ភាគទី23 : បងរវល់បង្ហើយការងារ

3.8K 281 16
                                        

.    ក្រោយស្នាក់នៅផ្ទះរបស់ វ៉ុនវ៉ូ បានប៉ុន្មានថ្ងៃមក ហ្យេរីន អាចគ្រប់គ្រងផ្លូវអារម្មណ៍របស់ខ្លួនឯងបានច្រើន បូកផ្សំនិងថ្នាំដែលនាយជាពេទ្យបានផ្តល់អោយនិងការញាំថ្នាំបានទៀងទាត់ផង ថ្មីៗនេះនាងបានចេញក្រៅធ្វើរឿងខ្លះ តាមរកស៊ើបពីប៉ារបស់នាង ច្បាស់ណាស់គាត់ជាសមាជិកសភាឈរឈ្មោះបោះឆ្នោត មិនមែនអ្នកណាៗក៏អាចទៅរកបានគ្រប់គ្នានោះដែរ ។

.    ពេលដែលនាងចេញក្រៅជួនកាលគឺ វ៉ុនវ៉ូ ជូននាងទៅ តែជួនកាលនាយបារម្ភថាមានអ្នកតាមដាន នាយក៏អោយ ហានស៊ូល ជាអ្នកជូននាងទៅវិញ តែថ្ងៃនេះ នាងបានលួចចេញក្រៅដោយមិនអោយអ្នកណាដឹង នាងរកផ្លូវទៅរកប៉ារបស់នាង ព្រោះនាងនិងមិនអាចអោយបិសាចនៅជាមួយប៉ារបស់នាងបាននោះទេ ។

.    កំឡុងពេលនាងបានទាក់ទងជាមួយជំនួយការប៉ារបស់នាងបានហើយក៏ត្រលប់មកកន្លែងស្នាក់វិញ ហើយចេះតែមានអារម្មណ៍ថាមានមនុស្សតាមទើបប្រញាប់ទៅបន្ទប់អោយបានលឿនបំផុត ។

.    ទ្វារបិទមិនទាន់ក៏មានដៃមកទប់ទ្វារជាប់ បន្ទាប់ពីនាងបានរត់គេចបានសម្រេច អ្នកស្រី ឆយ ក៏បញ្ជារអោយរកឃើញពេលណាក៏សម្លាប់នាងចោលតែម្តងទៅ ជៀសវាងនាងតែម្នាក់ធ្វើអោយខូចការងារធំ ។

"អ្ហាយ៎....លោកជាអ្នកណា ?"

"ឃាតករ!!!"

"ជួយ...អ្ហាយ៎...ជួយផង" ហេ្យរីន ត្រូវបានរុញចូលក្នុងបន្ទប់និងទាញទ្វារបិទជិត ។

.    ចូលដល់ខាងក្នុង ឃាតករចាប់ច្របាច់ការនាងខ្លាំងស្ទើតែដាច់ខ្យល់ភ្លាមៗ នាងប្រឹងរើបម្រាស់ ដៃឈូងបានថូរផ្កានៅក្បែរនោះយកមកវាយក្បាលនាយឃាតករបាមសម្រេចទើបគេប្រលែងអោយនាងមានឱកាសបានរត់ ។

.    ហ្យេរីន រត់ចូលបន្ទប់គេងនិងចាក់សោរតែនាងនៅតែភ័យខ្លាចខណៈអ្នកខាងក្រៅទ្វារយាមបុកទម្លុះទ្វារចូលទៅអោយទាល់តែបាន ។

"ឈប់ភ្លាម!! ឯងជាអ្នកណា ?" ភ្លាមៗ វ៉ុនវ៉ូ បានចូលមក ដោយសារនាយចេញពីធ្វើការមកហើយ បន្ទប់របស់នាងនៅខាងមុខបន្ទប់របស់នាយនេះឯង ។

.    ឃាតករងាកបែរមក បំណងចង់ចាត់ការ វ៉ុនវ៉ូ ដែលត្រឹមតែជាពេទ្យវះកាត់នោះ ប៉ុន្តែ... ទោះគ្មានអាវុធក៏ឃាតករមិនអាចយកឈ្នះ វ៉ុនវ៉ូ បានដែរ ។

ចំណងស្នេហ៍ ប្តូរវិញ្ញាណWhere stories live. Discover now