Ep3(ទោះជាគេចក៍មិនបាន)

324 40 3
                                    

បន្ទាប់ពីកម្មវិធីនៅសាលាចប់ពួកគេទាំង4អ្នកក៍ត្រឡប់មកផ្ទះវិញ ពេលចូលមកដល់គឺថាម្នាក់ៗមិននិយាយអីទេពួកគេក៍ទៅអង្គុយលើសាឡុងទល់មុខគ្នា
"សម្រេចថាឯងចង់រៀបការជាមួយFourthពិតមែន?!"លោកKongក៍បានសួរឡើង
"មែនហើយ"Geminiគឺគេនិយាយទាំងមិនទាក់ទើសោះតែម្តង
"រៀបការបានយ៉ាងមិចទៅFourthក៍ជាប្រុសដូចគ្នាហើយណាមួយពួកឯងក៍ជាបងប្អូននឹងគ្នាបើរៀបការដូចជាមិនសម"អ្នកស្រីpimនិយាយទាំងមិនយល់
"ហើយវាទាស់ត្រង់ណាទៅអ្នកមីង ទោះFourthជាមនុស្សប្រុសតែគេក៍ដូចជាមនុស្សស្រីស្រាប់ទៅហើយមុខមាត់គេស្អាត់ជាងស្រីទៅទៀត ហើយទោះជាពួកយើងជាបងប្អូនតែមិនមែនបងប្អូនបង្កើតឯណា"GeminiគឺនិយាយយកៗទាំងមិនសួរFourthសូម្បីបន្តិច
លោកKongគាត់ក៍ងាក់ទៅមើលFourthដែលមិននិយាយស្តី
"ប៉ាមិនថាអ្វីទេ បើFourthព្រមប៉ាក៍ព្រម"លោកKongនិយាយឡើងGeminiគេក៍បានមើលទៅមុខFourthដូចគ្នាទាំងក្រសែភ្នែកមើលមិនយល់ថាចង់យ៉ាងមិចអោយប្រាកដទៅ
Fourthគេគិតបន្តិចមុននឹងឆ្លើយតប
"ខ្ញុំ.....ខ្ញុំព្រម"Fourthគេពិតជាបានយល់ព្រមពិតមែនតែទឹកមុខរបស់គេបានបញ្ចាក់ទៅហើយថានឹងមានរឿងអ្វីកើតឡើងហើយណាមួយបើគេមិនព្រមគេដឹងច្បាស់ណាស់ថាGeminiប្រាកដជាធ្វើអោយម៉ាក់របស់គេពិបាក់ជាមិនខានដូច្នេះហើយមានតែធ្វើបែបនឹង
"បើពួកឯងទាំងពីរគិតបែបនឹងហើយពួកយើងក៍មិនថាអ្វីដែលចាំពួកយើងរៀបចំអោយទៅចុះ"លោកKongនិយាយហើយក៍បានដឹងដៃអ្នកជាប្រពន្ធទៅខាងលើបាត់ទៅ
"ហេតុអីក៍ព្រមងាយម្លេស??"Geminiបានសួរទៅកាន់Fourth
"ក្រែងបងចង់បានបែបហ្នឹងមែនទេចាប់ពីពេលនេះទៅបងចង់បានអ្វីខ្ញុំធ្វើតាមទាំងអស់ ខ្ញុំនឹងលុបលាងកំហុសដែលម៉ាក់ខ្ញុំធ្វើដាក់បង"Fourth
"ពិតមែនហេស៎?!"Geminiសួរព្រមទាំងលើកចិញ្ចឹមបន្តិច។
Fourthគេមិនបាននិយាយអ្វីនោះទេគេបានត្រឹមតែសម្លឹងមើលមុខGeminiតែប៉ុណ្ណោះ
"អញ្ចឹងឯងឱ្យជីវិតឯងមកយើងមក"Geminiនិយាយទាំងមុខស្មើ Fourthគេមិនទាន់បានតបអ្វីផងGeminគេក៍បានសើចឡើងតិចៗ ហើយក៏និយាយត
"ការឈឺចាប់មិនបានសងដោយជីវិតនោះទេ ការឈឺចាប់គឺសងដោយការឈឺចាប់"Geminiនិយាយហើយគេក៍ងើបដើរទៅបន្ទប់របស់គេទាំងរីករាយបាត់ទៅខុសពីអ្នកដែលអង្គុយលើសាឡុងនេះវិញ គេដឹងច្បាស់ណាស់ថានឹងជួបរឿងអ្វី តែគេនៅតែទទួលយកព្រោះជាកម្ម
+ពេលយប់នៅក្នុងបន្ទប់របស់Fourth ពេលនេះគេកំពុងតែអង្គុយពិបាក់ចិត្តរឿងរៀបការ ពេលនោះម៉ាក់របស់គេក៍បានដើរចូលមក ទឹកមុខដែលក្រៀមស្រពោនមុននេះក៏បានរីកវិញភ្លាមៗ
"ម៉ាក់ថ្មើរនេះហើយម៉ាក់មិនទាន់គេងទៀត ហេតុក៏នៅយប់ជ្រៅម៉្លេះ?!"Fourthគេសួរទៅម្ដាយទាំងញញឹម
"Fourthតើកូនសម្រេចចិត្តហើយមែនទេថានឹងរៀបការ,!"អ្នកស្រីpimបានសួរឡើង
ដែលធ្វើអោយFourthដាក់ទឹកមុខបន្តិចតែក៍ញញឹមឡើងវិញ
"មែនហើយម៉ាក់កូនស្រឡាញ់គាត់ណាស់"Fourth
"ម៉ាក់មិនហាមកូនទេបើកូនស្រឡាញ់ហើយនោះ តែម៉ាក់គ្រាន់តែឆ្ងល់ថាហេតុអីក៍គេចង់រៀបការលឿនហើយភ្លាមៗបែបនេះ!"អ្នកស្រីpim
"ម៉ាក់ៗមិនបាច់បារម្ហទេ គេល្អចំពោះកូនណាស់តែងតែមើលថែរកូនជានិច្ចម៉ាក់ក៍ដឹងដែលតើម៉ាក់ទៅបារម្ហរឿងអីទៅ"Fourthគេនិយាយព្រមទាំងរក្សាស្នាមញញឹមដដែល
"មិនអីទេចឹងកូនឆាប់សម្រាក់ចុះម៉ាក់ទៅវិញហើយ"អ្នកស្រីpimនិយាយព្រមទាំងយកដៃទៅអង្អែលក្បាលFourthបន្តិចហើយក៍ត្រឡប់ទៅបន្ទប់វិញបាត់ទៅ
Fourthក៍បានដកដង្ហើមធំបន្តិចអោយធូរអារម្មណ៍អោយអស់
នៅឯងបន្ទប់Geminiវិញ Geminiគេកំពុងមើលរូបថតមួយសន្លឹកដែលមានម៉ាក់ប៉ារបស់គេហើយនឹងគេកាលនៅពីក្មេងនឹងឯង
"ម៉ាក់កូននឹងមិនលើកលែងអោយគេជាដាច់ខាតគេត្រូវតែសងកូនវិញគុណនឹង10 កូននឹងធ្វើអោយគេរស់ក៍មិនបានស្លាប់ក៍មិនបានអោយសមនឹងតម្លៃដែលគេធ្វើដាក់កូន"Geminiគេពោលឡើងតឹចៗយ៉ាងណាគំនុំមួយនេះត្រូវតែសងមកវិញអោយបាន
+ពេលយប់ក៍បានរំលងផុតទៅពេលព្រឹកក៍បានចូលមកដល់
"ប៉ាម៉ាក់ថ្ងៃនេះកូនមិនបានញុំាបាយទេកូនប្រញាប់ទៅក្រៅបន្តិច"Fourthដើរចុះពីលើភ្លាមគឺសម្តៅទៅរកឡានភ្លែមតែម្តង
រកតែអ្នកស្រីpimនឹងលោកKongនិយាយតបមិនទាន់
"កូននេះប្រញាប់ទៅណាទាំងព្រឹក"អ្នកស្រីpimនិយាយព្រមទាំងញញឹមតឹចៗ
Geminiដែលអង្គុយនៅទីនោះបានតាមមើលFourthរហូតផុតកន្ទុយភ្នែកតែម្តងមិនដឹងជាមើលអីមើលណាស់ណាទេ
(ទៅណា)Geminiគេពោលម្នាក់ឯងក្នុងចិត្ត
"Gemឆាប់ញុំាទៅថ្ងៃនេះប៉ានឹងនាំកូនទៅបង្ហាញ់មុខក្នុងក្រុមហ៊ុនដើម្បីផ្ទេរដំណែងអោយកូន"លោកKongនិយាយទៅកាន់Gemini
"បាទប៉ា"Geminiនិយាយហើយក៍ចាប់ផ្តើមញុំា
យើងមកមើលFourthវិញគេមិនបានទៅណាទេគឺគេបានជួបជាមួយមិត្តរបស់គេនឹងឯងដែលមានjulyនឹងCan គ្រាន់មកដល់ភ្លាមអង្គុយបុិបមុខស្អុយតែម្តង
"Fourthមានអីមែនទេមុខអត់អំណោយទានសោះ"julyនិយាយឡើងនៅពេលដែលឃើញទឹកមុខរបស់Fourthមិនស្រស់បោះសោះ
"យើងមានរឿងចង់ប្រាប់ពួកឯង"Fourthគេនិយាយឡើង
"មានរឿងអី!?"Can
"គឺយើងជិតរៀបការហើយ"Fourthនិយាយឡើង
"រៀបការ!!"Canនឹងjulyនិយាយទាំងបើកភ្នែកធំៗនឹកស្មានមិនដល់ម៉ងហាស៎
Fourthនៅពេលដែលឃើញពួកគេបែបហ្នឹងគេក៏មិនបាននិយាយអីទៀតដែរគេបានត្រឹមតែងក់ក្បាលបន្តិចដើម្បីបញ្ជាក់ថាវាជាការពិត។
"ហេតុអីក៏ឯងប្រញាប់យ៉ាងនេះពួកយើងទើបតែរៀនចប់ទេណា"july
"នេះហើយជាបញ្ហាដែលយើងមិនសប្បាយចិត្ត"Fourth
"ហើយឯងរៀបការជាមួយអ្នកណាទៅពួកយើងស្គាល់ដែរទេ!?"Canគេក៏បានសួរនិយាយទៅអាប៉ិហ្នឹងគឺពូកែអាខាងចេះដឹងរឿងគេតែម្ដង។
"គឺGemini"Fourth
"Gemini!!"និយាយទៅពីរនាក់ហ្នឹងប៉ិនអាខោនភ្ញាក់ផ្អើល
"ក្រែង ឯងជាបងប្អូននៅគ្នាហី!,?"july
អ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេហេតុអីjulyដឹងថាFourthនឹងGeminiជាបងប្អូននឹងគ្នាដោយសារតែFourthបានប្រាប់គេនឹងCanហើយពួកគេក៍សន្យាថានឹងមិនប្រាប់អ្នកណាទេ
"យើងក៍មិនយល់ដូចគ្នាថាគេគិតអីប៉ុន្តែយើងក៍មិនអាចប្រកែកបានដូចគ្នា"Fourth
"មិនអីទេ យើងយល់ហើយឯងកុំពិបាកចិត្តពេកអីវាមិនអីទេ"julyនិយាយនឹងទះស្មាFourthតឹចៗដោយផ្តល់កម្លាំងចិត្ត
ពេលនោះស្រាប់តែទូរសព្ទរបស់Fourthមានអ្នកផ្ញើរសារមកទើបគេចូលមើលមិនដឹងថាអ្នកណាជាអ្នកសារមកទេ
"ពួកឯងយើងសុំទៅវិញមុនហើយណា"Fourthនិយាយហើយក៍រត់ទៅបាត់រកតែពីរអ្នកដែលអង្គុយនៅនឹងតុឆ្លើយតបមិនទាន់
"វាទៅណាវានឹង?!"julyគេពោលតឹចៗតែក៍ធ្វើអោយCanលឺទើបគេតប
"ឯងសួរយើងហ៎!?"Canសួរនឹងចង្អុលខ្លួនឯង
"ទីនេះមានតែយើងនឹងឯងបើយើងមិនសួរឯងអោយយើងទៅសួរឆ្កែមកពីណា?"julyនិយាយឡើង
"អរ៎ យើងមិនដឹងទេ"Canឆ្លើយនឹងសើចស្ងួត
យើងមកមើលFourthវិញពេលនេះគេបានត្រឡប់មកផ្ទះហើយក៍រត់ទៅបន្ទប់Geminiភ្លាមតែម្តង
តែពេលដែលគេចូលគឺមិនបានគោះទ្វានោះទេទើបធ្វើអោយGeminiសម្លឹងមកមើលគេ
"បង បងហៅខ្ញុំមកប្រញាប់យ៉ាងនេះមានអីចង់និយាយជាមួយខ្លុំមែនទេ?"Fourthសួរឡើង
"ឯងចូលមកមិនចេះគោះទ្វាទេហេស៎ ម៉ាក់របស់ឯងបង្រៀនឯងបែបនឹងមែនទេ"Geminiគេទៅនិយាយអ្វីផ្សេងដោយមិនបានខ្វល់នឹងសំណួរដែលFourthសួរមុននេះឡើយ
"មិនមែនចឹងទេ តើអាចបងកុំនិយាយប៉ះពាល់ម៉ាក់ខ្ញុំបានទេ??"Fourthនិយាយឡើងដោយសំដីគេប៉ុន្មានម៉ាត់នេះធ្វើអោយGeminiងើបដើរទៅរកគេហើយក៍ទាញគេអោយដួលទៅលើគ្រែតែម្តង ហើយថែមទាំងឡើងទៅត្របពីលើគេទៀតផង
"បងចង់ធ្វើអី?!"Fourthគេរៀងភ្លាត់សម្លេងបន្តឹច
"ហេតុអ្វីៗយើងប៉ះពាល់ម៉ាក់ឯងមិនបាន?!?"Geminiនិយាយឡើងព្រមទាំងសម្លឹងមើលទៅមុខFourthដែលក្រសែរភ្នែកដែលគេមើលទៅFourthធ្វើអោយFourthគេចមុខចេញតែម្តង
GeminiឃើញFourthគេចមុខបែបនេះគេក៍យកដៃទាញមុខFourthអោយសម្លឹងមើលមកមុខគេវិញទៀតផង
"អ្នកណាប្រាប់អោយឯងគេចមុខពីយើង"Gemini
"បងកុំធ្វើបែបនេះបានទេ"Fourth
Geminiលឺបែបនេះហើយគេក៍ក្រោកចេញឈរយ៉ាងអស់កម្ពស់តែម្តង Fourthគេក៍បានក្រោកអង្គុយវិញ
"ល្អយើងក៍មិនចង់តាប៉ែជាមួយឯងយូរដែល ការដែលយើងហៅឯងមកនេះគឺដើម្បីនិយាយរឿងរៀបការ"Gemini
"មែនហើយខ្ញុំក៍មិនយល់ដូចគ្នាបងស្អប់ខ្ញុំហេតុអីក៍ចង់រៀបការជាមួយខ្ញុំ??"Fourthនិយាយទាំងមិនយល់
"ល្ងង់មែនគឺដើម្បីធ្វើអោយឯងឈឺជាងយើងនោះអី"Geminiនិយាយនឹងញញឹមបន្តិច
"បងៗអាក្រក់ណាស់"Fourth
"យើងនឹងអាក្រក់ជាងនឹងទៀត ប៉ុន្តែឯងកុំគិតថាអាចប្រកែកបានអោយសោះ ត្រៀមខ្លួនអាទិត្យក្រោយយើងនឹងរៀបការ"Gemini
"ហេតុអីក៍លឿនម្លេះ?!"Fourth
"មិនបាច់សួរច្រើនទេត្រៀមខ្លួនទៅ"Geminiនិយាយហើយគេក៍បានដើរចេញទៅបាត់ទាំងរីករាយ ញញឹមទងភាពឈ្នះ
"នេះគេឆ្កួតមែនទេយកការរៀបការមកលេងសើចបែបនេះ"Fourthគេនិយាយម្នាក់ឯងតិច
"តែក៍ដូចអ្វីដែលគេនិយាយនឹងហើយទោះជាចង់គេចពីការរៀបការក៍គេចមិនបានដែល មិនអីនោះទេយ៉ាងណាយើងនឹងធ្វើអោយគេកែរប្រែខ្លួនឯងអោយបាន"Fourthនិយាយទងមានទំនុកចិត្តតែថាពេលនិយាយនឹងវាស្រួលទេតែអាពេលអនុវត្តនួកបានវាពិបាក់ ចង់កែប្រែគំនិតរបស់Geminiវាពិបាក់បន្តិចហើយណាFourth

Thank you for reading 💗😊 please waiting for next Episode 🙏

ភ្លើងស្នេហ៍ ភ្លើងគំនុំ (END👌)Where stories live. Discover now