ភាគទី16 : តទៅត្រូវស្តាប់បញ្ជា គីម ថេហ្យុង

4.2K 282 26
                                        

    កិច្ចការងារធំក្នុងក្រុមហ៊ុន លោក ចន វ៉ុនហូ ដឹងច្រើនជាង ជុងហ្គុក ហើយដើម្បីទទួលបានការបោះឆ្នោតអោយឡើងជាអគ្គនាយកបាន គាត់ក៏ត្រូវតែព្យាយាមស៊ូកប៉ាន់គណៈកម្មការក៏ដូចជាភាគហ៊ុនផ្សេងទៀតដើម្បីអោយគាំទ្រគាត់ យ៉ាងណាគាត់គឺចាស់ជាង ជុងហ្គុក ក្មេងខ្ចីច្បាស់ថាធ្វើអ្វីមិនបាន ហើយបើគាត់មានសម្ថភាពហើយ ម៉េចក៏លោកចន មិនអោយគាត់គ្រប់គ្រង? ព្រោះតែគាត់ពុករលួយខ្លាំងពេក ពេលខ្លះវាអាចបង្ករជាការដួលរលំបង្កររឿងដល់គណៈរដ្ឋមន្ត្រីថែមទៅទៀត ។

     ក៏ដូចជាពេលនេះអញ្ចឹងដែរ គាត់បានមកជួបអ្នកស្រីឆយ ភរិយាសមាជិកសភាដែលកំពុងឈរឈ្មោះបោះឆ្នោត ដំណាងរាស្រ្ត ។

"តើខ្ញុំអាចមានសិទ្ធិក្នុងការបោះឆ្នោតនេះដែរ?"

"ច្បាស់លោកស្រីជាភាគហ៊ុននៃ Babelgroup អោយតែវាបានមកលើខ្ញុំ ខ្ញុំធានារាល់ការងាររបស់លោកស្រី និងដំណើរការយ៉ាងរលូន"

"មិនដូច្នេះទេ ខ្ញុំមានសម្ថភាពមើលការខុសត្រូវកិច្ចការរបស់ខ្ញុំហើយ លោកកុំធ្វើអោយខ្ញុំមានអារម្មណ៍ថាអសមត្ថភាព ពឹងអ្នកដ៏ទៃអី"

"អញ្ចឹង គិតថាក្មេងម្នាក់នោះ គ្រប់គ្រងសម្ព័ន្ធបានទេ? លោកស្រីក៏ចង់ដួលរលំទៅតាមដែរ?"

"ខ្ញុំអាច ដកហូតវិញពេលណាក៏បាន លាសិនហើយ"

"ឆយ ហ្យេរីន..." លោកចន បន្លឺប៉ុណ្ណឹងស្រាប់តែគាត់ឈប់ត្រឹងបែរមកវិញ ។

"បើសិន ខ្ញុំរកនាងឃើញ...អាថ៌កំបាំងលោកស្រី..." លោកចន ញញឹមមកកាន់ ច្បាស់ណាស់នាងជាសន្លឹកធំ តើអ្នកណាចាប់នាងបាន?

     ក្រឡេកមក ជុងហ្គុក ឯណេះវិញ នាយមិនបានត្រលប់មកសេអ៊ូលវិញទេនៅយប់នេះ ហើយត្រលប់ទៅសម្រាកនៅផ្ទះរបស់នាយ មកដល់ក៏ត្រូវអោយអ្នកមើលថែផ្ទះឡើងទៅសម្អាតបន្ទប់គេង ព្រោះនាយមកមិនសូវគេងទេ ទោះសម្អាតជាប្រចាំ ប៉ុន្តែនាយមកហើយត្រូវតែសម្អាតអោយស្អាត ដូច្នេះពួកគេនៅអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ។

    កំឡុងពេលអង្គុយចាំ មេឃងងឹតទៅហើយ ភ្លៀងក៏ចាប់ផ្តើមធ្លាក់ ជុងហ្គុក ឈរនៅម្ខាងនិយាយទូរស័ព្ទបញ្ជាការងារទៅកូនចៅដែលនៅសេអ៊ូលឯណោះ ហើយនាយបានបញ្ជាអោយ បេន និង gof ទៅមុនបាត់ហើយ ដើម្បីពិនិត្យការងារ ព្រោះតែអ្នកផ្សេងនាយមិនទុកចិត្តនោះទេ ។

ចំណងស្នេហ៍ ប្តូរវិញ្ញាណWhere stories live. Discover now