ភាគ6(ថោកទាបខ្លាំង)

360 48 4
                                    

មិនយូរប៉ុន្មានព្រឹកថ្ងៃថ្មីក៏បានចូលមកដល់Fourthគេបានបើកភ្នែកឡើង។ហើយក៏សង្ឃឹមថាGeminiហ្នឹងមកទទួលគេត្រឡប់ទៅផ្ទះវិញដូចគ្នា
គេបានរៀបចំខ្លួនឡើងរៀបរយដើម្បីចុះទៅខាងក្រោម នៅពេលដែលចុះទៅដល់ក៏ឃើញថាប៉ាម៉ាករបស់គេកំពុងរកចាំគេញ៉ាំអាហារជុំគ្នា។
"Fourthភ្ញាក់ហើយមែនទេកូនឆាប់មកញ៉ាំបាយមក"អ្នកស្រីpimនិយាយព្រមទាំងរៀបចំអាហារអោយFourth
Fourthគេក៏បានដើរទៅអង្គុយដើម្បីញ៉ាំបាយជុំគ្នា
"ម៉ាក់គ្មានអ្នកណាមកទទួលកូនទេមែនទេ??"Fourthគេក៏បានសួរឡើង
"មាន"អ្នកស្រីpimតបទៅវិញទាំងញញឹម
Fourthនៅពេលដែលឮថាមានបែបនេះគេក៏ញញឹមឡើង។
"អ្នកប្រុសតូច"Mingហៅអ្នកប្រុសតូចរបស់គេព្រមទាំងរត់មករក
"Mingនាងមកបានយ៉ាងម៉េច?!?"Fourth
"គឺខ្ញុំមកទទួលអ្នកប្រុសត្រឡប់ទៅវិញហ្នឹងណាអ្នកប្រុសមិនត្រឡប់ទៅផ្ទះពេញមួយយប់ខ្ញុំខំបារម្ភ"Ming
Fourthគេក៏មិនបាននិយាយអីទៀតដែរប៉ុន្តែទឹកមុខគឺពិបាកមើលខ្លាំងមែនទែនព្រោះគេសង្ឃឹមថាGeminiហ្នឹងមកយកគេហើយតើ
បន្ទាប់មកពួកគេក៏នាំគ្នាញ៉ាំអាហារពេលព្រឹកជុំគ្នាហើយFourthក៏បានរៀបចំខ្លួនដើម្បីត្រឡប់ទៅវិញផងដែរ។
"ម៉ាក់ប៉ាកូនទៅសិនហើយណាចាំទំនេរចាំកូនមកលេង"Fourthនិយាយព្រមទាំងអោយប៉ាម៉ាក់របស់គេ។
"ចា៎...ធ្វើដំណើរស្រួលបួលណាកូន"អ្នកស្រីpim
Fourthបន្ទាប់ពីលាប៉ាម៉ាក់រួចគេក៏បានចេញដំណើរត្រឡប់ទៅវិញផងដែរ។
+នៅក្នុងឡាន
"អ្នកប្រុសតូចប្រាប់ខ្ញុំបានទេយប់មិញមានរឿងអីទៅក្រែងយប់មិញអ្នកប្រុសតូចទៅជាមួយហ្នឹងលោកប្រុសមិនអញ្ចឹងហេតុអីក៏លោកប្រុសត្រឡប់ទៅវិញតែម្នាក់ឯងហើយអ្នកប្រុសតូចបែរជានៅផ្ទះនេះវិញ"Mingគ្នាក៍បានសួរយកសួរយកតែម្ដង។
"មិនមានអីនោះទេយប់មិញយើងគ្រាន់តែចង់មកគេងនៅទីនេះតែប៉ុណ្ណោះនាងមិនបាច់ភ័យនោះទេ"Fourth
"មិនភ័យបានយ៉ាងម៉េចទៅនេះអ្នកប្រុសតូចមិនត្រឡប់ទៅផ្ទះវិញមួយយប់ណា"Mingតបទៅវិញទាំងទឹកមុខបារម្ភ
Fourthឃើញបែបហ្នឹងគេក៏មិនបាននិយាយអីដែរគេក៏បានញញឹមបន្តិចទៅព្រោះតែចរិតរបស់Mingនេះឯង
+មិនយូរប៉ុន្មានពួកគេក៏បាននាំគ្នាត្រឡប់ទៅដល់ផ្ទះវិញ
គ្រាន់តែឈានជើងដើរចូលទៅខាងក្នុងភ្លាមក៏ឃើញGeminiអង្គុយនៅសាឡុងមើលមុខគេតែម្ដង។
"យ៉ាងម៉េចយប់មិញឯងទៅជាមួយអាចោលម្សៀតនោះវាឲ្យឯងប៉ុន្មាន??"Geminiគេនិយាយឡើងតែម្ដងដែលធ្វើឲ្យFourthគេជ្រួញចិញ្ចើមហើយក៏បានដើរទៅអង្គុយទល់មុខគេ។
"បងចង់និយាយពីស្អី??"Fourthគេក៏បានសួរឡើង។
"ឃើញមុខស្លូតៗសុភាពៗប៉ុន្តែក៏ពូកែទាក់ប្រុសដែរណ៎"Geminiនិយាយព្រមទាំងញញឹមតិចៗ
"បងចង់មានន័យថាម៉េច?"Fourth
"គឺមានន័យថាឯងពូកែទាក់ទាញចំណាប់អារម្មណ៍មនុស្សប្រុសនោះអី"Gemini
Fourthគ្រាន់តែGeminiនិយាយចប់ភ្លាមគេក៏បានទះGeminiមួយកំផ្លៀងភ្លាមតែម្ដង។
"បងគ្មានសិទ្ធមកនិយាយបែបនេះដាក់ខ្ញុំទេណា យប់មិញបងយកខ្ញុំទៅទុកចោល។ខ្ញុំមិនថាអីនោះទេប៉ុន្តែបងនៅមកនិយាយបែបនេះដែលខ្ញុំទៀតវាហួសហេតុពេកហើយណា"Fourth
Geminiគេក៏បានងាកមកចាប់កដៃរបស់Fourthយ៉ាងខ្លាំង
"យ៉ាងម៉េចយើងនិយាយមិនពិតមែនទេឯងក៏ពូកែទាក់ប្រុសហ្នឹងហើយ"Gemini
"អើ ខ្ញុំវាពូកែចាក់ប្រុសអញ្ចឹងហើយយ៉ាងម៉េចមិនពេញចិត្តបើមិនពេញចិត្តលែងគ្នាទៅ"Fourthនិយាយព្រមទាំងគ្រវាសដៃគេចេញពីរង្វង់ដៃរបស់Gemini
"ឯងកុំគិតថាយើងព្រមលែងលះជាមួយឯងឱ្យសោះ"Gemini
"បើបងមិនព្រមអញ្ចឹងបងទៅតែព្រមទទួលយកចរិតចាប់ប្រុសរបស់ខ្ញុំឲ្យបាន"Fourthនិយាយហើយក៏បានដែរទៅខាងលើបាត់ទៅ។
Geminiចេះតែរាងខឹងបន្តិចដែរ។លក្ខណៈថាធ្លាប់តែថាឲ្យគេគេមិនហ៊ានសូម្បីតែមើលមុខរបស់គេប៉ុន្តែមើលពេលនេះចុះថាឲ្យមួយម៉ាត់តបមកវិញដប់ម៉ាត់ឯណោះ
Geminiគេក៏បានដើរទៅតាមចូលទៅដល់ក្នុងបន្ទប់
"យ៉ាងម៉េចមិនពេញចិត្តនៅអ្វីខ្ញុំនិយាយមែនទេ??"Fourthគេក៏និយាយឡើង
"ទ្រាំមិនបានដល់ថ្នាក់ចេញចរិតពិតហើយមែនទេ?"Gemini
"ចរិកពិតចរិកក្លែងក្លាយស្អីទៅចរិតខ្ញុំតែប៉ុណ្ណឹង"Fourth
"ល្អចាប់ពីថ្ងៃនេះទៅឯងកុំសង្ឃឹមថាចេញពីផ្ទះនេះបានសូម្បីតែមួយជំហ៊ានឲ្យសោះ យើងនឹងឱ្យគេតាមមើលឯងឲ្យជាប់"Gemini
"អញ្ចឹងបងក៏ធ្វើទៅបើបងគិតថាអាចឃាត់ខ្ញុំបាន"Fourthគេតបទៅវិញលក្ខណៈថាពេលនេះគេលែងគោរពគេលែងអីទៀតហើយធ្វើបាបគេដល់ថ្នាក់នេះហើយឲ្យគេគោរពទៀតបានយ៉ាងម៉េចទៅ
Geminiនៅពេលដែលឮបែបហ្នឹងគេក៏ស្ទុះទៅចាប់មុខរបស់Fourthតែម្ដង
"កុំមកសំឡេងខ្លាំងដាក់យើងណាឯងត្រូវចាំថាឯងមិនអាចឈ្នះយើងបានទេត្រូវចាំក្នុងខួរឯងផង"Geminiនិយាយហើយក៏បានរុញFourthឱ្យដួលទៅនឹងឥដ្ធទៀតផង។ហើយគេក៏បានដើរចេញទៅបាត់ទាំងខឹងទៅ។
Fourthយើងវិញនិយាយខ្លាំងៗនោះទេ។ប៉ុន្តែនៅពេលដែលឃើញGeminiចេញទៅបាត់គេសឹងតែយំទៅហើយ។
ហើយគេក៏ក៍បានក្រោកឈរឡើងវិញហើយក៏សម្រួលឥរិយាបថចុះទៅខាងក្រោម
"អ្នកប្រុសតូចអ្នកប្រុសតូចមិនអីទេមែនទេ??"Mingក៏បានរត់ទៅសួរភ្លាមនៅពេលដែលឃើញFourthដើរចុះមកខាងក្រោម
"យើងមិនអីនោះទេ"Fourth
"អ្នកប្រុសតូចមិនអីយ៉ាងម៉េចទៅមុននេះខ្ញុំឃើញលោកប្រុសខឹងខ្លាំងណាស់ តើអ្នកប្រុសតូចនៅទ្រាំធ្វើអីទៅហេតុអីក៏មិនលែងលះគ្នា"Mingនិយាយតាមទឹកមុខបារម្ភ
"រឿងគឺវាវែងឆ្ងាយខ្លាំងណាស់យើងមិនអាចលែងលះជាមួយគេបាននោះទេ ជាតិនេះចាត់ទុកថាវាជាកម្មរបស់យើងទៅចុះ"Fourth
"មិនអីទេណាអ្នកប្រុសតូចខ្ញុំសន្យាថានឹងចាំមើលថែអ្នកប្រុសតូចឲ្យដល់ទីបំផុត"Ming
"អរគុណឯងច្រើនហើយ"Fourth
យើងនាំគ្នាក្រឡេកទៅមើលGeminiវិញគឺពេលនេះគេបានមកដល់ក្រុមហ៊ុនហើយមកដល់ទាំងខឹងតែម្ដង គឺអារម្មណ៍របស់គេគឺនៅដិតជាប់ហ្នឹងFourthគ្រប់ពាក្យសម្ដីគ្រប់កាយវិការបស់Fourthគឺធ្វើអោយអារម្មណ៍គេមិនស្ងប់នោះទេ
"Minឆាប់ឱ្យគេទៅតាមមើល Fourthមិនឱ្យដាច់ពីកាសែរភ្នែកជាដាច់ខាត"Geminiនិយាយឡើង
"បាទចាហាយ"Minនិយាយហើយគេក៏បានដើរតែបាត់ទៅ។
"ឯងចាំមើលចុះមិនថាឯងទៅជាយ៉ាងណាទេយើងក៏មិនដោះលែងឯងដូចគ្នា"Geminiនិយាយតិចៗម្នាក់ឯង
កំពុងតែនិយាយម្នាក់ឯងសុខៗJiyaនាងក៏បានដើរចូលមក
"បងGem"Jiyaនិយាយព្រមទាំងដើរទៅជិតGemini
"Jiyaអូនមករកបងមានការអីមែនទេ??"Geminiសួរឡើង
"តើបងទំនេរដែរទេថ្ងៃនេះអូនចង់នាំបងទៅញ៉ាំបាយ"Jiyaនិយាយព្រមទាំងញញឹមបែបចរិតក្មេងតូចតែម្ដង។
"បងទំនេរតា៎ យើងទៅតែម្ដងទៅ"Gemini
បន្ទាប់មកពួកគេទាំងពីរនាក់ក៏បាននាំគ្នាដើរចេញទៅខាងក្រៅដើម្បីទៅរកកន្លែងញ៉ាំអីជុំគ្នា។
+នៅក្នុងឡាន
"បងGemពេលណាបងនាំអូនទៅនៅជាមួយបងទៅ??"Jiyaនាងនិយាយព្រមទាំងអោបដៃGemini
"អូនកុំប្រញាប់ពេកអីបងគុំតែនាំអូនទៅនៅជាមួយទេ"Geminiនិយាយព្រមទាំងយកដៃទៅអង្អែលក្បាលរបស់Jiya
"ពេលណាទៅអូនចាំយូរហើយណាបងសន្យាជាមួយអូនច្រើនដល់ហើយថានាំអូនទៅ"Jiyaនិយាយព្រមទាំងធ្វើជាងរ
"អូនកុំខឹងអីណា អាទិត្យក្រោយបងនឹងនាំអូនទៅ"Gemini
"ក៏បានអូននឹងចាំប៉ុន្តែបើបងនាំអូនទៅនៅជាមួយបែបនេះចុះ...."Jiyaគ្នានិយាយបែបបន្លាយសំឡេង
"អូនមិនបាច់បារម្ភទេគ្មានអ្នកណាហ៊ានធ្វើអីអូននោះទេ"Geminiគេក៏បាននិយាយការព្រោះគេដឹងហើយថាJiyaចង់និយាយពីអី
"អូនគ្រាន់តែខ្លាចនៅពេលដែលអូនទៅនៅផ្ទះបងហើយនៅពេលដែលបងទៅធ្វើការបាត់នោះខ្លាចគេធ្វើបាបអូន"Jiyaនាងនិយាយធ្វើចរិតឡើងដូចក្មេងតូចហ្មង
"អូនមិនបាច់បារម្ភនោះទេគេហ៊ានប៉ះអូនតែបន្តិចជីវិតរបស់គេគឺនៅក្នុងដៃបងហើយ"Geminiនិយាយទាំងញញឹម
"អូនមិនជឿបងឯងទេ"Jiya
"អូនក៏ដឹងដែរថាបងមិនដែលស្រឡាញ់គេនោះទេ ការដែលបងរៀបការជាមួយគេគឺដើម្បីសងសឹកតែប៉ុណ្ណោះ"Gemini
"ហើយពេលណាបងសងសឹករួចទៅអូនមិនចង់ទៅនៅផ្ទះបងក្នុងនាមជាអ្នកបំបែកបំបាក់គេនោះទេ។"Jiya
(មិនចង់ធ្វើជាអ្នកបំបែកបំបាក់គេតែដឹងថាគេមានប្រពន្ធហើយនៅទាក់ទងជាមួយគេទៀត🙁)
"អូនទៅនៅក្នុងផ្ទះបងក្នុងនាមជាប្រពន្ធរបស់បង គ្មានអ្នកណាហ៊ាននិយាយអីឲ្យអូនទេ"Gemini
Jiyaនាងក៏ញញឹមឡើង
"អូនជឿបងក៏បាន"Jiya
បន្ទាប់មកពួកគេទាំងពីរនាក់ក៏បានទៅដល់កន្លែង ញ៉ាំអាហារ
នៅពេលដែលពួកគេដើរទៅដល់បុគ្គលិកក៏បានដើរមកសួរនាំ
"អ្នកប្រុសហើយនិងអ្នកនាងចង់ពិសាអ្វីដែរចា៎!?"បុគ្គលិកស្រីម្នាក់ក៏បានដើរទៅសួរ
"បងជាអ្នកកម្មង់ទៅអូនញ៉ាំអីក៏បានដែរ?!"Jiya
Geminiក៍ញញឹមហើយនិងកម្មង់អាហារ ដោយគេមិនដឹងទេថាទីនេះមានអ្នកកំពុងមើលមកពួកគេទាំងពីរនាក់ នោះគ្មានអ្នកណានោះទេក្រៅពីCanនឹងjulyយើងហ្នឹងហើយ
"Geminiហេតុអីក៏គេមកញ៉ាំអីជាមួយស្រីផ្សេងបែបនេះ?!"Can
"ពិតជាថោកទាបខ្លាំងណាស់ "julyនិយាយហើយគេក៏បានក្រោកឈរឡើងគ្រាន់តែដើរទៅរកGemini
"អាមនុស្សថោកទាប"julyនិយាយព្រមទាំងទះGeminiមួយដៃទៀតផង
"នាងធ្វើអីហ្នឹង?!"Jiyaនាងក៏បានក្រោកឈរឡើង
"បិទមាត់ទៅ នាងស្រីអត់កេរ្តិ៍ខ្មាស់"july
"julyបានហើយ"Canគេក៏បានព្យាយាមឃាត់ផងដែរ។ប៉ុន្តែjulyមិនស្ដាប់គេសូម្បីតែបន្តិច
"នែ៎...នាងជាអ្នកណាមានសិទ្ធអីមកថាយើងបែបនេះ"Jiya
"ទោះបីជាយើងគ្មានសិទ្ធិអីក៏យើងអាចថាអោយនាងបានដែរព្រោះថានាងវាអត់កេរ្តិ៍ខ្មាស់ពិតមែនដឹងថាគេមានប្រពន្ធហើយនៅទាក់ទងជាមួយគេទៀត"july
Jiyaនាងទ្រាំមិនបាននាងក៏បានទះjulyមួយកំផ្លៀងតែម្ដង
julyយើងក៏មិនណយដែរដាក់វិញ គ្មានគិតថាGeminiនៅទីនេះនោះទេ
"បងGemមើលនាងឆ្កួតនេះទៅមិនដឹងមកពីណានោះទេមកធ្វើបាបអូន"Jiya
"យើងឆ្កួតតែយើងក៍មិនហាច់យករបស់គេចឹងដែល"july
"ឈប់ភ្លាម"Geminiគេក៏បាននិយាយឡើង
ពួកគេទាំងពីរនាក់ក៏បាននាំគ្នាឈប់ទៅ
julyនាងក៏បែរមកមើលGeminiវិញ
"លោកឯងក៏អញ្ចឹងដែរ អាមនុស្សថោកទាបនាងស្រីអត់គេខ្មាស់"julyនិយាយរួចនាងក៏បានដើរចេញទៅបាត់ទៅCanគេក្បែររត់ទៅតាម
"នាងម្នាក់ហ្នឹងជាអ្នកណាទៅ?"Jiya
"ជាមិត្តរបស់Fourth"Gemini
"បានហើយអូនគ្មានអារម្មណ៍ញ៉ាំអីទៀតទេពួកយើងត្រឡប់ទៅវិញទៅ"Jiya
ពួកគេទាំងពីរនាក់ក៏បាននាំគ្នាត្រឡប់ទៅវិញទៅ

Thank you for reading 💗😊 please waiting for next Episode 🙏

ភ្លើងស្នេហ៍ ភ្លើងគំនុំ (END👌)Where stories live. Discover now