+ស្អែកឡេីង~
នៅក្នុងបន្ទប់អង្គុយធ្វេីការប្រមុខគ្រួសាររបស់ត្រកូលចនគឺលោក ចន ស៊ុងហ៊ុន កំពុងតែអង្គុយអោបដៃសម្លឹងមុខកូនប្រុស ដែលធ្វើមុខខ្មូរនៅត្រង់នេះ គេធ្វេីឲ្យកេីតមានរឿងធំបែបនេះហេីយនៅធ្វើមិនដឹងអីទៀត គួរឲ្យខឹងខ្លាំងណាស់នឹងឫកពារ មិនទទួលខុសត្រូវរបស់កូនប្រុស ។
«ប៉ាត្រូវតែឲ្យឯង ទទួលខុសត្រូវលេីក្មួយ យ៉ុនមី »
«ប៉ា! »
ជុងហ្គុកឧទានសម្លេងខ្ពស់ ព្រមទាំងងេីបឈរ។
«បេីឯងប្រកែកប៉ានឹងចាប់ឯងចូលគុកពីបទដែលឯងបំពានសេពសន្ថវៈលេីក្មួយ យ៉ុនមីហេីយប៉ានឹងទូរស័ព្ទទៅប្រាប់ម៉ាក់ឯងឲ្យត្រឡប់ពីបរទេសវិញមកមេីលកូនប្រុសនៅក្នុងគុកមិនខាន»
លោកស៊ុងហ៊ុនលេីឈ្មោះភរិយាដែលកំពុងតែមមាញឹកនឹងការងារនៅអង់គ្លេស ដាក់សម្ពាធទៅលេីកូនប្រុសទំនើងរបស់ខ្លួន ព្រោះគេស្រឡាញ់ម្តាយខ្លាំងណាស់ ដូច្នេះកូនប្រុសពៅរបស់គាត់មិនហ៊ាន ធ្វើឲ្យម៉ាក់គេខកបំណងឡេីយ។
«ប៉ា! នេះខ្ញុំជាកូនប៉ាឬអត់ទេីបប៉ាធ្វេីបែបនេះដាក់ខ្ញុំ?»
អ្នកកម្លោះតវ៉ាទៅប៉ារបស់ខ្លួន ទាំងហួសចិត្ត គេជាកូនប្រុសគាត់តែគាត់បែរជាទៅកាន់ជេីងអ្នកក្រៅទៅវិញ ត្រឹមជាក្មេងស្នាក់អាស្រ័យ ហេតុអីប៉ាគេចង់លេីកតំកេីននាងជាកូនប្រសារម្ល៉េះ? គេគិតព្រមទាំងងាកទៅសម្លក់ដាក់រាងតូចដែលអង្គុយអោនមុខចុះមិននិយាយស្តីនៅកៅអី ជិតខ្លួន។
គីម យ៉ុនមី អង្គុយញ័រខ្លួនទទ្រេីក មេីលទៅនាងពិតជាខ្លាច ជុងហ្គុកខ្លាំងណាស់ភ្នែក តូចៗស្រទន់ឡេីងក្រហមបញ្ជាក់ថានាងយំអស់ពេលជាយូរមកហេីយ។
«ជាកូនហ្នឹងហេីយទេីប ឲ្យឯងមានទំនួលខុសត្រូវនឹងទង្វើដែលឯងបានបង្ករ »
លោកស៊ុងហ៊ុនសម្លឹងមុខកូនប្រុសដោយក្រសែភ្នែកមុត គាត់ដង្ហើមធំមានអារម្មណ៍ហត់នឿយចំពោះចរិតកូនប្រុស។
«ហ្ហេីយ...ឯងធ្វើឲ្យរឿងច្របូកច្របូកច្របល់ហេីយដឹងទេ ជុងហ្គុក! យ៉ុនមីជាក្មេងស្រីស្លូតបូត ចរិតក៏ល្អ ម៉ាក់ឯងក៏សម្លឹងនាងទុកឲ្យជុងវ៉ូ . បងប្រុសឯងដែលធ្វើការនៅ ម៉ាកាវ គេក៏បានសុំប៉ានឹងម៉ាក់រៀបការនឹងយ៉ុនមីដែរ តែឯងបែរជាចាប់បង្ខំនាង »
គាត់ប្រាប់កូនប្រុសពៅ រឿងដែលភរិយាបានគិតពិគ្រោះជាមួយគាត់ថែមទាំង អាកូនជេីងល្អនេះក៏ដឹងថា បងប្រុសរបស់គេមានចិត្តចំពោះ យ៉ុនមី តែមេីលវាចុះធ្វើឲ្យ អ្វីៗក្រឡាប់ចក្រអស់ វាដែលមកពីដេីរលេង ស្រវឹងជោកជាំ ដេីរមិនត្រង់ផ្លូវ យ៉ុនមីដែលចិត្តល្អឃេីញក៏ជួយគ្រាទៅបន្ទប់តែវាក៏ចាប់បង្ខំនាង នេះកុំតែបាន មេផ្ទះដែលឃើញលួចចូលមករាយការណ៍ប្រាប់គាត់ទេកុំអី គាត់មិនបានដឹងអ្វីសោះ។
«អ្នកណាទៅដឹងប៉ាបេីពេលនោះខ្ញុំស្រវឹង បេីខ្ញុំមិនបាត់បង់ស្មារតីខ្ញុំក៏មិនធ្វើរឿងនោះជាមួយស្រី អត់ជាតិបែបនេះដែរ»
គេប្រកែកភ្លាមទាំងមិនទុកមុខឲ្យនារីដែលនៅក្បែរ គេលឺសម្លេងនាងយំខ្សឹកខ្សួលក៏ឃ្នេីសចិត្តតែធ្វើចិត្តរឹងមិនសម្លឹងទៅមេីលនាង ។ គេនិយាយខុសពីការពិតទាំងស្រុង ទាំងដែលគេដឹងថានារីម្នាក់នេះផ្អែមឆ្ងាញ់កម្រិតណា ជាពិសេសដេីមទ្រូងដែលលាក់នៅក្នុងអាវចាស់ៗនោះ ទាំងធំទាំងទន់ល្មើយ ច្របាច់ពេញដៃគេល្អណាស់ ទោះបីជាគេស្រវឹងមែនតែភាពតឹងណែនរបស់នាងដែលក្រសោប ដំបងសាច់របស់គេ វាពិតជា មានអារម្មណ៍ថាអស្ចារ្យ ។
«ឯងមានសួរទេថាក្មួយយ៉ុនមីពេញចិត្តឬអត់នោះ?! មិនទាន់រៀបការក៏បាន តែឯងត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយក្មួយយ៉ុនមីជាមុនសិន »
«លោកអ៊ុំ! សុំកុំធ្វើបែបនេះអី ខ្ញុំនឹងចេញពីទីនេះក៏បាន»
យ៉ុនមីពិតជាមិនចង់ឲ្យទំនាក់ទំនងប៉ាកូនប្រះឆាប្រកែកគ្នាតឹងសរសៃក.ដោយសារតែរូបនាងដែរ ។ នាងដឹងថាគេស្អប់នាងតាំងពីក្មេង ដូច្នេះហើយបេីកនាងចាកចេញប្រហែលជាល្អជាង។
លោកស៊ុងហ៊ុន ងាកមករកយ៉ុនមី ក្មេងម្នាក់នេះ ម្តេចក៏គិតបែបនេះ ទោះបីជាយ៉ាងណា គាត់ នឹងភរិយា ទទួលចិញ្ចឹមនាងតាំងពីក្មេង នាងកំសត់ណាស់ត្រូវ អ្នកណាមិនដឹងយកមកដាក់ចោលនៅកៀនរបស់ផ្ទះគាត់តែបាន អ៊ំអ្នកថែសួនលឺសម្លេងកូនង៉ែតយំទេីបរកមេីលហេីយក៏ឃេីញក្មេងតូចដែលទេីបនឹងកេីត ហេីយក៏ប្រញាប់យកមកឲ្យភរិយានឹងគាត់ ។
«មិនបាន! ក្មួយយ៉ុនមី មិនបាច់ទៅណាទាំងអស់ ចំណែកឯងជុងហ្គុកបេីអាចមិនព្រមឯងក៏ត្រៀមខ្លួនចូលគុកទៅ ហេីយកុំគិតថាប៉ានិយាយលេងនោះ »
ប្រយោគចុងក្រោយលោកស៊ុងហ៊ុនងាកទៅនិយាយគំរាមកូនប្រុស ជេីងល្អ។
«ប៉ា! ហេតុអីចាំបាច់បង្ខំឲ្យខ្ញុំ ចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយស្រីថ្នាក់ទាបម្នាក់នេះ គ្មានវង្សត្រកូលច្បាស់លាស់សម្បត្តិត្រឹមជាក្មេង បញ្ញេីក្អែក ឲ្យលុយនាងទៅក៏ចប់ ព្រះអេីយ!ប៉ាចាំបាច់មកបង្គាប់ឲ្យខ្ញុំទទួលខុសត្រូវធ្វើស្អីទៀត ខ្ញុំ មិនទាន់ចង់មានចំណង ជាពិសេសជាមួយមនុស្សស្រីម្នាក់នេះ! »
ជុងហ្គុក នៅតែប្រកែកនិយាយសម្តីមិនចេះគិតចាក់ទម្លុះ បេះដូងយ៉ុនមីឲ្យខ្ទេចខ្ទាំ ។ រឿងស្អីគេត្រូវព្រមនោះបេីនៅជាមួយស្រីមុខមោឃ ថាស្អីបន្តិចក៏ទឹកភ្នែក វាធ្វើឲ្យគេម៉ួរម៉ៅ អ្នកកម្លោះសម្លឹង យ៉ុនមីថ្មែរ ដោយក្រសែភ្នែកឃោរឃៅ នឹងព្យាយាមខាំឆ្មេញគ្រឺតៗទប់អារម្មណ៍ក្តៅក្រហាយរបស់គេដែលចង់ស្ទះទៅចាប់អង្រួនរាងកាយនាងខ្លាំងៗទេនៅពេលនេះ ម្តេចក៏នាងចេះតែធ្វើឲ្យគេមិនស្រួលចិត្តម្ល៉េះពេលដែលឃើញនាងយំ?!
«ជុងហ្គុក!! វ័យឯងក៏ត្រូវមានប្រពន្ធហេីយ អាយុ៣៥ទៅហេីយ នៅប្រកែកស្អីទៀត»
ឃើញកាយវិការខឹងសម្បាររបស់កូនប្រុសគាត់ក៏ដកដង្ហើមធំ ។
«លោកម្ចាស់! មន្រ្តី មកហេីយ»
ទ្វារបន្ទប់របេីកលេចមុខ មនុស្សប្រុសពីរនាក់ចូលមកដល់ល្មម។
«ល្អ! លោកឆាប់រៀបចំ ឯកសារភ្លាមទៅ»
«បាទ! »
លោកមន្រ្តីប្រញាប់ឆ្លេីយយ៉ាងលឿន ឃើញមុខអ្នកគ្រប់គ្នានៅទីនេះហេីយគាត់ក៏ តានតឹង ទេីបយកឯកសារដែលនៅក្នុងកាបូបមករៀបដាក់លេីតុព្រោះការងារនេះគាត់ ត្រូវបញ្ហាមិនឲ្យ ធ្វើអ្វីទាំងអស់ សុំត្រឹមតែកូនកម្លោះកូនក្រមុំស៊ីញ៉េលេីឯកសារគឺរួចរាល់ ហេីយក៏ត្រូវទៅវិញភ្លាម។
«ចង់ ធ្វើជាប្រពន្ធយេីងណាស់មិនអីចឹង ពេលនេះក៏ស៊ីញ៉េទៅវានឹងសមបំណងនាងហេីយ»
ជុងហ្គុកខាំឆ្មេញក្រតៗដោយកំហឹង ស្ទុះទៅចាប់កដៃតូចឲ្យងេីបឈរ គេច្របាច់ដេីមដៃរបស់នាងខ្លាំងៗបង្ហាញក្រសែភ្នែកស្អប់ខ្ពើម។យ៉ុនមីហូរទឹកភ្នែកសស្រាក់ ខ្លួនញ័រទទ្រេីកដោយការ ភ័យខ្លាច នាងព្យាយាមគ្រញែងខ្លួនឲ្យចេញឆ្ងាយពីប្រុសកំណាចនៅចំពោះមុខ។
«អត់ទេ ! ហ៊ឹក ៗ លែងខ្ញុំ »
នាងស្រែកយំដោយការឈឺចាប់ នាងមានអារម្មណ៍ថាអាម៉ាស់មុខពេលគេនិយាយដាក់នាងនៅចំពោះមុខគ្រប់គ្នានៅទីនេះ។
«ចាប់ ស៊ីញ៉េ ភ្លាម គីម យ៉ុនមីមិនអីចឹងយេីងនឹងស៊ីនាងនៅទីនេះមិនខាន »
បេីនាងចង់ធ្វើជាប្រពន្ធគេទៅហេីយ ក៏បានគេនឹងឲ្យនាងរស់នៅ ពិបាកវេទនា គេគិតយ៉ាងម៉ួរម៉ៅ ជាពិសេសពេលឃើញទឹកភ្នែកនាងវាធ្វើឲ្យគេច្របូកច្របល់ចិត្តក៏មិនស្ងប់ ព្រះអើយ ! គេចង់តែឆ្គួតឲ្យបាត់ៗទេ។
«ខ...ខ្ញុំ យល់ព្រមស៊ីញ៉េហេីយ លែងដៃខ្ញុំ ហ៊ឺៗ»
នាងប្រាប់ដោយសម្លេងខ្សាវៗ អណ្តឺកអណ្តក ពេលគេ ប្រឡែងដៃ នាងក៏លូកចាប់យកឯកសារមកស៊ីញ៉េទាំងដៃញ័រទទ្រេីក ទឹកភ្នែកក៏នៅតែហូរ។
ចំណែកឯជុងហ្គុកក៏យកឯកសារមកស៊ីញ៉េដោយឫកពារ កញ្ឆក់កញ្ឆេង ក្រោយពីស៊ីញ៉េរួចគេក៏ងាកមករករាងតូចវិញ គេចាប់ទាញដៃនាងមករកខ្លួនខ្លាំងដោយមិនថ្នាក់ថ្នម ថេហ៊ីនាងរេីបម្រះតែគេក៏អោបចង្កេះនាងជាប់។
លោកមន្រ្តីលួចដកដង្ហើមធូរទ្រូងដៃគាត់ក៏ជូតញេីសគាត់ពិនិត្យឯកសារត្រឹមត្រូវហើយក៏ហុចទៅឲ្យលោកស៊ុងហ៊ុន។
«រួចហេីយមែនទេខ្ញុំនឹងយកប្រពន្ធ ខ្ញុំទៅ»
«ឯងចង់យកកូនប្រសារប៉ាទៅណា?! »
«ទៅចម្ការ ! លោកប៉ាកុំបារម្ភខ្ញុំនឹងមេីលថែកូនប្រសារប៉ាឲ្យបានល្អ»
គេនិយាយទាំងមុខក្រម៉ូវ ហេីយក៏ទាញដៃតូច យ៉ាងទីណាត់ទីណែង។
«ខ្ញុំ មិនទៅទេ អ៊ុំប្រុសជួយខ្ញុំផង»
នាងស្រែករកជំនួយតែត្រូវជុងហ្គុក អូសមិនប្រណី នាងខ្លាច ខ្លាចកំហឹងគេដែលធ្វើឲ្យនាងឈឺចាប់ទាំងកាយនឹងចិត្ត។
«ព្រះអេីយ! អាកូននេះ កូនប្រសារយេីងមិនភ័យលស់ព្រលឹងដោយសារភាពព្រៃផ្សៃរបស់វាទេឬ?»
លោកស៊ុងហ៊ុនគ្រវីក្បាលរអាចិត្តនឹងចរិតឃោរឃៅរបស់កូនប្រុស ។
YOU ARE READING
អេតាស៊ីវិល បង្កប់ស្នេហ៍BG
Romanceក្រដាសមួយសន្លឹកបានចងភ្ជាប់បេះដូងគេជាមួយមនុស្សស្រីដែលគេគិតថាបំផ្លាញ់~ ម្ចាស់ចម្ការទំពាំងបាយជូរ នឹង ដំណាំផ្សេងៗរាប់ពាន់ ហិចតា មានកម្មកររាប់រយនាក់ នោះគឺអ្នកកម្លោះសង្ហារ ចន ជុងហ្គុក ជាមនុស្សប្រុស ដែលចូលចិត្តការសប្បាយ គេយកមនុស្...
