គុកជាមួយមនុស្សស្រីម្នាក់កំពុងតែស្និតស្នាលគ្នាដូចជាគូរសង្សារអញ្ចឹង
"ជាលេខារបស់យើងហើយវាយ៉ាងម៉េច?"
"លេខា?អរ !អូនទើបតែដឹងថាចៅហ្វាយនិងលេខាគេស្និតស្នាលគ្នាអញ្ចឹងមែនទេ?"ថេយ៍រាងច្រឡោតព្រោះតែថេយ៍ចាប់បានស្វាមីលួចមានស្រីច្រើនដងហើយមិនមែនទើបតែម្ដងនឹងទេ
"បើជាស្រីរបស់យើងមែនវាយ៉ាងម៉េច?ឯងត្រឹមជាប្រពន្ធតែឈ្មោះប៉ុណ្ណោះឯងគ្មានសិទ្ធិស្អីមកត្រួតត្រាយើងឡើយចាំទុកក្នុងអំបែងខួររបស់ឯងខ្លះផងទៅ"ជុងហ្គុកចាប់ច្របាច់ស្មាទាំងគូររបស់ភរិយាខ្លាំងៗទទួលស្គាល់ថាមនុស្សម្នាក់នោះជាស្រីរបស់ខ្លួនមែនដោយឥតខ្វល់ដល់ចិត្តភរិយាបន្តិចសោះ
"ចន ជុងហ្គុកហ្គ្រីគ្រីសបងឯងកុំហួសព្រំដែនឲ្យសោះការអត់ទ្រាំរបស់ខ្ញុំមានដែនកំណត់ណា"ថេយ៍មិនញញើតខ្លោបខ្លាចជាមួយជុងហ្គុកសូម្បីតែបន្តិចព្រោះតែគេស្គាល់មនុស្សដូចជាចន ជុងហ្គុកហ្គ្រីគ្រីសច្បាស់ណាស់ប្រសិនបើជាគេទន់ជ្រាយច្បាស់ជាត្រូវបុរសម្នាក់នេះជាន់ឈ្លីចិត្តបេះដូងដល់គ្រាំគ្រាស្លាប់មិនខាន
"យើងក៏ចាំមើលដែរថាពេលនោះឯងធ្វើយ៉ាងម៉េចដាក់យើង"ព្រុស!!"រាងក្រាស់បានរុញកាយតូចឲ្យដួលមួយទំហឹងទាំងកម្រោល
"ចន ជុងហ្គុកហ្គ្រីគ្រីសបងឯងថោកទាបណាស់ខ្ញុំមិនគួរជ្រើសរើសមករៀបការជាមួយបងឡើយ"ថេយ៍បានស្រែកជេរប្រទេចទៅកាន់ជុងហ្គុកស្ដាយស្រណោះខ្លួនឯងគេយល់ខុសទាំងស្រុងដែលគិតថាអាចប្រើប្រាស់ក្ដីស្រឡាញ់ដើម្បីបង្ក្រាបចិត្តបិសាចរបស់បុរសម្នាក់នេះបានក៏ប៉ុន្តែអត់ទេវាគ្មានប្រសិទ្ធភាពឡើយវាមានតែធ្វើឲ្យបុរសម្នាក់នេះកាន់តែអាក្រក់ទៅៗប៉ុណ្ណោះមនុស្សដូចជាជុងហ្គុកត្រូវតែប្រើធម៍ក្ដៅតបតវិញទើបអាចទប់ជាមួយគេបាន
ផាច់ !!!
ជុងហ្គុកបានប្រលែងមួយដៃទៅលើផ្ទៃមុខមាត់ខៃគ្មានស្នាមរបស់ភរិយាឲ្យមានស្នាមម្រាមដៃនាយភ្លាមៗជាហេតុធ្វើឲ្យថេយ៍ពុះកញ្ជ្រោលអារម្មណ៍ខឹងមកភ្លាមៗស្ទើរតែទប់ទឹកភ្នែកមិនជាប់យំចំពោះមុខជុងហ្គុកទៅហើយ
"ឯងចង់ទៅណាឆាប់ចុះចាញ់ខ្លាំងម្ល៉េះគីម ថេយ៉ុងគ្រីស្ទីនហ្វឺស?"ឃើញថាថេយ៍ដូចចង់ចាកចេញជុងហ្គុកក៏បាននិយាយចំអកព្រោះគិតថាថេយ៍ចាញ់ខ្លួនហើយ
"បងត្រូវចាំណាចន ជុងហ្គុកហ្គ្រីគ្រីសបងអាចមានស្រីបានអូនក៏អាចមានប្រុសបានដូចគ្នាប្រសិនបើបងមិនអាចបំពេញកាតព្វកិច្ចជាប្ដីល្អឲ្យអូនបានអូនក៏អាចទៅរកឲ្យអ្នកផ្សេងមកបំពេញវាជំនួសបងបានដែរ"ថេយ៍ងាកមកនិយាយចំអកឡកឡើយឲ្យជុងហ្គុកវិញចេះមានស្រីអីតែនាយគេក៏ចេះមានប្រុសវិញបានដែរជាហេតុធ្វើឲ្យជុងហ្គុកចុកឈាមមិនស្ទើរឡើយ
"គីម ថេយ៉ុងគ្រីស្វីនហ្វឺសឯងកំពុងតែផ្គើនយើងមែនទេ?"ជុងហ្គុយបានចូលទៅកញ្ឆក់ទាញដៃថេយ៍មួយទំហឹងខឹងដែលថេយ៍ហ៊ានមកផ្ចាញ់ផ្ចាលឲ្យនាយវិញ
"ត្រូវហើយខ្ញុំកំពុងតែផ្គើនបងយ៉ាងម៉េច?"ព្រុស!!"មិនទាន់ដឹងអីផងកាយតូចក៏ត្រូវប៉ើងខ្ចាត់ភ្លាមៗទៅលើគ្រែដោយស្នាដៃរបស់ជុងហ្គុកឃើញទេពូកែសកសុលឲ្យប្ដីពេកអញ្ចឹង
"ជុង-ជុងហ្គុកបងចង់ធ្វើអី?"ថេយ៍ចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលភ្លាមៗព្រោះដឹងពីគោលបំណងរបស់ស្វាមី
"បំពេញកាតព្វកិច្ចជាប្ដីល្អដូចជាង្វីដែលឯងចង់បាននោះអី?"ជុងហ្គុកបានចូលទៅសង្គ្រប់ពីលើថេយ៍ព្រមទាំងចាប់ដៃទាំងសង្ខាងរបស់ថេយ៍មិនឲ្យថេយ៍រើរួចឡើយ
"ចេញទៅកុំយករាងកាយដ៏មានតម្លៃរបស់បងមកប៉ះពាល់ខ្ញុំឲ្យសោះ អឹប-"...
....
_____
សូមរង់ចាំអានភាគបន្ត❤️
YOU ARE READING
រឿង ក្រសោបស្នេហ៍លោកប្ដីកំណាច
Short Story"អូនមិនជឿទេថាក្ដីស្រឡាញ់របស់អូនមិនអាចយកឈ្នះចិត្តស្អប់ដែលបងមានចំពោះអូនបានចន ជុងហ្គុក ហ្គ្រី គ្រីស"ថេយ៉ុង
រឿង ក្រសោបស្នេហ៍លោកប្ដីកំណាច 3
Start from the beginning
