ភាគទី 44 : ជុងហ្គុក មិនត្រូវការកូនទេ

Start from the beginning
                                        

"បាន!!" ថេហ្យុង ថាហើយក៏ចេញទៅតែឯង គេចុះមកក្រោមឈរកណ្តាលភ្លៀង ក៏ដឹងហើយរាងកាយនោះខ្សោយណាស់ថែមទាំងមានកូនអាចឈឺបានយ៉ាងងាយ ។

"មនុស្សឆ្គួតអើយ" ជុងហ្គុក ប្រញាប់ចុះទៅតាមភ្លាម បណ្តោយមិនបានទេ ។

"លោកចន ចូលផ្ទះវិញភ្លាម"

"មិនបានទេ អូនសម្លាញ់" ថេហ្យុង ថាហើយទាញដៃ ជុងហ្គុក មកជិតខ្លួននិងថើបទៅកាន់នាយក្រោមដំណក់ទឹកភ្លៀងហើយបន្ទាប់មករាងកាយ ថេហ្យុង ក៏ត្រូវបានសន្លប់ ។

"ថេហ៍...ថេហ៍!!" ជុងហ្គុក ចាប់លើកបីមកក្នុងវិញ និងនាំទៅខាងលើ នាយនិងផ្លាស់សម្លៀកបំពាក់ហើយជូតខ្លួនអោយគេផងដែរ ។

នៅថ្ងៃបន្ទាប់នេះ ម្នាក់ៗចេញទៅបំពេញការងាររៀងខ្លួន ថេហ្យុង មិនសូវជាបានឃើញមុខ ជុងហ្គុក ប៉ុន្មានទេ វាជាថ្ងៃដើមសប្តាហ៍ផងត្រូវទៅក្រុមហ៊ុន ប្រជុំជាមួយភ្នាក់ងារធំៗ រួមទាំងលោកតារបស់នាយផង ។

"ធ្វើបានល្អណាស់ ជុងហ្គុក តាទុកចិត្តឯងមិនខុសពិតមែន"

"អរគុណ លោកតា!!"

"គម្រោងសាងសងថ្មី តានិងអោយគេរៀបចំអោយឆាប់ៗនេះ ហើយវានិងចាប់ផ្តើមក្រោយពេលការឡើងដំណែងរបស់ឯងជា អគ្គនាយក"

"លោកតានិងលាលែងដំណែងនាយកឬអត់ ?"

"ហេតុអីទៅ ?"

"ខ្ញុំបានតស៊ូយ៉ាងលំបាក សង្ឃឹមថានិងមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកណានោះទេ ឆ្នាំនេះអាយុ 30ឆ្នាំគត់វាមិនល្អសោះ លោកតាគិតអញ្ចឹងទេ ?"

"ឯងចង់បានន័យថាម៉េចវិញ ?"

"កម្មវិធីប្រគល់តំណែងសុំលើកទៅចុងឆ្នាំវិញ ហើយយកថ្ងៃខួបកំណើតរបស់ខ្ញុំជាថ្ងៃលោកតាធ្វើកម្មវិធីលាដំណែងតើល្អទេ ?"

"អាល្អិតឯងនេះ គិតថាយើងនិងធ្វើតាមឯងហើយហេស ?"

"លោកតា គួរដល់ពេលសម្រាកហើយ ខ្ញុំបានធ្វើកាលវិភាគសម្រាប់លោកតាដើរកំសាន្តជុំវិញពិភពលោកនេះ ទុកការងារអោយខ្ញុំ លោកតាមិនបាច់ហត់តាមមើលនោះទេ"

"ឯងកំពុងគិតចង់ប្រឆាំងនិងយើង ? ដំណែងឯងមិនទាន់ប្រគល់ យើងអាចដកគ្រប់ពេល"

ចំណងស្នេហ៍ ប្តូរវិញ្ញាណWhere stories live. Discover now