+ យប់ឡើង~
ជុងហ្គុក ដើរកាត់ភក់កាត់ផុក ហាលភ្លៀងហាលខ្យល់ ត្រឡប់មកផ្ទះ ក្រោយពីគេចេញទៅអស់ជាច្រើនម៉ោង ។ នៅតាមដងផ្លូវ ចេញពីចម្ការ បន្ទាប់ពីភ្លៀងធ្លាក់មួយមេ យ៉ាងខ្លាំង ធ្វើឲ្យកន្លែងខ្លះ ដីក៏សើម មានភក់ មានកន្លុក ធ្វើឲ្យឡានក៏ជាប់ផុង ជ្រៅ ។
តេសាន់ក៏ហៅកម្មករប្រុសៗឯទៀតមកជួយ ទើបចុងក្រោយគេក៏សម្រេចចិត្ត ដើរត្រឡប់មកដែលផ្លូវពីកន្លែងផុងឡានមិនឆ្ងាយពីផ្ទះធំប៉ុន្មាន ។
រាងក្រាស់ ទទឹកជោក ដោះស្បែកជើងនៅក្បែរទ្វារចូលទៅក្នុងផ្ទះ ហើយគេក៏ដើរចូលនៅខាងក្នុង សំដៅទៅបន្ទប់របស់ខ្លួន ។ ទ្វារបន្ទប់បើកឲ្យស្នាដៃរបស់គេ រឿងតែមួយគត់ដែលគេត្រូវធ្វើ គឺចូលទៅក្នុងបន្ទប់ទឹកលាង សម្អាតកាយដែលស្អិត ប្រលាក់ប្រលូក ឡើង ស្រមិកស្រមក ជុងហ្គុក ងូតទឹកមិនយូរប៉ុន្មានក៏រួចរាល់ បន្ទាប់ពី ធ្វើការក្រោមកម្តៅថ្ងៃផង ក្រោមភ្លៀង ផង គេក៏មាន អាការះ ហត់នឿយ ទើបគិតថាចង់សម្រាក តែគ្រាន់តែដាកើក្បាលដល់ខ្នើយ ចិត្តក៏ស្រាប់តែនឹកគិតទៅដល់អ្នកដែលគេយកមកទីនេះជាមួយ ទាំងដែលពេលគេធ្វើការមិនបានគិតដល់នាងតែពេលដែលបានសម្រាកចិត្តនេះក៏ស្រាប់តែនឹកភ្លាម។
អាចថាចិត្តមិនស្តាប់បញ្ជាគេឬយ៉ាងណា?! ចុងក្រោយគេត្រូវមកឈរ រារែក នៅមុខបន្ទប់របស់នាង ព្រះអើយ! នេះគេកើតឆ្កួតហើយមែនទេ ?! ទើបត្រូវមកទីនេះ?! គេបម្រុងឈានជើងត្រឡប់ទៅវិញ តែក៏ត្រូវទប់ជំហាន យ៉ាងណាគេក៏មកទៅហើយ ចូលទៅមើលបន្តិចក៏បាន គិតហើយក៏យកសោរសាគួរពីហ៊ោប៉ាវ យកមកចាក់ថ្នមៗមិនឲ្យលឺសម្លេង គេបើកទ្វារតិចៗដើរលប់ៗចូលទៅខាងក្នុងទាំងងងឹត មានតែពន្លឺ តិចៗចាំងតាមបង្អួចប៉ុណ្ណោះ។
គេដើរដោយមិនបាច់បើកភ្លើង ក៏អាចមកដល់គោលដៅដែលចង់មក គេឈរមួយសន្ទុះ ក៏នឹកអស់សំណើចនឹងខ្លួនឯង ទាំងដែលទីនេះជាផ្ទះរបស់គេតែ គេបែរជាធ្វើខ្លួនដូចជាចោររោគចិត្ត លួចចូលបន្ទប់កូនក្រមុំគេអីចឹង ហើយថែមទាំងអ្នកដែលគេងលក់នៅលើគ្រែមិនដឹងអី ក៏ជាកម្មសិទ្ធ ជាភរិយាស្របច្បាប់របស់គេដែរ ហេតុអ្វី គេត្រូវមានអារម្មណ៍ខ្វល់ចិត្តធ្វើអ្វី? មានអារម្មណ៍ខុស?! យ៉ាងណា នាងក៏គ្មានសិទ្ធប្រឆាំងគេស្រាប់ទៅហើយ ដូច្នេះគេមិនគួរទ្រាំនឹងអារម្មណ៍វេទនាពេលនេះទេ គិតបែបនេះ ទើបគេសសុលខ្លួនចូលមកគេងក្បែរ ហើយ ដៃក្រាស់ក៏ស្រាវ៉ារាងតូចមកឱប~~~
YOU ARE READING
អេតាស៊ីវិល បង្កប់ស្នេហ៍BG
Romanceក្រដាសមួយសន្លឹកបានចងភ្ជាប់បេះដូងគេជាមួយមនុស្សស្រីដែលគេគិតថាបំផ្លាញ់~ ម្ចាស់ចម្ការទំពាំងបាយជូរ នឹង ដំណាំផ្សេងៗរាប់ពាន់ ហិចតា មានកម្មកររាប់រយនាក់ នោះគឺអ្នកកម្លោះសង្ហារ ចន ជុងហ្គុក ជាមនុស្សប្រុស ដែលចូលចិត្តការសប្បាយ គេយកមនុស្...
