ភាគទី07 : នៅជាមួយគ្នារហូតគ្រប់យ៉ាងដូចដើមវិញ

4.5K 309 18
                                        

    អព្ភូតហេតុអាចកើតមានគ្រប់ពេល គ្មានអ្នកអាចស្មានដល់ថាមានរឿងអីកើតឡើងនោះទេ សុខៗក៏ប្តូរវិញ្ញាណគ្នាតើអាចកើតឡើងបានយ៉ាងម៉េច? អ្នកណាជាអ្នកធ្វើវា? គឺជាអព្ភូតហេតុ ជាជោគវាសនារបស់ពួកគេ តើពួកគេអាចត្រលប់មកដូចដើមវិញបានទេ? ដោយរបៀបណា? ហើយប្រាកដទេថាមិនប្តុរទៀត?

    ជុងហ្គុក បានចេញទៅធ្វើការជាមួយ បេន ក្នុងចិត្ត ពិតជាភ័យណាស់ មិនដឹងថាធ្វើម៉េចអោយសាកសមទេ ក្មុងចិត្ត ថេហ្យុង គិតថាផ្លូវរហូត គេធ្លាប់ជាប្រធាន ក្រុមដូច្នេះចរិករបស់គេកាចបានតែប៉ុណ្ណឹង គិតសព្វៗ គេមិនដឹងថាត្រូវធ្វើបែបនេះដើម្បីអី?

"ចៅហ្វាយ" ស្ងាត់ៗ ហេនហៅធ្វើអោយគេភ្ញាក់ព្រឺត មនុស្សកំពុងអារម្មណ៍អត់នៅក្នុងខ្លួនផង ។

"ហាស?"

"ឆ្លើយថា ហឹម!! បែបនេះ"

"អូ៎...ដឹងហើយ! មានការអី?"

"លើកក្រោយមិនបាច់សួរទេ ចាំខ្ញុំប្រាប់ គ្រាន់តែឆ្លើយមកបានហើយ"

"ពិបាកម៉្លេះ គ្រាន់តែប៉ុណ្ណឹងសោះ?"

"នេះម៉ាស ពាក់ទៅជិតដល់ហើយ ចៅហ្វាយអត់ចូលចិត្តនិយាយតវ៉ាច្រើនទេ"

"អញ្ចឹងក៏បាន ខ្ញុំក៏មិនចង់និយាយច្រើនដែរ"

"ចៅហ្វាយចូលចិត្តអង្គយកងទាក់ក្លា"

"ហឹម..." ជុងហ្គុក ដកដង្ហើមធំ គេមើលទៅខាងក្រៅ តាមផ្លូវគេខានចេញក្រៅយូរហើយ មិនមែនគេហាមមិនអោយចេញតែមកពីខ្លួនគេផ្ទាល់មិនចង់ចេញ ក្រៅដោយខ្លូនឯង ។

    ឡានបានឈប់នៅមុខសណ្ឋាគារធំប្រណិតមួយកន្លែង ជុងហ្គុក ចុះពីឡានមកទាញអាវធំមកបិទលេវ សម្តែងដូចជាសង្ហារណាស់អញ្ចឹង ។

"ហាមអោនគោរពអ្នកណាទាំងអស់" បេន មកលួចខ្សឹបៗចេះតែភ័យខ្លាចតែនាយបោក តាមពិតជានាយពិតមែនអីនោះ ។

"ហឹម!!" ជុងហ្គុក គ្រាន់តែងក់ក្បាលតិចៗ នាយដើរពើងទ្រូងចូលទៅខាងក្នុងដែលមានបុគ្គលិកចាំជូនទៅបន្ទប់ជាន់លើជាកន្លែងសម្រាប់និយាយគ្នា និងជាកន្លែងញាំអាហារបែបផ្ទាល់ខ្លួន ។

ចំណងស្នេហ៍ ប្តូរវិញ្ញាណWhere stories live. Discover now