ភាកទី៩: [ គំរាម!!!]

7 0 0
                                        

+ សេអ៊ូល

រថយន្តតាក់ស៊ីបើកមកឈប់នៅមុខរបងផ្ទះរបស់ត្រកូលចន ខណៈនោះមាត់ទ្វាររថយន្តក៏បានបើកឡើងស្របពេលរាងខ្ពស់ស្រឡះឈានជើងចុះមក ដោយលើកវ៉ាលីរបស់ខ្លួនចេញមកជាមួយផង គេពាក់វែនតាកាពារកម្តៅថ្ងៃបាំងភ្នែកជិត ដៃមាំក៏ហូតលុយពីក្នុងកាបូបទៅឲ្យតាក់ស៊ី រួចក៏ដើរទៅចុចកន្តឹង។
រ៉ឺងៗៗៗ!!!
បន្តិចក្រោយមកក៏មានអ្នកបម្រើម្នាក់រត់មកបើកទ្វារ...
«មករកអ្នកណាដែរបាទ?!» អ្នកបម្រើប្រុសដែល​មិនបាន​ចាប់​ភ្លឹក​ពីអ្នកម្ខាងទៀត​គេ​គ្រាន់​តែឱនលំទោនគោរពព្រមទាំងសួរ
«ខ្ញុំមករកលោកម្ចាស់ចន!» គេពោលមួយៗ ទាំងព្យាយាមទប់សំណើច សារនេះ​គេ​ចុះទន់​មក​ដោយ​ជិះ​តាក់ស៊ី​ ហេីយក៏​មិនបានប្រាប់នរណាម្នាក់​ពី​ដំណឹង​របស់​ខ្លួន​ សំណាង​ល្អ​ដែល​អ្នកបម្រេី​ មិន​បាន​សង្គេត​មេីលមុខគេច្បាស់៕
«បាទ!សូមអញ្ចើញមកតាមខ្ញុំ លោកម្ចាស់គាត់ទៅខាងក្នុង»
«បាទ!»
គេតបហើយក៏ដើរតាម សម្លឹងមើលជុំវិញផ្ទះដែលគ្មានអ្វីត្រូវផ្លាស់ប្តូរគ្រប់យ៉ាងនៅតែដដែល ពេលដែលគេដើរចូលមកក៏លឺសម្លេងល្វើយៗពីខាងក្នុង។
«លោកម្ចាស់មានអ្នកមករកទាន! »អ្នកបម្រើនោះប្រាប់ហើយក៏ចាកចេញពេល លោកម្ចាស់ខ្លួនងក់ក្បាល
«ប្រពន្ធសម្លាញ់!ប៉ុណ្ណឹងសិនចុះបងមានភ្ញៀវមករក» គាត់ប្រាប់ភរិយាដែលនៅក្រៅប្រទេស. ដោយសម្តីផ្អែម ហើយពេល​ភរិយា​ជាទីស្រឡាញ់​ដែល​នៅម្ខាងទៀត​អនុញ្ញាតទើបគាត់ក៏បិទ ងាកមករកអ្នកចំនូលថ្មីដែលឈរនៅកណ្តាលបន្ទប់អង្គុយលេង។ ពេលមើលទៅក៏ឃើញថាជាអ្នកណាគាត់ក៏មុខក្រម៉ូភ្លាម។
«ម្តេចមកម្នាក់ឯង? ឯណាកូនប្រសារ?!»
«កូនប្រសារ?! ប៉ានិយាយអីនឹង?!» គេធ្វើមុខឆ្ងល់ នេះគេទៅមានប្រពន្ធតាំងពីពេលណា?!
ផាច់!!!
លោកចនទះក្បាលកូនប្រុសខ្លាំងៗ
«អូយ...ប៉ា!  » គេស្រែក​ហេីយ​យកដៃ​ក្តោប​ក្បាល​ខ្លួន​ឯង​ មួយដៃរបស់​គាត់​ធ្វើ​ឲ្យ​គេចង់​បែក​អំពិលអំពែក​ អាចមេីលឃេីញ​ផ្កាយពេញមេឃទៅហេីយ៕
«ខួរក្បាលឯងក្រឡុកហើយឬយ៉ាងម្តេចហាស៎ ?!  ឯងចុះអេតាស៊ីវិលហើយក៏ អូសកូនប្រសារយើងទៅភ្លាមយើងមិនទាន់ជម្រះបញ្ជីនឹងឯងផងអាកូនជើងល្អ»គាត់និយាយផងបាញ់ខ្សែភ្នែកកាចមើលកូនប្រុសផង។
«កុំប្រាប់ខ្ញុំថា អាគុកវាទៅធ្វើឲ្យស្រីណាមានផ្ទៃពោះហើយប៉ាក៏បង្ខំឲ្យវាចុះអេតាស៊ីវិល»
«អឹ! ត្រូវហើយ តែមិនទាន់មានផ្ទៃពោះ អេ...» លោកតបអឺអើ  ហើយពេលនឹកបានថាអ្នកនៅចំពោះមុខជាអ្នកណានោះគាត់ក៏ធ្វើមុខភ្ញាក់ផ្អើល លាន់មាត់ហៅឈ្មោះកូនប្រុសច្បង។
« ជុងវ៉ូ!»
«បាទ! » គេតបហើយក៏ទាញវែនតាចេញ យកមកស៊កនឹងក.អាវយឺតខ្លួន គេគឺជា​បងប្រុស​ភ្លោះ​របស់​លោកប្អូនជេីងល្អជុងហ្គុកនេះឯង​ទេីប​ប៉ាច្រឡំ​ថាគេជា​ប្អូន​ប្រុស​ ធ្វើ​ឲ្យ​គេត្រូវ​គាត់​ទះក្បាលមួយដៃលេង។
«តើនារីណា ក៏សំណាងអាក្រក់ម្ល៉េះ ដែលយកអាព្រាននារីនោះធ្វើប្តីទៅប៉ា?!»
«អឺ គឺ...!»
គាត់រដាក់រដុបមិនហ៊ានតបបើកូនប្រុសច្បងដឹងថាជុងហ្គុកនឹងយ៉ុនមីពេលនេះជាប្តីប្រពន្ធនឹងគ្នា តើគេមានអារម្មណ៍បែបណាទៅ? គាត់សម្លឹងកូនប្រុសច្បងដែលមានមុខមាត់ដូចគ្នាបេះដាក់ជាមួយកូនប្រុសពៅ ទើបបានជាគាត់ច្រឡំគ្នាបែបនេះ មិនថា កម្ពស់ រូបរាង គឺដូចគ្នា ទាស់តែម្យ៉ាងដែលពេលនេះគឺកូនប្រុសច្បងមានពណ៌សម្បុលសរជ្រះ ចំណែកកូនប្រុសពៅ មានសម្បុកសណ្តែកបាយ ដោយសារគេនៅក្រោមកម្តៅថ្ងៃទើប ប្រែពណ៌សម្បុលបែបនេះ  មុននេះគាត់មិនបានចាប់ភ្លឹកសង្គេតឲ្យបានមត់ចត់ទើបច្រឡំគ្នា។
« ណ្ហើយ...! បើប៉ាមិនចង់ប្រាប់ក៏បាន ចុះ យ៉ុនមីទៅណាហើយមិនឃើញអីចឹង?!»
គេ​ងាក​ឆ្វេង​ស្ដាំ​រកមេីល​មនុស្ស​ស្រី​ដែល​នឹក​រលឹក​អស់​ពេល​ជាយូរមកហើយ​ តាំង​ពី​គេទៅ​ធ្វើ​ការនៅម៉ាកាវ​ពេល​នេះ​ចូលពីរឆ្នាំហេីយ៕
«​ជុង​វ៉ូ! អង្គុយ​ចុះ​សិន​មកប៉ាមានរឿងចង់ប្រាប់ឯង»
«បាទប៉ា! »
តបហេីយ​គេ​ក៏​អង្គុយ​ចុះ​ លោកចន​ពេល​កូនប្រុស​ច្បង​អង្គុយ​រួចរាល់​គាត់​ក៏និយាយ​ពី​ដំណើរ​ដេីមទង​យូរៗគាត់​សម្លឹង​មុខ​កូនប្រុស​ម្តង​ តែ​គេដូច​ជា​គ្មាន​ប្រតិកម្ម​អ្វី​ មុខនៅតែ​ធម្មតា​ដូច​ជាគ្មាន​ដាននៃ​ភាព​ខូច​ចិត្ត​អ្វី​សោះ​៕
« ឯង​ខឹងប្អូនឬអត់​ជុងវ៉ូ​ ?»
លោកចន​សួរ​កូនប្រុស​ច្បង​ គេ​ប្រាកដ​ជាខឹង​ស្អប់​ប្អូន​ប្រុស​ដែល​ដណ្តើម​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​ ហេីយមាន​បំណង​រៀបការ​ជាមួយ​គ្នា​ផង​តែ​ចុះក្រោម​នាងបែរជា​ក្លាយជា​ប្អូន​ថ្លៃ​របស់​ខ្លួន​ទៅវិញ​ គាត់​គិត​ទាំង​អាណិត​កូន​ប្រុស​ច្បង​ តែ​សម្លេង​ផ្ទុះ​សំណើច​របស់​កូនប្រុស​ បែរជាសេីច​លឺៗ​។
«ខិខិខិ​ ​ហាសហា​! »
«ហេីយឯងសេីចស្អី?! »
គាត់​ជ្រួញ​ចិញ្ចើម​សម្លឹង​មុខ​កូនប្រុស​ទាំង​មិនយល់​ នេះវាខូច​ចិត្ត​ដល់​ឡប់សតិ​ហេីយ​ទេដឹង?!
«គឺមកពី​ប៉ាសួរខ្ញុំ​ថា​ខ្ញុំ​ខឹង​អាគុកដែរទេ​  ហេតុអី​ខ្ញុំ​ត្រូវ​ខឹងនោះ?! ព្រោះ​ខ្ញុំ​ដឹងច្បាស់​ចិត្ត​វាតាំងតែ​ពីក្មេង​  តែវាមាត់រឹងមិនទទួលស្គាល់ការពិត​  ទេីបខ្ញុំ​ត្រូវប្រេីល្បិច​ធ្វើ​ជាចង់រៀបការជាមួយ​យ៉ុនមី​បែបនេះ​នោះ​អី​ទេីប​អាប្អូន​មាត់​រឹង​វា​បង្ហាញ​ធាតុពិត​ថាវាត្រូវការ​ នឹងខ្លាច​បាត់បង់​ យ៉ុនមី​ ប៉ុណ្ណា​  ចុងក្រោយ​វាក៏​ធ្វើ​រឿង​នោះ​ទាល់​តែ​បាន»​
ជុងវ៉ូ​រៀបរាប់​តាមអ្វីដែលខ្លួន​បាន​សង្កេត​ដឹងតាំងពីក្មេង​ជុងហ្គុក​ ជា​ពពួក​មនុស្ស​ដែល​មាត់​មិនត្រង់នឹងចិត្ត​ គ្រប់ពេល​ដែល​គេថា​មិនចូលចិត្ត​មិនចង់​ឲ្យ​នាងមកក្បែរ​ទាំង​ដែល​ការពិត​លោកប្អូន​របស់​គេ​ចង់​នៅ​ជិត​នាងសឹងតែ​ដាច់​ខ្យល់​ទៅហេីយ​ វាតែងតែ​រករឿង​ឈ្លោះ​ទាស់​ទែង​ ឬ​ររករឿង​យ៉ុនមី​ទេីប​វាអាន​បាន​សន្ទនា​ជាមួយ​នាង​ បេី​មិនដូច្នេះ​ទេ​ យ៉ុនមី​ ប្រាកដ​ជាគេច​ខ្លួន​បាត់​ ឆ្ងាយ​ពី​វា​ភ្លាម​ គេក៏​មិននឹកស្មានថា​ លោកប្អូន​ដេីម្បី​បញ្ឈប់​ការ​រៀបការ​រវាង​គេនឹងយ៉ុនមី​វា​បែរជា​ ចងចំណង​ភ្ជាប់​ខ្លួន​ឯង​ ជាមួយ​ មនុស្ស​ស្រី​ដែល​វាតែងតែ​រករឿង​ពោលថា​ស្អប់​នោះទៅវិញ​  គេ​សង្ឃឹម​ថា​ជុងហ្គុក​អាច​ដឹងចិត្តខ្លួនឯង​ហេីយ​ធ្វើ​ល្អ​ដាក់​យ៉ុនមី​ប្អូនស្រី​ចិញ្ចឹម​​ដែល​ អភព្វ​របស់​គេផង៕
« តែ​វាក៏មិនគួរ​ធ្វើ​បែបនោះ​ដាក់​កូនប្រសារ​ ទង្វើ​គ្មាន​ភាព​ជា​សុភាព​បុរស​សោះ​  មិនដឹងថា​វានាំប្អូន​ទៅរង់​ទុក្ខ​ក្នុង​ចម្ការ​វាម្តេចខ្លះទេ​ បេីវានៅ​តែ​ចរិត​បែប​នេះ​ចាំមេីល​ប៉ានឹង​យក​កូន​ប្រសា​រ​របស់​ប៉ា​ទៅ​លាក់​ទុកមិនខានទេ»
លោកចន​ពោលទាំង​មុខ​ស្មើ​ បែបនេះ​គាត់​គួរ​តែ​រក​អ្នកណា​ម្នាក់​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​ រាយការណ៍​ពីក្នុង​ចម្ការ​ពី​ពត៌មាន​កូនប្រុស​ជេីងល្អ​ថាវា​ធ្វើ​ស្អី​ខ្លះដាក់កូន​ប្រសា​រ​របស់​គាត់​៕
«អីយ៉ា...​ប៉ា!  បេី​ប៉ា​ធ្វើ​បែបនោះ​មែន​ ជុងហ្គុក​ ប្រាកដ​ជា​យំ​ឡាំប៉ា រនៀលដី​មិនខានទេ»
«តាមតែវាទៅ​ប៉ា​មិនខ្វល់​!  ចុះឯង​ពេល​ណា​យក​ប្រពន្ធ​នឹងគេ​ ?!» 
សំនួរ​ផ្តាច់​ព្រលឹង​របស់​លោកប៉ា​របស់​ខ្លួន​ លឺចូលមកក្នុង​សោតវិញ្ញាណ​ ធ្វើ​ឲ្យ​ជុងវ៉ូ​ដែល​មិនបានត្រៀមខ្លួនលឺហេីយ​ព្រឺ​សម្បុរ​ខ្ញា​ក​គេ​ក្រញេងខ្លួន​ ស្ទុះស្ទា​ងេីប​ឈរធ្វេីជា​និយាយ​បន្លប់​​​៕
«ប៉ា! ខ្ញុំ​ដូចជា​ស្អិត​ខ្លួន​ណាស់​ សុំទៅ​ងូតទឹក​សម្អាត​ខ្លួន​សិន​ហេីយ​»
«ឈប់!  ឯង​មិនទាន់​តប​សំនួរ​ប៉ាទេ​»
«ហាស៎! ប៉ាសួរ​អីមិញ​ខ្ញុំ​មិនចាប់​អារម្មណ៍​  ចាំថ្ងៃ​ក្រោយ​ចាំសួរចុះ​ខ្ញុំ​ឡេីងទៅខាងលេីហេីយ»
ថាហេីយ​ក៏ដាក់​មេប្រូច​ មិនចាំស្តាប់​សម្តី​ ប៉ារបស់​ខ្លួន​ដែល​ រអ៊ូ​រង៉ូវៗ​តាមពីក្រោយគេ៕
«ឲ្យ​តែ​សួរ​បែបនេះ​ ដឹងតែ​គេចរកលេសនិយាយបន្លប់  មិនដឹងថា​ជាតិនេះ​វាមាន​ប្រពន្ធ​ដូចគេឬមួយក៏អត់ទេ​បេី​គ្រប់​ពេល​គេចវេស​រហូត​បែបនេះ​»
គាត់​គ្រវីក្បាល​ហួសចិត្ត​នឹង​កូនប្រុស​ច្បង​ មានកូន​ពីរគ្រាប់នឹងគេដែរ​ប៉ុន្តែ​សុទ្ធ​តែ​កំពូល​មនុស្ស​ ម្នាក់​មិនចង់​មានប្រពន្ធ​ចំណែក​ម្នាក់​មានហេីយ​តែ​បែរជា​ធ្វើ​ចរិត​ដូចជា​ក្មេង​ពាលបាតផ្សារ​ចូលចិត្ត​ធ្វើចរិតច្រងេងច្រងាងសម្តី​អាក្រក់​ ដាក់​ប្រពន្ធ​ខ្លួន​ឯង​ ហ៊េីយ​...មិនដឹងពេលណា​វាអាច​ចេះគិត​ ក្លាយជា​មនុស្ស​ម្មារ​ដូចគេឯងទេ៕

អេតាស៊ីវិល​ បង្កប់ស្នេហ៍BGWhere stories live. Discover now