. ពេលវេលាថ្ងៃត្រង់ម៉ោង 2 ទៅហើយទើបពួកគេបានភ្ញាក់ពីដំណេក ក៏ដោយសារតែធ្វើដំណើរមកផ្លូវឆ្ងាយ តាមផ្លូវគេងរហូតតែវាមិនស្រួលនោះទេ ។
. សណ្ឋាគារប្រណិតតម្លៃរាប់ពាន់ក្មុងមួយយប់ ខាងក្រោយទេសភាពគឺផ្ទៃទឹកសមុទ្រខៀវស្រងាត់ ថេហ្យុង បានភ្ញាក់មុន គេទៅឈរនៅខាងក្រៅគយគន់សម្រស់ផ្ទៃទឹកយ៉ាងស្រស់ស្អាត ជាមួយបរិយាកាស ត្រជាក់ៗ មានអារម្មណ៍ថារសាយទុក្ខកង្វល់បានច្រើនណាស់ ។
. ទីនេះដូចជាទឹកដីរបស់ ជុងហ្កុក ដែរអញ្ចឹង នាយស្គាល់ភូមិសាស្ត្រច្បាស់ណាស់ នាយមកទីនេះ រកកន្លែងណាអាចលាក់ខ្លួន ថេហ្យុង បានព្រោះនាយដឹងថាទៅមុខទៀតគ្មានសុវត្ថិភាពទេ ។
. ជុងហ្គុក ភ្ញាក់ពីដំណេកមកមិនឃើញ ថេហ្យុង នាយបានមកមើលតាមបង្អួចចុះទៅក្រោមក៏ឃើញថា ថេហ្យុង នៅឯឆ្នេរសមុទ្រតែក៏មានអង្គរក្ស 4នាក់ទៅជាមួយដែរ ។
"រៀបចំអាហារមក" ជុងហ្គុក ទូរស័ព្ទទៅអោយគេរៀបចំអាហារនិងប្រាប់កូនចៅអោយហៅ ថេហ្យុង ឡើងមកវិញដើម្បីញាំបាយ ឯនាយមិនចំណាយពេលចោលទេ ទូរស័ព្ទទៅនិយាយការងារជាមួយ បេន នាយបានបញ្ជាក់ថា លោកពូ វ៉ុនហូ ក៏បានដឹងគ្រប់ពេលថានាយនៅឯណាធ្វើស្អី ដូច្នេះពួកគេនិងព្យាយាមរករណូកក្នុងអោយបានឆាប់បំផុត តែបើតាម ជុងហ្គុក គិត!! ម្នាក់នោះកំពុងតែនៅជាមួយនាយ ដូច្នេះ ជុងហ្គុក បានស្ទុះចេញពីបន្ទប់យ៉ាងលឿនចុះទៅរក ថេហ្យុង ដោយខ្លួនឯង ។
"ថេហ៍!!!" ជុងហ្គុក ហៅពីក្រោយ ថេហ្យុង កំពុងរៀបចំឡើងទៅវិញតាមបញ្ជារហើយនោះ ។
"លោកចន! នេះ... ចុះមកធ្វើអីទៅ ? ខ្ញុំកំពុងតែឡើងទៅហើយ"
"ចុះមិនបានឬ ?" ជុងហ្គុក និយាយហើយភ្នែករ៉េទៅមើលមុខកូនចៅទាំង 4នាក់មុននិងចូលមកក្រសោបចង្កេះនាយតូចអោយដើរទៅតាមនាយ ។
"លោកចន ??" ថេហ្យុង ភ្ញាក់ជាមួយទង្វើមួយនេះខ្លាំងណាស់ ។
"ពួកយើងគួរតែញាំបាយនៅខាងក្រោម ឬក្នុងបន្ទប់ ? កូនយក្ស ឃ្លានឬអត់ហ្នឹង ?"
"ញាំខាងក្រោមវិញទៅ ចង់បានឃើញទឹកសមុទ្រនៅជិតហើយមិនធ្វើអោយបន្ទប់គេង មានក្លិនអាហារទៀត"
