Ep2(ចង់រៀបការ)

370 47 5
                                    

មិនយូរប៉ុន្មានពេលព្រឹកព្រលឹមក៏បានចូលមកដល់គេទាំងអស់គ្នាកំពុងរៀបចំញ៉ាំអាហារពេលព្រឹកជាមួយគ្នា។
"Geminiពេលទៅសាលាមីងផ្ញើជួយមើលថែប្អូនផងណាប្អូនទើបតែដូរមកថ្មីគេមិនសូវស្គាល់ទីនេះនោះទេ"អ្នកស្រីpimគាត់ក៏បាននិយាយផ្ដាំផ្ញើទៅGemini
"មិនបាច់រំខានបងប្រុសទេម៉ាក់ខ្ញុំចេះមើលថាខ្លួនឯងហើយ"Fourthគេក៏បានតបទៅវិញ
"មិនអីនោះទេអ្នកមីងចាំខ្ញុំមើលថែគេឲ្យបានល្អដូចជាប្អូនប្រុសរបស់ខ្ញុំដែរ"Geminiគេក៏បាននិយាយទៅកាន់អ្នកស្រីpim
"មីងអរគុណហើយណា"អ្នកស្រីpim
"បាទ"Gemini
"ប៉ាឃើញឯងចេះស្រឡាញ់ប្អូនឯងបែបនេះប៉ាក៏សប្បាយចិត្ត"លោកKongគាត់ក៏បាននិយាយផងដែរព្រោះដំបូងគាត់គិតថាGeminiប្រហែលជាមិនទទួលស្គាល់Fourthទេប៉ុន្តែពេលនេះមើលចុះពិតជាល្អមែន
ពួកគេក៏បាននាំគ្នាញ៉ាំអាហារពេលព្រឹកជាមួយគ្នាបណ្ដើរនិយាយលេងបណ្ដើរទីបំផុតអាហារពេលព្រឹកក៏បានបញ្ចប់
"កូនទៅរៀនសិនហើយណាម៉ាក់"Fourthគេនិយាយលាម្ដាយមុននឹងចេញទៅសាលារៀន។
"ដើរទៅសាលាស្រួលបួលណាកូន ហើយស្ដាប់តាមសម្ដីបងកុំឌឺណា"អ្នកស្រីpimក៏បាននិយាយផ្ដែផ្ដាំកូនប្រុសផងដែរ។
"មិនបាច់បារម្ភទេអ្នកមីងខ្ញុំនឹងមើលថែគេឲ្យបានល្អបំផុត"Geminiនិយាយព្រមទាំងលូកដៃរបស់គេទៅកាន់ដៃរបស់Fourthទៀតផង
ហើយពួកគេទាំងពីរនាក់ក៏បានដឹកដៃគ្នាដើរទៅសាលារៀនបាត់ទៅ។លុះពេលដែលបានពាក់កណ្ដាលផ្លូវGeminiគេស្រាប់តែគ្រវីសដៃFourthចេញតែម្ដង ហើយប្ដូរទឹកមុខពីរញញឹមមកមាំវិញ។
"បងធ្វើអីនេះចង់បាក់ដៃខ្ញុំហើយ"Fourthគេក៏និយាយបែបរអ៊ូ
"កុំហៅយើងថាបងយើងមិនមែនជាបងប្រុសរបស់ឯងនោះទេហើយយើងក៏មិនមានប្អូនប្រុសដូចជាឯងដែរ"Geminiគេនិយាយព្រមទាំងសម្លឹងមើលមុខFourthដូចចង់ស៊ីគ្នាទាំងរស់តែម្ដង។
"បងកើតអីគ្រែងមុននេះបងមិនអីទេមិនអញ្ចឹង!,"Fourthគេក៏បាននិយាយទៅកាន់Geminiដោយធ្វើទឹកមុខស្លឺៗអត់ដឹងខ្យល់អីសោះម៉ង
"យើងព្រមានឯងពេលទៅសាលាហាមដើរទៅជាមួយយើង។ហើយនៅពេលទៅដល់សាលាហាមប្រាប់គេថាឯងជាប្អូនប្រុសរបស់យើងឲ្យសោះ មួយទៀតត្រូវចាំថាយើងមិនមែនជាបងប្រុសរបស់ឯងនោះទេ"Geminiនិយាយហើយគេក៏បានដើរទៅបាត់ទៅដោយទុកឱ្យFourthគេនៅឈរម្នាក់ឯងដោយសារតែគេមិនហ៊ានដើរទៅនោះទេចាំឱ្យGeminiដើរទៅផុតសិនចាំគេដើរទៅតាមក្រោយ។
នៅសាលារៀនទីបំផុតពេលនេះFourthគេបានមកដល់សាលាហើយហើយគេក៏បានចូលក្នុងថ្នាក់ដើម្បីរៀនដូចសិស្សដទៃ។ប៉ុន្តែដោយសារតែគេជាសិស្សថ្មី។អញ្ចឹងហើយគេមិនសូវជាដឹងអីនោះទេ
ហើយថ្នាក់ដែលគេរៀននោះក៏រៀនជាមួយនឹងGeminiដូចគ្នា គេតែងតែលួចមើលGeminiជានិច្ចគេចាប់ផ្ដើមកង្វល់ក្នុងចិត្តហើយកាន់តែមិនយល់ថាហេតុអីបានជាGeminiធ្វើបែបហ្នឹង
កំពុងតែអង្គុយភ្លឹកមើលមុខរបស់Geminiស្រាប់តែមានមនុស្សស្រីម្នាក់ដើរមកកៀកករគេតែម្ដង។
"ហេ៎....ឯងជាសិស្សថ្មីមែនទេ!?យើងឈ្មោះថាjulyណា"ក្មេងស្រីម្នាក់នោះនិយាយយ៉ាងរួសរាយទៅកាន់Fourth
"ខ្ញុំឈ្មោះFourth"Fourthគេក៏បានតបទៅវិញ
"រីករាយណាស់ដែលបានស្គាល់ឯងយើងរាប់អានគ្នាទៅ"julyនិយាយទាំងទឹកមុខគួរឱ្យស្រឡាញ់ និយាយត្រង់ទៅគឺគេគឺជាមនុស្សដែលមើលទៅរៀបរយស្អាតខ្ជូត ហើយគេក៏ជាកូនអ្នកធូរធារម្នាក់ដែរ។
"បាន...ណាមួយខ្ញុំក៏មិនទាន់មានមិត្តភក្កិដែរ"Fourth
"ល្អចាប់ពីពេលនេះយើងទៅជាមិត្តភក្កិនឹងគ្នាហើយណា.."julyគេនិយាយតាមញញឹម
"julyឯងមកនៅអីត្រង់នេះយកដើររកឯងគ្រប់កន្លែង"បុរសម្នាក់បានដើរមកជិតគេ
"គ្មានអីទេ"julyគេក៏បានតបទៅវិញ
បុរសម្នាក់នោះក៏បានក្រឡែកទៅឃើញFourth
"អីយ៉ា....អ្នកណាគេសង្សារមែន!?"បុរសម្នាក់ហ្នឹងនិយាយទាំងភាពចង់ដឹងចង់ឮនិយាយទៅគឺចង់ដឹងរឿងគេតែម្ដង។
"សង្សារក្បាលឯងហ្នឹងនេះFourthគឺជាមិត្តថ្មីរបស់ពួកយើង គេទើបតែចូលរៀនទេ"julyគេក៏បានណែនាំឲ្យបុរសម្នាក់នោះដឹង។ហើយគេក៏បាននិយាយបន្តទៀត។"អរ៎...FourthនេះCanជាមិត្តភក្កិរបស់យើងស្គាល់គ្នាទៅ"july
ហើយពួកគេទាំងពីរនាក់ក៏មិនបាននិយាយច្រើនដែរបានត្រឹមតែញញឹមដាក់គ្នាតែប៉ុណ្ណឹង។
Geminiនៅពេលដែលឃើញបីនាក់ហ្នឹងនិយាយចុះសម្រុងគ្នាល្អពេកគេហាក់ដូចជាមានអារម្មណ៍ថាខឹងបន្តិចអីបន្តិចនិយាយទៅគឺច្របូកច្របល់ខ្លាំងមែនទែន។ហើយគេក៏បានដើរទៅបន្ទប់ទឹកបាត់ទៅ។
Fourthឃើញបែបហ្នឹងហើយគេក៏បានដើរទៅតាមពេលទៅដល់បន្ទប់ទឹកក៏ឃើញថាGeminiពិតជានៅក្នុងហ្នឹងពិតមែន។
"បងកើតអីហេតុអី ទឹកមុខពិបាកមើលម៉្លេះ?!"Fourthគេក៏បានសួរនាំបន្តិចទៅ
"កុំចេះដឹងរឿងយើងបានទេយើងបានប្រាប់ឯងហើយមែនទេ? ថាកុំឱ្យមកនិយាយជាមួយយើង"Gemini
"ខ្ញុំគ្រាន់តែបារម្ភពីបងតែប៉ុណ្ណោះ។!,?"Fourth
"បារម្ភ....បើឯងបារម្ភពីយើងមែនមិនមែនតាំងពីដើមឡើយម៉ែនិងកូនឯងពីរនាក់ធ្វើឱ្យយើងឈឺចាប់មកដល់ឥឡូវនោះទេ"Geminiគេនិយាយទឹកមុខគឺថាខុសឃោឃៅហ្មង
"ពួកខ្ញុំបានទៅធ្វើអីលោក?!?"Fourth
"មិនមែនដោយសារតែម្ដាយឯងទេមែនទេដែលធ្វើឲ្យម្ដាយយើងទៅចោលយើងតាំងពីតូច"Gemini
"Gemបងនិយាយស្អីម្ដាយខ្ញុំមិនដែលទៅធ្វើអីបងហើយនិងម្ដាយបងនោះទេ"Fourth
"មនុស្សដូចជាពួកឯងធ្វើអីហើយមិនដែលចេះទទួលនោះទេ។ត្រូវចាំយើងនឹងធ្វើឲ្យឯងឈឺចាប់ជាងយើងរាប់ពាន់ដងរាប់លានដង"Geminiនិយាយហើយគេក៏បានដើរចេញពីបន្ទប់ទឹកបាត់ទៅ។
ដែលពាក្យសំដីទាំងប៉ុន្មានគឺធ្វើឲ្យFourthយើងនេះគឺថាគាំងតែម្ដង។គេដឹងច្បាស់ណាស់ថាGeminiធ្វើល្អដាក់គេនេះប្រាកដជាមានរឿងអីលាក់បាំងពីក្រោយហើយ។
មិនយូរប៉ុន្មានពេលវេលាទៅផ្ទះក៏បានចូលមកដល់សិស្សគ្រប់គ្នានាំគ្នាត្រឡប់ទៅផ្ទះអស់ហើយ GeminiនឹងFourthក៏បានត្រឡប់ទៅផ្ទះដូចគ្នាប៉ុន្តែFourthគេមិនហ៊ានដើរតែជិតGeminiនោះទេព្រោះថាGeminiធ្លាប់ប្រាប់គេថាកុំទៅស្និទ្ធស្នាជាមួយគេ។
ដោយGeminiហ្នឹងមិត្តរបស់គេម្នាក់បានដើរទៅខាងមុខឆ្ងាយពីរFourth
"ក្មេងម្នាក់ពីក្រោយឯងត្រូវជាស្អីជាមួយឯងទៅហេតុអីក៏ដើរតាមឯងរហូតអញ្ចឹង"មិត្តរបស់គេនៅពេលដែលឃើញFourthដើរតាមរហូតអញ្ចឹងគេក៏ចាប់ផ្ដើមឆ្ងល់។
"មិនត្រូវជាអីនឹងគ្នាទេ"Geminiគេតបខ្លីៗឆាប់ចប់ៗយល់ឆាប់ឈប់មាត់
Fourthវិញគេមិនបាននៅឆ្ងាយអីណាទេដូច្នេះហើយគេក៏បានស្ដាប់ឮនៅពេលដែលឮបែបហ្នឹងហើយគេក៏ឈប់ដើរទៅមុខទៀតគេឲ្យGeminiនឹងមិត្តដើរទៅឱ្យផុតសិនចាំគេដើរតាមក្រោយល្អជាង។
"នេះគេស្អប់ខ្ញុំទៅថ្នាក់ហ្នឹងផង"Fourthគេនិយាយហើយបានដកដង្ហើមធំ
ហើយទីបំផុតពួកគេទាំងអស់គ្នាក៏បានត្រឡប់ទៅដល់ផ្ទះទាំងអស់គ្នា។
"ម៉ាក់លោកពូខ្ញុំត្រឡប់មកវិញហើយ។"Fourthនិយាយហើយគេក៏បានរត់ចូលទៅឱ្យម៉ាក់របស់គេ។
"យ៉ាងម៉េចដែរថ្ងៃចូលរៀនដំបូងរបស់កូន"អ្នកស្រីpimគាត់សប្បាយសួរនាំ
"មិនអីទេម៉ាក់មិត្តរួមថ្នាក់របស់កូនចិត្តល្អខ្លាំងណាស់"Fourth
អញ្ចឹងអ្នកទាំងពីរឆាប់នាំគ្នាទៅរៀបចំខ្លួនទៅអញចុះមកញ៉ាំបាយ
ពួកគេទាំងពីរនាក់ក៏បាននាំគ្នាទៅរៀបចំខ្លួនងូតទឹកមុតអីហើយក៏ចង់មកញ៉ាំបាយបន្ទាប់ពីញ៉ាំរួចពួកគេទាំងពីរនាក់ក៏បានអត់ហ៊ានឡើងទៅគេងធម្មតា។
+ពេលព្រឹកនៅក្នុងសាលារៀនដែលមានសិស្សកំពុងអ៊ូអរនាំគ្នាលេងយ៉ាងសប្បាយរីករាយ។
"Fourth"julyគេក៏បានហៅFourth
"មានការអីមែនទេ??"Fourthគេក៏បានតបមកវិញ
"យើងលួចគេនិយាយថាឯងមានបងប្រុសពិតមែនទេបងប្រុសរបស់ឯងជាអ្នកណាទៅ??"july
"មែនហើយយើងឮគេនិយាយដូចគ្នាយើងចង់ស្គាល់បងប្រុសរបស់ឯងណាស់"Canចេះក៏បានបន្តពីក្រោយ
ហើយសំណួរមុននេះក៏បានធ្វើឲ្យGeminiដែលអង្គុយស្ងៀមបានឮផងដែរហើយគេក៏បានងាក់ទៅមើលមុខ
Fourth Fourthគេក៏បានងាកទៅមើលមុខGeminiផងដែរហើយគេក៏ដឹងថាអ្វីដែលត្រូវឆ្លើយអ្វីដែលមិនគួរឆ្លើយ។
"ពួកឯងឮមកពីណាអ្នកណានិយាយថាយើងមានបងប្រុសនោះយើងមិនដែលមានបងប្រុសនោះទេ កុំទៅជួបពួកគេអីនិយាយអត់ប្រយោជន៍"Fourthនិយាយហើយគេក៏បានងាកទៅខាងមុខវិញ។
"ពិតមែនហ្ន៎?!ឬមួយចែឯងមានបងប្រុសសង្ហាចង់លាក់យើងមែនទេ?"julyគេក៏បានសួរមកបែបលេងសើច។
"យើងប្រាប់ហើយថាយើងគ្មានបងប្រុសនោះទេពួកឯងកុំនិយាយបែបហ្នឹងបានទេខ្ញុំមិនសប្បាយចិត្ត"Fourth
julyនឹងCanឮបែបហ្នឹងហើយគេក៏បានឈប់សួរអីទៀតទៅ។
រឿងរ៉ាវនិងសកម្មភាពដដែលៗនៅតែបន្តកើតឡើងជារឿយៗGeminiគេធ្វើល្អជាមួយនឹងFourthតែនៅចំពោះមុខអ្នកស្រីpimនឹងលោកKongក្រៅពីហ្នឹងគឺថាធ្វើបាបថែមទាំងមិនទទួលស្គាល់ទៀតផងថាជាប្អូន
ទីបំផុតថ្ងៃបញ្ចប់សិក្សាក៏បានមកដល់ Fourthគេកំពុងតែថតរូបជាមួយម៉ាក់របស់គេនឹងលោកKongដែលត្រូវជាឪពុកចុងរបស់គេយ៉ាងសប្បាយរីករាយតែម្ដង។
Geminiគេមើលទៅពួកគេទាំងបីនាក់ហើយគេក៏បានយកទូរសព្ទមកនិយាយ
/"ហេឡូម៉ាក់"Geminiគេនិយាយឡើងដែលបញ្ជាក់ថាគេគឺនៅតែបានទាក់ទងជាមួយនឹងរបស់គេ។
ប៉ុន្តែគេដូចជាមនុស្សរឿងអីសោះតែម្ដង។
"តើម៉ាក់មកដល់ណាហើយ??"Geminiគេសួរឡើង
"ម៉ាក់មិនបានទៅនោះទេម៉ាក់ទៅធ្វើអី? បើគ្មានកន្លែងទុកសម្រាប់ម៉ាក់ផងនឹង"ម៉ាក់របស់គេនិយាយតែប៉ុណ្ណឹងហើយក៏បានចុចទូរសព្ទបិទបាត់ទៅ។/ដែលពាក្យសម្ដីរបស់ម៉ាក់គេប៉ុន្មានម៉ាត់នេះធ្វើឲ្យGeminiកាន់តែស្អប់Fourthនឹងអ្នកស្រីpimចេះគិតថារឿងរ៉ាវទាំងអស់មកពីអ្នកស្រីpim
"Gemឆាប់មកថតរូបជាមួយគ្នាមក"អ្នកស្រីpim
"អ្នកមីងខ្ញុំមានរឿងចង់និយាយ"Gemini
"មានរឿងអីទៅ"អ្នកស្រីpim
"ខ្ញុំចង់រៀបការជាមួយFourth"Geminiនិយាយឡើងដែលធ្វើឲ្យពួកគេទាំងបីនាក់គឺភាំងតែម្ដង។
"ហាស៎...ចង់រៀបការបងនិយាយស្អី?"Fourth
"តើបានទេ!?"Geminiគឺគេនិយាយទៅដូចគ្មានអារម្មណ៍អីសោះហ្មង

Thank you for reading 💗😊 please waiting for next Episode 🙏

ភ្លើងស្នេហ៍ ភ្លើងគំនុំ (END👌)Where stories live. Discover now