ភាគ8(ស្ទើរប្រេះបេះដូង)

367 50 11
                                    

មិនយូរប៉ុន្មានមួយអាទិត្យក៏បានកន្លងផុតទៅយ៉ាងលឿន។ពេលនេះGeminiគេបានចេញទៅធ្វើការបាត់ហើយរីឯFourthយើងវិញកំពុងតែនៅក្នុងផ្ទះបាយជាមួយMing ដោយពេលនេះគេកំពុងរៀនធ្វើនំខេតព្រោះថាថ្ងៃនេះគឺជាថ្ងៃកំណើតរបស់Geminiនឹងឯង
Fourthគេពិតជាព្យាយាមធ្វើខ្លាំណាស់ធ្វើដោយចេញពីចិត្តព្រមទាំងស្នាមញញឹមយ៉ាងរីករាយ គេធ្វើបណ្តើរនិយាយលេងជាមួយMingបណ្តើរ
"អ្នកប្រុសតូចហេតុអីក៍ថ្ងៃនេះចង់មករៀនធ្វើនំខេតទៅវិញ??"Mingគេក៍បានសួរឡើងទាំងឆ្ងល់ណាស់
"ថ្ងៃនេះជាថ្ងៃកំណើររបស់Geminiខ្ញុំត្រូវតែរៀបចំនំមួយសម្រាប់គេ"Fourthនិយាយទាំងញញឹម
"ហេតុអ្វីអ្នកប្រុសតូចយកចិត្តទុកដាក់លើលោកប្រុសម្លេះទាំងដែល គាត់មិនដែលខ្វល់ពីអារម្មណ៍របស់អ្នកប្រុសសូម្បីតែម្តង"Mingនិយាយឡើង
Fourthគេបានញញឹមហើយក៍និយាយឡើង
"ទោះគាត់មិនដែលធ្វើល្អជាមួយខ្ញុំក៍គាត់នៅតែជាបងប្រុសរបស់ខ្ញុំហើយណាមួយពួកយើងក៍រៀបការជាមួយគ្នាដែល ខ្ញុំត្រូវតែមើលថែរគាត់ចឹងហើយ បើនៅតែខឹងគ្នាទៅវិញទៅមកចឹងពេលណាទើបមានសេចក្តីសុខទៅ"Fourthនិយាយដើម្បីអោយMingបានយល់តែគេមិនបានដឹងឡើយថាមានគេកំពុងថតសកម្មភាពរបស់គេអោយGeminiមើលទេ
ចំណែកGeminiវិញអង្គុយមើលទាំងអារម្មណ៍ពិបាកស្មានខ្លាំងមែនទែនគេមិនដឹងថាខ្លួនឯងយ៉ាងមិចទេអីឡូវនេះ ពេលខ្លះគេបែរជាមានអារម្មណ៍ជាមួយFourthគេខ្លះគេបែរជាស្អប់Fourth
កុំពុងអង្គុយមើលសុខៗMinគេក៍បានដើរចូរមក
"ចាហ្វាយ"MinនិយាយឡើងGeminiគេក៍បានបិទវីដីអូហើយមើលទៅកាន់Min
"មានការអី?!"Gemini
"ចាហ្វាយពិតជាចង់អោយអ្នកនាងJiyaទៅនៅជាមួយពិតមែនឬ?!"Min
"មែនហើយ"Gemini
"បើឱ្យអ្នកនាងJiyaទៅនៅជាមួយចុះអ្នកប្រុសFourthនោះចៅហ្វាយគិតយ៉ាងម៉េចទៅ?!"Minគេនិយាយឡើងព្រោះថាគេមានអារម្មណ៍ថាធ្វើនេះដូចជាហួសហេតុពេក។
"ហេតុអីត្រូវខ្វល់ពីគេគេគ្មានអ្វីសំខាន់សម្រាប់ឲ្យយើងខ្វះខ្វាយទេ"Gemini
"ប៉ុន្តែអ្នកប្រុសFourthជាប្រពន្ធរបស់ចៅហ្វាយណា"Min
"ត្រូវហើយគេជាប្រពន្ធរបស់យើងប៉ុន្តែជាប្រពន្ធដែលយើងមិនដែលទទួលស្គាល់"Gemini
Minនៅពេលដែលឮបែបហ្នឹងហើយគេពិតជាហួសចិត្តមែនទែន។
ប៉ុន្តែគេក៏គ្មានសិទ្ធិនិយាយអ្វីដែរព្រោះទាំងនេះវាគឺជារឿងរបស់ចៅហ្វាយនាយ
បន្ទាប់មកMinគេក៏បានដើរចេញទៅក្រៅបាត់ទៅព្រោះគេមិនដឹងថានៅនិយាយអ្វីទៀតទេបើនិយាយទៅGeminiអត់មានខ្វល់ផងហ្នឹង
នៅពេលMinចេញទៅគេក៏មានអារម្មណ៍ថាគេធ្វើហួសហេតុពេកដែរប៉ុន្តែគេបានសន្យារួចហើយគេមិនអាចក្រឡាស់ពាក្យសំដីបានទេ។
មិនយូរប៉ុន្មានពេលល្ងាចក៏បានចូលមកដល់ Jiyaនាងក៏បានទៅរកGeminiដល់ក្រុមហ៊ុនតែម្ដងហើយថែមទាំងរៀបចំអីវ៉ាន់រូតរាល់ថែមទៀត។
"តើបងចប់ការងារហើយមែនទេ??"Jiyaនាងចូលទៅដល់នាងក៏បាននិយាយឡើង។
"រួចហើយ អូនរៀបចំអីវ៉ាន់ហើយមែនទេ?"Geminiគេក៏បានសួរត្រឡប់ទៅវិញ
"ចាស៎!"Jiyaញញឹមមុខឡើងរិកដូចគ្រាប់ជីហើយ
ពួកគេទាំងពីរនាក់ក៏បាននាំគ្នាចេញដំណើរទៅផ្ទះរបស់Gemini ទោះបីជាការសម្រេចចិត្តមួយនេះGeminiមានអារម្មណ៍ថាខុសឆ្គងបន្តិចក៏ដោយប៉ុន្តែគេនៅតែធ្វើ។
បន្តិចក្រោយមកពួកគេទាំងពីរនាក់ក៏បានទៅដល់
Fourthដែលនៅក្នុងផ្ទះនៅពេលដែលឮសំឡេងឡានហើយគេក៏បានរត់ចេញទៅឈរចាំ ព្រោះថ្ងៃនេះគេបានរៀបចំថ្ងៃកំណើតឲ្យGemini
គ្រាន់តែGeminiដើរចូលមកភ្លាមទឹកមុខញញឹមរបស់Fourthប្រែជាធ្លាក់ចុះភ្លាមៗ
GeminiនៅពេលដែលឃើញFourthឈរកាន់នំបែបហ្នឹងទើបគេនឹកឃើញថាថ្ងៃនេះគឺជាថ្ងៃកំណើតរបស់គេ។
"បងមកវិញហើយមែនទេ?! ខ្ញុំរៀបចំសម្រាប់បង។"Fourthនិយាយព្រមទាំងឪ្យនំទៅកាន់Gemini
"ពុទ្ធោថ្ងៃនេះគឺជាថ្ងៃកំណើតរបស់បងមែនទេ ចំមែនហើយហេតុអីក៏ខ្ញុំមិនដឹងអញ្ចឹង"Jiyaនិយាយទាំងទឹកមុខគួរឱ្យចង់ទះតែម្ដង។ហើយគេក៏បានលូកដៃទៅយកនំខេតពីដៃរបស់Fourth កាន់អោយGeminiទៅវិញ
Fourthឃើញបែបហ្នឹងគេក៏មិនបាននិយាយអ្វីដែរពេលនេះគឺគេគាំងនិងអ្វីដែលគេឃើញតែម្ដង។គេមិនទាន់ដឹងនោះទេថាJiyaជាអ្នកណាប៉ុន្តែគេមានអារម្មណ៍ដឹងមុនបាត់ទៅហើយថានឹងមានរឿងអ្វីកើតឡើង
"សុំទោសអ្នកនាងនំមួយនេះអ្នកប្រុសតូចធ្វើសម្រាប់លោកប្រុសនោះទេ"Mingនាងក៏បាននិយាយឡើង
"អរ៎....ពិតមែនហ្ន៎ យើងសុំញ៉ាំបន្តិចណា៎"Jiyaនិយាយហើយនាងក៏បានយកញ៉ាំបន្តិចទៅ
"អេ៎.."Ming
"មិនអីនោះទេអោយនាងញុំាទៅ"Fourthនិយាយហើយគេក៏បានដើរទៅអង្គុយ។
"រីករាយថ្ងៃកំណើតណា៎"Jiyaនិយាយទាំងធ្វើចរិកញិកញក់
"អរគុណអូនហើយ"Geminiគេក៏បានតបទៅវិញទាំងញញឹម។
"នេះលោកប្រុសកើតអីហ្នឹងអ្នកប្រើតូចកំពុងធ្វើអោយមិនអរគុណអ្នកប្រុសតូចទេបែរជាអរគុណអ្នកផ្សេងទៅវិញ"Mingនាងនិយាយឡើងតិចៗនៅក្បែរFourth
"មិនអីនោះទេ យើងគ្រាន់តែចង់ធ្វើឲ្យគាត់តែប៉ុណ្ណោះ"Fourthគេនិយាយបានទៅមាត់នោះទេប៉ុន្តែគេឡើងចង់យំទៅហើយ
បន្ទាប់មកពួកគេទាំងបីនាក់ក៏បានអង្គុយតុជុំគ្នា ដើម្បីហូបអាហារពេលល្ងាច កំពុងតែហូបសុខៗJiyaនាងក៏បាននិយាយឡើង
"បងGemយប់នេះអូនគេងជាមួយបងណា"Jiyaនាងបាននិយាយឡើង
"បានតា៎!!"Geminiគេតបទៅវិញ
"បើអោយនាងគេងជាមួយបងចុះខ្ញុំទៅគេងនៅណា??"Fourthគេនិយាយឡើង
"មើលទៅប្រហែលជា គេមិនចង់ឲ្យខ្ញុំគេងជាមួយបងនោះទេ"Jiyaនាងនិយាយទាំងទឹកមុខកំសត់
"មិនអីទេយប់នេះអូនទៅគេងជាមួយបងចុះ"Geminiនិយាយចប់គេក៏បានងាកទៅមើលមុខFourth
"បន្ទប់មានច្រើនណាស់មិនខ្វះកន្លែងដេកទេ"Gemini
"អញ្ចឹងបងក៏នាំនាងទៅគេបន្ទប់ផ្សេងទៅ បន្ទប់ខ្ញុំខ្ញុំត្រូវតែគេងនៅទីនោះ"Fourth
"បើអើយនាងតែមួយយប់ឯងមិនព្រមនោះ អញ្ចឹងឱ្យនាងទៅគេងជាមួយយើងរហូតទៅឯងទៅគេងបន្ទប់ផ្សេង"Geminiនិយាយចប់គេក៏បានកាន់ដៃJiyaចូលទៅក្នុងបន្ទប់បាត់ទៅ
"ហ៊ើយ លោកប្រុសពិតជាហួសហេតុពេកហើយណា នេះអ្នកប្រុសតូចជាងប្រពន្ធគាត់ទាំងមូលគាត់បានជាធ្វើបែបហ្នឹង"Mingនាងនិយាយទាំងទឹកមុខចង់ស៊ីសាច់តែម្ដង។បន្ទាប់មកនាងក៏បាននិយាយបន្ត។
"មិនអីនោះទេអ្នកប្រុសតូចអញ្ចឹងខ្ញុំរៀបចំបន្ទប់មួយឲ្យអ្នកប្រុសទៅចុះ។"Mingនិយាយរួចនាងក៏បានដើរទៅរៀបចំបន្ទប់។
Fourthគេនៅតែមិននិយាយអ្វីទាំងអស់ គេសឹងតែមិននឹកស្មាមថាGeminiហ៊ានធ្វើដល់ថ្នាក់នឹង
+ចំណែកឯងនៅក្នុងបន្ទប់វិញ
"បងធ្វើបែបនេះគាត់មិនខឹងទេមែនទេ??"Jiyaនាងបានសួរឡើង
"គេគ្មានសិទ្ធិអីត្រូវខឹងបងនោះទេ "Geminiក៏បានឆ្លើយតបទៅវិញ
"អូនគ្រាន់តែខ្លាចថា គេខឹងបង"Jiya
"អូនមិនបាច់ខ្លាចអ្វីទាំងអស់ អូននៅទីនេះឲ្យតែសប្បាយចិត្តចុះ"Geminiនិយាយព្រមទាំងឱបJiya
ពេលនោះស្រាប់តែមានអ្នកខលមករកGeminiគេក៏បានទទួល
"Hello "Gemini
"ចៅហ្វាយពេលនេះក្រុមហ៊ុនយើងមានរឿងជាបន្ទាន់ សូមចៅហ្វាយមកក្រុមហ៊ុនឥឡូវនេះ"Minបាននិយាយឡើង
"តើមានរឿងអ្វីទៅ?!"Gemini
"គឺក្រុមហ៊ុនមួយចំណែកបានដកភាគហ៊ុនចេញពីយើងហើយ"Min
"ហេតុអីទៅ មុននឹងចុះភាគហ៊ុនក្រែងនិយាយគ្នាច្បាស់លាស់ហើយមែនទេ!"Geminiគេនិយាយទាំងមិនយល់
"ខ្ញុំក៏មិនដឹងដែរចៅហ្វាយចៅហ្វាយមកមើលខ្លួនឯងទៅ"Minនិយាយរួចប្រព័ន្ធទូរសព្ទក៏បានផ្ដាច់បាត់ទៅ
"Jiyaអូននៅទីនេះសិនហើយណាបងមានការទៅមើលក្រុមហ៊ុនបន្តិច"Gemini
"ចា៎"Jiya
បន្ទាប់មកGeminiគេក៏បានចេញទៅបាត់ទៅ
FourthនឹងMingកំពុងតែអង្គុយនិយាយគ្នាសុខៗស្រាប់តែសំលៀកបំពាក់នឹងអីវ៉ាន់ផ្សេងៗរបស់Fourthធ្លាក់ចុះមកតែម្ដង។
គឺគ្មានស្អីនោះទេក្រៅពីJiyaនាងជាអ្នកទំនាក់ចុះមក
"នាងកំពុងធ្វើអីហ្នឹង?!?"Fourthគេក៏បានស្រែកឡើង
"សុំទោសណាចៃដន្យអីខ្ញុំឃើញអីវ៉ាន់ឯងនៅក្នុងបន្ទប់បងGemច្រើនពេកគ្មានកន្លែងសម្រាប់យើងដាក់អីវ៉ាន់ទើបយើងយកចោល"Jiyaនាងនិយាយឡើង
"នែ៎!!នាងដូចជាហួសហេតុពេកហើយណា"Mingនាងក៏បាននិយាយឡើងដូចគ្នា
"បិទមាត់ទៅនាងត្រឹមតែជាកញ្ចះគេតែប៉ុណ្ណោះកុំចេះដឹងរឿងចៅហ្វាយ"Jiya
"នាងទេតែត្រូវបិទមាត់នោះនេះជាអ្នកណាមានសិទ្ធិអីមកធ្វើបែបនេះ"Fourthគេក៏បានតបទៅវិញ
"ក៏ក្នុងនាមជាអនាគតប្រពន្ធរបស់ប្ដីឯងហ្នឹងហើយ"Jiyaនិយាយហើយនាងក៏នៅតែបន្តទម្លាក់អីវ៉ាន់ចុះមកទៀត Fourthនៅពេលឮបែបហ្នឹងគេសឹងតែប្រេះបេះដូងជាពីរទៅហើយ នៅពេលដែលរួចហើយJiyaនាងក៏បានដែរចូលទៅក្នុងបន្ទប់វិញ។
"នាងនេះហួសហេតុពេកហើយ"Mingនិយាយប្រុងនិងដើរទៅប៉ុន្តែក៏ត្រូវFourthចាប់ជាប់
"មិនបាច់ទៅនាំតែមានរឿងនោះទេ"Fourthគេនិយាយឡើង
"ប៉ុន្តែអ្នកប្រុសតូចមើលចរិតនាងហ្នឹងចុះ វាមិនគោរពអ្នកប្រុសទៅសូម្បីតែបន្តិច"Mingនាងពេលនេះគឺក្តៅតែម្ដង។
"នាងមិនបាច់ទៅរករឿងគេនោះទេ ជួយរៀបចំអីវ៉ាន់ទៅដាក់ក្នុងបន្ទប់ថ្មីយើងទៅ"Fourth
Mingឮបែបហ្នឹងហើយគេក៏បានដកដង្ហើមធំបន្តិចដើម្បីឲ្យធូរទ្រូង បន្ទាប់មកគេក៏បានទៅយកអីវ៉ាន់ដែលធ្លាក់ចុះមកទេដាក់បន្ទប់របស់Fourth Fourthគេក៏បានជួយដូចគ្នា

Thank you for reading 💗😊 please waiting for next Episode 🙏

ភ្លើងស្នេហ៍ ភ្លើងគំនុំ (END👌)Where stories live. Discover now