ភាគទី ០១

124 4 0
                                        

ថ្ងៃបន្ទាប់ដាវីកាមកធ្វើការតាមធម្មតា នាងមកលឿនដូចជារាល់ដង ក្រោយពីផ្ងើរឯកសារតាមអុីមែលទៅថ្នាក់ដឹកនាំគ្រប់គ្នាក៏មកដល់ការិយាល័យក្រោយនឹងបន្ដិច
«ដាវីកាមកលឿនម្ល៉េះ?» សំនួរដែលលឺហើយហួសថ្លែង
(បើមិនមកលឿនមិចបានផ្ញើរឯកសារទាំងព្រឹកព្រលឹមនោះ) ដាវីកាពោលក្នុងចិត្តបើជាមិត្តនាងវិញណាគឺថាចាប់ទះនៅមួយកន្លែងវិញហើយ
«តាមធម្មតានឹង» នាងតូចញញឹមតិចៗបែបមិនសម រួចងាកមកធ្វើការវិញ ហាវសៀនតាមមើលនាងដោយក្រសែរភ្នែកចម្លែក តែដាវីកានាងមិនបានចាប់អារម្មណ៍ឡើយ បន្ទាប់មកក្រុមការងារផ្សេងទៀតក៏មកដល់

«អូ! អ្នកទាំងពីរមកលឿនមែនទែន» ជីឡុង ដើរចូលមកនិយាយទាំងរីករាយ
«ណាត់គ្នាមែននឹង?» វ៉ុនវ៉ូ ជាជំនួយការរបស់ជីឡុង បន្ដដោយស្នាមញញឹម
«គ្មានទេ» ហាវសៀននិងវីកាឆ្លើយដំណាលគ្នាធ្វើឲ្យបរិយាកាសប្រែជាស្ងប់ស្ងាត់មួយរំពេច

«ហេ! ខ្ញុំនិយាយលេងតើមិចអ្នកទាំងពីរភ័យម្ល៉េះ ដាវីកា ឯកសារផ្ញើរពេលព្រឹកហើយនូវ?»
«ជិតរួចហើយ» ដាវីកាប្រមូលស្មារតីមកវិញហើយផ្ដោតលើការងារបន្ដ
«ប្រសើរណាស់» ជីឡុងញញឹមរួចក៏ចាកចេញទៅកន្លែងអង្គុយវិញ ចំពោះហាវសៀននៅតែលួចសម្លឹងនាងតូចដោយទឹកមុខស្មើរ
(អាបុិកនេះមិចចេះ នេះគេលួចមើលខ្ញុំឬ) ដាវីការដៀងភ្នែកសម្លឹងមើលទៅហាវសៀនតែចៃដន្យនាយក៏ងាកមកចំពេលតែមួយបណ្ដាលឲ្យនាងត្រូវប្រញាប់គេចក្រសែរភ្នែករាងក្រាស់ ហាវសៀនលួចសើចពេលឃើញនាងធ្វើខ្លួនប្លែកៗ

ដាវីកាបន្ដធ្វើការងាររហូតដល់បាយថ្ងៃត្រង់ ហាវសៀនត្រលប់មកពីប្រជុំវិញក៏ប្រាប់ជីឡុងថាថ្ងៃនេះចង់ញាំអាហារថ្ងៃត្រង់ជាមួយក្រុមកក់បន្ទប់
«តោះវីកា! វ៉ុនវ៉ូ... លោកហាវសៀនអញ្ជើញពួកយើងញាំបាយថ្ងៃត្រង់ប្រាប់ទៅផ្នែកបដ្ឋិសណ្ឋារកិច្ចថាគ្មានអ្នកណានៅការិយាល័យទេ»
«ចាស!» ដាវីកាតេទៅប្រាប់ក្រុមបដិ្ឋសណ្ឋារកិច្ចរួចក៏ទៅតាមប្រធានរបស់ខ្លួនជាមួយវ៉ុនវ៉ូដែលជាជំនួយការរបស់ជីឡុងដែរ

គ្រប់គ្នាមកដល់ទីតាំងណាត់ជួបក៏ឃើញថាលោក លូ ហាវសៀនអង្គុយរងចាំរួចជាស្រេច
«មកហើយ!» រាងក្រាស់ញញឹម គ្រប់គ្នាអង្គុយតាមកន្លែងរៀងខ្លួនរួចចាប់ផ្ដើមកាម៉្មង់អាហារ
«វ៉ាយ! សុទ្ធតែទំនង... គួរញាំមួយណាន៎» សកម្មភាពនាងតូចប្រែជាគួរឲ្យស្រលាញ់មួយរំពេចដែលធ្វើឲ្យហាវសៀនភ្ញាក់ផ្អើលតែសម្រាប់ជីឡុងនិងវ៉ុនវ៉ូសាំទៅហើយ
«នាងតែចឹងឯង ឃើញអាហារដូចឃើញដុំមាសចឹង» ជីឡុង បកស្រាយរំងាប់អារម្មណ៍ស្លុតរបស់លោកអង្គនាយកហាវសៀន
«នៅតែជាក្មេងតូច» វ៉ុនវ៉ូ និយាយញ៉ោះដែលធ្វើឲ្យនាងតូចងាកទៅសម្លក់ភ្លាមៗ
«គេអាយុ 20 ជាងហើយក្មេងតូចអី បងយកអាមួយនេះ» ក្រោយពីថាឲ្យវ៉ុនវ៉ូនាងតូចក៏កម៉្មង់អាហារដោយទឹកមុចខឹង
«មកពីធម្មតានាងមិនសូវនិយាយស្ដី តែថាបើមិនប្រាប់ស្មានតែក្មេងមិនទាន់ធំគ្រប់អាយុតើ» ហាវសៀន ចាក់សាំបន្ថែមល្បោយបញ្ឆេះចិត្តនាងក្រមុំឲ្យកាន់តែឆេះឆួល
«មិចក៏ដឹងថាខ្ញុំមិននិយាយ បើមិនទាន់គ្រប់អាយុបងជីឡុងមិនយកខ្ញុំមកធ្វើការទេ លោកនាយកនៅជាមួយខ្ញុំ 24 ម៉ោងមែន» ទឹកមុខកាយវិកាឌឺដងធ្វើឲ្យហាវសៀនខ្នាញ់ជាខ្លាំង
«ចុះបើមែន» រាងក្រាស់តបដោយទឹកមុខឌឺដូចគ្នា
«អត់កំប្លែងសោះ» វីកាពេបមាត់ហើយលើទឹកមកផឹកវិញ
«មិចក៏ថាអត់កំប្លែង គ្រប់គ្នាសើចសោះនឹង» ហាវសៀន
«លោកនាយក ចេះកំប្លែងទៀត ពេលវេលាលោកនាយកយកទៅធ្វើការអស់ហើយ មានពេលណាមកអង្គុយមើលថាខ្ញុំធ្វើអីនោះ»
«...» រាងក្រាស់ហាវសៀននៅស្ងៀមបន្ដិចព្រោះគាំងសំដីនាងតូចគិតថាជាក្មេងស្ងប់ស្ងាត់តែពេលនិយាយម្ដងក៏ធ្វើឲ្យគេរកពាក្យតសឹងតែមិនរួច
«អាហារមកល្មម យើងញាំមុនហើយណា» ប្រធានបទបានចាក វីកាក៏ដឹងថានេះជាលេសតែនាងមិនខ្វល់ទេព្រោះតែអាហារនាងក៏មកដល់ដូចគ្នា
«ញាំឲ្យច្រើនទៅឆាប់ធំ» វ៉ុនវ៉ូ និយាយញ៉ោះនាងតូចបន្ដ វីកាងាកទៅសម្លក់បន្ដិច តែមើលទៅមិនគួរឲ្យខ្លាចបែរជាគួរឲ្យស្រលាញ់ទៅវិញ ធ្វើឲ្យគ្រប់គ្នាសើចផ្អើលហាងម្ដងទៀត
«បងណាញ៉ោះខ្ញុំបានណាស់ន៎!» វីកាថាឲ្យវ៉ុនវ៉ូ
«ធម្មតាទេ មានកូនស្រីតែមួយគ្រាប់នឹងផង» ជីឡុង
«ចេះតែថាហើយ» វីកា សម្លក់ជីឡុងបន្ដិចរួចនាងក៏បន្ដញាំអាហារថ្ងៃត្រង់ទៀត ហាវសៀនញាំបន្ដើរលួចមើលនាងតូចបន្ដើរ ដោយក្រសែរភ្នែកចម្លែក ហើយក៏ខ្នាញ់ណាស់ដែរ
(មនុស្សអីពេលខឹងក៏គួរឲ្យស្រលាញ់ដែរ) ហាវសៀនពោកក្នុងចិត្ត

ផ្ចាញ់ស្នេហ៍លេខាឆ្នាស់Donde viven las historias. Descúbrelo ahora