«ខ្ញុំព្រមទៅប្រទេសចិនធ្វើលេខារបស់លូ ហាវសៀន» ចម្លើយមួយនេះធ្វើឲ្យម៉ាទីនពេញចិត្តជាខ្លាំង
«មនុស្សដែលឆ្លាតនឹងជ្រើសរើសផ្លូវដែលល្អបំផុតសម្រាប់ខ្លួនឯង»
«តែមានលក្ខខណ្ឌ»
«និយាយមក»
«លោកត្រូវដោះស្រាយនិងទទួលខុសត្រូវចំពោះការផ្ទេរការងាររបស់ខ្ញុំ ជាពិសេសអ្នកគ្រប់គ្រងរបស់ខ្ញុំ ទីពីរខ្ញុំចង់ឲ្យលោកជួលមេធាវីប្ដឹងលេងលះឲ្យម៉ាក់ខ្ញុំ ទីបីខ្ញុំជាលេខា ហាមឲ្យខ្ញុំធ្វើអ្វីលើសពីតួនាទីរបស់ខ្ញុំ»
«ទីមួយនិងទៅពីរខ្ញុំធ្វើឲ្យនាងបាន ប៉ុន្ដែទីបីនាងទៅនិយាយជាមួយអនាគតចៅហា្វយនាងខ្លួនឯងទៅ អូននាងមានពេលបីថ្ងៃរៀបខោអាវឲ្យហើយទៅ»
«ថាមិចបីថ្ងៃ ទុកខ្ញុំជាម៉ាសុីនអី.... យ៉ាងហោចណាស់ក៏ពីសប្ដាហ៍ដែរ»
«មិនបានហាវសៀវមិនចូលចិត្តរងចាំទេ ហេ! ៗ តេទៅអ្នកណា?»
«លូ ហាវសៀន ខ្ញុំមិនខ្វល់ថាលោកមានបំណងអីទេ តែខ្ញុំត្រូវការពេលដោះស្រាយបញ្ហាមួយចំនួន ពីសប្ដាហ៍»
(មួយសប្ដាហ៍ កុំតវា មិនចឹងខ្ញុំនឹងឲ្យនាងមកថ្ងៃស្អែកនេះ) មិនចាំឲ្យនាងតូចតវ៉ាទាន់រាងក្រាស់ក៏បិទទូរស័ព្ទមុនបាត់ទៅ
«លូ ហាវសៀន មនុស្សផ្ដាច់ការ»
«ចាំខ្ញុំរៀបចំឲ្យបានលឿនបំផុត» ម៉ាទីនញញឹមឌឺរួចក៏ចាកចេញទៅបាត់ទៅ
ត្រលប់មកភ្នំពេញវិញ ដាវីកាក៏ចូលធ្វើការតាមធម្មតា តែក្រសែរភ្នែកដែលគ្រប់គ្នាសម្លឹងមកនាងមិនធម្មតាទេ
«យើងលឺថានាងទាក់ទាញលោកអគ្គនាយក»
«មែននឹងមិនចឹងមែនភ្លាមៗត្រូវប្ដូរចេញទេ»
«អបអរសាទ ដាវីកា!» ជីឡុង
«គិតទៅស្ងាត់មិនប្រាប់ពួកបងសោះ» វ៉ុនវ៉ូ
«សុំទោស! ខ្ញុំពិតជាសុំទោស វាភ្លាមៗពេក មិនបានប្រាប់មុន» នាងតូចឱនក្បាលសុំទោសដោយរអៀសចិត្ត
«ហេ! កុំចឹងអី បងមានថាអីឯណា តែគ្រាន់តែបងអន់ចិត្តមិចក៏រំលងបង»
«ខ្ញុំ មិនចង់រំលងបងទេ តែកាលៈទេសៈបង្ខំខ្ញុំមិនដឹងថាត្រូវធ្វើបែបណាទេ ពួកបងកុំខឹងខ្ញុំអី»
«មែនហើយជីឡុង កុំខឹងអី ឡូវចេះបកស្រាយមកពួកបានអាចនឹងធូរចិត្តតិច»
«ឲ្យខ្ញុំសុំទោសគឺខ្ញុំធ្វើមិនបានទេ ពួកបងស្អប់ខ្ញុំចុះ» និយាយរួចនាងក៏ដើរទៅតុធ្វើការរបស់នាងហើយធ្វើការងារបន្ដ
«នាងច្រម៉ក់នេះមាត់រឹងណាស់»
«យ៉ាងណា តាមនឹងទៅធ្វើមិចបើលោកអង្គនាយកត្រូវការទៅហើយ»
ВЫ ЧИТАЕТЕ
ផ្ចាញ់ស្នេហ៍លេខាឆ្នាស់
Любовные романыពីក្មេងស្រីដែលកើតក្នុងត្រកូលមធ្យម នាងខំស្រវាររៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីអនាគត នាងធំឡើងក្នុងគ្រួសារមួយដែលខ្វះក្ដីស្រលាញ់ពីឳពុក គ្រប់គ្នាមើលងាយនាង ជាន់ឈ្លីអំពើល្អរបស់នាង តែមិនអីទេ មិនថានាងត្រូវបរាជ័យដួលប៉ុន្មានដងទេគឺនាងនៅតែដើរទៅមុខប្រយុទ្ធនឹងវាសនារ...
