ស្នេហាជាអ្វី? ហេតុអីម្នាក់ៗងប់ងល់នឹងវាខ្លាំងម្ល៉េះ? ដោយសារមនុស្សប្រុសម្នាក់ហ៊ានលះបង់សូម្បីជីវីតក៏មិនស្ដាយ... ប៉ុន្ដែរឿងទាំងនេះគ្មានប្រសិទ្ធិភាពមកលើខ្ញុំទេ។
ដាវីកា ខ្ញុំនេះមានរបស់សំខាន់តែបីយ៉ាងទេនោះគឺ ឪពុកម្ដាយ មិត្តភាព និងខ្លួនឯង ស្នេហាសម្រាប់ខ្ញុំដូចភ្លើងហើយនិងទឹក មេឃនិងដីចឹងអត់ត្រូវធាតុគ្នាទេ។ សព្វថ្ងៃខ្ញុំជាបុគ្គលិកសណ្ឋាគារដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជាឈ្មោះថា រ៉ូសឆាម ដែលជាប្រេនណែមល្បីមួយទូទាំងពិភពលោកផងដែលវាមានដ៏ទៅជាង 49 សាខានៅលើពិភពលោក អ្វីដ៏សំខាន់ម្ចាស់សាខានៅភ្នំពេញក៏ជាអ្នកជំនួញល្បីឈ្មោះនឹងវ័យក្មេងបំផុតក្នុងប្រទេសជប៉ុនឈ្មោះថាលោកម៉ាទីន អាន់ដឺស៊ុន តែកុំនិយាយរឿងនឹងអីមកមើលថាខ្ញុំចូលមកធ្វើការនៅរ៉ូសឆាម ដោយរបៀបណាវិញ។
/មួយឆ្នាំមុន/
«នេះគិតរកម្នាក់សុីបីនាក់ឬយ៉ាងមិច» ខណៈកំពុងតែបរិភោគអាហាររាងចំណាស់ក៏ហាមាត់និយាយឡើងធ្វើឲ្យនាងតូចបញ្ឈប់សកម្មភាព ហើយងើបមុខទៅនិយាយតបដោយទឹកមុខធុញទ្រាន់
«ប៉ា! ខ្ញុំមិនមែនមកដើរទាត់ខ្យល់ទេ ខ្ញុំមកសៀមរាបវិញដើម្បីសំភាស៍ការងារដូចគ្នា តែថាម្ចាស់ក្រុមហ៊ុនមិននៅតើឲ្យខ្ញុំធ្វើមិច»
«ហើយចុះមិនរកការងារផ្សេងទេ... ន៎! នៅកន្លែងដែលពូឯងធ្វើការកំពុងតែរើសបុគ្គលិកមិចមិនទាក់ទង ធ្វើរឹកធ្វើពារណាស់ពិបាកពេកលក់ផ្ទះនឹងចោលម៉ង់ទៅ»
«បានហើយប៉ាមានរឿងលើកណាមិនដែលចេះដោះស្រាយទេអាងអីលក់ផ្ទះ លក់ដីខ្ញុំឈប់ញាំហើយ» ក្រោយពីប្រកែកជាមួយឪពុករួចនាងក៏ឡើងទៅបន្ទប់បាត់ បានមួយសន្ទុះទូរស័ព្ទនាងតូចក៏រោទ៍ឡើង
«អាឡូម៉ាក់!»
(មានរឿងអីឬកូន?)
«គ្មានអីទេ... ម៉ាក់កុំបារម្ភអី»
(មិនឲ្យម៉ាក់បារម្ភយ៉ាងមិច ពេលនេះកូនគ្មានការងារធ្វើ ម៉ាក់ថាលើកនេះកូនស្ដាប់តាមគាត់ទាក់ទងទៅពូកូនទៅណា)
«ក៏បាន ស្អែកកូនទៅទីក្រុងភ្នំពេញវិញ»
(ចាំម៉ាក់ចាំទទួលកូនណា)
«ចាសម៉ាក់»
ថ្ងៃបន្ទាប់ខ្ញុំក៏ត្រលប់មកទីក្រុងភ្នំពេញវិញ គិតទៅជីវិតខ្ញុំមិនដឹងថាត្រូវជួបការបរាជ័យប៉ុន្មានដងទៀតទេ ខ្ញុំបានទាក់ទងពូរបស់ខ្ញុំទៅសំភាស៍ការងារនៅសណ្ឋាគាររ៉ូសឆាម ភ្នំពេញ ដំបូងខ្ញុំពិតជាភ័យណាស់ តែចុងក្រោយគ្រប់យ៉ាងប្រៀបដូចជាសុបិន្ដចឹងខ្ញុំក៏បានជាប់ចូលមកក្នុងសណ្ឋាគារមួយនេះ។
YOU ARE READING
ផ្ចាញ់ស្នេហ៍លេខាឆ្នាស់
Romanceពីក្មេងស្រីដែលកើតក្នុងត្រកូលមធ្យម នាងខំស្រវាររៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីអនាគត នាងធំឡើងក្នុងគ្រួសារមួយដែលខ្វះក្ដីស្រលាញ់ពីឳពុក គ្រប់គ្នាមើលងាយនាង ជាន់ឈ្លីអំពើល្អរបស់នាង តែមិនអីទេ មិនថានាងត្រូវបរាជ័យដួលប៉ុន្មានដងទេគឺនាងនៅតែដើរទៅមុខប្រយុទ្ធនឹងវាសនារ...
