PART 22: THE REASON OF CONFLICT (3/7).

51 4 0
                                    


@JK's HOUSE

   «អីយ៉ា អង្គុយចាំអ្នកណាទាំងយប់ហ្នឹងសម្លាញ់ នេះមិនទាន់ចូលគេងទេហេស៎ ម៉ោង១០ហើយណា»ជុងហ្គុកដើរចូលមកដល់ក្នុងផ្ទះភ្លាម ក៏ប្រទះឃើញយុនហ្គីកំពុងតែអង្គុយលើសាឡុងនៅបន្ទប់ទទួលភ្ងៀវទាំងស្លេរស្លន់មុខមាំមិនប្តូរ ហើយជុងហ្គុកថែមទាំងសួរសុខទុក្ខមិត្តភក្តិរបស់ខ្លួនជាមួយនឹងសម្លេងយ៉ាងឌឺថែមទៀតផង សង្ស័យតែបានបែកមាត់ទៀតឥឡូវហើយបង។
   «មិនបាច់បង្វែលបង្វែងរឿង ឯងនិយាយប្រាប់យើងមក រឿងថ្ងៃមិញនេះវាយ៉ាងមិចឲប្រាកដ?»យុនហ្គីងើបពីសាឡុងដើរទៅនិយាយគ្នាជិតជុងហ្គុក។
   «វាមានយ៉ាងមិច វាដូចដែលឯងបានឮចឹង»ជុងហ្គុកឆ្លើយទាំងញ៉ាក់ស្មា ធ្វើដូចគ្មានរឿងអីធំដុំ។
   «ចុះថេហ្យុង? ចុះប្អូនយើង? ឯងចង់ធ្វើអីហាស៎?»យុនហ្គី
   «ធ្វើអី?? យើងធ្វើដូចដែលឯងបានឃើញចឹង ឬក៏ឯងចង់ឲយើងធ្វើប្អូនឯងវិញម្តង??»ជុងហ្គុក
   «អាចង្រៃ កុំមកប្រើពាក្យបែបនេះជាមួយប្អូនយើងឲសោះវ៉ើយ!! ឯងកុំខ្លាំងដៃពេក រឿងជីមីនយើងមិនទាន់និយាយជាមួយឯងទេ»យុនហ្គីនិយាយទាំងដើរទៅក្របួចកអាវជុងហ្គុកមួយទំហឹងដោយសារតែកំហឹងរបស់គេពេលនេះវាពេញខ្លួនពេកទៅហើយ វាក្តៅរោលរាលខ្លាំងណាស់ក្រោយពីឮអ្នកដទៃនិយាយប្រម៉ាតមើលងាយប្អូនគេបែបនេះ។
   «និយាយរឿងអីទៅសម្លាញ់? និយាយឲលឿនៗមកយើងចង់ដឹងណានៀគ!! ក្នុងនាមយើងជាសង្សាររបស់ជីមីនយើងសុំឯងដឹងផងបានទេ?? ឯងមានរឿងអីជាមួយជីមីនទៅ??»ជុងហ្គុកនេះដឹងថាយុនហ្គីចង់និយាយរឿងដែលគេលួចស្រឡាញ់ជីមីនមុន តែគេគ្រាន់តែធ្វើពើ ធ្វើភ្លើចង់បញ្ឆឺយុនហ្គីឲកាន់តែខ្លាំង។ ឯយុនហ្គីវិញគ្រាន់តែឮសម្តីឌឺដងរបស់ជុងហ្គុកគេខឹងសឹងតែទប់កំហឹងមិនជាប់ រៀបបម្រុងនឹងដាល់ជុងហ្គុកទៅហើយតែក៏ជុងហ្គុកនិយាយកាត់ទាន់ ក៏ធ្វើឲគេបង្អាក់សកម្មភាពវិញ។
   «ឯងចង់ដាល់យើង? មើលមកទូរស័ព្ទយើងមកសម្លាញ់»ជុងហ្គុកលើកទូរស័ព្ទរបស់ខ្លួនបង្ហាញទៅឲយុនហ្គីមើលទាំងញញឹមចុងមាត់ជាមួយអំនួត ដោយក្នុងទូរស័ព្ទនោះគឺជាលេខរបស់ជីមីនកំពុងតែទំនាក់ទំនងមកគេ។ ឯជីមីននេះទៀតសោទ តេមកចំពេលល្អណាស់ ធ្វើឲជុងហ្គុកងាយឈ្នះសង្រ្គាមដ៏ក្តៅកគុកមួយនេះបានយ៉ាងស្រួល។
   «ជីមីនណាវ៉ើយ ដាល់យើងមក ដាល់មកណាសម្លាញ់ ដាល់ឲគេឃើញឈាមជាប់មាត់របស់យើងមកវ៉ើយ ហើយយើងនឹងទៅរំអួយដាក់ជីមីនតែបន្តិច ហុឹស! ឯងដឹងតែលែងមានវត្តមាននៅក្នុងជីវិតគេរហូតហើយណាសម្លាញ ឯងកុំភ្លេចណា ថាគេ... កំពុងតែស្អប់ឯង!»ជុងហ្គុកកាន់តែបានដៃឌឺដងយុនហ្គីមិនដាច់ពីមាត់ ពោលពាក្យគ្រប់ម៉ាត់ទាំងអ៊ឺអំនួត ព្រោះពេលនេះគេដឹងតែជាអ្នកឈ្នះហើយ ក្រឡាអុករបស់គេ មានប្រៀបជាងយុនហ្គីដាច់ឆ្ងាយណាស់ ដូច្នេះហើយយុនហ្គីដូចជាគ្មានអីមកតតាំងជាមួយនឹងគេបានទៀតទេ មានតែដកដៃរបស់ខ្លួនចេញពីកអាវជុងហ្គុកវិញតែប៉ុនហ្នឹង។

AMBITION Where stories live. Discover now