បញ្ចប់ពីការជប់លៀងតូចៗរបស់ពួកគេ កំឡុងពេលប្តូរវិញ្ញាណក្រៅពី បេន និង gof គ្មានអ្នកណាដឹងទេ ទាល់តែប្រាប់ ពេលខ្លះដឹងហើយក៏ភ្លេចទៅវិញទៀតដូចជាពេលនេះអញ្ចឹង វ៉ុនវូ ដែលនៅទីនេះបានណាត់ពេលវេលាសម្រាប់ ថេហ្យុង ទៅមន្ទីរពេទ្យពិនិត្យផ្ទៃពោះនៅថ្ងៃខានស្អែកនេះ ។
"ថេហ្យុង ខានស្អែកនេះដល់ថ្ងៃណាត់ពេទ្យហើយ ពិនិត្យផ្ទៃពោះ" វ៉ុនវ៉ូ
"ហាស ? បែបណាទៅ ? ខ្ញុំមិនធ្លាប់ទៅទេ" ថេហ្យុង ឆ្លើយយ៉ាងលឿន ជុងហ្គុក ក៏ចូលមកប្រាប់ ។
"ខ្ញុំដឹងហើយ គាត់និងទៅ" ជុងហ្គុក
"អេ...ឈប់សិន!! ពូភ្លេចថាប្តូរគ្នា អញ្ចឹងឯងទៅល្អហើយព្រោះឯងមិនដែលបានជូន ថេហ្យុង ទៅពិនិត្យ សុខភាពកូនរបស់ឯងនោះទេ" វ៉ុនវ៉ូ
"មនុស្សរវល់!! ខ្ញុំនិងឆ្លៀតទៅ"
"ខ្ញុំសុំទៅផង ត្រូវការទិញរបស់ប្រើប្រាស់" ហ្យេរីន
"អូ៎...មែនហើយ នេះ" វ៉ុនវ៉ូ ហូតកាតចេញពីការបូប អោយ ហ្យេរីន មួយភ្លាមសម្រាប់ការចាយវាយ ។
"អរគុណ" ហ្យេរីន យកហើយញញឹមអៀន ព្រោះតែទើបតែមានសង្សាអោយលុយចាយបែបនេះ ។
"ខ្ញុំទៅគេងមិនហើយ" ជុងហ្គុក ឡើងទៅមុន ទំនងជានឹកអន់ចិត្តពេលលឺ វ៉ុនវ៉ូ និយាយមុននេះហើយមើលទៅ ។
"ចាំបងផង" ថេហ្យុង ឡើងទៅតាមតាំងៗ នាយដើរមិនសូវថ្នមខ្លួនប៉ុន្មានទេ ទៅដល់បន្ទប់គ្មានអីក្រៅពីលួងអូនទេ ។
សម្លេងផ្គរបន្លឺឡើង យប់ក៏ជ្រៅជ្រែទៅហើយដែរ ថេហ្យុង ដែលរៀបចំនិងឡើងទៅគេងទៅហើយ ក្រលែកទៅខាងក្រៅក៏ឃើញថាភ្លៀងចាប់ផ្តើមស្រក់ចុះមកបន្តបន្ទាប់គ្នា ជាពេលវេលាដែលគេតែងតែរង់ចាំយូរមកហើយ ។
"ថេហ៍!!! ឆាប់ងើបឡើង" ថេហ្យុង ដើរមកទាញដៃ ជុងហ្គុក ដែលកំពុងគេងអោយភងើបឡើង ។
"កើតអី ?"
"ឆាប់មក!! អោយរាងកាយមកបងវិញ"
"អត់!! ខ្ញុំអត់ទៅទេ ទីនេះមានសុវត្ថិភាពជាង"
"ធ្វើបែបនេះមិនបានទេ ឆាប់ឡើង"
"អត់ទេ អត់ទៅទេ"
