ប៊េននាំដាវីកាមើលជុំវិញសណ្ឋាគារអស់កន្លះថ្ងៃទៅហើយ ហត់ក៏ហត់ ឃ្លានក៏ឃ្លាន ប៊េនណែនាំនាងពីផ្នែកមួយទៅផ្នែកមួយ មានអ្នកខ្លះពេញចិត្តនិងអ្នកខ្លះមិនពេញចិត្ត
«ទីនេះជាកន្លែងរបស់នាង បន្ទប់ខាងក្នុងជារបស់ចៅហ្វាយ តែរឿយៗគាត់មិនសូវមកទីនេះទេ នៅជាន់ខាងលើបង្អស់ជាផេនហាវរបស់គាត់ បើមានឯកសារសំខាន់នាងអាចយកទៅឲ្យគាត់បាន ហើយនេះជាកាតសម្រាប់ឲ្យនាងឡើងទៅ ត្រូវចាំថាកាតនេះមានតែនាងទេដែលអាចទៅបាន អ្នកផ្សេងគ្មានសិទ្ធិ ក្រៅពីអ្នកដែលជាម្ចាស់ភាគហ៊ុនបីនាក់ទៀតរបស់គាត់»
«មានលោកម៉ាទីនដែរឬ?»
«ត្រូវហើយក្រៅពីគាត់នៅមានពីរនាក់ទៀត គឺលោកអេរិចនិងលោកជេខេ»
«ចាសយល់ហើយ ធ្វើការនាងចុះ មានអ្វីឆ្ងល់អាចសួរខេនបានគេជាជំនួយការរបស់ចៅហ្វាយ ខេននេះជាលេខាថ្មីរបស់ចៅហ្វាយឈ្មោះ ដាវីកា»
«សួស្ដី លោកខេន! ជួយណែនាំផង» នាងតូចឱនគោរពដោយការគួរសម»
«ហៅខ្ញុំថាបងខេនទៅ កុំបារម្ភអីមកតាមខ្ញុំមកខ្ញុំមកប្រាប់នាងពីការងារខ្លះៗ»
«ចាស!»
/The 4 Kingdoms Club/
«អើយ! ខំចាំមួយថ្ងៃតែមិនឃើញវីកា មកសោះ» អេរិច
«ស្អែក ថ្ងៃស្អែកនឹងបានឃើញនាងហើយក៏ជាការចាប់ផ្ដើមនៃល្បែងនេះដែរ» ហាវសៀន
«និយាយចឹងជេខេ ឯងដូចជាចាប់អារម្មណ៍ដាវីកា» ម៉ាទីន
«បើមែនតើយ៉ាងមិច? ហាវសៀនគ្រាន់តែលែងសើចជាមួយនាង នែ! ធ្វើអីកុំជ្រុះពេកបើឯងមិនត្រូវការទុកឲ្យយើង» ជេខេ នៅតែនិយាតមិនដាច់ពីមាត់បង្ហាញថាគេចាប់អារម្មណ៍នាងតូចដាវីកា
«វាគ្មានថ្ងៃនោះទេ បើវីការនិយាយថាស្រលាញ់យើង យើងនឹងថែររក្សានាង» ហាវសៀននិយាយមុខស្មើដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ម៉ាទីនឡើងព្រួសស្រាចេញមកវិញអស់ហើយ
«យើងស្ដាប់មិនច្រលំទេ?» ម៉ាទីនសួរបញ្ជាក់
«យើងមិនចូលចិត្តនិយាយម្ដងទៀតទេ»
«ស្ដាប់មិនច្បាស់ទើបចង់ឲ្យនិយាយឲ្យច្បាស់ម្ដងទៀត»
រីង! ៗៗ
និយាយគ្នាសុខៗទូរស័ព្ទរបស់ម៉ាទីនក៏រោទ៍ឡើង ពេលដកមកមើលក៏ឃើញថាជាវីននី អេរិចស្ទុះទៅបិទភ្លេង ពេលបរិយាកាសស្ងាត់បន្ដិចទើបម៉ាទីនលើកទូរស័ព្ទចុតទទួល
«អាឡូ!»
(ម៉ាទីន! លោកឯងនៅឯណា? មានដឹងទេថាថ្ងៃនេះជាថ្ងៃស្អី)
«ថ្ងៃស្អី?»
(លោកនេះ ហួសហេតុពេកហើយ! ញាំបង្កងច្រើនពេកខួរក្បាលរបស់លោកក្លាយជាបង្កងហើយឬ មិចក៏ការចងចាំអន់យ៉ាងនេះ)
«នាង! ...»
(មិនខ្វល់ទេ ទុកឱកាសឲ្យលោកស្អែកទៅសណ្ឋាគារបងជីដូនមួយខ្ញុំ រៀបរឹកឲ្យស្រួលបួលបើមិនចង់បាត់បង់ដំណែងស្នងមរតក ថ្ងៃនេះលោកមិនមកទទួលគ្រួសារខ្ញុំនៅព្រលានយន្ដហោះក៏ហីទៅ ខ្ញុំដោះស្រាយបានតែស្អែកត្រូវតែទៅ ហាមផឹកស្រវឹងឬលេងស្រីខ្ញុំមិនចង់កាន់ដៃកខ្វក់ជាប់ប្រលាក់របស់ស្រីផ្កាមាសនោះទេ បើមិនស្ដាប់កុំមកបន្ទោសខ្ញុំរឿងលោកមិនបានមរតកគ្រួសារ)
ទឺតៗ....ៗ
វីននីបិទទូរស័ព្ទមុនរកតែម៉ាទីនតបមិនទាន់ រាងក្រាស់ទល់ចុងអណ្ដាតនឹងថ្ពាល់ ក្នុងចិត្តខឹងជាខ្លាំងតែក៏ប្រឹងទប់អារម្មណ៍
«ចង្រៃយ៎! មិចមកធ្វើចរឹកកញ្ចាញ់ច្រាសបែបនេះ ចាំមើលតែយើងបានអ្វីដែលយើងចង់បានហើយយើងនឹងមិនឲ្យនាងរួចខ្លួនទេ វីននី» ម៉ាទីនក្ដោបទូរស័ព្ទរអ៊ូក្នុងចិត្តតែឯង
«ពួកឯងនាំម៉ាទីទៅវិញទៅ វីននីផ្ញើរសារមកមិនឲ្យគេផឹកស្រាឬទៅលេងស្រីនៅយប់នេះទេ» ហាវសៀនងាកមកផ្ដាំជេខេនិងអេរិច
«មិចក៏ជាយើង? ចុះឯង» អេរិចកើតទុកមិនសុខចិត្តដែលហាវសៀនមកប្រើគេចឹង
«យើងទៅមើលឆ្មាររបស់យើង ពេលនេះមិនដឹងថាប៊េនដាក់ចំណីហើយនៅទេ» ហាវសៀនវាចាចប់រកតែជេខេនិងអេរិចឃាត់សួរមិនទាន់
«ឈប់! ហាវសៀនប្រតិកម្មជាមួយរោមឆ្មារ នេះវាមានឆ្មាពីកាល?» ជេខេស្រាប់តែនឹកឃើញក៏សួរបញ្ចាក់អេរិច
«យើងមិនដឹងទេ» អេរិចក្រវីក្បាលមើលមុខជេខេ ម៉ាទីនដើរមកទាន់សំដីជេខេក៏សើច
«ល្ងង់មែន ឆ្មាដែលធំប៉ុនមនុស្សនោះអី» ជេខេនិងអេរិចគិតសំដីម៉ាទីនមួយសន្ទុះទើបយល់
«នេះ... ហេ! មិនសមទេ ហាវសៀនមិនលែងស្រីផ្ដេសផ្ដាស់ទេ» អេរិច
«មិនដឹងពន្យល់ពួកឯងមិចទេ បានហើយមិនបាច់កំដរយើងទេ មានពេលទៅរកបទពិសោធបន្ថែមទៅ» ម៉ាទីនទាញអាវក្រៅរបស់ខ្លួនរួចចាកចេញទៅ ជេខេនិងម៉ាទីនឈរមើលមុខគ្នាមិញម៉ង់
«នែ! យើងមានអារម្មណ៍ថាវាដៀលយើងមិចទេ» ជេខេ
«ដៀលនឹងហើយ មក! គិតឲ្យវាមកវិញដៀលថែមមែន» អេរិចស្រែកហៅជេខេដែលនៅគិត ដែលធ្វើឲ្យអេរិចក្រវីក្បាលហួសចិត្តតែម្ដង ជេខេនេះពេលឆ្លាតគ្រប់យ៉ាងតែរឿងមនុស្សស្រីដូចចាក់ទឹកមិនចូលសោះហើយ
YOU ARE READING
ផ្ចាញ់ស្នេហ៍លេខាឆ្នាស់
Romanceពីក្មេងស្រីដែលកើតក្នុងត្រកូលមធ្យម នាងខំស្រវាររៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីអនាគត នាងធំឡើងក្នុងគ្រួសារមួយដែលខ្វះក្ដីស្រលាញ់ពីឳពុក គ្រប់គ្នាមើលងាយនាង ជាន់ឈ្លីអំពើល្អរបស់នាង តែមិនអីទេ មិនថានាងត្រូវបរាជ័យដួលប៉ុន្មានដងទេគឺនាងនៅតែដើរទៅមុខប្រយុទ្ធនឹងវាសនារ...
ភាគទី ០៨
Start from the beginning
