ភាគទី១០:[កាន់តែស្រស់ស្អាត ពេលមើលកាន់តែជិត!!!]

23 0 0
                                        



«ហេ!  ស្រីឆ្នាស់ចេញ​ទៅណាហ្នឹង?!»
សម្លេងស្រែកសួរ​ល្វេីយ​ៗ​ពីខាងលេី​រានហាល​ មុខផ្ទះ​ ជិនអេ​ងាកមេីលពេលឃេីញថា​ជាអ្នកណាក៏​ចង​ចិញ្ចើម​មុខ​ក្រម៉ូវ​ភ្លាម​៕
«​ ខ្ញុំ​ចង់ទៅណាមកណា​វា​ទាក់​ទង​ស្អី​នឹង​នាយ?!»
«​ ខ្ញុំ​សួរ​ព្រោះ​ បារម្ភ​ ពីអ្នក​ជិត​ខាង​ដែល​រស់នៅ​ក្បែរ​គ្នា​នោះ​អី»​ស៊ុកជីនតបដោយ​ឫកពារ​បេះបួយ​ តែងខ្លួន​ស្អាតៗ​បែបនេះ​ប្រាកដ​ជាទៅ​ជួបអ្នកណាមិនខាន៕
«ហេីយនាយ! មក​រវល់ស្អី​នឹងរឿង​របស់​ខ្ញុំ​    ខ្ញុំ​គ្មាន​ពេលនិយាយ​អត់​ប្រយោជន៍​ជាមួយ​នាយទេទៅសិនហេីយ​ឆឺស​! »
នាង​ធ្វើ​ឆឺស​ ហេីយក៏​ បេីកទ្វារ​របង​ចេញ​ទៅក្រៅ​ បំណងហៅតាក់ស៊ី  តែសម្លេងលេងរំខានប្រសាទរបស់អ្នកជិតខាងមាត់សម្អុយក៏លឺមកប៉ះត្រចៀកនាងល្វើយៗ
«នែ៎!នាង កុំឆ្នាស់ពេក ប្រយ័ត្ននៅក្រមុំចាស់ណា គ្មានអ្នកណាហ៊ានចូលដណ្តឹងទេលោកអើយ បើឆ្នាស់បែបនេះនោះ»
«លោកឯងនឹងហើយដែលគ្មានអ្នកយកនោះ អាប្រុសមាត់សម្អុយ »នាងងាកមកតវ៉ាគេ មុខស្អាតក្រហមង៊ាំងដោយកំហឹង។
«គេខំជួយដាស់តឿនហើយនៅជេទៀត»
«ឆឺស៎! បើនៅនិយាយតវ៉ានឹងមនុស្សរំខានប្រសាទដូចជានាយក៏គ្មានបានអីមកវិញដែរខាតពេលទទេៗ»
ថាហើយនាងក៏ឡើងតាក់ស៊ីចេញទៅបាត់ទុកឲ្យស៊ុកជីន តាមសម្លឹងមើលរថយន្តដែលនាងជិះចេញទៅ ញោចចុងមាត់ញញឹមតិចៗ។
«ធ្វើស្អីឯងនឹងលឺមាត់ដល់ខាងក្រៅ ឯងនេះចូលចិត្តតែញ៉ោះកូនអ្នកជិតខាង ប្រយ័ត្នថ្ងៃណាមួយលង់ស្នេហ៍ក្មួយជិនអេទៅ» អ្នកស្រីយ៉ុនហេ ស្រែកសួរកូនប្រុស ដែលសុខៗទៅញ៉ោះកូនស្រីអ្នកជិតខាងឲ្យនាងខឹងទាល់តែបាន. ចូលចិត្តរករឿងញ៉ោះកូនស្រីគេបែបនេះសង្ស័យតែវាលួចចាប់អារម្មណ៍នាងក្រមុំជិនអេទេដឹង។
« គ្មានផ្លូវទេម៉ាក់ ! ខ្ញុំមិនទៅលង់ស្រឡាញ់ក្មេងម្សិលម្ងៃនឹងទេ »
«អ៎!អីចឹងហេ ! បើអីចឹងទៅរករឿងញ៉ោះគេមិនលោះថ្ងៃ ម៉ាក់ដូចមិនឃើញក្មួយជិនអេមករកវីររវល់នឹងឯងសោះ គឺមានតែឯងត្រុកៗតាមគេមិនឈប់ »
«ព្រះអើយម៉ាក់...! ខ្ញុំទាំងស្អាតទាំងសង្ហារមិនខ្វះស្រីស្អាតតម្រង់ជួរឲ្យជ្រើសទេ គ្មានហេតុផលអីឲ្យខ្ញុំទៅតាមនាងក្មេងឆ្នាស់នោះឡើយ ឆ្នាស់ក៏ឆ្នាស់ ឈ្លើយក៏ឈ្លើយ បើយកធ្វើជាប្រពន្ធមែននោះប្រះទ្រូងខ្ញុំ ស្លា+ប់មិនខានទេ»
«អើ! ឲ្យដូចមាត់ឯងចុះ! អំបាញ់មិញម៉ាក់ឃើញក្មួយជិនអេ តែងខ្លួនស្អាតៗ អាចថានាងកំពុងតែមានណាត់ជាមួយកម្លោះណាម្នាក់ហើយមើលទៅ»
«ណាត់អ្នកណាក៏ណាត់ទៅខ្ញុំមិនខ្វល់ស្រាប់ទៅហើយ»គេញាក់ស្មារមិនខ្វល់ទាំងខាងក្នុងកំពុងតែក្តៅគគុក តែធ្វើមុខសោះអង្គើយ
«អីយ៉ា!កូនប្រុសឯងប្រាកដជារៀបការក្រោយក្មួយជិនអេហើយ ម៉ាក់ថាមិនយូរទេរោងការនឹងសងនៅមុខផ្ទះនាងឆាប់ៗមិនខាន»
គាត់ញញឹមស្រស់ បោះគ្រាប់បែកដាក់កូនប្រុសហើយក៏ដើរចេញ បើវានៅតែលែងឫកធ្វើចរិតប្រុសស្អាត ប្រាកដជាគាត់ត្រូវបាត់បង់អនាគតកូនប្រសារល្អមិនខានទេ ពេលឃើញក្មួយជិនអេ ធ្វើឲ្យគាត់នឹកកូនស្រីដល់បានបាត់ទៅ បើនាងនៅគឺអាយុប្អូនក្មួយជិនអេមួយឆ្នាំ អ្នកស្រីដកដង្ហើមធំកាលនោះគាត់មិនគួរទុកចិត្តម៉ែដោះម្នាក់នោះសោះ ម៉ែដោះនោះតាមពិតជាមនុស្ស សរសៃប្រសាទនាងធ្លាប់បាត់បង់កូន ឲ្យតែឃើញកូនអ្នកណា នាងតែងតែគិតថាជាកូននាងហើយ ក្លែងខ្លួនចូលមកនៅបម្រើគេ តែចុងក្រោយនាងក៏រកឱកាសល្អនឹងលួចយកទៅបាត់ហើយ រយៈពេលម្ភៃមួយឆ្នាំមកនេះគាត់តែងតែបន់សន់ឲ្យនាងមានសុខភាពល្អ សុខសប្បាយ មាន អភិនិហារ៍ ថ្ងៃណាមួយសូមឲ្យគាត់បានជួបកូនស្រីពៅផង។
  ក្រោយពីអ្នកម៉ាក់គេដើរចេញទៅបាត់ ស៊ុកជីនបានតែខាំមាត់ក្តាប់ដៃណែន ភ្នែកក៏ក្រហមដូចមានភ្លើងឆេះក្នុងនោះអីចឹង គេខ្សឹបៗដោយសម្លេងមាំ។
« កុំសង្ឃឹមថា មានថ្ងៃនាងអាចរៀបការជាមួយអាប្រុសផ្សេងអស់នោះឲ្យសោះជិនអេ ដរាបណាខ្ញុំនៅមានជីវិតនោះ»

You've reached the end of published parts.

⏰ Last updated: Jun 12, 2024 ⏰

Add this story to your Library to get notified about new parts!

អេតាស៊ីវិល​ បង្កប់ស្នេហ៍BGWhere stories live. Discover now