ងាកមកមើលម៉ាទីននិងវីននីវិញពេលនេះកំពុងតែអង្គុយញាំអីជាមួយចាស់ទុំសងខាង មើលសំបកក្រៅពួកគេស្និតស្នាលណាស់តែតាមពិតម្នាក់ៗ សំដែងនោះទេ ដោយសារស្ថានភាពក្រុមហ៊ុនមិនសូវល្អចឹងហើយអ្នកទាំងពីរភ្ជាប់ពាក្យដើម្បីឲ្យទស្សនិកជនចាប់អារម្មណ៍យល់ថាគ្រួសារទាំងពីរសហការណ៍គ្នា ចឹងពួកគេមិនបាច់ភ័យរឿងជំនួញដែលពួកគេដាក់ទន់ក្នុងក្រុមហ៊ុនរបស់គ្រួសារ អាន់ឌឺស៊ុន និងគ្រួសារ ម៉ាដេរីន
«អ្នកអូនមើលចុះកូនៗពួកយើងពិតជាត្រូវគ្នាណាស់» លោកស្រី សារ៉ា ម្ដាយរបស់ម៉ាទីននិយាយទៅកាន់ម្ដាយរបស់វីននីលោកស្រី ឡឺររ៉េន
«ពិតមែនហើយអ្នកបង»
«បើបែបនេះពួកយើងគួរតែឆាប់រៀបការឲ្យពួកគេទៅយ៉ាងមិចដែរ» លោកភីតធឺ លោកប៉ារបស់ម៉ាទីន
«ថាមិចរៀបការ?» ម៉ាទីននិងវីននីលឺពាក្យថារៀបការម្នាក់ៗ ភ្នែកសរតែម្ដង
«ពួកកូនក៏ភ្ជាប់ពាក្យកន្លះឆ្នាំហើយ» លោកស្រីសារ៉ា
«អត់ទេអ្នកម៉ាក់ វាលឿនពេកហើយ ពួកកូននៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើ» ម៉ាទីនប្រឹងរកលេសប្រកែរ
«មែនហើយអ៊ុំស្រី ក្រុមហ៊ុនទើបតែនឹងនរ ក្មួយថារឿងរៀបការចាំមួយឆ្នាំពីរទៀតទៅបានទេ» វីននីនិយាយផងដផងមើលម្ដាយផង លោកស្រីឡឺរ៉េនយល់ពីស្ថានការគាត់ក៏ហាមាត់និយាយឡើង
«មែនហើយអ្នកបង កុំប្រញាប់ពេកអី ពួកគេនៅក្មេងគួរតែឯករាជជាងនេះបន្ដិច តាមសម្រួលវិញទៅល្អជាង»
«អ្នកមីងនិយាយត្រូវ ពួកកូននៅមានរឿងច្រើនទៀតដែលត្រូវរៀនសូត្រ»
«រៀនយកប្រពន្ធពីរបីមែនទេ ម៉ាក់ប្រាប់ឲ្យហើយម៉ាក់គ្មានថ្ងៃទទួលស្គាល់កូនប្រសារស្រីពេស្យា ឬកូនរបស់ស្រីឈាមថោកមកធ្វើជាចៅឡើយ កូនប្រសារស្រីរបស់ត្រកូលអាន់ឌឺស៊ុនមានតែម្នាក់គត់នោះគឺ វីននី ម៉ាដេរីន» លោកស្រីសារ៉ានិយាយម៉ាត់ៗគំរាមកូនប្រុសកំហូច
«ម៉ាក់....! ម៉ាក់កុំមើលតែសំបកក្រៅបានទេ លីលី ធ្លាប់មានប្រវត្ដិរស់នៅផ្ទះបនតែនាងមិនបានលក់ខ្លួនឲ្យអ្នកណាទេ» នៅសុខៗម៉ាទីនក៏រំលឹកពីឈ្មោះអតីតសង្សារដែលធ្វើឲ្យអ្នកជាម្ដាយខឹងយ៉ាងខ្លាំង
«បងឃើញហើយ មើលកូនបងទៅ លីលី ៗ ហុឹស! ឯងត្រូវស្រីនោះបង្វក់ហើយ វីននីទាំងស្អាត ទាំងឆ្លាត ឋានៈត្រឹមត្រូវលីលីនោះប្រៀបមិនបានចុងក្រចករបស់វីននីទេ»
«បានហើយម៉ាក់ រឿងកន្លងទៅច្រើនឆ្នាំហើយ ម៉ាក់នៅរំលឹកទៀត ម៉ាក់ណាបែបមិនដឹងទេ... តែក៏បានទុកចិត្តនាងណាស់មែនទេ... បានតើរៀបការក៏បាន ខ្ញុំនឹងធ្វើឲ្យកូនប្រសារល្អរបស់ម៉ាក់ចេញចរឹកពិត» និយាយចប់ម៉ាទីនក៏ចាកចេញ លោកស្រីសារ៉ាខឹងឡើងចង់ដួល
«អូនៗ យ៉ាងមិចហើយ» លោកភីតធឺស្ទុះមកគ្រាប្រពន្ធដែលរកដួល
«អ៊ុំស្រី» វីននីនាងក៏មកជួយ លោកស្រីសារ៉ាចាប់ដៃនាងក្រមុំ
«កូនកុំទៅខ្វល់ នឹងម៉ាទីន នាងលីលីនោះ បើវាអៀនមកម៉ាក់នឹងចាត់ការវាឲ្យកូន»
«កុំអី អ៊ុំស្រីមើលថែរសុខភាពឲ្យល្អទៅ រឿងនឹងថ្ងៃក្រោយចាំគិតទៀត»
«មែនហើយអ្នកបង» លោកស្រីឡឺរ៉េន
«មែនហើយអូន យ៉ាងណាគ្រួសារយើងទាំងពីរជាគ្រួសារតែមួយទៅហើយ ម៉ាទីនត្រូវតែរៀបការជាមួយក្មួយវីននី» លោកភីតធឺរ
«វីននី!»
«ខ្ញុំសន្យា តែអ៊ុំស្រីក៏ត្រូវសន្យានឹងខ្ញុំថាមើលថែរសុខភាពខ្លួនឯងដែរ» លោកស្រីសារ៉ាចាប់ដៃវីននីជាប់ហើយញញឹមដោយក្ដីពេញចិត្ត
YOU ARE READING
ផ្ចាញ់ស្នេហ៍លេខាឆ្នាស់
Romanceពីក្មេងស្រីដែលកើតក្នុងត្រកូលមធ្យម នាងខំស្រវាររៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីអនាគត នាងធំឡើងក្នុងគ្រួសារមួយដែលខ្វះក្ដីស្រលាញ់ពីឳពុក គ្រប់គ្នាមើលងាយនាង ជាន់ឈ្លីអំពើល្អរបស់នាង តែមិនអីទេ មិនថានាងត្រូវបរាជ័យដួលប៉ុន្មានដងទេគឺនាងនៅតែដើរទៅមុខប្រយុទ្ធនឹងវាសនារ...
ភាគទី ០៩
Start from the beginning
