ភាគទី៧:[ គ្មានសិទ្ធសូម្បីតែញញឹមឬ ក៏សើច!!!]

10 0 0
                                        


+ ស្អែកឡើង

ព្រលឹមស្រាលៗទោះបីជាផ្ទៃមេឃនៅតែព្រាលៗងងឹតមើលមិនទាន់ច្បាស់  ទំលាប់ដែលខ្លួនឯងត្រូវក្រោកពីព្រឹកព្រលឹមគឺនៅដដែល បើទោះបីជានាងនៅឈឺចាប់នឹងទង្វើគេដែលបង្ខំនាងកាលពីយប់មិញ ក៏យ៉ុនមីនៅតែបង្ខំចិត្តក្រោកឈរ ដើរទៅមុខបន្ត វាពិតជាសំណាងណាស់ដែលគេ ចេញទៅបាត់នោះ បើមិនដូច្នេះនាងមិនដឹងប្រឈមមុខនឹងគេបែបណាឡើយ។

នាងក្រមុំងើបទាំងឈឺចុករោយពេញមួយតួខ្លួន តែក៏ព្យាយាមខាំមាត់ ទប់អាការៈឈឺចាប់ដែលត្រូវមនុស្សរោគចិត្តទន្ទ្រានពេញមួយយប់ នាងចាប់ផ្តើម រៀបចំភួយខ្នើយបត់ទុកយ៉ាងមានរបៀប ទើបដើរតម្រង់ទៅបន្ទប់ទឹកដើម្បី សម្រាតខ្លួនប្រាណដែលមានមន្ទិលគួរឲ្យខ្ពើមរបស់ខ្លួន. ដុសខ្លាំងៗគ្រប់កន្លែងដែលគេប៉ះពាល់រហូតសាច់សរខ្ចីឡើងក្រហមអស់ តែនាងនៅតែដុសមិនឈប់ឈរ។

នាងប្រើពេលមួយសន្ទុះធំ ទម្រាំងូតទឹករួចក៏ យកអាវសឺមីដៃវែង នឹងខោសាច់ក្រណាត់ធម្មតាដែលបងស្រីអ៊ីវ៉ាមកស្លៀក ដោយសារនាងមានមាឌតូចជាងទើបធ្វើឲ្យនាងមានអារម្មណ៍ថាវារលុងឃុង តែក៏អាចពាក់បានបណ្តោះអាសន្ន យ៉ាងណាក៏ល្អជាគ្មានអ្វីពាក់ដែរ។

« ធ្វើយ៉ាងម្តេចទៅ ?! សូម្បីតែលុយមួយសេនក៏គ្មាន. ទូរស័ព្ទក៏មិនបានយកមកជាមួយទៀត »

នាងអង្គុុយលើកគ្រែយ៉ាងអស់សង្ឃឹម បើនាងមានត្រឹមតែលុយបន្តិចបន្តួចជាប់ខ្លួនក៏ល្អ ហើយ បើមានទូរស័ព្ទនាងអាចខលរកជំនួយពីមិត្តសម្លាញ់បាន តែពេលនេះអ្វីក៏នាងគ្មាន ថែមទាំងនៅទីនេះនាងមិនស្គាល់អ្នកណាទៀត ធ្វើឲ្យកាន់តែពិបាកក្នុងការរត់ចេញពីទីនេះ ចេញពីប្រុសអាក្រក់រោគចិត្តដូចជាគេ។
ដូច្នេះនាងមានតែទ្រាំរស់នៅទីនេះបន្តទោះបីត្រូវគេប្រមាថជាន់ឈ្លឺយ៉ាងណាក៏ដោយ ក៏មានតែត្រូវ ទម្រាំនាងអាចរកផ្លូវរត់បាន។

យ៉ុនមីបើកទ្វារចេញពីបន្ទប់ដើរមកខាងក្រៅ
ផ្ទះ នាងយកដៃឱបខ្លួនឯង ព្រោះភាពរងាខ្យល់ក៏បក់ផាត់មែកឈើ  អព្ទរក៏រសាត់អណ្តែតក្បែរជើងភ្នំ ទឹកសន្សើមក៏ស្រក់ចុះចំចុងរុក្ខជាតិតូចធំដែលដុះនៅទីនេះ ធ្វើឲ្យនាងមានអារម្មណ៍កាន់តែត្រជាក់ថែមទៀត។នាងក្រឡែកឃើញកម្មករទាំងប្រុសស្រីចាប់ផ្តើមចេញដំណើរទៅធ្វើការរៀងខ្លួនដោយអ្នកខ្លះក៏កាន់ចបកាន់ប៉ែលឬ កន្រ្តក ដាក់ផ្លែឈើដើរចូលចម្ការ ទើបយ៉ុនមីរហ័សដើរចូលទៅរកពួកគាត់។
«សួស្តី អ្នកមីង មានអ្វីឲ្យខ្ញុំជួយទេចា៎!» នាងដើរនៅរកអ្នកមីងម្នាក់ដែលកំពុងលើកន្ត្រកដាក់ផ្លែឈើគរគ្នាយ៉ាងច្រើនជាន់
« មានតាស! នេះក្មួយជាកម្មករមកថ្មីមែនទេ?!»
អ្នកមីងម្នាក់នោះដាក់កន្រ្តកចុះហើយក៏សួរនាំ
«ចាសអ្នកមីង ! »
«អូ!ហើយក្មួយឈ្មោះអី?»
«ខ្ញុំ គីម យ៉ុនមី អ្នលមីងអាចហៅខ្ញុំយ៉ុនមីក៏បាន»
«ចាសក្មួយ! មីងឈ្មោះ ឆយ»គាត់តបរួចក៏និយាយបន្ត«មីងកំពុងតែខ្វះគ្នាផង អ្នកឯទៀតគេរវល់សុំច្បាប់ថៅកែទៅស្រុកហើយ ចំណែកអ្នកខ្លះក៏ទៅដាំដំណាំបន្ត បែបនេះក្មួយជួយមីងកាន់កន្រ្តកនេះទៅរងទំពាំងបាយជូនោះទៅព្រោះត្រូវប្រមូលផលបណ្តើរៗហើយ »
«ចាសមីង!» បន្ទាប់មកអ្នកទាំងពីរក៏ នាំគ្នាកាន់កន្រ្តកសំដៅទៅរងទំពាំងបាយជូ។

អេតាស៊ីវិល​ បង្កប់ស្នេហ៍BGTempat cerita menjadi hidup. Temukan sekarang