/មួយសប្ដាហ៍ក្រោយមក/
ទំនាក់ទំនងរបស់ហាវសៀននិងដាវីកាកាន់តែប្រសើរជាងមុន នាងនិយាយច្រើននឹងស្និតស្នាលជាមួយគេ ពេលខ្លះមានអារម្មណ៍ថាលើសពីពាក្យថាចៅហ្វាយនិងកូនចៅ ពេលអាហារថ្ងៃត្រង់បានមកដល់ ពួកគេទៅញាំអីតែពីរនាក់ដោយសារតែជីឡុងរវល់ចំណែកវ៉ុនវ៉ូគេធ្វើការកន្លះថ្ងៃម្យ៉ាងគេញាំបាយពីផ្ទះរួចហើយនៅតែហាវសៀននិងដាវីកា រាងក្រាស់នាំនាងមកញាំអីនៅហាងដែលពួកគេតែងមក តែថាលើកនេះម៉ាទីនតាមទាន់
«មិនប្រកាន់ទេឬដែលខ្ញុំចូលរួមអាហារថ្ងៃត្រង់ជាមួយអ្នកទាំងពីរ» វត្តមានរបស់ម៉ាទីនធ្វើឲ្យហាវសៀនប្រែទឹកមុខស្មើរភ្លាម ទាំងដែលមុននេះនិយាយគ្នាជាមួយដាវីកាសប្បាយចិត្តខ្លាំងណាស់
«លោកនាយក! បានតើ» ដាវីកាតបដោយមិនស្ទាក់ស្ទើរដោយមិនបានមើលមុខរបស់ហាវសៀនទេ ម៉ាទីនមើលមុខហាវសៀនហើយអង្គុយចុះយឺតៗ
«យើងមិនចេញលុយឲ្យឯងទេ» ហាវសៀននិយាយរអ៊ូដាក់ម៉ាទីន
«នៅមុខវីកាកុំផ្ដេសផ្ដាស់» ម៉ាទីននិយាយរំលឹកធ្វើឲ្យហាវសៀន ឈប់រអ៊ូ
«វីកា ពេលបានមកមើលជិតៗបែបនេះគួរឲ្យស្រលាញ់ដល់ហើយ»
«អឺ! អត់ទេ ខ្ញុំមិនគួរឲ្យស្រលាញ់ចឹងទេ» ម៉ាទីនកំពុងនិយាយគ្នាជាមួយដាវីកាយ៉ាងសប្បាយចិត្ត ហាវសៀនអង្គុយមើលពីរនាក់នឹងនិយាយគ្នាឡើងម៉ួរម៉ៅ ទូរស័ព្ទគេរោទ៍គេក៏ដើរចេញទៅនិយាយទូរស័ព្ទស្ងាត់ៗតែឯង
«ដាវីកាមានសង្សាឬនៅ?» ជាឱកាស់ល្អម៉ាទីនក៏សួរទៅនាងតូចពេលហាវសៀនដើរចេញបានបន្ដិច
«អត់... អត់ទេ»
«ហេតុអី? នាងស្អាត ហើយឆ្លាតបែបនៀកគ្មានអ្នកស្រលាញ់មិនជឿទេ ចុះហាវសៀន?» គ្រាន់តែលឺចឹងដាវីកាសឹងតែព្រូសទឹកចេញមកវិញទៅហើយ
«ទេៗ មិនដូចដែលលោកគិតទេ ខ្ញុំនឹងគាត់គ្រាន់តែជាមេហើយនឹងកូនចៅ មិចនឹងអាចទៅរួច» នាងតូចព្យាយាមប្រឹងបកស្រាយ ម៉ាទីនឃើញចឹងក៏សើចហួសចិត្ត
«ចាំបាច់ដាច់ខាតយ៉ាងនេះដែល នាងបែបមិនដឹងទេថាគេមិនងាយបន្ដើរស្រីណាឡើយ តាំងពីខ្ញុំស្គាល់គេមក»
«ក៏ខ្ញុំជាកូនចៅគាត់ ណាមួយមេពីរនាក់ទៀតគាត់មិនមកចឹងហើយទើបយើងមកញាំអីតែពីនាក់ ពួកយើងមើលទៅខុសធម្មតាឬ?»
«គឺខុសធម្មតាច្បាស់ណាស់ លេខារបស់គេនៅប្រទេសចិនជាប្រុសទេ»
«គាត់មានលេខាប្រុសនៅប្រទេសចិត្តហើយ នៅចង់ហៅខ្ញុំទៅធ្វើលេខាទៀត»
«គេនិយាយចឹងមែនអី នាងព្រមនៅ»
«នៅទេខ្ញុំគិតមើលសិន សម្ថតិភាពខ្ញុំនៅមានកម្រិត»
«នាងអស្ចារ្យ លើកទីមួយហើយដែរខ្ញុំឃើញគេចង់យកមនុស្សស្រីធ្វើលេខាផ្ទាល់ខ្លួននោះ» ម៉ាទីនភ្ញាក់ផ្ទួនៗ មិននឹកស្មានពេលមកដល់ខ្មែរចរឹកហាវសៀនប្រែប្រួលមួយរំពេច 369 ដឺក្រេចឹងទេ
YOU ARE READING
ផ្ចាញ់ស្នេហ៍លេខាឆ្នាស់
Romanceពីក្មេងស្រីដែលកើតក្នុងត្រកូលមធ្យម នាងខំស្រវាររៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីអនាគត នាងធំឡើងក្នុងគ្រួសារមួយដែលខ្វះក្ដីស្រលាញ់ពីឳពុក គ្រប់គ្នាមើលងាយនាង ជាន់ឈ្លីអំពើល្អរបស់នាង តែមិនអីទេ មិនថានាងត្រូវបរាជ័យដួលប៉ុន្មានដងទេគឺនាងនៅតែដើរទៅមុខប្រយុទ្ធនឹងវាសនារ...
