ភាគទី ០២

56 4 0
                                        

  ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលឿនពេលវេលាមិនអាចថយក្រោយ ហើយកំហុសអតីតកាលក៏មិនអាចកែរប្រែមានតែទទួលយក ប្រៀបដូចជាវាសនាមនុស្សចឹង តែសម្រាប់ខ្ញុំ គឺខ្ញុំមិនជឿលើវាសនានោះទេ ជាពិសេសគឺនិស្ស័យស្នេហ៍

   /កាលពីមួយខែមុន/
  (ប្រាប់មកថាបងចង់បែកគ្នាឬយ៉ាងមិច? បងដឹងទេ អូនហត់ណាស់ គឺហត់ដែលត្រូវរងចាំក្ដីស្រលាញ់ពីបង បើគ្មានអ្វីរីកចម្រើនទេ ពួកយើងបញ្ចប់គ្នាត្រឹមនឹងទៅ) ដាវីកាព្យាយាមផ្ញើរសារជាច្រើនឲ្យទៅសង្សាររបស់ខ្លួនតែថានាងផ្ញើរច្រើនយ៉ាងណាក៏គេមិនតប ដៃចុតបន្ដើរទឹកភ្នែកហូរបណ្ដើរ

   (បានហើយវីកា! មនុស្សប្រុសបែបនេះ មិនសមឲ្យឯងឈឺចាប់និងស្រក់ទឹកភ្នែកឡើយ) ពាក្យពោលក្នុងចិត្តដ៏ឈឺដែលមិនអាចនិយាយចេញបាន ខ្ញុំផ្ញើរសារសុំបែកគ្នារួចចាប់តាំងពីពេលនោះមកគ្រប់យ៉ាងក៏ចប់ ពេលនេះខ្ញុំលែងខ្វល់ពីរឿងស្នេហាទៀតហើយ របួសលើកនេះវាជ្រៅជាងស្នេហាមុនៗដែលខ្ញុំបានជួបទៅទៀត

   កំពុងតែអង្គុយគិតសុខៗក៏ស្រាប់តែមានសារលោតចូលមក  ខ្ញុំដកទូរស័ព្ទមកចុតមើលក៏ឃើញថាជារបស់ម៉ាក់
    (វីកា! ខាងធនាគាតេមកតឿនថាពេលណាបញ្ជូលលុយក្នុងគណនី) រៀងរាល់ខែ គឺត្រូវតែកាត់ប្រាក់ខែខ្លួនឯងដើម្បីដោះបំណុលរបស់ប៉ាម៉ាក់ ចាប់តាំងពីជំងឺ កូវីត ១៩ បានធូរស្បើយបន្ដិច មិនត្រឹមតែសេដ្ឋកិច្ចជាតិ សូម្បីតែគ្រួសាររបស់ខ្ញុំត្រូវបានធ្លាក់ដុនដាបសឹងតែដល់បាត់ទៅហើយ លោកប៉ារបស់ខ្ញុំគាត់លែងខ្វល់ខ្វាយពីគ្រួសារ ចឹងហើយក្នុងនាមខ្ញុំជាកូនច្បង បន្ទុកគ្រប់យ៉ាងក៏ធ្លាក់មកលើខ្ញុំទាំងអស់

    «បន្ដិចទៀតកូនដាក់លុយចូលហើយ» ផ្ងើរសារជាសំលេងរួច ខ្ញុំក៏ធ្វើការផ្ទេរលុយឲ្យម៉ាក់ភ្លាម ពេលផ្ទេររួចហើយ ខ្ញុំក៏ផ្ទេរលុយចូលគណនីម្ចាស់ផ្ទះជួលរបស់ខ្ញុំ មិនបានមួយពព្រិចភ្នែកលុយប្រាក់ខែដែលក្រុមហ៊ុនដាក់ចូលក្នុងកុងធនាគាររបស់ខ្ញុំក៏ត្រូវបានផ្ទេរចេញនិងបែងចែកភ្លាមៗ មិនសល់សូម្បីមួយសេន

    «ការខំប្រឹងរបស់ខ្ញុំ តើពេលណាទើបទទួលបានផល ហេតុអីជីវិតរបស់ខ្ញុំពិបាកយ៉ាងនេះ លុយដែលប្រឹងរកក៏មិនបានចាយ» និយាយដល់ត្រឹមនេះទឹកភ្នែកក៏ស្រស់ចុះមកដូចទឹកបាក់ទំនប់ចឹង បើគ្មានម៉ាក់ខ្ញុំមិនដឹងថាត្រូវក្រោកឈរបែបណាទេ ខ្ញុំព្យាយាមទប់សំលេងព្រោះតែមិនចង់ឲ្យអ្នកណាលឺ ក្រោយពីយំរួចក៏ចេញមកលុបមុខកុំឲ្យអ្នកណាចាប់បាន ពេលចេញមកក្រៅធ្វើដូចជាគ្មានរឿងអីចឹង
     «ហេ! វីកាកើតអីមែនទេ» បងជីឡុង
     «ចាសអត់អីទេធម្មតាតើ» ដាវីកានាងខំប្រឹងសំដែងដូចជាគ្មានរឿងអីកើតឡើងចឹង ក្រោយមកជីឡុងនិងវ៉ុនវ៉ូមានការទៅប្រជុំទុកឲ្យ ដាវីកានិងហាវសៀននៅតែពីរនាក់ រាងក្រាស់មិនអស់ចិត្តក៏ងាកមកសួរនាងតូចម្ដងទៀត
    «វីកា! មុននេះមានគេប្រាប់ខ្ញុំថានាងយំ មានរឿងអី អ្នកណាធ្វើអីនាង» ហាវសៀនសួរដោយបារម្ភ
    «អ្នកណាប្រាប់?»
    «នាងពិតជាយំមែនឬ?»
    «ចាស!»
    «មិចចឹង? ប្រាប់មកអ្នកណាធ្វើបាបនាងនៅទីនេះ? ឬមួយខ្ញុំធ្វើរឿងអីដែលនាងមិនចូលចិត្តហេ?»
    «អត់ទេមែនចឹងទេ គ្មានអ្នកណាធ្វើអ្វីខ្ញុំទេ ហើយក៏មិនទាក់ទងនឹងអ្នកដែលនៅទីនេះដែរ វាជារឿងក្នុងគ្រួសារខ្ញុំទេ ខ្ញុំអាចដោះស្រាយបាន លោកអង្គនាយកកុំតឹងតែងពេកអី»
   «បើចឹងធូរទ្រូងតិច»
   «អរគុណ» មួយម៉ាត់នេះដាវីកានិយាយចេញមកទាំងអៀនៗ វាជាលើកទីមួយដែលនាងនិយាយពាក្យទន់ភ្លន់បែបនេះមកកាន់គេ ហាវសៀនក៏ញញឹមបន្ដិច
    «លោកនាយក?» អ្នកដែលអង្គុយនៅខាងក្រៅ ភ្ញាក់ផ្អើលពេលឃើញម្ចាស់សណ្ឋាគារឡើងមកជាន់ការិយាល័យរបស់ពួកគេ
    «លូ ហាវសៀន!» សំលេងរបស់ម៉ាទីនបន្លឺឡើងធ្វើឲ្យអ្នកកំពុងផឹកទឹកឈ្លក់ព្រូសទឹកចេញមក ដាវីកាឃើញចឹងក៏ប្រញាប់ទាញក្រដាស់ជូតមាត់ហុចឲ្យហាវសៀន
    «អរគុណហើយ»
    «ហេៗ! នេះឬដាវីកា?» នាងតូចភ្ញាក់ផ្អើលបន្ដិចពេលម្ចាស់សណ្ឋាគារស្គាល់មនុស្សតូចតាចដូចនាង
    «ជំរាបសួរលោកនាយក» ដាវីកាលើកដៃសំពះឱនគោរព
    «ស្អាត ហើយទន់ភ្លន់ គួរឲ្យស្រលាញ់ថែមទាំងមានសុជីវធម៌ល្អទៀត ចឹងតើបានហាវសៀនសុខចិត្តទុកមិត្តចោល» ម៉ាទីនសម្លឹងមើលនាងតូចពីក្បាលដល់ចុងជើង
   «ឲ្យល្មមៗបានហើយឯង ដាវីកាធ្វើការបន្ដទៅ ពួកយើងអត់រំខានទេ»
   «ចាស» ហាវសៀនអូសម៉ាទីនចាកចេញពីជាន់ការិយាល័យបុគ្គលិក
   «អូយសង្ហារដល់ហើយ» លីម៉ា
   «នែ! លឺថាពួកគាត់ស្គាល់គ្នាតាំងតែពីតូច ក្រៅពីពួកគាត់ពីរនាក់នៅមានពីរនាក់ទៀតក៏សង្ហារមិនចាញ់គ្នាដែរ»
   «ម្នាក់ៗសុទ្ធតែជា CEO វ័យក្មេង»
   «ច្រណែននាងដាវីកានឹងណាស់ ជុំវិញនាងមានតែមនុស្សប្រុសចាំមើលថែរដូចព្រះនាងចឹង»
   «មែនហើយ!»
   «បានហើយៗ ទៅធ្វើការ»

   ====
   «អូសយើងមកធ្វើអី? យើងមិនទាន់បានរាក់ទាក់ដាវីកាទេ»
   «ព្រាននារីឯងនេះសូម្បីបុគ្គលិកខ្លួនឯងមិនលើកលែងដែរ»
   «បុគ្គលិកណាយើងមិនដឹងទេ តែដាវីកាម្នាក់នេះយើងចាប់អារម្មណ៍ ដឹងថាហេតុអីទេ?»
   «កុំតាប៉ែច្រើន និយាយមកឯងចង់យ៉ាងមិច?»
   «ទុកឱកាសឲ្យយើងបានជួបនិយាយជាមួយនឹងដាវីកា»
   «គ្មានផ្លូវទេ កុំមករញ៉េរញ៉ៃជាមួយនាងមិនចឹងយើងសម្លាប់ឯង»
   «ហេៗ! មិចច្រលោតម្ល៉េះ សភាពបែបនេះធ្លាប់ឃើញនៅណាចេះ.... ហុឹម! សភាពកាចៗចឹង កុំបញ្ចេញមកបើមិនចង់ឲ្យគ្រប់គ្នានៅទីនេះខ្លាចឯងដូចជាបុគ្គលិកឯងនៅប្រទេសចិន ជាពិសេសនាងតូចដាវីកា តែថានាងជាកូនចៅឯងក៏ជាកូនចៅយើង ឯងបារម្ភហួងហែងចឹងធ្វើអី ឬមួយឯងចាប់អារម្មណ៍គេ?»
   «ចាប់អារម្មណ៍ក្បាលឯងអី» ហាវសៀនវាយក្បាលម៉ាទីនមួយដៃ
   «អូយ! ឈឺណាវើយ បើឯងនឹងនាងគ្មានអីទាក់ទងទេទុកឲ្យយើងញ៉ែ» និយាយចប់ម៉ាទីនក៏ចាកចេញទៅ
   «វាឆ្គួតអីវានឹង» ហាវសៀនក៏ត្រលប់មកការិយាល័យវិញឃើញថាដាវីកានិយាយទូរស័ព្ទជាមួយភ្ញៀវជាមួយស្នាមញញឹមដ៏ស្រស់ស្អាត ណាមួយគេក៏ដល់ម៉ោងចេញចឹងហើយ ក៏មិនបានចូលទៅលានាងតូច

   (ដាវីកា... ហេតុអីគ្រប់ពេលខ្ញុំឃើញស្នាមញញឹមរបស់នាង បេះដូងខ្ញុំលោតញាប់ម្ល៉េះ) រាងក្រាស់លួចដៀងមើលមុខរបស់នាងតូចបន្ដិចមុននឹងបោះជំហានចាកចេញទៅដោយអារម្មណ៍ច្របូកច្របល់

   ហាវសៀនត្រលប់មកបន្ទប់វិញ នាយនៅតែនឹកគិតដល់ស្នាមញញឹមមួយនោះ ហើយក៏ញញឹមខ្លួនឯងដោយមិនដឹងមូលហេតុ
   ចំណែកម៉ាទីនវិញគេក៏និយាយវីឌីអូខលជាមួយអេរិចនិងជេខេ ពីរឿងរ៉ាវដែលគេជួបដាវីកា
   «យើងមិនមែនចេះតែពន្លើសទេវើយ! ដាវីកានេះណាស់ ក្មេងស្អាតតែម្ដងហើយ ចឹងតើបានជាហាវលៀនចាប់អារម្មណ៍ យើងនេះសឹងតែទប់មិនជាប់ដូចគ្នា បើមើលតាមមុខម៉ាត់និងអាយុនាងខុសគ្នាជាមួយពួកយើងជាងដប់ឆ្នាំណា»
   (មិននឹកស្មានថាភាពបរិសុទ្ធរបស់ហាវសៀនបែរជាត្រូវក្មេងស្រីម្នាក់ធ្វើឲ្យរំគោះរំកើរទៅវិញ) អេរិច
   (ពួកឯងនិយាយចឹងយើងពិតជាចង់ជួបនាងដល់ហើយ) ជេខេ
   «វាមិនងាយទេវើយ ហាវសៀន ហួងហែងសម្បើមណាស់ថ្ងៃមិញរកតែយើងរាក់ទាក់មិនកើតសោះ»
   (ចាំពេលយើងចប់កិច្ចការយើងទៅមើលម្ដងមើល) ជេខេ
   (តើនាងជាមនុស្សស្រីបែបណាទើបធ្វើឲ្យហាវសៀនចាប់អារម្មណ៍ដល់ថ្នាក់នេះ) អេរិច
   «ទុកចិត្តចុះយើងនឹងពិសោធមើលៗ តើហាវសៀនស្រលាញ់ក្មេងស្រីម្នាក់នោះឬគ្រាន់តែលេងសើច» ម៉ាទីន

ផ្ចាញ់ស្នេហ៍លេខាឆ្នាស់Where stories live. Discover now