...រំលងមកដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ជុងហ្គុកជាមួយថេយ៍
នៅខាងក្នុងវិមានដ៏ធំមានការរៀបចំតុបតែងលម្អយ៉ាងប្រណិតស្រស់ស្អាតរកកន្លែងទាល់ចិត្តពុំមានវាប្រៀបបាននឹងឋានសួគ៌លើដីមិនដឹងថាចំណាយអស់ច្រើនប៉ុណ្ណាឡើយក៏ប៉ុន្តែចំណាយអស់ប៉ុន្មានក៏ចំណាយចុះមួយជាតិការម្ដងខ្លាចអីនឹងចំណាយទៅ?តែកុំមើលទឹកមុខកូនកម្លោះអីដូចជាត្រូវគេយកទៅបាញ់ចោលអញ្ចឹង
"លោកចន ជុងហ្គុកហ្គ្រីគ្រីសតើលោកព្រមទទួលអ្នកប្រុសគីមថេយ៉ុងគ្រីស្ទីនហ្វឺសធ្វើជាភរិយាស្រឡាញ់មើលថែរក្សាគ្នាអស់មួយជីវិតទេ?"ចៅមហា
"...បាទខ្ញុំព្រម"សម្លឹងមើលមុខថេយ៍បន្តិចទើបជុងហ្គុកឆ្លើយយល់ព្រមទាំងបង្ខំចិត្ត
"អ្នកប្រុសគីមថេយ៉ុងគ្រីស្ទីនហ្វឺសតើលោកព្រមទទួលលោកចន ជុងហ្គុកហ្គ្រីគ្រីសធ្វើជាស្វាមីស្រឡាញ់មើលថែរក្សាគ្នាអស់មួយជីវិតទេ?"ចៅមហា
"ខ្ញុំព្រម"ថេយ៍
"សូមអ្នកទាំងពីតសញ្ញេលើក្រដាសអេតាសុីវិញបន្ទាប់មកអ្នកទាំងពីរនឹងក្លាយជាគូរស្វាមីភរិយាស្របទៅតាមច្បាប់ហើយ"អ្នកទាំងពីរបានធ្វើការសញ្ញេលើក្រដាសអេតាសុីវិលវាបញ្ជាក់ថាអ្នកទាំងពីរបានរៀបការជាមួយគ្នាក្លាយជាប្ដីប្រពន្ធស្របច្បាប់ហើយ
ផាច់ៗៗ
ភ្ញៀវកិត្តិយសទាំងអស់គ្នាបានធ្វើការទះដៃអបអរសាទរទៅកាន់គូរស្វាមីភរិយាថ្មីថ្មោងជាមួយស្នាមញញឹមជូនពរ
"ទីបំផុតឯងមានប្រពន្ធហើយយើងស្មានតែឯងមួយជាតិនឹងនៅព្រៅមិនមានអ្នកយកហើយតើ"សម្ដីបែបលេងសើចញ៉ោះបន្លឺឡើងទៅកាន់ជុងហ្គុកដែលទើបតែចុះពីឆាកនោះហើយក៏គ្មានអ្នកណាក្រៅពី"មីន យ៉ុងហ្គី"ដៃគូរដៃកង់របស់ជុងហ្គុកដែរ
"ឯងកុំមកនិយាយឡកឡើយថាឲ្យយើង"
"តែថាប្រពន្ធឯងស្អាតគ្រាន់បើវើយប្រសិនបើជាប្រពន្ធយើងវិញណាដឹងតែ...មិនចង់គិតទេ"យ៉ុងហ្គីស្រដីជាមួយទឹកមុខព្រានកំហូចតាមចរិត
"ឯងកុំមកមានគំនិតមិនល្អជាមួហប្រពន្ធយើងឲ្យសោះវើយមិត្តក៏អញវៃដែរប្រាប់"ទោះមិនស្រឡាញ់ក៏ហួងហែងដែររៀបការជាប្ដីប្រពន្ធហើយស្រឡាញ់មិនស្រឡាញ់ក៏នាយមានតួនាទីការពារកិត្តិយសប្រពន្ធដែរ
"យើងគ្រាន់និយាយលេងសោះរហ័សតែខឹង"យ៉ុងហ្គី
...កាត់
+បន្ទប់ផ្សំដំណេក
បន្ទាប់ពីលោកហ្គ្រីគ្រីសអ្នកស្រីនីហារ៉ាជាមួយអ្នកស្រីថេអ៉ីនមកនិយាយជូនពរដល់ជុងហ្គុកជាមួយថេយ៍រួចពួកគាត់ទាំងបីក៏បាននាំគ្នាចាកចេញទៅទុកពេលវេលាឲ្យប្ដីប្រពន្ធថ្មីថ្មោងមានពេលវេលាផ្អែមល្ហែមជាមួយគ្នា
"លោកប្ដី~~"ថេយ៍បង្អូសសម្លេងហៅទៅកាន់ស្វាមីថ្មីថ្មោងជាមួយអារម្មណ៍អឹបអៀនព្រោះតែនេះជារាត្រីដំបូងរបស់គេជាមួយជុងហ្គុកផងអៀនណាស់
ព្រុស !!
ជុងហ្គុកបានរុញច្រានកាយតូចទៅលើគ្រែដែលមានពូកទន់ៗនោះមួយទំហឹងមុននឹងស្រដីតេះដៀលទៅកាន់ថេយ៍
"ត្រូវចាំទុកក្នុងខួរក្បាលរបស់ឯងផងទៅយើងគ្មានថ្ងៃយករាងកាយដ៏មានតម្លៃរបស់យើងទៅប៉ះពាល់ប្រឡូកប្រឡាក់ជាមួយនឹងរាងកាយថោកទាបរបស់ឯងនោះទេ"ចប់ប្រយោគជុងហ្គុកក៏បានដើរចាកចេញចូលទៅខាងក្នុងបន្ទប់ទឹកដើម្បីធ្វើការសម្អាតខ្លួនបាត់ទៅ
"បងចាំមើលចុះចន ជុងហ្គុកហ្គ្រីគ្រីសខ្ញុំនឹងយកបងមកធ្វើជាកម្មសិទ្ធិរបស់ខ្ញុំឲ្យទាល់តែបាន"...
...
________
សូមរង់ចាំអានភាគបន្ត❤️
YOU ARE READING
រឿង ក្រសោបស្នេហ៍លោកប្ដីកំណាច
Short Story"អូនមិនជឿទេថាក្ដីស្រឡាញ់របស់អូនមិនអាចយកឈ្នះចិត្តស្អប់ដែលបងមានចំពោះអូនបានចន ជុងហ្គុក ហ្គ្រី គ្រីស"ថេយ៉ុង
រឿង ក្រសោបស្នេហ៍លោកប្ដីកំណាច 2
Start from the beginning
