ភាគទី ០៨

54 2 0
                                        

   /សណ្ឋាគារ រ៉ូសឆាម ទីក្រុងបេកាំង/
  ថ្ងៃចូលធ្វើការដំបូងដាវីកាជិះឡានមកជាមួយនឹងរាងក្រាស់ហាវសៀន នាងដើរតាមពីក្រោយលោកនាយកវ័យក្មេងក្រោមក្រសែរភ្នែកមនុស្សគ្រប់គ្នានៅក្នុងសណ្ឋាគារ
   «ប៊េននាំដាវីកាដើរមើលជុំវិញសណ្ឋាគារហើយ នាំទៅណែនាំប្រាប់ផ្នែកនីមួយៗផង ខ្ញុំចង់ឲ្យគ្រប់គ្នាដឹងថានាងជាលេខាខ្ញុំ»
   «បាទ អ្នកនាងដាវីកាមកតាមខ្ញុំ»
   «ចាស!» នាងតូចមានអារម្មណ៍មិនសូវល្អទេ តែក៏ខំប្រឹងធ្វើរឹងមាំដោយមិនចង់បាត់បង់ការងារទេ
   
   ហាវសៀនបន្ដដំណើរមកជាន់លើបង្អាស់ដែលជាការិយាល័យផ្ទាល់ខ្លួនរបស់គេ គ្រប់យ៉ាងរៀបចំដូចជាផេនហាវ (penthouse) ចឹង ពេលបើកទ្វារចូលមកក៏ឃើញកំលោះ CEO ទាំងបីអង្គុយរងចាំជាស្រេច
   «ហេ! មិចមិននាំលេខាឯងមកជាមួយចឹង?» អេរិច ក្រឡេកមើលឆ្វេងស្ដាំពេលឃើញហាវសៀនចូលមកតែឯងក៏សួរ
   «អន្ទះសារពេកមិនល្អទេ មកនិយាយពីរឿងភ្នាល់វិញ» ហាវសៀនតបដោយទឹកមុខស្មើរ
    «មិនឲ្យអន្ទះសារយ៉ាងមិច បើម៉ាទីនជាអ្នកផ្ដើមយើងមិនអន្ទះសារទេ តែនេះ បុរសបេះដូងដែកលូហាវសៀនដែលដាក់បេះដូងមនុស្សស្រីបានតែម្នាក់បបួលណា ងាយឯណាដែលឯងងាយចាប់អារម្មណ៍មនុស្សស្រីនោះ» ជេខេ
   «ស្អីគេ? កន្លងផុតទៅ ជាងដប់ឆ្នាំហើយឈ្មោះមនុស្សស្រី ហាស៊ែល ស្នេហាដំបូងរបស់ឯងនៅមិនទាន់រលប់ទៀត» អេរិចមានការភ្ញាក់ផ្អើលពេលជេខេរំលឹក
   «ហាស៊ែល នេះហើយដែលធ្វើឲ្យវាគិតថាមនុស្សស្រីពត់ត្បត់ តែវាមិនដឹងទេ ថាវាមិនអាចបំភ្លេចស្រីល្បិចច្រើននោះ» ម៉ាទីន
   «ហាវសៀន នាងក្បត់ឯង ចាកចេញពីឯងមុន មនុស្សស្រីបែបនឹងមិនសាកសមទទួលក្ដីស្រលាញ់ពីឯងទេ នាងមិនមកវិញឡើយ ឈប់ចាំទៅ» ជេខេ
   «យើងក៏ចង់ តែឲ្យធ្វើយ៉ាងមិច ហេតុអីនាងជាស្នេហ៍ដំបូងរបស់យើង ដរាបណាយើងមិនទាន់ដឹងមូលហេតុដែលនាងចាកចេញពីយើងទេ ក្នុងចិត្តយើងនាងនៅតែជាហាស៊ែល ដ៏ទន់ភ្លន់គួរឲ្យស្រលាញ់» ហាវសៀន
   «យើងសរសើរឯង ហើយក៏អាណិតដាវីកា ដែលមកស្គាល់មនុស្សដូចឯង»
   «សរសើរតែបន្លំដៀលយើង?» ហាវសៀនងាកមកសម្លក់អេរិច
   «នែ! និយាយគ្នាឲ្យហើយ បើមិនត្រូវការទុកឲ្យយើង» ជេខេ
   «អ្នកណាក៏យើងមិនឲ្យ» ហាវសៀននិយាយមុខស្មើរ
   «ហេ! ៗ ឈប់ៗ ឈប់និយាយរឿងអត់ប្រយោជន៍ មកគិតថាល្បែងមួយនេះលែងបែបណា» ម៉ាទីនឃើញម្នាក់ៗ តានតឹង បើមិនចេញអន្ដរាគមន៍ទេ ដឹងតែថាតិចទៀតមានម្នាក់ចូលពេទ្យឡូវហើយ
   «មែនហើយ ភ្នាល់ដាក់អី?» អេរិច
   «កុំដាក់លុយ ធនាគាដែលយើងដាក់លុយនោះលែងទទួលហើយ វាច្រើនរហូតអត់កន្លែងដាក់» ជេខេ
   «គិតថាយើងក្រមែន បើដាក់លុយវាដូចជាមើលស្រាលពួកឯងពេកហើយ» ហាវសៀន
   «ចឹងដាក់អីនិយាយមក» អេរិច និង ជេខេសួរដំណាលគ្នា
   «បើយើងឈ្នះ ជេខេ យើងត្រូវការដីអភិវឌ្ឍន៍ ដែលឯងនិងអេរិចកំពុងធ្វើ» លឺបែបនេះជេខេនិងអេរិចបើកភ្នែកធំៗ
   «ឯងយកធ្វើអី ប្រុងចង់បើកសណ្ឋាគារនៅទីនោះមែន»
   «ប្រហែលទេដឹង»
   «នែ! យើងនឹងជេខេទុកតែចចាបង់លុយហើយទេណា» អេរិចហាក់មិនសុខចិត្តព្រោះទម្រាំតែយកដីនិងគម្រងនោះបានមិនមែនងាយទេ
   «មិនដឹងទេ បើមិនព្រមមិនបាច់លេង»
   «យើងព្រម» ជេខេឆ្លើយដោយមិនស្ទាក់ស្ទើរ
   «ជេខេ!» អេរិចភ្ញាក់ផ្អើល ហើយងាកមើលមុខរបស់ជេខេដោយហួសចិត្ត
   «តែបើឯងចាញ់ដាវីកាជារបស់យើង» ជេខេញញឹមឌឺទៅកាន់ហាវសៀនវិញ
    «បាន បើឯងចាញ់គម្រងនៅតែជារបស់យើង ឯងត្រូវថែមគម្រងសាងសង់សណ្ឋាគារឲ្យយើងមួយទៀត» អេរិច
    «បាន យើងយល់ព្រម» ហាវសៀនមិនស្ទាក់ស្ទើរនឹងតប
   «ហើយចុះយើង» ម៉ាទីន
   «នៅដដែល 90 មុឺនដុលា្លរនឹងក្លាយជារបស់ឯងបើយើងចាញ់»
   «យល់ព្រម!» ទាំងបួននាក់លើកកែវស្រាក្រហមជល់គ្នាតំណាងថាពួកគេយល់ព្រមលេងល្បែងគ្នាជាមួយគ្នា

ផ្ចាញ់ស្នេហ៍លេខាឆ្នាស់Where stories live. Discover now